ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
36.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កម្មករ
ព័ត៌មានជាតិ
ក្រសួងការងារព្រមានបញ្ជូនសំណុំរឿងវិវាទការងារកម្មករណាហ្គាទៅតុលាការ
ខេមបូឌា ដេលី
-
June 26, 2022
ក្រសួងការងារ ព្រមានបញ្ជូនសំណុំរឿងវិវាទការងាររវាងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ទៅដោះស្រាយតាមផ្លូវតុលាការ ប្រសិនបើវិវាទនេះមិនអាចស្វែងរកដំណោះស្រាយដោយការផ្សះផ្សា ឬតាមនីតិវិធីណាមួយបានទេនោះ។ ប្រភពដដែលបញ្ជាក់ថា ការជួបចរចារវាងតំណាងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងតំណាងថៅកែក្រុមហ៊ុននេះនៅតែមិនទាន់អាចឈានដល់ដំណាក់កាលរកចំណុចព្រមព្រៀងគ្នានៅឡើយទេ បើទោះបីជាភាគីទាំងពីរបានឆ្លងកាត់ការចរចាជាច្រើនលើកច្រើនសាជាមួយគ្នានាពេលកន្លងមកក៏ដោយ។ ក្រសួងការងារ បានចេញសេចក្តីជូនដំណឹងស្ដីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី២២ ខែមិថុនា ថាតំណាងភាគីកម្មករនិយោជិតបានសំណូមពរទៅកាន់តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ជិត ២០០នាក់ ចូលធ្វើការងារវិញ ដោយដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារដែលពួកគេចង់ស្ម័គ្រចិត្តលាឈប់ពីការងារប្រហែល ៣០០នាក់។ ជាងនេះទៀត តំណាងភាគីកម្មករនិយោជិតក៏បានស្នើសុំឱ្យតំណាងក្រុមហ៊ុនទម្លាក់ចោលរាល់បទចោទទាំងអស់មកលើថ្នាក់ដឹកនាំសហជីព និងសមាជិកដែលត្រូវបានចោទប្រកាន់ ព្រមទាំងស្នើសុំឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើងអ្នកធ្វើកូដកម្មផងដែរ តាមរយៈនៃការផ្អាកវិភាគទាន ប.ស.ស ដោយការមិនផ្តល់អត្ថប្រយោជន៍សម្រាប់ស្ត្រីសម្រាកលំហែមាតុភាព...
ព័ត៌មានជាតិ
កម្មកររោងចក្រឃែនធើរេនស្នើឲ្យលោក ហ៊ុន សែន អន្តរាគមន៍ដោះស្រាយវិវាទការងារ
ឌឹ ខេមបូឌា ដេលី
-
June 22, 2022
កម្មកររោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (Canteran Apparel Cambodia) ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំគ្នាយកញត្តិទៅដាក់នៅខុទ្ទកាល័យលោក ហ៊ុន សែន និងក្រសួងការងារ ដើម្បីសុំជួយអន្តរាគមន៍ករណីថៅកែបិទរោងចក្រដោយមិនទូទាត់ប្រាក់ជំពាក់កម្មករប្រមាណ ៧០ម៉ឺនដុល្លារ។ ការដាក់ញត្តិរបស់ក្រុមកម្មករទាំងនេះ បានធ្វើឡើងបន្ទាប់ពីរោងចក្រនេះបានបិទទ្វារលែងដំណើរការ និងបានដឹកសម្ភារខ្លះចេញពីរោងចក្រក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសា ឆ្នាំ២០២២ ដោយពុំបានទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត។ លោកស្រី អ៊ុំ យ៉ាន់ ដែលធ្វើការនៅរោងចក្រនេះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា...
