31.7 C
Phnom Penh

TAG

ជួញដូរ​មនុស្ស

លោក ស ខេង ថា​ជនបរទេស​កំពុង​យក​ទឹកដី​កម្ពុជា​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ក្តី​បារម្ភ​ដោយសារ​ជនជាតិ​បរទេស​បាន​យក​ទឹកដី​នៃ​រាជាណាចក្រ​កម្ពុជា ធ្វើជា​ទីកន្លែង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ដែល​ជា​បទល្មើស​ថ្មី​មួយ​យ៉ាង​សាហាវ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​កម្ពស់ ១០​ជាន់ និង​អគារ​សាល​ប្រជុំ​កម្ពស់ ៣​ជាន់​សម្រាប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ លោក ស ខេង ថ្លែង​ថា បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ជា​បញ្ហា​កំពុង​កើតមាន​សព្វថ្ងៃ។ លោក​ចាត់ទុក​បទល្មើស​នេះ​ថា​ជា​បទល្មើស​ថ្មី​មួយ​យ៉ាង​សាហាវ ដោយ​វា​មិនមែន​បទល្មើស​ប្រពៃណី ហើយ​មក​ទល់​ពេលនេះ ក្រសួង​បាន​ទទួល​ពាក្យ​បណ្តឹង ១​ករណី​ដែល​កើតឡើង​នៅ​រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​ជំនាញ​កំពុង​តាមដាន​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ។ ទោះបីជា​នៅ​រាជធានី​ភ្នំពេញ...

ដើម​ខែ​កញ្ញា​នេះ សមត្ថកិច្ច​រំដោះ​បាន​ជនរងគ្រោះ​ចំនួន​២៣​នាក់​ពី​អំពើ​ជួញដូរ​មនុស្ស

ក្រសួង​មហាផ្ទៃ អះអាង​ថា ក្នុង​រយៈពេល ៥​ថ្ងៃ​ដើម​ខែ​កញ្ញា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​រំដោះ​ជនរងគ្រោះ​ចំនួន ២៣​នាក់​ពី​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា នេះ​ថា ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ពាក្យ​បណ្តឹង​សរុប​ចំនួន ១៧​ករណី​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​ឲ្យ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពី​ការ​បង្ខាំង និង​ជួញដូរ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ អ្នក​នាំពាក្យ​ដដែល​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​រំដោះ​ជនរងគ្រោះ​ចំនួន ២៣​នាក់​ពី​អំពើ​ជួញដូរ​មនុស្ស​ដែល​មាន​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន...

IDEA TALK៖ តើ​ហេតុ​អ្វី​កម្ពុជា​កំពុង​ក្លាយ​ជា​ចំណុច​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៃ​ចរន្ត​ជួញដូរ​មនុស្ស និង​ជា​ប្រភព​នៃ​សកម្មភាព​ក្រុម​ម៉ាហ្វីយ៉ា (Mafia) ចិន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ហេតុ​អ្វី​កម្ពុជា​កំពុង​ក្លាយ​ជា​ចំណុច​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៃ​ចរន្ត​ជួញដូរ​មនុស្ស និង​ជា​ប្រភព​នៃ​សកម្មភាព​ក្រុម​ម៉ាហ្វីយ៉ា (Mafia) ចិន?»។

លោក ស ខេង៖ ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​សុទ្ធតែ​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា សមត្ថកិច្ច​បន្ត​រក​ឃើញ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ សុទ្ធសឹងតែ​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់ ខណៈ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ចាប់​បង្ខាំង​រង​ការ​គំរាមកំហែង និង​អំពើ​ហិង្សា។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២២ ថា ប្រតិបត្តិការ​ស្រាវជ្រាវ​នៅ​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ៨​នាក់​ជា​បន្តបន្ទាប់ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​បាន​អាវុធ​ខ្លី​ម៉ាក ZORAKI ចំនួន...

លោក ស ខេង៖ កម្ពុជា​បន្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្រោយ​រក​ឃើញ​មាន​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្ដេជ្ញា​ក្នុង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រោយ​ពេល​រក​ឃើញ​ថា​មាន​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា តាមរយៈ​មេខ្លោង​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ និង​មាន​បក្សពួក​នៅ​កម្ពុជា​ឆបោក​ឱ្យ​ឆ្លងដែន​ដោយ​ខុស​ច្បាប់ ក្រោម​ការ​សន្យា​ផ្តល់​ការងារ​ដែល​ទទួល​បាន​ប្រាក់ឈ្នួល​ខ្ពស់។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​អំពាវនាវ​នៅ​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ អាជ្ញាធរ​កម្ពុជា​បាន​ទទួល​សំណើ​សុំ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជាច្រើន ដោយ​អះអាង​ថា ពួកគេ​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ និង​រត់​ពន្ធ​មនុស្ស​ដែល​ជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់។ លោក ស ខេង...

