28 C
Phnom Penh

TAG

ជំងឺកូវីដ-19

ពលករ​ខ្មែរ​រាប់​រយ​នាក់​កំពុង​ជាប់​គាំង​នៅ​ព្រំដែន​កម្ពុជា-ថៃ​ក្នុង​ពេល​បិទ​ខ្ទប់​២​សប្តាហ៍​ដើម្បី​ការពារ​វីរុស Covid-19 បំប្លែង​ថ្មី

អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ ចំនួន ២​សប្តាហ៍​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 បំប្លែង​ខ្លួន​ថ្មី Delta បាន​រក​ឃើញ​ឆ្លង​រាតត្បាត​ចូល​មក​ដល់​កម្ពុជា​រួច​មក គឺ​មាន​ពលករ​ខ្មែរ​រាប់​រយ​នាក់​នៅតែ​បន្ត​វិលត្រឡប់​ពី​ប្រទេស​ថៃ ក្នុង​បំណង​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ។ អភិបាល​ស្រុក​ថ្មពួក លោក អែម សុខា បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដឹង​កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ថា ពលករ​ខ្មែរ​រាប់​រយ​នាក់​បាន​បន្ត​ធ្វើ​ដំណើរ​វិល​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា ក្នុង​ដំណាក់កាល​បិទ​ខ្ទប់​ចាប់តាំង​ពី​ចុង​ខែ​កក្កដា មក។ ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពលករ​ទាំងនោះ​ឆ្លង​បន្ទាត់​ព្រំដែន​ទេ ដោយ​ក្រុម​ការងារ​ចម្រុះ​បាន​សម្របសម្រួល...

លោក ហ៊ុន សែន សម្រេច​ប្រើ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដែល​ជា​ជំនួយ​របស់​អង់គ្លេស​សម្រាប់​ដូស​ទី​៣ ចាក់​ជូន​ពលរដ្ឋ

លោក ហ៊ុន សែន អះអាង​ថា វ៉ាក់សាំង AstraZeneca ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​ចក្រភព​អង់គ្លេស នឹង​ត្រូវ​ប្រើប្រាស់​ជា​វ៉ាក់សាំង​ក្នុង​យុទ្ធនាការ​ប្រឆាំង​វីរុស Covid-19 ដូស​ទី​៣ ឬ​ដូស​ជំរុញ​សម្រាប់​បង្កើន​ប្រសិទ្ធភាព​ការពារ​សុខភាព​របស់​ពលរដ្ឋ​ខ្មែរ។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង AstraZeneca របស់​ចក្រភព​អង់គ្លេស​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ បាន​ស្នើ​ដល់​ចក្រភព​អង់គ្លេស ឲ្យ​ជួយ​ផ្ដល់​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​បន្ត​ទៀត...

អាជ្ញាធរ​ពិន័យ និង​បង្គាប់​ឲ្យ​បង់​លុយ ៤​លាន​រៀល​ដោយសារ​ឈរ​ថត​កណ្ដាល​វាលស្រែ​តវ៉ា​រឿង​ដីធ្លី​ភ្លេច​ពាក់​ម៉ាស់

អាជ្ញាធរ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​ពិន័យ​ប្រាក់​ចំនួន ៤​លាន​រៀល​លើ​កសិករ ២​នាក់​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​ចេកមាស ឃុំ​ឈើទាល នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា ក្នុង​ករណី​ដែល​ប្រជា​កសិករ​ក្រីក្រ​ឈរ​ថត​លើ​ដី​កណ្ដាល​វាលស្រែ​តវ៉ា​ដីធ្លី ហើយ​បង្ហោះ​លើ​បណ្ដាញ Facebook ដោយ​ភ្លេច​ពាក់​ម៉ាស់។ ប្រភព​ពី​កសិករ​សហគមន៍​ចេកមាស បាន​ឲ្យ​ដឹង​ថា នេះ​ប្រហែល​ជា​ករណី​ដំបូង និង​មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រទេស​កម្ពុជា ដែល​អ្នក​ស្រែ​ចម្ការ​ទៅ​ឈរ​កណ្ដាល​វាលស្រែ​ចម្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ​ជាង ១​គីឡូម៉ែត្រ ឈរ​ថតរូប​ជុំគ្នា​ដើម្បី​តវ៉ា​រឿង​ដី​ស្រែ​ដែល​បាត់បង់ និង​មិន​បាន​ពាក់​ម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ដាក់​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​បែប​នេះ។ អ្នកភូមិ​លើកឡើង​ថា ក្នុង​ករណី​គាត់​មាន​កំហុស​មាន​អ្នក​ខ្លះ​មិន​បាន​ពាក់​ម៉ាស់​មែន គ្រាន់តែ​អប់រំ និង​ណែនាំ​ដើម្បី​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ជា​ការ​ស្រេច​ទៅ​ហើយ ដោយសារតែ​អ្នក​ស្រុក​ដែល​នៅ​តំបន់​វាលស្រែ​មិន​ដែល​ពាក់​ម៉ាស់​ទេ​ពេល​ទៅ​ធ្វើ​ស្រែ...

