27.8 C
Phnom Penh

TAG

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

លោក ផៃ ស៊ីផាន៖ បារាំង​នឹង​មិន​និយាយ​ឱ្យ​កម្ពុជា​ធ្វើ​តាម​ការ​ចង់​បាន​ឡើយ​រឿង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រទេស​បារាំង​អាច​នឹង​និយាយ​ថា ខ្លួន​បាន​ដើរតួ​សំខាន់​ក្នុង​ការ​ស្វែងរក​សន្តិភាព​ឱ្យ​កម្ពុជា តែ​នឹង​មិន​និយាយ​បង្ខិតបង្ខំ​កម្ពុជា​ឱ្យ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ឡើយ ព្រោះ​ថា​វា​ផ្ទុយ​ពី​អធិបតេយ្យភាព​របស់​ប្រទេស​មួយ។ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​សារព័ត៌មាន​វីអូឌី នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ នេះ​ថា លោក​មិន​បាន​ដឹង​ទេ​ថា តើ​ប្រធានាធិបតី​បារាំង​ពិត​ជា​បាន​សួរនាំ​រឿង​នេះ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មែន​ឬ​យ៉ាង​ណា​នោះ។ លោក ផៃ ស៊ីផាន បាន​អះអាង​ថា បារាំង​អាច​នឹង​និយាយ​ថា ខ្លួន​បាន​ដើរតួ​សំខាន់​ក្នុង​ការ​ស្វែងរក​សន្តិភាព​ឱ្យ​កម្ពុជា តែ​មេដឹកនាំ​ប្រទេស​នេះ​នឹង​មិន​និយាយ​បង្ខិតបង្ខំ​កម្ពុជា​ឱ្យ​ធ្វើ​តាម​ការ​ចង់​បាន​ឡើយ...

ប្រធានាធិបតី​បារាំង​រម្លឹក​ឡើង​វិញ​អំពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក្នុង​អំឡុង​ពេល​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រម្លឹក​ឡើងវិញ​អំពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​សន្តិភាព​នៅ​កម្ពុជា បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា លោក ហ៊ុន សែន មិន​បាន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ពេញលេញ។ ការ​ក្រើន​រម្លឹក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឡើងវិញ​របស់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា លោក ហ៊ុន...

បក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ​មេដឹកនាំ​ទាំងឡាយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឡើងវិញ

គណបក្ស​កែទម្រង់​កម្ពុជា ស្នើ​ដល់​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ទាំងឡាយ​ដែល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ជំរុញ​ឲ្យ​លោក ហ៊ុន សែន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឡើងវិញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ធានា​នូវ​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ទៅកាន់​មេដឹកនាំ​អាស៊ាន​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា ចាប់តាំងពី​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អ៊ុនតាក់...

ព្រឹទ្ធសភា​អាមេរិក​យល់ព្រម​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តីអំពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ព្រឹទ្ធសភា​អាមេរិក យល់ព្រម​ជា​ឯកច្ឆន្ទ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីអំពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ដូច​ដែល​មាន​ចែង​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង លោក អិត ម៉ាកឃី (Ed Markey) ដែល​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​លើកឡើង​ក្នុង​វីដេអូ​ឃ្លីប​របស់​លោក​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ ថា សេចក្តី​ស្នើ​ច្បាប់​ស្តីអំពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ​មាន​គោលដៅ​រារាំង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក មិន​ឲ្យ​ជិះ​សេះ​លែង​ដៃ​ដើម្បី​ប្រល័យ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដូច​សព្វថ្ងៃ។ លោក​អះអាង​ថា...

លោក ហ៊ុន សែន ថា​អ្នកវិភាគ​និយាយ​ខុស​ទាំងស្រុង​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ថា​អ្នកវិភាគ​តាំង​ខ្លួន​ជា​អ្នក​ចេះដឹង​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​និយាយ​ខុសពី​ការពិត និង​ផ្ទុយ​ពី​សាច់រឿង​ពិត​ទាំងស្រុង ព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពុំ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​នោះ​ទេ។ បុរស​ខ្លាំង​ដែល​សល់​ពី​សង្គ្រាម លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ នេះ ដោយ​និយាយ​ឌឺដង​ថា លោក​សុំ​សរសើរ​ដោយ​ស្មោះ​អ្នក​ដែល​ហ៊ាន​និយាយ​រឿង​ដែល​មិន​ត្រឹមត្រូវ ហើយ​ចាត់ទុក​ថា​ជា​រឿង​ត្រឹមត្រូវ ចំពោះ​ការ​និយាយ​ពី​សន្ធិសញ្ញា​អន្តរជាតិ​ដែល​លោក​បាន​ចូលរួម​កិច្ចប្រជុំ​គ្រប់​ដំណាក់កាល​នោះ គឺ​ខុសពី​ការពិត​ទាំងអស់។ លោក ហ៊ុន សែន...