អាជ្ញាធរ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​៧៤​ករណី​និង​សង្គ្រោះ​បាន​ជាង​៦០០​នាក់​រយៈពេល​៧​ខែ​ឆ្នាំ​២០២២

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លើកឡើង​ថា ក្នុង​រយៈពេល ៧​ខែ​ឆ្នាំ​២០២២ នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​បាន ៧៤​ករណី និង​ជួយ​សង្គ្រោះ​មនុស្ស​បាន​ជាង ៦០០​នាក់។ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បាន​លើកឡើង​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​ព្រួយបារម្ភ​របស់​អង្គការ​សហប្រជាជាតិ ចំពោះ​ការ​កើនឡើង​នូវ​បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​រវាង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​តំណាង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ថា រយៈពេល ៧​ខែ​ក្នុង​ឆ្នាំ​២០២២ នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ត្រឹមតែ ៧៤​ករណី​ប៉ុណ្ណោះ។ មន្ត្រី​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រូប​នេះ​លើកឡើង​ថា...

USAID ប្រកាស​ការ​គាំទ្រ​ថ្មី​មួយ​ដល់​វិស័យ​យុត្តិធម៌​កម្ពុជា​ក្នុង​ការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស

ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ប្រកាស​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​ដើម្បី​គាំទ្រ​ដល់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​ការ​ស៊ើបអង្កេត និង​កាត់ទោស​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ ខែ​សីហា នេះ​ឲ្យ​ដឹង​ថា គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ​នឹង​គ្រប់គ្រង​ដោយ​អង្គការ​បេសកកម្ម​យុត្តិធម៌​អន្តរជាតិ (International Justice Mission - IJM) គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា (Cambodia Counter Trafficking in Persons - CTIP) របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID...

លោក ស ខេង ថា​កម្ពុជា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ខណៈ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា កម្ពុជា​ប្ដេជ្ញា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​បន្ត​ទៀត ខណៈ​រង​នូវ​ការ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន។ លោក ស ខេង អះអាង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ប្រតិបត្តិការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ ថា ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ គឺ​ដើម្បី​ការពារ​សិទ្ធិមនុស្ស​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង។ លោក ស ខេង អះអាង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ ក៏​ជា​ការ​ប្រយុទ្ធ​ប្រឆាំង...

ឧកញ៉ា ហ៊ុន តូ ត្រូវ​គេ​សង្ស័យ​ជា​ថ្មី​ថា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា

លោក​ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដែល​ល្បី​ខាង​អាក្រក់ៗ និង​ជា​អគ្គនាយក​ក្រុមហ៊ុន L.H.R ASEAN Investment CO. LTD ដែល​ចូលចិត្ត​ជិះ​រថយន្ត​ម៉ាក Lamborghini ហើយ​កន្លងមក​ជាប់​សង្ស័យ​ពី​បទ​រត់ពន្ធ​គ្រឿងញៀន និង​ការ​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី នោះ ត្រូវ​បាន​សង្ស័យ​ជា​ថ្មី​ថា​មាន​ទំនាក់ទំនង​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ឧក្រិដ្ឋជន​ជនជាតិ​ចិន។ សារព័ត៌មាន The Australian ដែល​បាន​ចេញ​ផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ...

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជាង​៦០​នាក់​ត្រូវ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ឥណ្ឌូនេស៊ី ជាង ៦០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​ក្នុង​ឧស្សាហកម្ម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២២។ ទស្សនាវដ្ដី Tempo ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី និយាយ​ថា ពលរដ្ឋ​ឥណ្ឌូនេស៊ី ៥៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​នៃ​ក្រុម​ឆបោក ខណៈ​មនុស្ស ៧​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឥណ្ឌូនេស៊ី សហការ​ជាមួយ​កម្ពុជា​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង ៥៥​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ក្នុង​នោះ​មាន​បុរស ៤៧​នាក់ និង​ស្ត្រី ៨​នាក់ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ទទួល​ការ​ប្រឹក្សា​ផ្លូវចិត្ត​មុន​ពេល​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី វិញ។...

Latest news

© 2021, ដេលី. All rights reserved.