38 C
Phnom Penh

TAG

ជួញដូរសត្វព្រៃ

លោក គ្រី ម៉ះផល រួច​ពី​ការ​ចោទប្រកាន់​របស់​តុលាការ​អាមេរិក តែ​ភស្តុតាង​បង្ហាញ​ថា​មន្ត្រី​ខ្មែរ​និង​បក្ស​កាន់​អំណាច​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​ស្វា

តុលាការ​អាមេរិក សម្រេច​ជា​ឯកច្ឆន្ទ​លើកលែង​ការ​ចោទប្រកាន់​លើ​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ លោក គ្រី ម៉ះផល ពី​បទ​សមគំនិត និង​រត់​ពន្ធ​ស្វា​ព្រៃ នៅ​រសៀល​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ នេះ ប៉ុន្តែ​ភស្តុតាង​ដែល​ដាក់​ក្នុង​តុលាការ បង្ហាញ​ឲ្យ​ឃើញ​អំពើពុករលួយ​ក្នុង​ការ​ជួញដូរ​សត្វ​ស្វា​ក្ដាម​ខុស​ច្បាប់​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ខ្មែរ និង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ទ្រង់ទ្រាយ​ធំ។ ក្រោយ​ជំនុំ​ជម្រះក្តី​ដែល​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ពីរ​សប្តាហ៍ (ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២២ ខែ​មីនា) គណៈវិនិច្ឆ័យ​ទាំង ១២​រូប​នៃ​តុលាការ​សហព័ន្ធ​អាមេរិក នៅ​ទីក្រុង​ម៉ៃអាម៊ី (Miami) ក្នុង​រដ្ឋ​ហ្លូរីដា (Florida)...

ពាណិជ្ជកម្ម​ស្វា៖ មនុស្ស​៨​នាក់​រួម​មាន​មន្ត្រី​កម្ពុជា​២​រូប​ផង​ចាប់​ចោទ​ជួញដូរ​សត្វ​ស្វា​កន្ទុយ​វែង​ចូល​អាមេរិក

អត្ថបទ​ដោយ៖ ហាស់ សាន មនុស្ស​ធ្វើ​ពាណិជ្ជកម្ម ឬ​ជំនួញ​សត្វ​ស្វា​ជាច្រើន​នាក់ មាន​ទាំង​ជនបរទេស មាន​ទាំង​មន្ត្រី​រាជការ​នៃ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ជាប់​កុន​ក្នុង​សំណាញ់​ច្បាប់​សហរដ្ឋ​អាមេរិក​រហូត​ដល់​ខែ​មីនា ឆ្នាំ​២០២៤ នេះ។ សវនាការ​ជម្រះ​ក្តី​បាន​ផ្តើម​កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែ​មីនា ហើយ​បាន​បន្ត​រហូត​ដល់​ថ្ងៃទី​១៨ ប៉ុន្តែ​មិន​ទាន់​សម្រេច​ថា​យ៉ាងណា​នៅឡើយ​ទេ ក្រោយពី​ចៅក្រម រដ្ឋអាជ្ញា និង​មេធាវី​ការពារ​ជន​ជាប់ចោទ បាន​ព្រមព្រៀង​ជ្រើសរើស​គណៈ​ប្រជា​វិនិច្ឆ័យ​ក្តី ហៅថា jury pool ចំនួន​ប៉ុន្មាន​នាក់​រួច​មក។ ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​តំបន់​ខាងត្បូង​ក្នុង​រដ្ឋ​ផ្លរីដា នៃ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ចោទ​តាម​ផ្លូវ​ច្បាប់​ពាណិជ្ជករ​ជំនួញ​សត្វ​ស្វា ៨​នាក់...

PETA៖ ភស្តុតាង​ជាច្រើន​បង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា​ជាប់​ពាក់ព័ន្ធ​ការ​រៀបចំ​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ស្វា​ក្តាម​ដោយ​ខុស​ច្បាប់

អង្គការ​មនុស្ស​សម្រាប់​មើល​ថែ​សត្វ​ប្រកប​ដោយ​សីលធម៌ (People for the Ethical Treatment of Animals) ឬ​ហៅ​កាត់​ថា ភីតា (PETA) ទម្លាយ​ថា ខ្លួន​ទទួល​បាន​ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​រយៈពេល​ពេញ ១​ឆ្នាំ​ក្នុង​ការ​រៀបចំ​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ស្វា​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា Vanny Bio Research ជាមួយ​នឹង​សត្វ​ស្វា​ដែល​ចាប់​ដោយ​ខុស​ច្បាប់។ អង្គការ PETA បាន​រៀបរាប់​នៅ​លើ​គេហទំព័រ ឬ​វេបសាយ​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែ​មីនា...

