31 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

បក្ស​ភ្លើង​ទៀន​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ថ្មី​រឿង​លិខិត​ចុះបញ្ជី​គណបក្ស​ច្បាប់ដើម

គណបក្ស​ភ្លើង​ទៀន​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ថ្មី​ទៀត ដើម្បី​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​នេះ​ជួយ​ផ្ដល់​លិខិត​ចុះបញ្ជី​គណបក្ស​ច្បាប់ដើម បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា។ ការ​ដាក់​លិខិត​ជា​ថ្មី​ទៀត​ទៅ​ក្រសួង​មហាផ្ទៃ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​នេះ​បាន​បដិសេធ​មិន​ជួប​ជាមួយ​គណបក្ស​ភ្លើង​ទៀន​កាលពី​ដើម​ខែ​សីហា និង​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ ដោយ​ក្រសួង​ប្រាប់​ឲ្យ​គណបក្ស​នេះ​រង់ចាំ​រហូត​ដល់​មាន​រដ្ឋាភិបាល​ថ្មី។ ក្នុង​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ចុះ​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ដែល​បាន​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៧ កញ្ញា ឲ្យ​ដឹង​ថា ការ​ដាក់​លិខិត​ជា​ថ្មី​ទៀត​នេះ​ដើម្បី​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ជួយ​ផ្តល់​ដំណោះស្រាយ​ពាក់ព័ន្ធ​ឯកសារ​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​ភ្លើង​ទៀន ដែល​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។ ប្រភព​ដដែល​ថា គណបក្ស​ភ្លើង​ទៀន​ត្រូវការ​ឯកសារ​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​ច្បាប់ដើម ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត។ ប្រសិនបើ​គ្មាន​ឯកសារ​ច្បាប់ដើម​ទេ គណបក្ស​ភ្លើង​ទៀន​នឹង​ត្រូវ​ប្រឈម​ការ​បដិសេធ​ជា​ថ្មី​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត...

លោក ហ៊ុន សែន ប្រកាស​ប្រើ​ហ្វេសប៊ុក​វិញ​បន្ទាប់ពី​បណ្ដេញ​បុគ្គល​២២​រូប​នៃ​ក្រុមហ៊ុន Meta ចេញពី​កម្ពុជា

លោក ហ៊ុន សែន ប្រកាស​ប្រើ Facebook វិញ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​លោក បើ​ទោះបីជា​កាលពី​ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅ លោក​ប្រកាស​ថា​ឈប់​ប្រើ Facebook ដោយ​ងាក​មក​ប្រើ TikTok របស់​ចិន និង Telegram របស់​រុស្ស៊ី ម្ដង​វិញ​នោះ។ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា...

នាយករដ្ឋមន្ត្រី​ថ្មី​ប្ដេជ្ញា​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​សន្យា​ជាមួយ​ពលរដ្ឋ​មុន​បោះឆ្នោត

នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មីៗ បាន​ប្ដេជ្ញា​អនុវត្ត​ឲ្យ​បាន​សម្រេច​ជោគជ័យ​នូវ «កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល» ទាំង ៥​ចំណុច​ដែល​ជា​ការ​សន្យា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​ពលរដ្ឋ​នៅ​មុន​ការ​បោះឆ្នោត។ ការ​ថ្លែង​នេះ បន្ទាប់ពី​រដ្ឋសភា​អនុម័ត​គាំទ្រ​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី ដោយ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា នា​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣។ ខ្លឹមសារ​ទាំង ៥​ចំណុច​ដែល​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដាក់​ទៅ​រដ្ឋសភា ក្នុង​នោះ​មាន៖ ការ​ធានា​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ...

