28.7 C
Phnom Penh

TAG

កម្ពុជា-វៀតណាម

លោក ហ៊ុន ម៉ាណែត បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម​ពីរ​ថ្ងៃ ដើម្បី​ជួប​ប្រជុំ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​១១ និង​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ តាម​ការ​អញ្ជើញ​របស់​លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី​វៀតណាម ដើម្បី​ជួប​ប្រជុំ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន ដូចជា វិស័យ​អប់រំ ពាណិជ្ជកម្ម វិនិយោគ ការ​តភ្ជាប់ ទេសចរណ៍ វប្បធម៌...

លោក អ៊ុំ សំអាន៖ វៀតណាម​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ជា​អាណាខេត្ត​របស់​គេ​រួច​ទៅ​ហើយ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ជា​អាណា​ខេត្ត​មួយ​របស់​គេ​រួច​ទៅ​ហើយ បើ​ទោះបី​វៀតណាម មិន​ទាន់​ឈ្លានពាន​លេប​ត្របាក់​យក​ប្រទេស​កម្ពុជា​ទាំងស្រុង​ក៏ដោយ។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​កម្ពុជា លោក ទៀ សីហា និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៀ សីហា ទៅ​កាន់​ប្រទេស​វៀតណាម...

ប្រធាន​រដ្ឋសភា​កម្ពុជា​សំណូមពរ​វៀតណាម​ឱ្យ​បន្ត​ជួយ​សម្រប​សម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ

ប្រធាន​រដ្ឋសភា​កម្ពុជា លោកស្រី ឃួន សុដារី សំណូមពរ​ដល់​ប្រទេស​វៀតណាម បន្ត​ជួយ​សម្របសម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ខ្លួន​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​បាន​ប្រសើរ​ឡើង។ នៅ​ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​លោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោកស្រី ឃួន សុដារី ថ្លែង​ថា...

វៀតណាម​ប្ដេជ្ញា​បន្ត​ពង្រឹង​យន្តការ​ត្រីភាគី​រវាង​កម្ពុជា​និង​ឡាវ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រឹងមាំ

រដ្ឋាភិបាល​វៀតណាម ប្ដេជ្ញា​បន្ត​ពង្រឹង​យន្តការ​ត្រីភាគី​រវាង​កម្ពុជា និង​ឡាវ ក្នុង​បំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ។ ឯកអគ្គរដ្ឋទូត​វៀតណាម លោក ង្វៀន ហ៊ុយ តាំង បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​វៀតណាម​នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ដែល​មាន​ស្រាប់​នៅ​គ្រប់​កម្រិត​ជាមួយ​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​ដែល​រដ្ឋាភិបាល​វៀតណាម​ផ្ដោត​សំខាន់​បំផុត​នោះ គឺ​វិស័យ​ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ផង​ដែរ​ជាមួយ​នឹង​កម្ពុជា...

ជនជាតិ​វៀតណាម​ទទួល​សញ្ជាតិ​ខ្មែរ​តាមរយៈ​សារាចរ​ទសវត្ស​ឆ្នាំ​១៩៨០​របស់​លោក ហ៊ុន សែន

ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែល​បាន​រស់នៅ​លើ​ទឹកដី​កម្ពុជា​តាំងពី​ឆ្នាំ​១៩៨៦ តាមរយៈ​សារាចរ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ទទួល​សញ្ជាតិ​ខ្មែរ​ព្រោងព្រាត​ក្នុង​ឆ្នាំ​២០២៣ នេះ ដោយ​ពួកគេ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ជនជាតិ​ខ្មែរ​គ្រប់ៗ​គ្នា បន្ទាប់ពី​លោក ហ៊ុន សែន បាន​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ជា​បន្តបន្ទាប់​តាម​ច្បាប់​សញ្ជាតូបនីយកម្ម នៅ​ដើម​ឆ្នាំ​២០២៣ នេះ តាម​ការ​ស្នើសុំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​នោះ​ពួកគេ​នាំគ្នា​ប្តូរ​ឈ្មោះ​តាម​លំនាំ​ខ្មែរ​គ្រប់ៗ​គ្នា ដូចជា​ជនជាតិ​វៀតណាម ឈ្មោះ៖ ណុង វ៉ាន់គីម ប្តូរ​មក​ជា រិទ្ធិ...

អភិបាល​ខេត្ត​កំពត​អំពាវនាវ​ឱ្យ​កងកម្លាំង​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​ដាំ​ដើម​ត្នោត​ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ​ខ្មែរ

អភិបាល​ខេត្ត​កំពត អំពាវនាវ​ឱ្យ​កងកម្លាំង​ដែល​ឈរ​ជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ជួយ​ដាំ និង​ថែទាំ​ដើម​ត្នោត​ឲ្យ​បាន​ល្អ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ឲ្យ​គង់វង្ស ដើម្បី​កុំ​ឲ្យ​ជនបរទេស​មក​ឈ្លានពាន ឬ​បន្លំ​យក​ទឹកដី​កំណើត​របស់​ខ្មែរ។ កាលពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ចំណុច​អន្លង់ថ្ងាន់ ស្ថិត​នៅ​ភូមិ​អន្លង់ថ្ងាន់ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​សហការ​គ្នា​ដាំ​ដើម​ត្នោត​ចំនួន ៧៥០​ដើម​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា-វៀតណាម ប្រវែង ៥​គីឡូម៉ែត្រ​តាម​ការ​ណែនាំ​របស់​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន។ អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន...