ភ្នាក់ងារ​អាមេរិកាំង​កំពុង​វែក​រក​មុខ​អ្នក​ពាក់ព័ន្ធ​បទល្មើស​នាំ​សត្វ​ស្វា​ពី​កម្ពុជា​មក​កាន់​អាមេរិក

មុខរបរ អាជីវកម្ម​ខ្លះ កម្ពុជា​ពុំ​មាន​នរណា​ដឹង​ច្បាស់​ថា តើ​វា​ខុស​ច្បាប់ ឬ​ត្រូវ​ច្បាប់​ឡើយ គឺ​ស្រេច​តែ​មន្ត្រី​រដ្ឋាភិបាល​បកស្រាយ​តែប៉ុណ្ណោះ។ ប៉ុន្តែ​ជនល្មើស​ច្បាប់​អាច​មិន​ដឹង​ថា​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ លុះត្រា​ជន​នោះ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បរទេស​ចាប់​ខ្លួន និង​បើក​ការ​ស៊ើបអង្កេត​តែប៉ុណ្ណោះ។ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ អាជ្ញាធរ​អាមេរិកាំង​បាន​ចាប់​មន្ត្រី​ពី​ក្រសួង​កសិកម្ម ដែល​នាំ​សត្វ​ស្វា​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក។ ទ្រឹស្ដី​សេដ្ឋកិច្ច​ទីផ្សារ​សេរី (free market economy) ជាទូទៅ​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ អាជីវករ​មាន​សេរីភាព​ប្រកប​មុខរបរ ជំនួញ​ជួញដូរ ដោយ​ពុំ​មាន​រដ្ឋាភិបាល​ជ្រៀតជ្រែក ត្រួតត្រា បង្គាប់​បញ្ជា​ក្រុមហ៊ុន​ដូច​ក្នុង​ទ្រឹស្ដី​សេដ្ឋកិច្ច​កុម្មុយនីស្ត​និយម ឬ​សេដ្ឋកិច្ច​សង្គម​និយម​នោះ​ទេ ដរាប​ណា​ការ​ប្រកប​មុខរបរ​អ្វី​មួយ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ជា​ធរមាន។ មនុស្ស​រកស៊ី​អ្វី​ក៏​បាន​ក៏​មែន​ពិត ប៉ុន្តែ​គេ​មិន​រកស៊ី​អ្វី​គ្មាន​ការ​ទទួល​ខុសត្រូវ​ដែល​ក្លាយ​ជា​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​មួយ​នោះ​ទេ។...

តុលាការ​អាមេរិក​ដោះលែង​មន្ត្រី​កសិកម្ម​កម្ពុជា​ពាក់ព័ន្ធ​ការ​រត់​ពន្ធ​សត្វ​ស្វា​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយ​ភ្ជាប់ GPS

តុលាការ​សហរដ្ឋ​អាមេរិក​សម្រេច​ឱ្យ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​សត្វ​ស្វា​ព្រៃ ឬ​ស្វា​ក្តាម​ខុស​ច្បាប់ នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ត្រូវ​តាមដាន​ដោយ​ប្រព័ន្ធ GPS ភ្ជាប់​នឹង​កជើង។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ការ​តស៊ូ​តាម​ផ្លូវ​ច្បាប់​ឱ្យ​មន្ត្រី​ពី​ប្រទេស​កម្ពុជា​ទាំងអស់ រួម​ទាំង​លោក គ្រី ម៉ះផល ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពេលនេះ គឺជា​ជំហាន​ដ៏​វិជ្ជមាន​មួយ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថានទូត​រាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា...

សហគមន៍​ព្រៃឡង់​ថា​ការ​ចាប់​សត្វ​ស្វា​ចេញពី​តំបន់​ការពារ​កំពុង​កើតឡើង​ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់

បណ្ដាញ​សហគមន៍​ព្រៃឡង់ លើកឡើង​ថា ការ​ចាប់​សត្វ​ស្វា​នៅ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ ខេត្ត​ស្ទឹងត្រែង ខេត្ត​ព្រះវិហារ និង​ខេត្ត​មណ្ឌលគិរី ដើម្បី​យក​មក​លក់ គឺ​កំពុង​កើតឡើង​ដោយ​ពុំ​មាន​សមត្ថកិច្ច​ទប់ស្កាត់។ ការ​លើកឡើង​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​បែប​នេះ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ល្បាត​នៅ​តំបន់​ព្រៃឡង់ ដោយ​រក​ឃើញ​ថា ករណី​ចាប់​ស្វា​នៅ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ ស្ទឹងត្រែង និង​ព្រះវិហារ ជាដើម ដើម្បី​យក​ទៅ​លក់ កំពុង​កើតឡើង។ សហគមន៍​បង្ហាញ​ក្ដី​បារម្ភ ដោយ​សត្វ​ស្វា និង​ព្រៃឈើ បាន​និង​កំពុង​បាត់បង់ ក្រោយពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំគ្នា​យក​សំណាញ់​ទៅ​ដាក់​ដើម្បី​ចាប់​យក​សត្វ​ស្វា និង​កាប់​បំផ្លាញ​ព្រៃឈើ។ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​ស្ទឹងត្រែង លោក ឡាយ...

