ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
32
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ជនជាតិវៀតណាម
ព័ត៌មានជាតិ
ក្រុមយុវជនទាមទារឲ្យក្រសួងមហាផ្ទៃបញ្ឈប់ផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសខុសច្បាប់
ឌឹ ខេមបូឌា ដេលី
-
September 20, 2022
យុវជនចំនួន ៥នាក់បានដាក់ញត្តិនៅក្រសួងមហាផ្ទៃ ដើម្បីទាមទារឲ្យបញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍បរទេសខុសច្បាប់ និងការបង្កើតអគារភាសាវៀតណាមនៅកម្ពុជា។ យុវជនមកពីខេត្តសៀមរាប លោក ថេល ធីលែន ដែលតាំងខ្លួនជាអ្នកតំណាងឲ្យយុវជនផ្សេងទៀត បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិនៅក្រសួងមហាផ្ទៃ នៅថ្ងៃច័ន្ទ ទី១៩ កញ្ញា នេះថា ក្នុងរយៈពេល ១សប្ដាហ៍នេះ បើមិនមានការឆ្លើយតបជាវិជ្ជមានណាមួយទេ ពួកគេនឹងធ្វើញត្តិមួយទៀតដាក់ទៅសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ។ លោកបន្តថា ជនបរទេសដែលកំពុងស្នាក់នៅកម្ពុជាភាគច្រើនជាជនជាតិវៀតណាម និងចិន ក្នុងនោះជនជាតិចិនតែងតែបង្កបញ្ហាអសន្តិសុខដល់ពលរដ្ឋ ខណៈការផ្ដល់ប័ណ្ណស្នាក់នៅដល់ពលរដ្ឋវៀតណាម បង្កហានិភ័យដល់ប្រទេសជាតិ ដោយសារវៀតណាមជាប្រទេសជាប់នឹងកម្ពុជា...
ព័ត៌មានជាតិ
អាជ្ញាធរអនុញ្ញាតឲ្យយុវជនមិនលើស៥នាក់ប្រមូលផ្ដុំមុខក្រសួងមហាផ្ទៃរឿងស្នើសុំឲ្យបញ្ឈប់ផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស
ឌឹ ខេមបូឌា ដេលី
-
September 9, 2022
រដ្ឋបាលសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យក្រុមយុវជនប្រមូលផ្ដុំនៅមុខក្រសួងមហាផ្ទៃ ដើម្បីធ្វើការដាក់ញត្តិស្នើឲ្យក្រសួងបញ្ឈប់ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសដែលកំពុងស្នាក់នៅប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា តែមិនឲ្យលើសពី ៥នាក់ ដើម្បីកុំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ក្នុងកំណត់ហេតុរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីជួបប្រជុំជាមួយក្រុមយុវជនកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមយុវជនអាចជួបគ្នានៅមុខក្រសួងមហាផ្ទៃ ដើម្បីដាក់ញត្តិបាន ប៉ុន្តែមិនឲ្យលើសពី ៥នាក់ឡើយ។ ការមិនអនុញ្ញាតឲ្យពួកគេជួបជុំគ្នាលើសពី ៥នាក់នេះ ដោយអភិបាលរងសាលារាជធានីភ្នំពេញលើកហេតុផលថា កុំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ យុវជនមកពីខេត្តសៀមរាប លោក ថេល ធីលែន គ្រោងនឹងជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃ...
នយោបាយ
វៀតណាមស្នើកម្ពុជាបន្តជួយជនជាតិខ្លួនដែលកំពុងរស់នៅកម្ពុជាទទួលបានការរៀនសូត្រ
ខេមបូឌា ដេលី
-
September 8, 2022
នាយករដ្ឋមន្ត្រីវៀតណាម បានស្នើអភិបាលសាលារាជធានីភ្នំពេញ ឲ្យបន្តជួយសម្របសម្រួលដោះស្រាយបញ្ហា និងយកចិត្តទុកដាក់ជួយសហគមន៍វៀតណាម ដែលកំពុងរស់នៅកម្ពុជាដោយឲ្យពួកគេទទួលបានការរៀនសូត្រ និងបំពេញការងារនៅកម្ពុជាឲ្យបានងាយស្រួល។ ការបន្តស្នើជាថ្មីទៀតនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហាណូយ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ សារព័ត៌មានវៀតណាម ឈ្មោះ Quan Doi Nhan...