ព្រះមហាក្សត្រ៖ រដ្ឋសភា​ត្រូវ​បំពេញ​ភារកិច្ច​របស់​ខ្លួន​តាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន

ព្រះមហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់​រដ្ឋសភា​ដែល​ជា​អង្គការ​មាន​អំណាច​នីតិប្បញ្ញត្តិ អំណាច​នីតិប្បញ្ញត្តិ ត្រូវ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យ​ដូច​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន បន្ទាប់ពី​បេក្ខជន​ជាប់​ឆ្នោត​ទាំង ១២៥​រូប​ចូល​ធ្វើ​សច្ចាប្រណិធាន​នៅ​ក្នុង​ព្រះបរមរាជវាំង ដើម្បី​ចូល​កាន់​តំណែង​ក្នុង​រដ្ឋសភា​ជា​ផ្លូវការ។ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី មាន​បន្ទូល​ដូច្នេះ​នៅ​ក្នុង​កិច្ចប្រជុំ​លើកដំបូង និង​សម័យ​ប្រជុំ​លើក​ទី​១ សម្រាប់​នីតិកាល​ទី​៧ នា​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៣ នេះ ដើម្បី​ប្រកាស​ពី​សុពលភាព​ក្រុម​សមាជិក​សភា​ថ្មី និង​អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ដដែល​ថា ក្រុម​សមាជិក​សភា​ទាំង ១២៥​រូប ក្នុង​នោះ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ១២០​រូប និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច...

រដ្ឋសភា​នីតិកាល​ទី​៧ នឹង​បើក​សម័យ​ប្រជុំ​ដំបូង​នៅ​ថ្ងៃទី​២១​សីហា ក្រោម​ព្រះរាជ​អធិបតីភាព​ព្រះមហាក្សត្រ

រដ្ឋសភា​នីតិកាល​ទី​៧ នឹង​ប្រារព្ធ​ពិធី​បើក​សម័យ​ប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ៨:០០​ព្រឹក ក្រោម​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ យោង​តាម​សេចក្តី​ជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា ក្នុង​ពិធី​ដ៏​មហោឡារិក និង​ជា​ប្រវត្តិសាស្ត្រ​នេះ ឥស្សរជន​ជាន់ខ្ពស់ អង្គទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ផង​ដែរ។ បន្ទាប់ពី​ពិធី​បើក​សម័យ​ប្រជុំ​ដំបូង​ខាងលើ​នេះ សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៧ នឹង​ផ្តើម​ការងារ​ក្រោម​អធិបតីភាព​របស់​លោក ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​គ្រប់គ្រង​ស្ថាប័ន​កំពូលៗ​បី​ដើម្បី​រក្សា​អំណាច​ត្រកូល​ហ៊ុន​ឱ្យ​រឹងមាំ​ទៅ​ថ្ងៃ​មុខ

មន្ត្រី​បក្ស​ប្រឆាំង​មួយ​រូប​អះអាង​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ពូជ​អម្បូរ​របស់​គាត់ និង​ពូជ​អម្បូរ​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច ឱ្យ​កាន់​តំណែង​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្នុង​បំណង​រក្សា​អំណាច​ត្រកូល​ហ៊ុន​ឱ្យ​រឹងមាំ ដើម្បី​ឈាន​ទៅ​រក​ការ​គ្រប់គ្រង​ស្ថាប័ន​សំខាន់ៗ​ទាំង​បី​របស់​ជាតិ គឺ​ស្ថាប័ន​រដ្ឋសភា ស្ថាប័ន​ព្រឹទ្ធសភា និង​ស្ថាប័ន​រាជរដ្ឋាភិបាល។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ សីហា ថា មុន​នឹង​បើក​កិច្ចប្រជុំ​សភា​ពេញ​អង្គ​ដើម្បី​រៀបចំ​បង្កើត​ក្បាលម៉ាស៊ីន​របស់​រដ្ឋសភា និង​ក្បាលម៉ាស៊ីន​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​រៀបចំ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់​អំណាច​ដែល​ជា​សេណារីយ៉ូ​របស់​គាត់​ឱ្យ​កាន់​តំណែង​កំពូលៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ​សំខាន់ៗ​យ៉ាង​តក់ក្រហល់ ដើម្បី​ទប់ស្កាត់​អំណាច​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​របស់​ខ្លួន​ផ្សេង​ទៀត...

