28 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

អ្នក​ឃ្លាំមើល៖ ចាប់​ពី​ពេលនេះ​ដល់​ថ្ងៃ​បោះឆ្នោត នឹង​មាន​ការ​គំរាម​កំហែង​និង​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ

អ្នក​ឃ្លាំមើល​សង្គម​និយាយ​ថា ចាប់​ពេលនេះ​ទៅ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មាន​ការ​គំរាមកំហែង និង​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​ជា​បក្ស​ក្រៅ​រដ្ឋាភិបាល​ជាមិនខាន។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣០ ខែ​មករា នេះ​ថា ដើម្បី​ធានា​នូវ​បរិយាកាស​នយោបាយ​ល្អ​សម្រាប់​ការ​ចូលរួម​របស់​បក្ស​នយោបាយ​ទាំងអស់​មុន​ការ​បោះឆ្នោត​មក​ដល់ ទាល់តែ​គណបក្ស​ទាំងនោះ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ដូច​គ្នា ប៉ុន្តែ​ជា​អកុសល​សម្រាប់​ប្រទេស​កម្ពុជា គណបក្ស​ក្រៅ​រដ្ឋាភិបាល​មិន​អាច​មាន​លទ្ធភាព​ពេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ដូច​បក្ស​កាន់​អំណាច​ឡើយ។ លោក​អះអាង​ថា ការ​រារាំង...

អ្នក​នាំពាក្យ CPP៖ បក្ស​ប្រជាជន​កម្ពុជា​ជឿជាក់​ខ្ពស់​យក​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច ទម្លាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជឿជាក់​ថា ខ្លួន​នៅតែ​អាច​យក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ​បន្ត​ទៀត ត្បិត​គណបក្ស​នេះ​បាន​កសាង​សមិទ្ធផល និង​កម្មវិធី​នយោបាយ​ស្រប​តាម​តម្រូវការ​ជាតិ និង​តម្រូវការ​របស់​ប្រជាជន​ទូទាំង​ប្រទេស។ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​សន្និបាត​វិសាមញ្ញ​របស់​គណបក្ស​កាន់​អំណាច​កាលពី​ថ្ងៃទី​២៩ ខែ​មករា ថា បក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​មួយ ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល​រយៈពេល ៦​អាណត្តិ​មក​ហើយ។ ជាង​នេះ​ទៀត បក្ស​កាន់​អំណាច​ក៏​មាន​គុណសម្បត្តិ​ដ៏​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​ជាតិ និង​ការ​ធានា​នូវ​ភាព​សុខសាន្ត​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ផង​ដែរ។ លោក សុខ ឥសាន លើកឡើង​ថា...

IDEA TALK៖ ទស្សនៈ​យុវជន​ចំពោះ​ចរន្ត​បក្ស​នយោបាយ​ខ្មែរ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៣ ស្តីអំពី៖ «ទស្សនៈ​យុវជន​ចំពោះ​ចរន្ត​បក្ស​នយោបាយ​ខ្មែរ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣»។

គ.ជ.ប​នឹង​បិទ​ផ្សាយ​អ្នក​បាន​ចុះឈ្មោះ​និង​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប នឹង​បិទ​ផ្សាយ​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួច​រាល់ និង​អ្នក​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ នៅ​តាម​សាលា​ឃុំ-សង្កាត់​ទូទាំង​ប្រទេស និង​លើ​គេហទំព័រ​របស់ គ.ជ.ប។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​នៅ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត មាន​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ទិន្នន័យ​ផ្សេងៗ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត ព្រមទាំង​អាច​សុំ​កែតម្រូវ​តាមរយៈ​នៃ​ការ​ប្តឹង​តវ៉ា ឬ​ការ​ប្តឹង​ជំទាស់​របស់​ពួកគេ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត អះអាង​ថា ជន​ណា​ក៏ដោយ​ក៏​មាន​សិទ្ធិ​ប្តឹង​តវ៉ា...

ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ជាង​៥៧​ម៉ឺន​នាក់​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស​៤៩​ថ្ងៃ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប នឹង​បញ្ចប់​ដំណើរការ​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល ៤៩​ថ្ងៃ​ដែល​មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​គិត​ត្រឹម​ថ្ងៃ​ពុធ មាន​ចំនួន​ជាង ៥៧​ម៉ឺន​នាក់ ខណៈ​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​មាន​ជាង ២៤​ម៉ឺន​នាក់។ គ.ជ.ប បាន​ដាក់​ដំណើរការ​កម្មវិធី​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​រយៈពេល ៤៩​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២០ ខែ​តុលា រហូត​ដល់​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ ហើយ​ដំណើរការ​នេះ​នឹង​បិទ​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃទី​៨ ធ្នូ ខណៈ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន ៥៧​ម៉ឺន ៣១៥៩​នាក់...