ច្បាប់
អ្នកឃ្លាំមើលបារម្ភពីការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
August 31, 2022
អ្នកឃ្លាំមើលបង្ហាញក្ដីបារម្ភក្រោយពេលរដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលក្រសួងមហាផ្ទៃ អះអាងថាជនអន្តោប្រវេសន៍ជនជាតិវៀតណាម ជាង ៩០% កំពុងកាន់កាប់ឯកសារមិនប្រក្រតី។ អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បារម្ភចំពោះការអនុវត្តច្បាប់អន្តោប្រវេសន៍មិនមានតម្លាភាព ដែលនាំឲ្យជនជាតិវៀតណាមដែលកំពុងរស់នៅដោយខុសច្បាប់ អាចរស់នៅស្របច្បាប់ ខណៈកន្លងទៅ រដ្ឋាភិបាលវៀតណាមតែងស្នើទៅបុរសខ្លាំងលោក ហ៊ុន សែន ឲ្យជួយជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ បានទទួលសញ្ជាតិខ្មែរ និងទទួលបានកន្លែងស្នាក់នៅស្របច្បាប់នៅកម្ពុជាផងដែរ។ អតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក...
នយោបាយ
មេដឹកនាំវៀតណាមបន្តសុំលោក ហ៊ុន សែន ជួយពលរដ្ឋវៀតណាមឱ្យបានភាពស្របច្បាប់នៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
May 15, 2022
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ បន្តសុំលោក ហ៊ុន សែន ជួយដល់ប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មកទទួលបានភាពស្របច្បាប់។ ការបន្តស្នើសុំនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Phạm Minh Chính) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។ តាមការចុះផ្សាយរបស់សារព័ត៌មាន...
ច្បាប់
លោក ស ខេង បញ្ជាឱ្យចាប់និងបណ្ដេញជនជាតិណាដែលចូលកម្ពុជាដោយខុសច្បាប់
ខេមបូឌា ដេលី
-
April 8, 2022
អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាទៅកងកម្លាំងតាមព្រំដែនឱ្យចាប់ និងបណ្ដេញជនជាតិបរទេសណាដែលបានឆ្លងដែនចូលកម្ពុជាដោយគ្មានលិខិតស្នាម ឬស្នាក់នៅដោយគ្មានច្បាប់ទម្លាប់ចេញពីកម្ពុជា ហើយមិនត្រូវទុកបញ្ហានេះឲ្យគរពិបាកដោះស្រាយទៀតនោះទេ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោក ស ខេង បានថ្លែងនៅចំពោះមុខមន្ត្រីនគរបាលអន្តោប្រវេសន៍ជាច្រើនថា មន្ត្រីសមត្ថកិច្ចអន្តោប្រវេសន៍ត្រូវតែគ្រប់គ្រងជនអន្តោប្រវេសន៍ដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជាឲ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ ដោយមិនទុកឲ្យមានអ្នកដែលចូលមករស់នៅមិនស្របច្បាប់នៅក្នុងប្រទេសកម្ពុជាទេ។ លោក ស ខេង អះអាងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុវត្តការងារដកហូតឯកសារខុសច្បាប់ដែលកាន់កាប់ដោយមិនប្រក្រតីពីជនបរទេសដោយជោគជ័យ។ ករណីនេះលោកថា...
ច្បាប់
លោក ហ៊ុន សែន បញ្ជាប្រើឧទ្ធម្ភាគចក្រចុះបង្ក្រាបនិងវាយខ្នោះឈ្មួញនេសាទត្រីខុសច្បាប់
ខេមបូឌា ដេលី
-
March 24, 2022
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅសមត្ថកិច្ចឱ្យត្រៀមឧទ្ធម្ភាគចក្រសម្រាប់ដេញចាប់ឈ្មួញទុច្ចរិតដែលនេសាទត្រីខុសច្បាប់នៅលើបឹងទន្លេសាប ក្រោយពេលលោកមើលឃើញថា សមត្ថកិច្ចចាប់បានតែប្រជានេសាទតូចតាច ខណៈអ្នកប្រព្រឹត្តិបទល្មើសធំៗមិនដែលចាប់បាននោះ។ ប្រតិកម្មរបស់លោក ហ៊ុន សែន នេះធ្វើឡើងស្របពេលដែលប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក ដោយរិះគន់ទូកនេសាទជនជាតិវៀតណាម ថាពួកគេមិនត្រឹមតែមករស់នៅលើទឹកដីកម្ពុជាទេ ហើយថែមទាំងកម្ទេចត្រីនៅក្នុងបឹងទន្លេសាបរបស់កម្ពុជាថែមទៀត។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ មីនា បុរសខ្លាំងកម្ពុជា...
