26.3 C
Phnom Penh

TAG

ជប៉ុន

ជប៉ុន រម្លឹក​ខួប ៨០​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​ដោយ​ទទូច​កុំ​ឱ្យ​ពិភពលោក​ជួប​សោកនាដកម្ម​ដូច​នេះ​ទៀត

ប្រជាជន​ជប៉ុន រាប់​ពាន់​នាក់ នៅ​ថ្ងៃ​ពុធ ទី​៦ ខែ​សីហា ឆ្នាំ​២០២៥ បាន​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង Hiroshima ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដំបូង​គេ​នៃ​សោកនាដកម្ម​ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ បង្ក​ឱ្យ​ពលរដ្ឋ​ជប៉ុន ចំនួន ៧​ម៉ឺន ៨​ពាន់​នាក់​ស្លាប់។ រហូត​មក​ទល់​ពេលនេះ គឺ​មាន​រយៈពេល ៨០​ឆ្នាំ​គត់ គិត​ចាប់តាំងពី​គ្រាប់បែក​បរមាណូ​ត្រូវ​បាន​កងទ័ព​អាកាស​អាមេរិក ទម្លាក់​លើ​ទីក្រុង​មួយ​នេះ​កាលពី​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​រម្លឹក​ថា កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​១៩៤៥ អំឡុង​សង្គ្រាម​លោក​លើក​ទី​២ ទីក្រុង...

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ជប៉ុន​នឹង​ផ្តល់​ដ្រូន​ចម្បាំង​ដល់​ប្រទេស​ថៃ

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ដ្រូន​ចម្បាំង​ដល់​ប្រទេស​ថៃ ថា​ជា​រឿង​មិន​ពិត។ រដ្ឋាភិបាល​ជប៉ុន ចាត់ទុក​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​ស្ដារ​ឡើងវិញ​នូវ​សន្តិភាព​ឱ្យ​បាន​ឆាប់​នា​ពេល​ខាង​មុខ។ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​សីហា នេះ​ថា ពាក្យ​ចចាមអារ៉ាម​ជា​រឿង​មិន​ពិត​នោះ​ទេ។ រដ្ឋាភិបាល​ជប៉ុន មិន​ដែល​មាន​គម្រោង​ផ្តល់​គ្រឿងយន្ត​បែប​នេះ​ដល់​ប្រទេស​ថៃ ហើយ​ក៏​មិន​ធ្លាប់​បាន​ទទួល​សំណើ​បែប​នេះ​ពី​ប្រទេស​ថៃ ដែរ។ ប្រភព​ដដែល​អះអាង​ថា នីតិវិធី​នៃ​ការ​ផ្តល់​ជំនួយ​របស់​ជប៉ុន តែង​ធ្វើឡើង​យ៉ាង​តឹងរ៉ឹង ជាពិសេស​ផ្នែក​ដែល​មិន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ជម្លោះ​អន្តរជាតិ។ ជប៉ុន រំពឹង​បែប​នេះ​ថា៖ «យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាជន​កម្ពុជា​នឹង​អាច​វិល​ទៅ​រក​ជីវភាព​ប្រចាំ​ថ្ងៃ​ដោយ​សុខសាន្ត​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ។» កាលពី​ថ្ងៃទី​១ សីហា លោក...

HRW៖ ជប៉ុន​មិន​ត្រូវ​ឱបដៃ​ឈរ​មើល​រដ្ឋាភិបាល​កម្ពុជា​បន្ត​គាបសង្កត់​និង​រំលោភ​សិទ្ធិមនុស្ស​តាម​ទំនើង​ចិត្ត​ទៀត​ទេ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៩ ឧសភា ដោយ​ជំរុញ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ីកេរុ អ៊ីស្ហ៊ីបា (Shigeru Ishiba) បរិហារ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន នា​ចុង​ខែ​ឧសភា នេះ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ​ថ្ងៃទី​១៩ ខែ​ឧសភា Human Rights Watch បាន​កត់​សម្គាល់​ឃើញ​ថា...