ព័ត៌មានជាតិ
តំណាង ADIDAS ជំរុញឱ្យកម្ពុជាស៊ើបអង្កេតការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពខេនស្ព័តស៊ូ
ខេមបូឌា ដេលី
-
June 18, 2022
តំណាងក្រុមហ៊ុនសម្លៀកបំពាក់បរទេស ADIDAS ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតលើសកម្មភាពរបស់អាជ្ញាធរខ្មែរដែលបានចាប់ខ្លួនថ្នាក់ដឹកនាំសហជីព អំឡុងពេលមានវិវាទរវាងកម្មករ និងក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (Can Sports Shoes) ដើម្បីការពារកុំឱ្យមានហេតុការណ៍នេះកើតឡើងបន្តទៀតនៅពេលក្រោយ។ តំណាងក្រុមហ៊ុនសម្លៀកបំពាក់បរទេស ADIDAS លោក វីល្លៀម អាឌឺសាន់ បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២...
ព័ត៌មានជាតិ
ក្រសួងការងារថាក្រុមហ៊ុនណាហ្គាវើលដ៍ច្រានចោលសំណើរបស់កម្មករនិយោជិត
ខេមបូឌា ដេលី
-
June 10, 2022
ក្រសួងការងារកម្ពុជា អះអាងថា ការចរចារកដំណោះស្រាយវិវាទរវាងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) និងថៅកែក្រុមហ៊ុន មិនទាន់អាចឈានទៅរកការបញ្ចប់បាននៅឡើយទេ ខណៈភាគីខាងក្រុមហ៊ុនបានច្រានចោលសំណើទាំងស្រុងរបស់កម្មករនិយោជិត។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងនៃការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ថា ខាងក្រុមសហជីព និងតំណាងភាគីកម្មករនិយោជិត បានសំណូមពរឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ជិត ២០០នាក់ចូលធ្វើការងារវិញ ដោយដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារដែលស្ម័គ្រចិត្តលាឈប់ជំនួសប្រហែលជា ៣០០នាក់។ ជាងនេះទៀត ខាងក្រុមសហជីព និងតំណាងភាគីកម្មករនិយោជិតទាំងនោះ ក៏ស្នើសុំឱ្យក្រុមហ៊ុនទម្លាក់ចោលរាល់បទចោទទាំងអស់លើថ្នាក់ដឹកនាំសហជីព និងសមាជិកដែលត្រូវបានចោទប្រកាន់...
ព័ត៌មានជាតិ
ក្រសួងការងារដាក់កំហិតឱ្យម្ចាស់រោងចក្រអនុវត្តលក្ខខណ្ឌទូទៅនៃការងារសម្រាប់កម្មករ
ខេមបូឌា ដេលី
-
June 1, 2022
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃប្រទេសកម្ពុជា បានចេញលិខិតដាក់កំហិតមួយកាលពីថ្ងៃទី២៧ ខែឧសភា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣១ ឧសភា ដោយកម្រិតឱ្យម្ចាស់រោងចក្រសហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ឲ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីអំពីការងារ អនុវត្តលក្ខខណ្ឌទូទៅនៃការងារឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាននៃប្រទេសកម្ពុជា ក្នុងនោះ រោងចក្រសហគ្រាសត្រូវតែរៀបចំបទបញ្ជាផ្ទៃក្នុង និងផ្សព្វផ្សាយក្នុងរោងចក្រសហគ្រាសរបស់ខ្លួនឱ្យបានត្រឹមត្រូវជូនដល់កម្មករនិយោជិតទាំងអស់។ ក្រសួងការងារ អះអាងថា រោងចក្រសហគ្រាសត្រូវតែផ្តល់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសាកល្បងការងារ និងកម្មករនិយោជិតពេញសិទ្ធិ រួមទាំងប្រាក់រំឭកបំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ ជូនកម្មករនិយោជិតទាំងនោះឱ្យបានត្រឹមត្រូវជាទីបំផុត។ ប្រភពដដែលបញ្ជាក់ថា ក្រៅពីរៀបចំប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិត រោងចក្រសហគ្រាសក៏ត្រូវចុះបញ្ជិកាកម្មករនិយោជិតនៅបេឡាជាតិផ្នែកសន្តិសុខសង្គម ព្រមទាំងត្រូវបង់វិភាគទានឱ្យពួកគេផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពផងដែរ។...
