27.3 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

ទូត​ជប៉ុន​ថា​នឹង​ជជែក​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​តាម​បែប​ប្រជាធិបតេយ្យ

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន​ខិតខំ​ប្រឹងប្រែង​ដោយ​ជំរុញ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​កិច្ច​សន្ទនា​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ព្រមទាំង​បក្ស​កាន់​អំណាច ហើយ​និង​បក្ស​ប្រឆាំង។ ការ​ថ្លែង​របស់​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​មកពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៩ និង​បាន​ពិភាក្សា​គ្នា​លើ​ប្រធានបទ​ជាច្រើន រួម​មាន​បញ្ហា​សង្គម​ផ្សេងៗ និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១៥ ខែ​មីនា។ បើ​តាម​ហ្វេសប៊ុក​របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា (Embassy of Japan in Cambodia)...

លោក សាយ សំអាល់ ថា​បក្ស​កាន់​អំណាច​ជា​បក្ស​មាន​លក្ខណៈ​បើក​ចំហ

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក សាយ សំអាល់ ដែល​អះអាង​ថា​បក្ស​កាន់​អំណាច គឺជា​គណបក្ស​ដែល​មាន​លក្ខណៈ​បើក​ចំហ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ក្នុង​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ប៉ុន្តែ​គណបក្ស​នយោបាយ​គ្មាន​សិទ្ធិ​គំរាមកំហែង​ពលរដ្ឋ ឬ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​ឲ្យ​មក​គាំទ្រ​បក្ស​របស់​ខ្លួន​នោះ​ឡើយ។ លោក...

IDEA TALK៖ ការ​តស៊ូ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទៅ UN ដើម្បី​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៣ ស្តីអំពី៖ «ការ​តស៊ូ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទៅ​កាន់​អង្គការ​សហប្រជាជាតិ ដើម្បី​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា»។

លោក ហ៊ុន សែន ទាត់​ចោល​ការ​សុំទោស​របស់​លោក សុន ឆ័យ រឿង​ចោទ​លួច​សន្លឹកឆ្នោត

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទាត់​ចោល​ការ​បដិសេធ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​ថា​ខ្លួន​មិន​បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​ចោរ​លួច​សន្លឹកឆ្នោត ទោះ​អនុប្រធាន​បក្ស​ភ្លើង​ទៀន​រូប​នេះ​បាន​សូម​ទោស​ជា​សាធារណៈ​ក៏ដោយ។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​តែង​គំរាម​ប្តឹង​អ្នក​ដែល​ចោទ​បក្ស​ខ្លួន​ថា​ជា​ចោរ​លួច​សន្លឹកឆ្នោត លោក ហ៊ុន សែន ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​ខ្លួន​ស្រង់​សម្ដី​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ នេះ​ថា លោក​មិន​អាច​ទទួល​យក​ការ​សុំទោស​របស់​លោក សុន ឆ័យ បាន​ឡើយ ព្រោះ​លោក​មិន​អាច​ទទួល​យក​បាន​នូវ​ការ​ចោទប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​លួច​សន្លឹកឆ្នោត​បាន​ទេ។ លោក ហ៊ុន សែន...

IDEA TALK៖ បរិយាកាស​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​មុន​ការ​បោះឆ្នោត​ជាតិ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ស្តីអំពី៖ «បរិយាកាស​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​មុន​ការ​បោះឆ្នោត​ជាតិ»។

IDEA TALK៖ តើ​បក្ស​ក្រៅ​រដ្ឋាភិបាល​នឹង​ប្រឈមមុខ​ឧបសគ្គ​ធំៗ​អ្វី​ខ្លះ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​២០២៣ នេះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​បក្ស​ក្រៅ​រដ្ឋាភិបាល​នឹង​ប្រឈមមុខ​ឧបសគ្គ​ធំៗ​អ្វី​ខ្លះ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​២០២៣ នេះ?»។