IDEA TALK៖ ចក្ខុវិស័យ​ដើម្បី​កម្ពុជា​សម្រាប់​រដ្ឋាភិបាល​ថ្មី

កម្មវិធី Idea TalK សម្រាប់​រាត្រី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៣ ស្តីអំពី៖ «ចក្ខុវិស័យ​ដើម្បី​កម្ពុជា​សម្រាប់​រដ្ឋាភិបាល​ថ្មី»។

អតីត​តំណាងរាស្ត្រ៖ ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​គឺ​រំលោភ​ខ្លឹមសារ​ដើម​រដ្ឋធម្មនុញ្ញ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា ចាត់ទុក​ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៧ នេះ ថា​ជា​ទង្វើ​រំលោភ​ខ្លឹមសារ​ដើម​របស់​រដ្ឋធម្មនុញ្ញ​កម្ពុជា ក្នុង​ការ​ធានា​នូវ​ភាព​ជា​ម្ចាស់​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ដឹកនាំ​តាម​បែប​របប​សភា​និយម​តាំងពី​ឆ្នាំ​១៩៩៣ មក។ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ សីហា នេះ​ថា ការ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី​នេះ គឺ​ប្រៀប​បាន​នឹង​កូន​មាន់​កើត​មុន​មេ​មាន់ ព្រោះ​ថា​មុន​នឹង​តែងតាំង​បុគ្គល​ណា​ម្នាក់​ជា​នាយករដ្ឋមន្ត្រី ទាល់តែ​បុគ្គល​រូប​នោះ​ក្លាយ​ជា​សមាជិក​សភា​ស្រប​ច្បាប់​ពេញ​លក្ខណៈ​ជា​មុន​សិន។ លោក សួន...

លោក ហ៊ុន សែន ប្រកាស​ជួប​សមាជិក​រដ្ឋាភិបាល​អាណត្តិ​ចាស់​ថ្មី​បន្ទាប់ពី​ផ្ទេរ​តំណែង​ឱ្យ​កូនប្រុស​ដឹកនាំ​បន្ត

មេដឹកនាំ​ផ្ដាច់ការ​លោក ហ៊ុន សែន ប្រកាស​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ចាស់ និង​អាណត្តិ​ថ្មី​នៅ​ថ្ងៃទី​១០ ខែ​សីហា សប្ដាហ៍​នេះ មុន​រដ្ឋសភា​បើក​កិច្ចប្រជុំ​ផ្លូវការ​នៅ​ថ្ងៃទី​២១ ខែ​សីហា ដើម្បី​បង្កើត​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បន្ទាប់ពី​មាន​ការ​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ឲ្យ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​ឲ្យ​ដឹកនាំ​បន្ត។ បើ​តាម​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា fresh news ដែល​បាន​ចុះផ្សាយ​នា​ថ្ងៃទី​៨ សីហា នេះ​ថា ជំនួប​ដែល​លោក ហ៊ុន សែន ជួប​ជាមួយ​សមាជិក​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ចាស់ និង​អាណត្តិ​ថ្មី...

គណបក្ស​ភ្លើង​ទៀន​ខកចិត្ត​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បដិសេធ​សំណើ​សុំ​ជួប​លោក ស ខេង

គណបក្ស​ភ្លើង​ទៀន​សម្ដែង​ការ​ខកចិត្ត បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បដិសេធ​លិខិត​របស់​គណបក្ស​នេះ​ដែល​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​បក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​របស់​បក្ស​ភ្លើង​ទៀន។ សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២៣ របស់​គណបក្ស​ភ្លើង​ទៀន ឲ្យ​ដឹង​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រសួង​មហាផ្ទៃ​មិន​ទទួល​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ពាក់ព័ន្ធ​ការ​រក​ដំណោះស្រាយ​ជុំវិញ​ឯកសារ​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​របស់​គណបក្ស​ភ្លើង​ទៀន​នោះ។ ជាក់ស្ដែង កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២៣ គណបក្ស​ភ្លើង​ទៀន​ថា​ខ្លួន​បាន​ដាក់​លិខិត​ដូច​គ្នា​នេះ​ទៅ​ក្រសួង​មហាផ្ទៃ​ដែរ ប៉ុន្តែ​ត្រូវ​ក្រសួង​មហាផ្ទៃ​បដិសេធ ដោយ​ទាមទារ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ដាក់​លិខិត​នេះ​នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ វិញ។ ប៉ុន្តែ​ក្រោយពី​បោះឆ្នោត​រួច​ហើយ បែរ​ជា​ក្រសួង​មហាផ្ទៃ​មិន​ទទួលយក​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ដាក់​ទៅ​កាលពី​ថ្ងៃទី​២...

Latest news