26.9 C
Phnom Penh

TAG

កម្ពុជា-វៀតណាម

អ្នកវិភាគ៖ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដូចគ្នា​នឹង​សង្គ្រាម​វៀតណាម​ឈ្លានពាន​កម្ពុជា

អ្នកវិភាគ​នយោបាយ និង​សង្គម ចាត់ទុក​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន ថា​មាន​លក្ខណៈ​ដូចគ្នា​ទៅ​នឹង​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​វៀតណាម លើ​ប្រទេស​កម្ពុជា​នា​ពេល​កន្លងមក​ដែរ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៤ មីនា នេះ​ថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន និង​សង្គ្រាម​វៀតណាម-កម្ពុជា មិន​ខុសគ្នា​ប៉ុន្មាន​ទេ ខុស​តែ​មិន​មាន​ខ្មែរក្រហម និង​មិន​មាន​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​ទ័ព​រុស្ស៊ី​បង្កើត។ លោក​បាន​សរសេរ​ទៀត​ថា ដំណោះស្រាយ​ក៏​អាច​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ អាច​ជា​គំរូ​មួយ។ ដំណោះស្រាយ​តាមរយៈ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​រុស្ស៊ី...

មេដឹកនាំ​ខ្មែរ​និង​វៀតណាម ឯកភាព​គ្នា​លើក​កម្ពស់​នូវ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម លោក ង្វៀន ស៊ុនហ្វុក និង​លោក ផាម ម៉ិញជិញ បាន​ឯកភាព​គ្នា​ថា ប្រទេស​ទាំង​ពីរ​ចាំបាច់​ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន...

តើ​យុទ្ធមិត្ត​ឬ​សម្ពន្ធមិត្ត អាច​ជា​យុទ្ធមិត្ត​ឬ​សម្ពន្ធ​មិត្ត​លាក់​ពុត​ដែរ​ឬ​ទេ?

បើ​មើល​អំពី​ការ​ប្រកួតប្រជែង​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប បញ្ហា​សន្តិសុខ​ជាតិ​មិត្ត​អាច​ក្លាយ​ជា​អមិត្ត​បាន​ឬ​ទេ? តើ​យុទ្ធមិត្ត ឬ​សម្ពន្ធមិត្ត​អាច​ជា​យុទ្ធមិត្ត ឬ​សម្ពន្ធមិត្ត​លាក់​ពុត​ឬ​ទេ? លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​លួច​ព័ត៌មាន​នៅ​កៀន​ក្លៀក។ ប៉ុន្មាន​ឆ្នាំ​កន្លងទៅ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​លោកសេរី បាន​តាមដាន​ស៊ើប​អង្កេត​ករណី​ចោរកម្ម​អន្តរ​បណ្ដាញ (hacking) លួច​ចូល​ប្រព័ន្ធ​កិច្ច​ការងារ​រដ្ឋ និង​ឯកជន ដើម្បី​ទាញ​ព័ត៌មាន​អំពី​អត្តសញ្ញាណ​បុគ្គល​ម្នាក់ៗ ដូចជា​ម្ចាស់​គណនី​ធនាគារ ក្រុមហ៊ុន​ធំៗ​ជាដើម ឬ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​មនុស្ស​ម្នាក់ៗ រួច​គំរាម​ថា​នឹង​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក ប្រសិនបើ​ម្ចាស់​គណនី​មិនព្រម​យក​លុយ​ទៅ​សូក​បញ្ឈប់​ទង្វើ​របស់​ក្រុម​ចោរ​ទាំងនោះ​ទេ។ ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​ភាគច្រើន ដៅ​លើ​ក្រុម​អ្នក​មាន​លុយ​ច្រើន មាន​ឈ្មោះ​ល្បីៗ ដូចជា​តារា​សិល្បៈ ជាដើម។ គេ​សង្កេត​ឃើញ​ថា ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​ខ្លះ​ជា​ក្រុម​ចោរ​ក្រៅ​សង្គម...

ក្រសួង​ការបរទេស​កម្ពុជា​ថា​ទស្សនកិច្ច​រដ្ឋមន្ត្រី​វៀតណាម​គឺ​ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែម​ទៀត

ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រដ្ឋមន្ត្រី​ការបរទេស​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ប៊ូយ ថាញ់សឺន មក​កាន់​ប្រទេស​កម្ពុជា គឺ​ដើម្បី​បន្ត​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-វៀតណាម បន្ថែម​ទៀត។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ប៊ូយ ថាញ់សឺន នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២...

មេដឹកនាំ​បក្ស​កាន់​អំណាច​សារភាព​ពី​ការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​លោក ប៉ែន សុវណ្ណ

អតីត​មេ​កម្មាភិបាល​របប​វាល​ពិឃាត​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សារភាព​ថា ការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ប៉ែន សុវណ្ណ គឺ​លោក​ជា​អ្នក​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​លោក ប៉ែន សុវណ្ណ និង​បញ្ជូន​តាម​យន្តហោះ​ទៅ​ឃុំ​ខ្លួន​នៅ​ប្រទេស​វៀតណាម ដោយសារ​លោក ប៉ែន សុវណ្ណ មាន​ផែនការ​ក្បត់​គណបក្ស​កុម្មុយនីស្ត​របស់​ខ្លួន។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ នេះ...

