35.6 C
Phnom Penh

TAG

ជំងឺកូវីដ-19

សង់ត្រាល់​ស្នើ​រដ្ឋាភិបាល​រៀបចំ​វិធានការ​ធានា​សុវត្ថិភាព​ស្បៀងអាហារ ការ​ស្នាក់នៅ​ដល់​ពលករ​ដែល​ត្រឡប់​ពី​ថៃ

អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​ថា សង់ត្រាល់ (CENTRAL) ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀងអាហារ ការ​ស្នាក់នៅ និង​សុវត្ថិភាព​សុខមាលភាព​ដល់​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ វិញ​ក្នុង​ពេលនេះ។ អង្គការ​សង់ត្រាល់ បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា អ្នក​ឃ្លាំមើល​របស់​ខ្លួន​តាម​ព្រំដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​ទទួល​បាន​ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែ​សីហា ឆ្នាំ​២០២១ មាន​ពលករ​ជាង ១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ​បាន​ឆ្លង​ដែន​ពី​ថៃ ចូល​មក​កម្ពុជា​វិញ។ ក្រុម​ការងារ​អង្គការ​សង់ត្រាល់ បាន​ចុះ​តាម​ខេត្ត​មួយ​ចំនួន​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​សម្គាល់​ឃើញ​ថា ក្នុង​ចំណោម​ច្រក​តូច​ធំ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ចំនួន​ប្រមាណ...

មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​សាទរ​យុទ្ធនាការ​ជាតិ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូវីដ-១៩ របស់​ក្រសួង​សុខាភិបាល

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល អបអរ​សាទរ​ចំពោះ​យុទ្ធនាការ​ជាតិ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 របស់​ក្រសួង​សុខាភិបាល ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​ឆ្លង​វីរុស Covid-19 បាន​កើន​ឡើង​នៅ​ប្រទេស​ជិតខាង​ដែល​កំពុងតែ​ហក់​ឡើង​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ថា ដើម្បី​បង្កើន​ការ​ទប់ស្កាត់​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត រដ្ឋាភិបាល​ត្រូវតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ឲ្យ​កាន់តែ​ខ្លាំង​ចំពោះ​ការ​ធ្វើ​ចត្តាឡីស័ក​របស់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដោយ​ផ្គត់ផ្គង់​ពួកគេ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​កុំ​ឲ្យ​មាន​ការ​គេចវេស​ពី​កន្លែង​ព្យាបាល​ដែល​អាច​នាំ​ហានិភ័យ​ក្នុង​សហគមន៍។ ទន្ទឹម​នឹង​នេះ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ឲ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត...

IDEA TALK៖ វិបត្តិ​គ្រប់គ្រង​ស្ថានការណ៍​កូវីដ-១៩ និង​ការ​ប្រឈម​របស់​ប្រជាពលរដ្ឋ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «វិបត្តិ​គ្រប់គ្រង​ស្ថានការណ៍​កូវីដ-១៩ និង​ការ​ប្រឈម​របស់​ប្រជាពលរដ្ឋ»។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រក​ឃើញ​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី Delta ដំបូង និង​ស្នើ​សាធារណជន​ប្រុងប្រយ័ត្ន

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta ជា​លើកដំបូង​ដែល​បាន​កើតឡើង​លើ​កុមារា​ម្នាក់​អាយុ ៨​ឆ្នាំ​ម្នាក់។ ប្រភព​ថា កុមារ​នោះ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា តាម​ច្រក​ព្រំដែន​ឡែម ហើយ​បាន​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១។ អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា កុមារា​ខាងលើ​នេះ​បាន​ធ្វើ​ដំណើរ​មកដល់​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ ហើយ​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា...

រដ្ឋាភិបាល​បន្ត​ពង្រឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 ទូទាំង​២៥​រាជធានី​ខេត្ត​រយៈពេល​៧​ថ្ងៃ​បន្ថែម​ទៀត

លោក ហ៊ុន សែន សម្រេច​បន្ត​ពង្រឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ទាំង ២៥​រាជធានី-ខេត្ត​រយៈពេល ៧​ថ្ងៃ​បន្ថែម​ទៀត ក្រោយ​ការ​អនុវត្ត​យុទ្ធនាការ​នេះ​អស់​រយៈពេល ២​សប្តាហ៍​កន្លងមក។ ការ​បន្ត​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សេចក្តី​ណែនាំ​ចាស់​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា នេះ ខណៈ​ការ​ឆ្លង​វីរុស Covid-19 នៅតែ​មិនទាន់​ថមថយ​នៅឡើយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​ណែនាំ​ថ្មី​ស្ដីពី​ការ​បន្ត​ពង្រឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​ចំពោះ​ការ​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​នៃ​ជំងឺ Covid-19...