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី​ជាង ១០០​នាក់ ក្នុង​នោះ​មាន​នៅ​មន្ទីរពេទ្យ​ធំៗ​ពីរ​ក្នុង​រាជធានី​ភ្នំពេញ

ក្រសួង​សុខាភិបាល ឱ្យ​ដឹង​ថា រយៈពេល ២​ថ្ងៃ ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19បំប្លែង​ខ្លួន​ថ្មី​ប្រភេទ «ដែលតា» ដែល​មាន​ប្រភេទ​ចេញពី​ប្រទេស​ឥណ្ឌា បាន​កើតឡើង​លើ​មនុស្ស​ជាង ១០០​នាក់​ហើយ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា រយៈពេល​ត្រឹម ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ ក្រសួង​បាន​រក​ឃើញ​អ្នក​វិជ្ជមាន Covid-19 បំប្លែង​ខ្លួន​ថ្មី​ប្រភេទ...

លោក ហ៊ុន សែន ថា​អំណោយ​វ៉ាក់សាំង​របស់​អាមេរិក​គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ចំពោះ​ពលរដ្ឋ​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា អំណោយ​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ជាបន្តបន្ទាប់​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​នៅ​ក្នុង​តំបន់ ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​ប្រឹង​ងើប​ចេញពី​ជំងឺ​រាតត្បាត​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេលនេះ។ បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២១ ថា វ៉ាក់សាំង Covid-19 Johnson & Johnson ដែល​ជា​ជំនួយ​របស់​អាមេរិក​ជំហាន​ទី​២ ជាង ៦០​ម៉ឺន​ដូស​បន្ថែម​ទៀត​បាន​មកដល់​កម្ពុជា នៅ​យប់​ថ្ងៃ​ចន្ទ សប្តាហ៍​នេះ។ កាលពី​ថ្ងៃ​ទី​៣០...

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​ការងារ​រិះគន់​វិធានការ​ក្រសួង​ការងារ​កម្ពុជា​ដែល​ហាម​ពលករ​ចល័ត​កន្លែង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​ការងារ​នៅ​កម្ពុជា រិះគន់​ថា សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ ផ្អាក​ការ​ធ្វើ​ដំណើរ ឬ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន មិនមែន​ជា​ដំណោះស្រាយ​ពេញលេញ និង​សមស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សង់ត្រាល់ លើកឡើង​បែប​នេះ គឺ​បន្ទាប់ពី​ក្រសួង​ការងារ​កម្ពុជា បាន​ណែនាំ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ឲ្យ​ផ្អាក​ធ្វើ​ដំណើរ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ ឆ្ពោះ​ទៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន...