លោក ហ៊ុន សែន រំឭក​ថា​កងទ័ព​វៀតណាម​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​របប ប៉ុល ពត ជា​កិច្ចការ​មនុស្សធម៌​ធំធេង

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ចាត់ទុក​ការ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ពី​សំណាក់​កងទ័ព​វៀតណាម គឺជា​កិច្ចការ​មនុស្សធម៌​ដ៏​ធំធេង​នៅ​លើ​ពិភពលោក ហើយ​ជាង​នេះ​ទៀត រូបលោក​ផ្ទាល់​ក៏​មិន​មែន​ជា​មេដឹកនាំ​ដែល​វៀតណាម​លើក​បន្តុប​ដែរ។ អតីត​​កម្មាភិបាល​មេ​បញ្ជាការ​យោធា​ខ្មែរក្រហម លោក ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា កងទ័ព​វៀតណាម​ចូល​មក​កម្ពុជា មិន​មែន​មក​ដេក​សោយ​សុខ​ក្នុង​ម៉ាស៊ីន​ត្រជាក់​នោះ​ទេ គឺ​ពួកគេ​បាន​លះបង់​ជីវិត​សាច់​ស្រស់​ឈាម​ស្រស់​ច្រើន​ណាស់ ដើម្បី​សង្គ្រោះ​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត...

លោក ស ខេង៖ វៀតណាម​ធ្លាប់​ជួយ​កម្ពុជា ប៉ុន្តែ​កម្ពុជា​ក៏​ធ្លាប់​ជួយ​វៀតណាម​ក្នុង​ការ​បង្រួបបង្រួម​ទឹកដី​ដែរ

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា វៀតណាម ធ្លាប់​ជួយ​កម្ពុជា​នៅ​ពេល​ដែល​កម្ពុជា​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប៉ុន្តែ​ក្នុង​អតីតកាល កម្ពុជា​ក៏​ធ្លាប់​ជួយ​វៀតណាម​ក្នុង​ការ​បង្រួបបង្រួម​ទឹកដី​ដែរ ដើម្បី​ឱ្យ​មាន​ឯកភាព​ជាតិ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​មណ្ឌល​ហែលទឹក​ក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ថា កាលពី​អតីតកាល វៀតណាម​បាន​បែងចែក​ទឹកដី​របស់​ខ្លួន​ជា​ពីរ​ចំណែក គឺ​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង ប៉ុន្តែ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​កម្ពុជា ក្នុង​ឆ្នាំ​១៩៧៥ ធ្វើ​ឲ្យ​ប្រទេស​វៀតណាម...

អ្នកវិភាគ៖ គណបក្ស​ប្រជាជន​កម្ពុជា​ឈប់​អរគុណ​វៀតណាម​ថ្ងៃ​៧​មករា ដើម្បី​ផ្គាប់​ចិត្ត​ចិន

ថ្ងៃ​ទី​៧ មករា គឺជា​ថ្ងៃ​ខួប​លើក​ទី​៤៣​ឆ្នាំ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុក​ថា​ជា​ថ្ងៃ​ដែល​កងទ័ព​រំដោះ​របស់​កម្ពុជា និង​វៀតណាម បាន​វាយ​យក​ឈ្នះ​លើ​កងទ័ព​ខ្មែរក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៩ និង​ជា​ថ្ងៃ​កំណើត​ទី​ពីរ​របស់​ពលរដ្ឋ​ខ្មែរ។ នេះ​ក៏​ជា​លើក​ទី​ពីរ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប​អរគុណ​វៀតណាម ដែល​អ្នកវិភាគ​លើកឡើង​ថា គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ធ្វើ​សង្គ្រាម​នយោបាយ​ការទូត​ជាមួយ​វៀតណាម និង​បង្ហាញ​ឲ្យ​មហាយក្ស​ចិន ដែល​ជា​ខ្នង​បង្អែក​របស់​ខ្លួន​មើល​ឃើញ​ថា កម្ពុជា​គឺ​ដើរ​តាម​គោលនយោបាយ​ចិន​តែ​មួយ។ ជា​រៀងរាល់​ឆ្នាំ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ក្រោយ​មក​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ថ្ងៃ​ទី​៧ ខែ​មករា យ៉ាង​ឱឡារិក​ដើម្បី​រំឭក​គុណ​ប្រទេស​វៀតណាម។ ប៉ុន្តែ​ឆ្នាំ​នេះ គណបក្ស​ប្រជាជន​គ្រាន់តែ​រៀបចំ​ផ្សព្វផ្សាយ Logo ឬ​បដា​ពាក្យ​ស្លោក​នៅ​តាម​ទីតាំង​មួយ​ចំនួន​ដែល​បាន​កំណត់​ប៉ុណ្ណោះ។...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន មាន​ចេតនា​ណែនាំ​កូនប្រុស​ទៅ​មេដឹកនាំ​វៀតណាម​ឱ្យ​មាន​ទំនាក់ទំនង​ល្អ

លោក ហ៊ុន សែន ទទួល​ប្រធានាធិបតី​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ឱ្យ​ទៅ​ទទួលទាន​អាហារ​ពេល​ព្រឹក​នៅ​ភូមិគ្រឹះ​របស់​លោក ដោយ​មាន​វត្តមាន​កូនប្រុស​ទាំង​បី​របស់​លោក​ផង​ដែរ គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី។ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​តំណ​ពូជ លោក ហ៊ុន...

អ្នក​ឃ្លាំមើល៖ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​នៅតែ​បន្ត​រស់​ក្រោម​ឥទ្ធិពល​វៀតណាម​ដដែល

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​បាន​លើក​បន្តុប​កាលពី​ជាង ៤០​ឆ្នាំ​មុន នៅតែ​រក្សា​តួនាទី​របស់​ខ្លួន​រស់​ក្រោម​ឥទ្ធិពល​វៀតណាម​ដដែល ព្រោះ​ថា​ក្នុង​ជំនួប​ទល់មុខ​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ លោក ហ៊ុន សែន នៅតែ​បន្ត​បំពេញ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម​លើ​កម្ពុជា​ដដែល។ អ្នកវិភាគ​នយោបាយ​ឯករាជ្យ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២...

Latest news

© 2021, ដេលី. All rights reserved.