ច្បាប់
កម្មកររោងចក្រពីរនាំគ្នាដើរហែក្បួនដើម្បីជំរុញឱ្យក្រសួងការងារដោះស្រាយវិវាទការងារ
ខេមបូឌា ដេលី
-
June 1, 2022
កម្មករកម្មការិនីបម្រើការងារក្នុងរោងចក្រ ឃែនធើរេន អីភែរឹល ខេ និងរោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) ដែលមានថៅកែតែមួយជាជនជាតិម៉ាឡេស៊ី នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាដើរថ្មើរជើងយកញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីជំរុញឱ្យមានការដោះស្រាយវិវាទការងារ ក្រោយថៅកែបិទទ្វាររោងចក្រមិនទូទាត់សំណងតាមផ្លូវច្បាប់។ ការដើរហែក្បួនរបស់កម្មករកម្មការិនីប្រហែល ២០០នាក់ដែលបម្រើការងារនៅរោចក្រ ឃែនធើរេន នៅថ្ងៃអង្គារ នេះ បានធ្វើឡើងក្រោយថៅកែបិទទ្វាររោងចក្រដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ដល់ពួកគេ។ កម្មករផ្នែកជាងម៉ាស៊ីនដេរនៅ ឃែនធើរេន លោក ឈិម ឃន...
ព័ត៌មានជាតិ
ក្រុមកូដករណាហ្គាវើលដ៍ជាង១០០នាក់ត្រូវសមត្ថកិច្ចបង្ក្រាបដោយប្រើអំពើហិង្សា
ខេមបូឌា ដេលី
-
May 13, 2022
ក្រុមកូដករនៃបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបដោយការប្រើអំពើហិង្សា និងចាប់ដាក់ចូលទៅក្នុងរថយន្តក្រុងទាំងបង្ខំ ដើម្បីបំបិទការទាមទាររបស់កូដករទាំងនោះក្នុងការរកដំណោះស្រាយពីសំណាក់ក្រុមហ៊ុន ដែលបានរំលោភសិទ្ធិរបស់ពួកគេនាពេលកន្លងមក។ ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានបន្តធ្វើការជួបជុំធ្វើកូដកម្មដោយសន្តិវិធីនៅទីតាំងចំណុចច្រមុះជ្រូក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្បែរនាគបាញ់ទឹក ដើម្បីទាមទាររកដំណោះស្រាយពីក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានអូសបន្លាយអស់ពេលជាង ៤ខែកន្លះមកនេះ ប៉ុន្តែត្រូវអាជ្ញាធរក្រុងភ្នំពេញចេញមុខបង្ក្រាប ដោយចាប់ពួកគេដាក់ឡានយកទៅទម្លាក់ចោលនៅទីលានប្រជាធិបតេយ្យខណ្ឌឫស្សីកែវ ភ្លាមៗ។ ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាស្ត្រីទាំងនោះ...