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta ចំនួន ៤៤​នាក់​បន្ថែម​ទៀត

ក្រសួង​សុខាភិបាល ប្រកាស​រក​ឃើញ​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta លើ​ពលរដ្ឋ​ចំនួន ៤៤​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​មេរោគ Covid-19 ប្រភេទ Delta កើន​ឡើង​ដល់​ទៅ ៤២៩​នាក់។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន ៤៤​នាក់​ដែល​ក្រសួង​រក​ឃើញ​មាន​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta កាល​ពី​ថ្ងៃ​ទី​១០ សីហា។ ក្រសួង​បញ្ជាក់​ថា...

ក្រសួង​សុខាភិបាល​មិន​អនុញ្ញាត​ឲ្យ​អ្នកជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ព្យាបាល​នៅ​ផ្ទះ​ឡើយ

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​ថា ក្រសួង​មិន​អនុញ្ញាត​ឲ្យ​អ្នកជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ឬ​អ្នក​ដែល​មាន​ការសង្ស័យ​ថា​មាន​ជំងឺ​ប្រភេទ​ថ្មី​នេះ​ព្យាបាល​នៅ​ផ្ទះ​ឡើយ ទាំង​អ្នក​ដែល​បាន​ឆ្លង​ក្នុង​សហគមន៍ និង​អ្នក​ដែល​នាំចូល​ពី​ក្រៅ​ប្រទេស។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ណែនាំ​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ ទៅ​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត និង​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 ទាំងអស់​ថា អ្នក​ដែល​វិជ្ជមាន​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ឬ​អ្នក​ដែល​សង្ស័យ​ថា​មាន​ជំងឺ​ប្រភេទ​ថ្មី​នេះ...

សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​បន្ទាន់​បន្ថែម ៤​លាន​ដុល្លារ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 នៅ​កម្ពុជា

សហរដ្ឋ​អាមេរិក ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ចំនួន ៤​លាន​ដុល្លារ​ជា​ជំនួយ​បន្ទាន់​លើ​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 សម្រាប់​ប្រទេស​កម្ពុជា តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)។ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ថា ជំនួយ​នេះ​នឹង​ផ្តល់​ការ​គាំទ្រ​ទាន់​ពេលវេលា​សម្រាប់​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍ ជាពិសេស​បង្កើន​ការ​ចាក់​វ៉ាក់សាំង និង​បង្កើន​សមត្ថភាព​ធ្វើ​តេស្ដ​រក​ជំងឺ Covid-19។ ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង Johnson & Johnson ចំនួន​ជាង ១​លាន​ដូស (១.០៦០.១០០​ដូស) ដល់​កម្ពុជា​តាមរយៈ​យន្តការ​កូវ៉ាក់។ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា...

កម្ពុជា​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ប្រឆាំង​វីរុស​កូវីដ-១៩​ជូន​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ

គណៈកម្មាធិការ​ចាក់​វ៉ាក់សាំង​របស់​កម្ពុជា បាន​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដូស​ជំរុញ ឬ​ដូស​ទី​៣ ដល់​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ។ អនុគណៈកម្មាធិការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង Covid-19 បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កំណត់​ទីតាំង និង​កាលបរិច្ឆេទ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី​៣ ជូន​យោធិន និង​ក្រុម​គ្រួសារ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១ តទៅ ដែល​តម្រូវ​ឲ្យ​បណ្តា​ស្ថាប័ន​ទាំងអស់​ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ក្នុង​យុទ្ធនាការ​នេះ។ ប្រភព​ដែល​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ នឹង​ចាក់​នៅ​ទីតាំង​ចំនួន​៥ ដូចជា៖ ចាក់​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលានៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​ខេមរភូមិន្ទនៅ​សាលា​បឋម​សិក្សា​នាគវ័ន្តនៅ​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេជោសែននិង​ចាក់​នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោស​សម្អាត​មីន...

IDEA TALK៖ ការ​ប្រឈម​របស់​ពលរដ្ឋ​ទៅ​នឹង​ភាព​ខ្វះខាត​ចំណី​អាហារ​ក្នុង​អំឡុង​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ-១៩

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «ការ​ប្រឈម​របស់​ពលរដ្ឋ​ទៅ​នឹង​ភាព​ខ្វះខាត​ចំណី​អាហារ​ក្នុង​អំឡុង​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ-១៩»។

Latest news

© 2021, ដេលី. All rights reserved.