លោក កឹម សុខា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19

មេដឹកនាំ​បក្ស​ប្រឆាំង​សម្ដែង​ការ​ព្រួយបារម្ភ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​កុំ​តក់ស្លុត និង​ចុះចាញ់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​នៅ​ក្នុង​ប្រទេស លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ម្សិលមិញ​ថា ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 គឺជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ជាពិសេស​ការ​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​នៃ​វីរុស​នេះ​ដែល​មាន​លក្ខណៈ​កាច​សាហាវ ដែល​កំពុងតែ​ឆ្លង​ចូល​កម្ពុជា​នៅ​ពេលនេះ។ លោក​អះអាង​ថា ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ជាច្រើន​មក​ហើយ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ត្រូវតែ​ចូលរួម​ការពារ​ក្នុង​ស្មារតី​សាមគ្គីភាព​ដោយ​ចិត្ត​សប្បុរសធម៌ ដោយ​ការ​ទទួល​ខុសត្រូវ មិន​រើសអើង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទៅតាម​លទ្ធភាព នោះ​ទើប​ការ​ទប់ស្កាត់​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់។ មេដឹកនាំ​កំពូល​នៃ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ថ្លែង​អំណរគុណ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ទាំងអស់ ដែល​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ជា​វ៉ាក់សាំង...

មន្ត្រី​អាមេរិក៖ ជំនួយ​វ៉ាក់សាំង​មនុស្សធម៌​ចំពោះ​កម្ពុជា​គឺ​ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ និង​មិន​បាន​ស្វែងរក​ការ​អនុគ្រោះ​ឬ​សម្បទាន​អ្វី​ឡើយ

មន្ត្រី​ការទូត​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក អះអាង​ថា ជំនួយ​វ៉ាក់សាំង​មនុស្សធម៌​របស់​អាមេរិក​ចំពោះ​កម្ពុជា មិន​បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ណាមួយ​ឡើយ ហើយ​ក៏​មិន​បាន​យក​វ៉ាក់សាំង​ទាំងនេះ​ធ្វើ​ជា​ថ្នូរ​ក្នុង​ការ​ស្វែងរក​ការ​អនុគ្រោះ ឬ​ការ​សម្បទាន​ណាមួយ​នោះ​ដែរ ប៉ុន្តែ​គឺ​ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ និង​បញ្ចប់​ជំងឺ​រាតត្បាត​តែប៉ុណ្ណោះ។ ការ​អះអាង​នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​សហរដ្ឋ​អាមេរិក​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 ដែល​កំពុង​រាតត្បាត​ពេញ​សកលលោក និង​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាតិ​ក៏ដូចជា​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ផង​ដែរ។ ឯកអគ្គរដ្ឋទូត​ស្តីទី​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក ប៊ែនចាមិន វ៉ាវឡឺ អះអាង​ថា ជំនួយ​វ៉ាក់សាំង Johnson &...

មន្ត្រី​កម្ពុជា​ចាត់ទុក​ជំនួយ​មនុស្សធម៌​របស់​ប្រទេស​ជា​មិត្ត​ជា​ការ​ប្រកួត​ប្រជែង​ដណ្តើម​ឥទ្ធិពល​នយោបាយ​ក្នុង​តំបន់

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រទេស​មហាអំណាច​មាន​តែ​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ជួយ​ដល់​ប្រទេស​តូចតាច​ទន់ខ្សោយ​ប៉ុណ្ណោះ ទើប​ជា​វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព ជាពិសេស​ក្នុង​បរិបទ​នយោបាយ​អន្តរជាតិ​ពហុ​ប៉ូល និង​ការប្រកួតប្រជែង​ដណ្តើម​អំណាច និង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន​នេះ។ លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើក​បែប​នេះ គឺ​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួល​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ពី​ប្រទេស​លោកសេរី​សម្រាប់​កម្ពុជា​ជា​បន្តបន្ទាប់​ក្នុង​ពេល​ថ្មីៗ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា...

នាយករដ្ឋមន្ត្រី​បន្ថែម​ការ​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​រយៈពេល​១៤​ថ្ងៃ

លោក ហ៊ុន សែន សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ពង្រឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​Covid-19 ទាំង ២៥​រាជធានី-ខេត្ត​រយៈពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង ២៣:៥៩​នាទី នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ ជា​កំហិត។ ការ​សម្រេច​ចេញ​នូវ​វិធានការ​ថ្មី​របស់​លោក ហ៊ុន សែន ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​រក​ឃើញ​ជា​បន្តបន្ទាប់​នូវ​វត្តមាន​វីរុស Covid-19 បំប្លែង​ខ្លួន​ថ្មី​ប្រភេទ DELTA ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។ លោក ហ៊ុន សែន...

Latest news