35.9 C
Phnom Penh

TAG

ពលករ​ចំណាកស្រុក

សង្គម​ស៊ីវិល​ទទូច​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទៅ​ភាគី​ថៃ​ដោះលែង​ពលករ​ខ្មែរ​ឱ្យ​មាន​សេរីភាព​វិញ

ក្រុម​សង្គម​ស៊ីវិល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ពលករ អំពាវនាវ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ជួយ​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ភាគី​ថៃ ដើម្បី​ដោះលែង​ពលករ​ខ្មែរ​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ប្រទេស​ថៃ ឲ្យ​មាន​សេរីភាព​ឡើងវិញ។ ក្នុង​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​ចាប់​ខ្លួន​ពលករ​កម្ពុជា​ពី​សំណាក់​អាជ្ញាធរ​ថៃ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៣ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ជាង ៨០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស​ថៃ វិញ បន្ទាប់ពី​បុណ្យ​ចូលឆ្នាំ​រួច។ ប្រភព​ដដែល​ថា ពលករ​ខ្មែរ​ភាគច្រើន​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ដោយ​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម និង​ដាក់​ខ្នោះ ជាដើម។ ការ​ចាប់​ខ្លួន​នេះ ដោយសារ​ពួកគេ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ឬ​ក៏​ផុត​សុពលភាព ឬ​ក៏​ការ​ធ្វើ​ដំណើរ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី...

បទ​យកការណ៍៖ តើ​រដ្ឋាភិបាល​កម្ពុជា​បាន​គាំពារ យកចិត្ត​ទុកដាក់ និង​ដឹងគុណ​ពលករ​ខ្មែរ​កម្រិត​ណា​ដែរ?

រៀង​រាល់​ឆ្នាំ ពលករ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​បាន​នាំគ្នា​ចាកចោល​គ្រួសារ​ឯ​ស្រុក​កំណើត​ជាច្រើន​ឆ្នាំ ដើម្បី​ធ្វើ​ការងារ​រក​ចំណូល​ចិញ្ចឹម​ជីវិត ចិញ្ចឹម​គ្រួសារ ឬ​សង​បំណុល​ធនាគារ។ ពលករ​ធ្វើការ​ក្រៅ​ស្រុក​ទាំងអស់​នោះ បាន​ផ្ញើ​ប្រាក់​មក​ស្រុក​ក្នុង​មួយ​ឆ្នាំៗ​រាប់​ពាន់​លាន​ដុល្លារ ដែល​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ។ តើ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់ ឬ​ដឹងគុណ​ពលករ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​កម្រិត​ណា​ដែរ? លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​មួយ​ពិនិត្យ​មើល​ជីវិត​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃឡង់ដ៍។ របប​សង្គម​និយម របប​កុម្មុយនីស្ត​និយម ដែល​អនុវត្ត​តាម​លទ្ធិ​ទ្រឹស្ដី ម៉ាក្សីស្ត ឡេនីនិស្ត គេ​អប់រំ បង្ហាត់ បង្រៀន​សាវ័ក សិស្ស​និស្សិត​របស់​គេ​ថា​ឲ្យ​ចេះ​លើកស្ទួយ លើកកម្ពស់​វណ្ណៈ​កម្មករ​ពលករ និង​កសិករ ព្រោះ​ថា​វណ្ណៈ​នេះ​ជា​វណ្ណៈ​ក្នុង​ប្រព័ន្ធ​ផលិតកម្ម​ស្ថិត​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាតិ។ គេ​បង្រៀន​ថា...

ពលរដ្ឋ​ខ្មែរ​និង​ថៃ​ចោទ​នាយ​ប៉ុស្តិ៍​ជា​ក្មួយ​លោក ស ខេង ថា​ជំរិត​ទារ​ប្រាក់​ជា​ថ្នូរ​បោះត្រា​ឱ្យ​ឆ្លងដែន

ពលរដ្ឋ​ខ្មែរ​និង​ថៃ ដែល​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ទៅ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត ចោទ​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក អ៊ី ចំរើន ដែល​ត្រូវ​ជា​ក្មួយប្រុស​បង្កើត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថា​បង្ខំ​ឲ្យ​ពួកគេ​បង់​ប្រាក់​ក្រៅ​ផ្លូវការ​ចន្លោះ​ពី ១០០​បាត​ទៅ​ជាង ២០០​បាត ជា​ថ្នូរ​នៃ​ការ​បោះត្រា​លើ​ឯកសារ​ចេញ​ចូល​ព្រំដែន​ស្រប​ច្បាប់។ ក្រុម​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ចេញ​ចូល​ធ្វើ​ការងារ​ក្នុង​ទឹកដី​ថៃ ឆ្លងកាត់​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​លោក អ៊ី ចំរើន បាន​ប្រើ​បក្ខពួក និង​កូនចៅ​ក្រោម​បង្គាប់​ឲ្យ​បង្ខំ​ជំរិត​យក​លុយ​ពី​កម្មករ​ជនជាតិ​ថៃ និង​ពលរដ្ឋ​ខ្មែរ...

ក្រសួង​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​កុំ​បោះបង់​ការងារ​វិល​មក​កម្ពុជា​តាម​ការ​ឃោសនា​របស់​លោក ខឹម វាសនា

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស កុំ​បោះបង់​ការងារ ហើយ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​តាម​ការ​ឃោសនា​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា ដែល​លោក​និយាយ​ថា​ទឹកសមុទ្រ​នឹង​លិច​ពិភពលោក​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​បោះបង់​ចោល​ការងារ​នៅ​ប្រទេស​កូរ៉េ​ដែល​មនុស្ស​ជាច្រើន​ចង់​ទៅ តែ​ទៅ​មិន​បាន គឺជា​ការ​បោះបង់​ចោល​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​ខ្លួន ហើយ​ការ​ធ្វើ​បែប​នេះ គឺ​មិន​អាច​ធ្វើ​ឱ្យ​ពួកគេ​វិលត្រឡប់​ទៅ​ប្រទេស​កូរ៉េ​វិញ​បាន​ឡើយ នៅ​ពេល​ដែល​ពួកគេ​ភ្ញាក់​ខ្លួន...

សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាង​៦០​នាក់​ទៅ​មន្ត្រី​ជំនាញ​ចាត់ការ​តាម​នីតិវិធី

សមត្ថកិច្ច​ថៃ ចាប់​និង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ៦២​នាក់​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​ឆ្លងដែន​ដោយ​ខុសច្បាប់​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។ យោង​តាម​សេចក្ដី​រាយការណ៍​ពី​សមត្ថកិច្ច​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង ៦២​នាក់​អំឡុង​ពេល​ចុះ​ល្បាត និង​ឃ្លាំមើល​ក្នុង​ភូមិសាស្ត្រ​ទទួល​ខុសត្រូវ ដោយ​ប្រទះ​ឃើញ​ក្រុម​មនុស្ស​លាក់​ខ្លួន​ក្នុង​ព្រៃ​ក្រោយ​ភូមិ​នើន សំបូរណ៌ ឃុំ/ស្រុក​តាព្រះយ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ សមត្ថកិច្ច​ចាប់ និង​ឃុំ​ពលរដ្ឋ​ខ្មែរ​បាន ១៦​នាក់ ក្នុង​នោះ ប្រុស ១១​នាក់ ខណៈ​មនុស្ស​មួយ​ក្រុម​ទៀត​គួរ​ឱ្យ​សង្ស័យ​ដើរ​តាម​ច្រក​របៀង​សំដៅ​ចូល​មក​ប្រទេស​ថៃ ចំនួន ២៩​នាក់...

IDEA TALK៖ ជោគជ័យ​នៃ​ដំណោះស្រាយ​លើ​វិបត្តិ​ការងារ​របស់​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «ជោគជ័យ​នៃ​ដំណោះស្រាយ​លើ​វិបត្តិ​ការងារ​របស់​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន»។

អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជិត​១៥០​នាក់​មក​កម្ពុជា​បន្ទាប់ពី​ឆ្លងដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ

អាជ្ញាធរ​ថៃ បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជិត ១៥០​នាក់​មក​កម្ពុជា បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​ឆ្លងដែន​ខុសច្បាប់​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក សាត គឹមសាន បាន​ប្រាប់​សារព័ត៌មាន​ស្រុក​ថា ពលរដ្ឋ​ខ្មែរ ១៤៧​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​តំបន់​អូរអន្លក់ ស្ថិត​ក្នុង​ភូមិ​អូរអន្លក់ ឃុំ​តាសែន ស្រុក​កំរៀង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២។ ប្រភព​ដដែល​ថា​អះអាង​ថា ពលរដ្ឋ​ចំនួន ១៤៧​នាក់ ក្នុង​នោះ​ស្រី ៥៧​នាក់ និង​ក្មេង ៣០​នាក់ ដោយ​ក្មេងស្រី...

ក្រុម​អ្នក​ឃ្លាំមើល​បារម្ភ​អំពី​ការ​បាត់បង់​ធនធាន​មនុស្ស​ដោយសារ​ការ​ចំណាកស្រុក​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស

អ្នក​ឃ្លាំមើល​សង្គម​ម្នាក់​សម្ដែង​ក្តី​បារម្ភ​អំពី​ការ​បាត់បង់​ធនធាន​មនុស្ស​របស់​កម្ពុជា ដោយសារ​ការ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិតខាង ដូចជា​ប្រទេស​ថៃ ជាដើម ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​លទ្ធភាព​អាច​បង្កើត​ការងារ​ក្នុង​ស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia daily កាលពី​រាត្រី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ពលករ​ចំណាកស្រុក​ដែល​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​របស់​កម្ពុជា បាន​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ទាញ​ចំណូល​ជាតិ​របស់​ប្រទេស​ថៃ ជាពិសេស​ពលករ​ចំណាកស្រុក​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​សព្វថ្ងៃ​នេះ។ បណ្ឌិត សេង...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​ហានិភ័យ ឬ​ភាព​ប្រថុយប្រថាន​នៃ​ពលករ​ចំណាកស្រុក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​ហានិភ័យ ឬ​ភាព​ប្រថុយប្រថាន​នៃ​ពលករ​ចំណាកស្រុក?»។

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ធ្វើ​ពិធី​បុណ្យ​គម្រប់​៧​ថ្ងៃ​ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​អត្តឃាត​ដោយ​ចងក

ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក នឹង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​សព​គម្រប់ ៧​ថ្ងៃ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ជូន​ពលករ​ខ្មែរ​ដែល​បាន​ធ្វើ​អត្តឃាត​ដោយសារ​តែ​រង​សម្ពាធ​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​ពី​ខាង​ក្រុមហ៊ុន​រោងចក្រ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២ ស្ថិត​ក្នុង​វត្ត​ខ្មែរសាមគ្គី ឃុំ​ហាំបារ៉ា ស្រុក​អៃកូគើន ខេត្ត​កាណាកាវ៉ា ដើម្បី​រួម​ចំណែក​លើក​ទឹកចិត្ត​គ្រួសារ​ជនរងគ្រោះ និង​ក្នុង​នាម​ជា​គ្រួសារ​ខ្មែរ​ដូច​គ្នា។ អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី កែវ ម៉ាលីនដា ដែល​មាន​គណនី Facebook ឈ្មោះ​ថា Angkor Jasmine បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២...

Latest news

© 2021, ដេលី. All rights reserved.