ច្បាប់
អ្នកតស៊ូមតិយល់ស្របចំពោះការផ្លាស់ជនអន្តោប្រវេសន៍វៀតណាមមកនៅលើគោក
ខេមបូឌា ដេលី
-
March 23, 2022
ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុក ឯកភាពនូវគោលការណ៍ផ្លាស់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ដែលកំពុងរស់នៅលើទូកក្នុងបឹងទន្លេសាប មករស់នៅលើគោក ប៉ុន្តែត្រូវដោះស្រាយស្របតាមគោលការណ៍សកលស្ដីពីសិទ្ធិជនអន្តោប្រវេសន៍។ ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២២ មីនា ថា ការផ្លាស់ឱ្យជនអន្តោប្រវេសន៍វៀតណាមដែលកំពុងរស់នៅលើទឹកក្នុងបឹងទន្លេសាប មករស់នៅលើគោក គឺជាគោលការណ៍ល្អ ប៉ុន្តែបញ្ហានៅត្រង់ថា តើរដ្ឋាភិបាលកម្ពុជាត្រូវបញ្ជូនពួកគេទៅប្រទេសវៀតណាមវិញ ឬផ្តល់សិទ្ធិឱ្យអ្នកទាំងនោះរស់នៅដោយស្របច្បាប់នៅកម្ពុជាបន្តទៀត ឬត្រូវបញ្ជូនពួកគេទៅកាន់ប្រទេសទីបី។ នេះ គឺជាបញ្ហាដែលកម្ពុជាត្រូវដោះស្រាយជាបន្ទាន់។ លោក ទូច វិបុល លើកជាសំណួរថា ប្រសិនបើរដ្ឋាភិបាលវៀតណាមមិនព្រមទទួលយកជនអន្តោប្រវេសន៍វៀតណាមទាំងនោះ...
ព័ត៌មានជាតិ
លោក យ៉ែម បុញ្ញឬទ្ធិ រិះគន់អាជ្ញាធរថាមិនចាត់វិធានការជនជាតិវៀតណាមបំផ្លាញត្រីបឹងទន្លេសាប
ខេមបូឌា ដេលី
-
March 22, 2022
ប្រធានគណបក្សកម្ពុជានិយម លើកឡើងថា អាជ្ញាធរកម្ពុជានៅតែមិនព្រមចាត់វិធានការទាក់ទងទៅនឹងការប្រព្រឹត្តបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាបពីសំណាក់ជនជាតិវៀតណាម បើទោះបីជាលោក សុខ ទូច បង្ហាញថាពួកគេទាំងនោះកំពុងប្រព្រឹត្តខុសច្បាប់ក៏ដោយ។ ការលើកឡើងរបស់ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឬទ្ធិ លើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច កាលពីពេលថ្មីៗនេះបានបង្ហាញពីបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាប ដែលប្រព្រឹត្តខុសច្បាប់ពីសំណាក់ជនជាតិវៀតណាម។ លោក យ៉ែម បុញ្ញឬទ្ធិ បានសរសេរថា កន្លងមក...
ច្បាប់
លោក ស ខេង៖ ប្រទេសខ្លះមិនទទួលយកអ្នកទោសជាជនជាតិខ្លួនដែលកម្ពុជាបញ្ជូនទៅវិញទេ
ឌឹ ខេមបូឌា ដេលី
-
March 10, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ប្រទេសមួយចំនួនមិនទទួលយកអ្នកទោសដែលជាជនជាតិរបស់ខ្លួនឡើយ បន្ទាប់ពីប្រព្រឹត្តបទល្មើសនៅកម្ពុជា ហើយអាជ្ញាធរចាប់បញ្ជូនទៅវិញ ដែលករណីនេះបានក្លាយជាបន្ទុកមួយផ្នែកទៀតដល់កម្ពុជា។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃពុធ ទី៩ មីនា នេះ លោក ស ខេង បានថ្លែងថា មានតែសាធារណរដ្ឋប្រជាមានិតចិន ប៉ុណ្ណោះដែលសហការល្អជាមួយកម្ពុជា ដោយទទួលយកអ្នកទោសជាជនជាតិរបស់ខ្លួនវិញ ហើយបន្តយកទៅអនុវត្តទោសនៅប្រទេសចិន ក្រោយបញ្ចប់ការបំពេញបែបបទនៅកម្ពុជា។ ចំណែកប្រទេសខ្លះ លោក...
1
...
5
6
7
8
Page 6 of 8
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.