IDEA TALK៖ តើ​ស្ថានការណ៍​មុន និង​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​ភាព​ខុស​គ្នា​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ស្ថានការណ៍​មុន និង​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​ភាព​ខុស​គ្នា​បែប​ណា?»។

IDEA TALK៖ តើ​ស្ថានការណ៍​បច្ចុប្បន្ន​ឆ្លុះបញ្ចាំង​បែប​ណា​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ស្ថានការណ៍​បច្ចុប្បន្ន​ឆ្លុះបញ្ចាំង​បែប​ណា​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?»។

IDEA TALK៖ ចក្ខុវិស័យ​នៃ​ប្រទេស​សេរី​ក្នុង​ដំណើរការ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «ចក្ខុវិស័យ​នៃ​ប្រទេស​សេរី​ក្នុង​ដំណើរការ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស»។

បក្ស​ក្រៅ​រដ្ឋាភិបាល​ពីរ​ប្រកាស​រួបរួម​គ្នា​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី

គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម បាន​ប្រកាស​ពី​ការ​រួបរួម​គ្នា​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី ដោយ​ថា​បង្រួបបង្រួម ផ្សះផ្សា​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​បុព្វហេតុ​ជាតិ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម ចុះ​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា គណបក្ស​ទាំង​ពីរ​នេះ នឹង​ជួប​ពិភាក្សា​គ្នា​ស្ដីពី​ការ​រួបរួម​គ្នា​ដើម្បី​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី ក្នុង​ការ​ត្រៀម​លក្ខណៈ​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ។ ប្រភព​ដដែល​បន្ត​ថា ការ​បង្កើត​ប៉ូល​នយោបាយ​ថ្មី​នេះ​មាន​សមាសភាព​ចូលរួម​ចម្រុះ​ពី​និស្សិត បញ្ញវន្ត យុវជន ស្ត្រី អ្នកតស៊ូ​មតិ​ដើម្បី​បុព្វហេតុ​ជាតិ អ្នក​ជាតិ​និយម អ្នក​ប្រជាធិបតេយ្យ​សេរី​និយម។ បើ​តាម​សេចក្ដី​ប្រកាស​ឱ្យ​ដឹង​ថា ការ​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី ធ្វើឡើង​ក្នុង​គោលដៅ​បង្រួបបង្រួម ផ្សះផ្សា​អ្នក​តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ...

លោក ហ៊ុន សែន អួត​ថា​នយោបាយ​ឈ្នះ​ឈ្នះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ

មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​គំរាម​ធ្វើ​សង្គ្រាម​នៅ​ពេល​ខ្លួន​ចាញ់​ឆ្នោត លោក ហ៊ុន សែន អួតអាង​ថា ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា និង​ទទួល​បាន​សន្តិភាព​ពេញលេញ គឺ​ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ខណៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ បាន​ត្រឹមតែ​ត្រួសត្រាយ​ផ្លូវ​ស្វែងរក​សន្តិភាព​តែប៉ុណ្ណោះ។ បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​រូប​នេះ បាន​ចេញ​លិខិត​មួយ​ក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ២១ កញ្ញា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​នេះ​ថា ក្រោយ​ដួល​រលំ​របប​ខ្មៅ​ងងឹត​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ រដ្ឋាភិបាល​កម្ពុជា​បាន​ខំប្រឹង​កសាង​ប្រទេស​ជាតិ​ពី​ផេះផង់​នៃ​សង្គ្រាម និង​វិនាសកម្ម​ក្នុង​ថ្លុកឈាម​ផង និង​ទប់ស្កាត់​ការ​វិល​មកវិញ​នៃ​របប​ពិឃាត ប៉ុល...

Latest news

© 2021, ដេលី. All rights reserved.