ជប៉ុន​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី​ដែល​សន្យា​ពង្រឹង​មិត្តភាព​កាន់តែ​រឹងមាំ​ជាមួយ​សហរដ្ឋ​អាមេរិក

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក Shigeru Ishiba ត្រូវ​បាន​ប្រកាស​ថា​ជា​បេក្ខជន​ដែល​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​នៃ​គណបក្ស​កាន់​អំណាច​នៅ​ប្រទេស​ជប៉ុន។ តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ជា​បក្ស​កំពុង​កាន់​អំណាច បេក្ខជន​ណា​ដែល​ទទួល​បាន​ការ​គាំទ្រ​ចេញពី​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស គឺ​បេក្ខជន​នោះ​ជា​អ្នក​ឈ្នះ ហើយ​ឡើង​ជា​ប្រធាន​បក្ស​ជាមួយ​ការ​ទទួល​យក​តំណែង​នាយករដ្ឋមន្ត្រី​ជប៉ុន របស់​បក្ស​ផង​ដែរ។ ការណ៍​ដែល​នាំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជ្រើស​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​សេរី ធ្វើឡើង​បន្ទាប់ពី​លោក Fumio Kishida បាន​ប្រកាស​កាលពី​ខែ​សីហា កន្លង​ទៅ​ថា លោក​សម្រេច​លាលែង​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី។ ដោយសារតែ​លោក Kishida លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​នេះ​ហើយ បាន​នាំ​ឱ្យ​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​សេរី LDP ក៏​នៅ​ទំនេរ ព្រោះ​ប្រធាន​បក្ស​ក៏​ត្រូវ​កាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​ដែរ។ ចំពោះ​លោក Kishida...

ជប៉ុន​ថ្កោលទោស​រុស្ស៊ី​គំរាម​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ ខណៈ​ក្រុង​តូក្យូ​រំលឹក​ខួប​ទម្លាក់​គ្រាប់បែក​បរមាណូ

កាលពី​ថ្ងៃ​អាទិត្យ ទី​៦ ខែ​សីហា នេះ​ជា​គម្រប់​ខួប ៧៨​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា នៃ​ប្រទេស​ជប៉ុន ដោយ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក។ តែ​ក្នុង​ឱកាស​នោះ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្វូមីអូ គីស៊ីដា បាន​ថ្កោលទោស​រុស្ស៊ី​ដែល​គំរាមកំហែង​ចង់​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ​វាយប្រហារ​ទៅ​លើ​ទឹកដី​អ៊ុយក្រែន ទៅ​វិញ។ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប ៧៨​ឆ្នាំ​នៃ​ការ​ទម្លាប់​គ្រាប់បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាកាសាគី ដែល​មាន​អ្នក​ចូលរួម​ជា​ជនរងគ្រោះ និង​ឥស្សរជន​បរទេស​មក​ពី ១១១​ប្រទេស តែ​លើក​នេះ​ពុំ​មាន​តំណាង​ប្រទេស​រុស្ស៊ី និង​បេឡារុស នោះ​ទេ។ លោក ហ្វូមីអូ គីស៊ីដា...

ទូត​ជប៉ុន​ថា​នឹង​ជជែក​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​តាម​បែប​ប្រជាធិបតេយ្យ

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន​ខិតខំ​ប្រឹងប្រែង​ដោយ​ជំរុញ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​កិច្ច​សន្ទនា​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ព្រមទាំង​បក្ស​កាន់​អំណាច ហើយ​និង​បក្ស​ប្រឆាំង។ ការ​ថ្លែង​របស់​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​មកពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៩ និង​បាន​ពិភាក្សា​គ្នា​លើ​ប្រធានបទ​ជាច្រើន រួម​មាន​បញ្ហា​សង្គម​ផ្សេងៗ និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១៥ ខែ​មីនា។ បើ​តាម​ហ្វេសប៊ុក​របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា (Embassy of Japan in Cambodia)...

ឧបទ្វីប​កូរ៉េ​អាច​ស្ថិត​លើ​វិថី​នៃ​សង្គ្រាម​ជា​ថ្មី បន្ទាប់ពី​កូរ៉េ​ខាងជើង​បាញ់​មីស៊ីល​រំលង​ជប៉ុន