ច្បាប់
អ្នកឃ្លាំមើលថាកម្ពុជាមិនទាន់មានប្រព័ន្ធតុលាការដែលអាចធានានូវយុត្តិធម៌សង្គមនៅឡើយ
ខេមបូឌា ដេលី
-
May 9, 2022
ក្រុមសង្គមស៊ីវិលព្រមានថា ប្រព័ន្ធតុលាការកម្ពុជាអនុវត្តច្បាប់ស្តង់ដារពីរដែលមិនអាចធានានូវយុត្តិធម៌សង្គមបាន ខណៈនិយោជក និងអ្នកមានអំណាចនៅតែអាចបំពានលើច្បាប់ការងារដោយធ្វើទុក្ខបុកម្នេញលើកម្មករនិយោជិតយ៉ាងធ្ងន់ធ្ងរ។ អ្នកគ្រប់គ្រងខាងផ្នែកសិទ្ធិការងារនៃអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៥ ឧសភា ថា ការអនុវត្តច្បាប់នៅកម្ពុជាគឺមានស្តង់ដារពីរ ដែលតែងធ្វើទុក្ខបុកម្នេញលើកម្មករនិយោជិត ខណៈនិយោជក និងអ្នកមានអំណាចនៅតែអាចបំពានលើច្បាប់ការងារដែលជាគំរូអាក្រក់យ៉ាងធ្ងន់ធ្ងរក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែក្រុមហ៊ុន និងពួកអ្នកមានអំណាចទាំងនោះ។ លោក...
ព័ត៌មានជាតិ
សង្គមស៊ីវិលស្នើលោក ហ៊ុន សែន ចេញមុខដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍
ខេមបូឌា ដេលី
-
May 1, 2022
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញឲ្យលោក ហ៊ុន សែន ផ្ទាល់ត្រូវចេញមុខដោះស្រាយលើទំនាស់រវាងកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៏ (NAGA World) ខណៈសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុននេះ អំពាវនាវរកជំនួយសប្បុរសធម៌ដោយសារវិវាទការងារបានបន្តជាង ៤ខែមកហើយ។ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ថា ដើម្បីឱ្យការប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៥ ឆ្នាំ២០២២ នេះអាចធ្វើឡើងដោយក្តីសប្បាយរីករាយទៅបាន កម្ពុជាគួរតែលើកយកករណីវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៏ និងកម្មករនិយោជិតមកដោះស្រាយឱ្យបានឆាប់...
ព័ត៌មានជាតិ
សហជីពក្រុមហ៊ុនណាហ្គាវើលដ៍អំពាវនាវរកជំនួយពីសាធារណជនជួយដល់ក្រុមកូដករ
ខេមបូឌា ដេលី
-
April 29, 2022
សហជីពទ្រទ្រង់សិទ្ធិការងារឲ្យបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) បានអំពាវនាវស្វែងរកជំនួយពីសាធារណជន សប្បុរសជនជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នសប្បុរសធម៌នានា ឲ្យជួយចូលរួមឧបត្ថម្ភជាស្បៀងអាហារ ឬថវិកា និងសម្ភារៈផ្សេងៗដល់ក្រុមកូដករដែលកំពុងប្រឈមនឹងការខ្វះខាតសព្វថ្ងៃនេះ។ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្តីប្រកាសស្វែងរកជំនួយសប្បុរសធម៌កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថា ដើម្បីការពារសេរីភាពសហជីព សិទ្ធិការងារ និងយុត្តិធម៌សង្គម កម្មករនិយោជិតទាំងអស់ដែលភាគច្រើនជាស្ត្រី សុខចិត្តប្រឈមនឹងជីវភាពរស់នៅដែលលំបាកគ្មានប្រាក់ចំណូល ខណៈការចំណាយលើជីវភាពប្រចាំថ្ងៃនៅជាបន្ទុកធ្ងន់ធ្ងរដដែល។ ប្រភពដដែលអះអាងថា ទោះបីជាមានការដោះលែងថ្នាក់ដឹកនាំ និងសកម្មជនសហជីពឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នកាលពីពេលកន្លងទៅក្តី ប៉ុន្តែក្រុមហ៊ុនណាហ្គាវើលដ៍មិនមានចេតនាដោះស្រាយបញ្ហាដែលខ្លួនបានបង្កឡើងជាមួយបុគ្គលិកនោះឡើយ ហើយតែងតែបដិសេធរាល់សំណើរបស់កម្មករនិយោជិតគ្រប់លក្ខខណ្ឌទាំងអស់...
1
...
9
10
11
...
14
Page 10 of 14
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.