គ.ជ.ប ប្រកាស​ទទួល​ពាក្យ​ចុះឈ្មោះ​សង្កេត​ការណ៍​បោះឆ្នោត​ដល់​អង្គភាព​សារព័ត៌មាន

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ចែក​ពាក្យ និង​ទទួល​ពាក្យ​ដល់​អង្គភាព​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដែល​មាន​បំណង​យក​ព័ត៌មាន​អំពី​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ស្រប​ពេល​ដែល​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កំពុង​រង​ការ​គាប​សង្កត់​ធ្ងន់ធ្ងរ។ គ.ជ.ប ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា ខ្លួន​នឹង​ចែក​ពាក្យ និង​ទទួល​ពាក្យ​ពី​អង្គភាព​សារព័ត៌មាន​ដែល​មាន​បំណង​យក​ព័ត៌មាន​អំពី​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នេះ ក្នុង​នោះ​សារព័ត៌មាន​ជាតិ​ចាប់ផ្តើម​ពី​ថ្ងៃទី​១ ខែ​មេសា ដល់​ថ្ងៃទី​១២ ខែ​កក្កដា ខណៈ​សារព័ត៌មាន​អន្តរជាតិ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​១ ខែ​មេសា ដល់​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣...

លោក ស ខេង ប្ដេជ្ញា​ធានា​បរិយាកាស​បោះឆ្នោត​ល្អ​អំឡុង​ជួប​មន្ត្រី​ជាន់ខ្ពស់​ជប៉ុន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្ដេជ្ញា​ធានា​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ជ្រើស​តំណាងរាស្ត្រ​ដែល​នឹង​ខិត​មក​ដល់​ក្នុង​ពេល​ខាងមុខ​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ការ​ប្ដេជ្ញា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធាន​សមាគម​ជប៉ុន-កម្ពុជា (JCA) ដឹកនាំ​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន លោក Takahashi Fumiaki កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ លោក ស ខេង បាន​ថ្លែង​ថា នៅ​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​កម្ពុជា​មាន​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន ក្នុង​នោះ​ការ​រៀបចំ​ធ្វើជា​ម្ចាស់​ផ្ទះ​នូវ​កីឡា​ស៊ីហ្គេម...

បក្ស​ភ្លើង​ទៀន​ប្រកាស​ធ្វើ​សមាជ​វិសាមញ្ញ​កំណត់​យុទ្ធសាស្ត្រ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

គណបក្ស​ភ្លើង​ទៀន​ប្រកាស​ធ្វើ​ពិធី​សមាជ​វិសាមញ្ញ​ដើម្បី​កំណត់​យុទ្ធសាស្ត្រ និង​គោល​នយោបាយ​របស់​ខ្លួន​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ ស្រប​ពេល​ដែល​គណបក្ស​នេះ​បាន​រង​នូវ​ការ​គំរាមកំហែង​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជា​បន្តបន្ទាប់។ គណបក្ស​ភ្លើង​ទៀន ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ថា ខ្លួន​នឹង​ប្រារព្ធ​សមាជ​វិសាមញ្ញ​កំណត់​យុទ្ធសាស្ត្រ និង​គោល​នយោបាយ​មុន​នឹង​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃគុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។ ការ​ប្រកាស​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​នេះ​បាន​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ...

អ្នក​ឃ្លាំមើល​រិះគន់​ការ​ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​មុន​ការ​បោះឆ្នោត​បង្កប់​ល្បិច​នយោបាយ​ប្រជាភិថុតិ

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​នៅ​មុន​ការ​បោះឆ្នោត​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា បង្កប់​នូវ​ល្បិច​នយោបាយ​ប្រជាភិថុតិ ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​តែប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​នៅ​មុន​ការ​បោះឆ្នោត គឺ​បង្កប់​នូវ​ល្បិច​ប្រជាភិថុតិ​មួយ​ចំនួន ដូចជា​ការ​ទាក់ទាញ​សន្លឹកឆ្នោត​ពី​មន្ត្រី​រាជការ​ទាំងអស់។ លោក​បន្ថែម​ថា ល្បិច​ប្រជាភិថុតិ​មួយ​ទៀត​នោះ គឺ​ការ​ដំឡើង​ប្រាក់បៀវត្ស​នេះ​នឹង​ធ្វើជា​រនាំង​ទប់ស្កាត់​មិន​ឱ្យ​មន្ត្រី​រាជការ​ងើប​ឡើង​ទាមទារ ឬ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​សង្គម​បន្តិច​ម្តងៗ​សព្វថ្ងៃ​នេះ​ដែរ។...

Latest news

© 2021, ដេលី. All rights reserved.