នៅ​ថ្ងៃទី​៤ តុលា នេះ ស្ថានភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ឡើង​កំដៅ​យ៉ាង​ខ្លាំង បន្ទាប់ពី​កូរ៉េ​ខាងជើង​បាញ់​មីស៊ីល​ផ្លោង​ហោះ​រំលង​ប្រទេស​ជប៉ុន ដែល​ជា​ការ​គំរាម​ទាំង​ជប៉ុន និង​កូរ៉េ​ខាងត្បូង រួម​ទាំង​សហរដ្ឋ​អាមេរិក។ បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ឲ្យ​ដឹង​ថា កូរ៉េ​ខាងជើង នៅ​ថ្ងៃ​អង្គារ​នេះ បាន​បាញ់​មីស៊ីល​ផ្លោង​មួយ​គ្រាប់​ហោះ​រំលង​ប្រទេស​ជប៉ុន ដែល​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៥​ឆ្នាំ​មក​នេះ។ ហេតុការណ៍​នេះ បាន​រុញ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ប្រកាស​អាសន្ន​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​រត់​រក​ទី​សុវត្ថិភាព ខណៈ​មីស៊ីល​មួយ​គ្រាប់​បាន​ហោះ​រំលង​ឆ្លងកាត់​ទឹកដី​របស់​ខ្លួន មុន​នឹង​ធ្លាក់​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ មីស៊ីល​ផ្លោង​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​ថ្មី​ទៀត​នេះ ត្រូវ​បាន​កងទ័ព​ជប៉ុន​អះអាង​ថា អាច​ហោះ​បាន​ចម្ងាយ​ពី ៤៥០០ ទៅ...

ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​នាំ​ឱ្យ​មេដឹកនាំ​ពិភពលោក​សម្ដែង​ការ​តក់ស្លុត

លោក ស៊ិនហ្សូ អាបេ (Shinzo Abe) អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដ៏​មាន​ឥទ្ធិពល បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​កក្កដា នៅ​វេលា​ម៉ោង ៥​រសៀល បន្ទាប់ពី​លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំ​បេះដូង​របស់​លោក។ ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា លោក អាបេ រង​ការ​បាញ់​សម្លាប់​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​ទីក្រុង Nara ភាគ​ខាងកើត​ទីក្រុង Osaka។ តាម​ការ​បញ្ជាក់​ពី​មន្ត្រី​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Nara ដែល​គេ​ដឹក​លោក...

ជប៉ុន​ចុះ​សន្ធិសញ្ញា​សន្តិសុខ​ជាមួយ​ណាតូ ខណៈ​បារម្ភ​ពី​សង្គ្រាម​អាច​មាន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ប្រទេស​ជប៉ុន និង​អង្គការ​យោធា​ណាតូ (NATO) បាន​សម្រេច​ដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​នូវ​ការ​ពង្រឹង​សហប្រតិបត្តិការ​សន្តិសុខ ដោយ​សម្រេច​ថា​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា មូលហេតុ​ដែល​ជប៉ុន​សម្រេច​ចិត្ត​ចង​សម្ពន្ធភាព​យោធា​ជាមួយ​ណាតូ ព្រោះ​តែ​ជប៉ុន​បារម្ភ​អំពី​ឥទ្ធិពល​ចិន ឥទ្ធិពល​រុស្ស៊ី និង​កូរ៉េ​ខាងជើង។ ក្រុម​អ្នកវិភាគ​ឱ្យ​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Diplomat ដឹង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ជប៉ុន លោក Kishi Nobuo បាន​និយាយ​នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​នឹង​ប្រធាន​គណៈកម្មាធិការ​យោធា​នៃ​អង្គការ​ណាតូ លោក Rob Bauer ថា​ជប៉ុន​សង្ឃឹម​ថា​កិច្ចព្រមព្រៀង​ទ្វេភាគី​ជាមួយ​ណាតូ និង​ជាមួយ​បណ្ដា​ប្រទេស​អឺរ៉ុប គឺ​នាំ​ឱ្យ​ជប៉ុន​មាន​សម្ពន្ធមិត្ត​ដើម្បី​សន្តិសុខ​មួយ​ដ៏​រឹងមាំ...

ជប៉ុន​សោកស្ដាយ​ចំពោះ​អំពើ​ហិង្សា​បន្ត​កើត​មាន​នៅ​ភូមា ទោះ​មេ​រដ្ឋប្រហារ​សន្យា​ឱ្យ​មាន​បទ​ឈប់​បាញ់

ជប៉ុន ចាប់ផ្ដើម​និយាយ​អំពី​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ទៅ​ជួប​មេ​រដ្ឋប្រហារ​ភូមា​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ថ្ងៃ​ទី​៧ ខែ​មករា។ នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​សមភាគី​កម្ពុជា លោក ប្រាក់ សុខុន លោក Yoshimasa Hayashi រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​ហៅ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ភូមា ថា​ជា​ការ​ខិតខំ​មួយ​ដ៏​ធំ​ក្នុង​នាម​ជា​សមាជិក​អាស៊ាន និង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា...

Latest news

© 2021, ដេលី. All rights reserved.