រដ្ឋមន្ត្រី​កសិកម្ម​ថា​បី​ឆ្នាំ​ចុងក្រោយ​កម្ពុជា​នាំ​ស្វា​ចេញ​ជិត​៧​ម៉ឺន​ក្បាល​ស្រប​តាម​អនុសញ្ញា​CITES

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា អះអាង​ថា ៣​ឆ្នាំ​ចុងក្រោយ កម្ពុជា​បាន​នាំចេញ​សត្វ​ស្វា​ជិត ៧​ម៉ឺន​ក្បាល ដែល​ស្រប​តាម​អនុសញ្ញា​ស្ដីពី​ការ​ហាមប្រាម​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ (CITES) បន្ទាប់ពី​អាជ្ញាធរ​អាមេរិក​បាន​ឃាត់​ខ្លួន​មន្ត្រី​នៃ​ក្រសួង​កសិកម្ម ពី​បទ «រត់​ពន្ធ​ខុស​ច្បាប់ និង​ការ​សមគំនិត​គ្នា​បំពាន​ច្បាប់ (Lacey Act) និង​ច្បាប់​ជិត​ផុត​ពូជ (Endangered Species Act)»។ លោក ឌិត ទីណា បាន​ចេញ​សំណេរ​មួយ​ចុះផ្សាយ​នៅ​លើ​គណនី​បណ្ដាញ​សង្គម...

រដ្ឋមន្ត្រី​កសិកម្ម​ថា​នឹង​ជួយ​រក​យុត្តិធម៌​ឱ្យ​មន្ត្រី​ដែល​អាមេរិក​ចាប់​ខ្លួន​រឿង​រត់​ពន្ធ​សត្វ​ស្វា​ក្ដាម

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា ថ្លែង​ការពារ​មន្ត្រី​របស់​ខ្លួន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក ថា​នឹង​ជួយ​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​រូប​នោះ​ក្រោយពី​សហរដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​ពី​បទ «ឧក្រិដ្ឋកម្ម» រត់​ពន្ធ​សត្វ​ស្វា​ក្ដាម​ចេញពី​កម្ពុជា។ ការ​ថ្លែង​ការពារ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​នៃ​ក្រសួង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​នាយកដ្ឋាន​សត្វ​ព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy)...

មន្ត្រី​អភិរក្ស​សត្វព្រៃ​កម្ពុជា​ម្នាក់​ប្រឈម​ជាប់​ទោស​១៤៥​ឆ្នាំ​ករណី​ជួញដូរ​សត្វ​ស្វា​ចូល​អាមេរិក

មន្ត្រី​អភិរក្ស​សត្វព្រៃ​កម្ពុជា​ម្នាក់​ប្រឈម​នឹង​ការ​កាត់ទោស​រយៈពេល ១៤៥​ឆ្នាំ​ក្នុង​ពន្ធនាគារ ចំពោះ​ការ​ជួញដូរ​សត្វ​ស្វា​កន្ទុយ​វែង​ទៅ​សហរដ្ឋ​អាមេរិក។ ក្រុម​រដ្ឋអាជ្ញា​សហព័ន្ធ​អាមេរិក បាន​ចោទប្រកាន់​មនុស្ស ៨​រូប​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​សត្វ​ស្វា​ប្រភេទ​ជិត​ផុត​ពូជ ដោយ​ចេញពី​ប្រទេស​កម្ពុជា។ មនុស្ស​ប្រាំ​បី​នាក់​នោះ​រួម​មាន មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា​មួយ​រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាមេរិក​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​មក​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ពូជ​សត្វ​ជិត​ផុត​ពូជ។ មន្ត្រី​រូប​នោះ រួម​នឹង​សហសេវិក​នៅ​ក្នុង​ក្រុម​ភ្នាក់ងារ​សត្វព្រៃ​ក្នុង​ប្រទេស​កម្ពុជា និង​មនុស្ស ៦​នាក់​ទៀត​មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហុងកុង ដែល​ក្រុមហ៊ុន​នេះ​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​សព្វ​ព្រៃ។ ក្រុមហ៊ុន​ហុងកុង​មួយ​នោះ ត្រូវ​គេ​រក​ឃើញ​ថា បាន​ចិញ្ចឹម​សត្វ​ស្វា​កន្ទុយ​វែង ទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​សិក្សា​ខាង​ផ្នែក​ជីវសាស្ត្រ រួច​ផ្គត់ផ្គង់​បន្ត​ឱ្យ​មន្ទីរពិសោធន៍​មួយ​នៅ​រដ្ឋ​តិចសាស់ និង​រដ្ឋ​ហ្វ្លរីដា ប៉ុន្តែ​ក្រុម​នេះ​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ការ​ទិញ​សត្វ​ស្វា​ព្រៃ​ខុស​ច្បាប់​សម្រាប់​ធ្វើ​ជំនួញ ព្រោះ​ពួកគេ​ខ្វះ​ការ​ផ្គត់ផ្គង់​ពី​ប្រតិបត្តិការ​ចិញ្ចឹម​សត្វ។ នេះ​បើ​តាម​សារព័ត៌មាន South China Morning...

Latest news