មន្ត្រី​បក្ស​ប្រឆាំង៖ លោក សម រង្ស៊ី រៀប​ផែនការ​ឱ្យ​បក្ស​ភ្លើង​ទៀន​ចូលរួម​បោះឆ្នោត​ផ្ទុយ​ពី​ការ​អំពាវនាវ​កន្លង​មក

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប​ថា លោក សម រង្ស៊ី កំពុង​រៀប​ផែនការ​ដាក់​មនុស្ស​ជំនិត និង​ក្រុម​គ្រួសារ​ខ្លួនឯង​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​គណបក្ស​ភ្លើង​ទៀន ដើម្បី​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ខណៈ​ដែល​លោក​តែងតែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ងើប​បះបោរ​ប្រឆាំង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប ឬ CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​មនុស្ស​ជំនិត​របស់​គាត់...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា

សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ និង​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ខណៈ​មាន​ការ​ព្រួយបារម្ភ​ថា ពលរដ្ឋ​នឿយណាយ​នឹង​ស្ថានភាព​នយោបាយ​របស់​កម្ពុជា មិន​នាំគ្នា​ទៅ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ស្រប​ពេល​រដ្ឋាភិបាល​ក៏​មិនទាន់​បាន​បង្ក​ភាព​ងាយស្រួល​សម្រាប់​ពលរដ្ឋ​ចំណាកស្រុក​ផង​ដែរ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ វិច្ឆិកា នេះ​ថា ពិតមែន​តែ គ.ជ.ប បង្ហាញ​ទិន្នន័យ​អំពី​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មីៗ​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​គេ​ក៏​មិន​អាច​ដឹង​ដែរ​ថា​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់​ដែល​ធុញថប់​នឹង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ហើយ​មិន​ទៅ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត។...

GDP៖ ការ​រួម​កម្លាំង​បក្ស​ក្រៅ​រដ្ឋាភិបាល​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច

មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ លើកឡើង​ថា ក្រៅពី​ការ​រួម​កម្លាំង​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល គ្មាន​វិធី​ណា​ល្អ​អាច​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​បាន​ឡើយ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ ក្នុង​ការ​លើក​ស្ទួយ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​កសាង​តុល្យភាព​អំណាច​នៅ​ក្នុង​សភា​ជាតិ។ លោក យ៉េង វីរៈ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នៅ​សល់​ពេល​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ បក្ស​របស់​លោក​នឹង​ធ្វើការ​សម្រេច​ចិត្ត​ជា​ផ្លូវការ​ក្នុង​ការ​ជ្រើសរើស​វិធី​សមស្រប​មួយ​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ ប៉ុន្តែ​នៅ​ពេលនេះ ជំហរ​ស្វែងរក​ការ​រួបរួម​របស់​លោក​នៅតែ​បន្ត​ដដែល ដើម្បី​កសាង​កម្លាំង​ជាមួយ​គណបក្ស​ដទៃ​ទៀត។ លោក...

IDEA TALK៖ ឥទ្ធិពល​នៃ​សំឡេង និង​អំណាច​របស់​រាស្រ្ត​ម្ចាស់​ឆ្នោត​ទៅ​លើ​អ្នក​នយោបាយ និង​មន្ត្រី​រដ្ឋការ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «ឥទ្ធិពល​នៃ​សំឡេង និង​អំណាច​របស់​រាស្រ្ត​ម្ចាស់​ឆ្នោត​ទៅ​លើ​អ្នក​នយោបាយ និង​មន្ត្រី​រដ្ឋការ»។

IDEA TALK៖ តើ​កម្ពុជា​អាច​មាន​ប៉ូល​នយោបាយ​ថ្មី​ដែរ​ឬ​ទេ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ប្រទេស​កម្ពុជា​អាច​មាន​ប៉ូល​នយោបាយ​ថ្មី​ដែរ​ឬ​ទេ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣?»។

Latest news

© 2021, ដេលី. All rights reserved.