លោក អ៊ុំ សំអាន ពន្យល់​ពី​មូលហេតុ​ដែល​លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជា​និយម

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ថា​ការ​ដែល​លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ ឬ​ផ្តួល​រំលំ​រាជបល្ល័ង្គ ដោយសារតែ​សម្តេច​ព្រះ​នរោត្តម សីហនុ ជំទាស់​មិន​ឱ្យ​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​មួយ​នេះ​ប្រើប្រាស់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​កំណត់​ទឹកដី​ខុស​ច្បាប់​ដែល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម បន្ត​ទៀត។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ កក្កដា...

យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចេះ​ស្រឡាញ់​ទឹកដី​ដូច​ស្រមោច​ស្រឡាញ់​សម្បុក

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ព្រមាន​ទៅ​កាន់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ថា ប្រទេស​កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​នោះ​ទេ បើ​លោក ហ៊ុន សែន ហ៊ាន​កាត់​ភូមិ​របស់​ប្រធាន​រដ្ឋសភា​កម្ពុជា​លោក ហេង សំរិន ដែល​ជា​ទឹកដី​ខ្មែរ​ឱ្យ​ទៅ​វៀតណាម គឺជា​ទង្វើ​ខុសឆ្គង​ចំពោះ​ជាតិ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ កក្កដា ថា សត្វ​ស្រមោច​ពិត​មែន​តែ​តូច តែ​ពួក​វា​ចេះ​ស្រឡាញ់ និង​ការពារ​សម្បុក​របស់​វា​ខ្លាំង​ណាស់​នៅ​ពេល​ដែល​មាន​អ្នក​ចូល​ទៅ​បំផ្លាញ ប៉ុន្តែ​ប្លែក​អី​តែ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​ដែល​មាន​ភាសា...

វៀតណាម​ប្ដេជ្ញា​បន្ត​រក្សា​ព្រំដែន​សន្តិភាព​ជាមួយ​កម្ពុជា​ដើម្បី​ឱ្យ​បន្ទាត់​ព្រំដែន​ក្លាយ​ជា​ព្រំដែន​សន្តិភាព​យូរ​អង្វែង

រដ្ឋាភិបាល​វៀតណាម ប្ដេជ្ញា​បន្ត​រក្សា​ព្រំដែន​សន្តិភាព​ជាមួយ​កម្ពុជា​ជុំវិញ​ការ​គ្រប់គ្រង និង​ការពារ​ព្រំដែន​ឱ្យ​មាន​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៅ​តំបន់​ព្រំដែន​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ឱ្យ​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក្លាយ​ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត។ សារព័ត៌មាន​យុវជន (Tuoi Tre) នៃ​ប្រទេស​វៀតណាម បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម លោក Pham Thu Hang កាលពី​ដើម​សប្តាហ៍​នេះ​ថា ប្រទេស​វៀតណាម និង​កម្ពុជា​តែងតែ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​លើ​បញ្ហា​នៃ​ការ​គ្រប់គ្រង និង​ការ​ការពារ​ព្រំដែន សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៅ​តាម​តំបន់​ព្រំដែន​តាំងពី​ដើម​រហូត​មក មិន​ដែល​មាន​បញ្ហា​នឹង​គ្នា​នោះ​ទេ។ ការ​អះអាង​របស់​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​វៀតណាម​នេះ...

លោក ហ៊ុន សែន ព្រមាន​រដ្ឋាភិបាល​វៀតណាម​នឹង​មាន​បញ្ហា​ជាមួយ​លោក បើ​មិន​ចាប់​លោក សម រង្ស៊ី ឱ្យ​កម្ពុជា

លោក ហ៊ុន សែន គំរាម​រដ្ឋាភិបាល​នៃ​ប្រទេស​ជិតខាង​របស់​កម្ពុជា គឺ​រដ្ឋាភិបាល​វៀតណាម ថា​ប្រសិនបើ​ខ្លួន​មិន​ចាប់​បញ្ជូន​ខ្លួន​លោក សម រង្ស៊ី ឱ្យ​មក​កម្ពុជា នោះ​វៀតណាម​នឹង​មាន​បញ្ហា​ការទូត​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក។ ទោះជា​យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន បាន​ដក ឬ​លុប​សម្ដី​របស់​ខ្លួន​វិញ​ត្រឹម​រយៈពេល​ប្រមាណ ៧​ម៉ោង​ប៉ុណ្ណោះ។ បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក​រូប​នេះ​លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត នៅ​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍​ថា លោក សម រង្ស៊ី...

Latest news

© 2021, ដេលី. All rights reserved.