39 C
Phnom Penh

TAG

ព្រៃឡង់

អង្គការ​អន្តរជាតិ៖ ព្រៃឈើ​ជាង​៦​ពាន់​ហិកតារ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ដោយ​ក្រុម​មន្ត្រី​ពុករលួយ

អង្គការ​លើកលែង​ទោស​អន្តរជាតិ បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ នេះ ព្រៃឈើ​ជាង ៦​ពាន់​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​នៅ​កម្ពុជា ត្រូវ​បាន​បំផ្លាញ​ដោយសារ​ដៃ​របស់​ក្រុម​មន្ត្រី​ពុករលួយ។ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ ដែល​មាន​ចំណងជើង​ថា «ការ​កាប់​ឈើ​ខុសច្បាប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច»។ របាយការណ៍​នោះ​បាន​លើកឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ដោយ​ការ​កាប់​ឈើ​ដោយ​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។ អង្គការ​លើកលែង​ទោស​អន្តរជាតិ​នេះ​បញ្ជាក់​ថា ព្រៃឈើ​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​អស់​ជាង ៦​ពាន់​ហិកតារ...

ប្រជា​សហគមន៍​អះអាង​ថា​ព្រៃឡង់​នឹង​វិនាស​នៅ​ឆ្នាំ​២០២២ បើ​រដ្ឋាភិបាល​មិន​អើពើ​ទប់ស្កាត់​បទល្មើស

ប្រជា​សហគមន៍​អះអាង​ថា ព្រៃឡង់​នឹង​វិនាស​ក្នុង​ឆ្នាំ​២០២២ ប្រសិនបើ​រដ្ឋាភិបាល​មិន​អើពើ​ទប់ស្កាត់ ខណៈ​សកម្មភាព​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​កើន​ឡើង​ខ្លាំង​យ៉ាង​គគ្រឹកគគ្រេង​ជាង​ពេល​កន្លងមក។ ការ​អះអាង​របស់​ប្រជា​សហគមន៍ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​ចុះ​ល្បាត​ព្រៃ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ទីតាំង​ចំនួន ១០​កន្លែង​ផ្សេង​គ្នា​ក្នុង​តំបន់​ព្រៃឡង់ ដោយ​រក​ឃើញ​បទល្មើស​ចំនួន ៣១០​ករណី។ សហគមន៍​ការពារ​ព្រៃឡង់​បាន​ឲ្យ​ដឹង​ទៀត​ថា ទីតាំង ១០​កន្លែង​ដែល​ពួកគេ​ចុះ​ល្បាត ហើយ​បាន​រក​ឃើញ​បទល្មើស​នោះ​មាន​ដូចជា តំបន់​ស្រុក​ចាស់ តំបន់​ភ្នំ​គគឹល តំបន់​ភ្នំ​ចោទ តំបន់​ស្រែចារ តំបន់​ជ្រាប់ស្វាយ តំបន់​អូរអាចម៍ដែក...

សកម្មជន៖ ក្រុមហ៊ុន​វៀតណាម PNT នៅតែ​បន្ត​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ជា​រៀងរាល់​ថ្ងៃ

ក្រុម​សកម្មជន​បរិស្ថាន និង​បណ្ដាញ​សហគមន៍​ព្រៃឡង់ បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​កម្មករ​ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ PNT មាន​ទីតាំង​នៅ​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កំពុង​តែ​ធ្វើ​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ពី​តំបន់​ព្រៃឡង់​ចូល​ទៅ​ក្រុមហ៊ុន​យ៉ាង​សកម្ម​ជា​រៀងរាល់​ថ្ងៃ។ ប្រជា​សហគមន៍​ដែល​បាន​ចុះ​ល្បាត​តំបន់​ព្រៃឡង់ កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​វៀតណាម PNT ទាំងនោះ ពួកគេ​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ រួច​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​នេះ​តែម្ដង។ ប្រជា​សហគមន៍​លើកឡើង​ថា ឈើ​មាន​តម្លៃ​ជាច្រើន​ប្រភេទ រួម​មាន គគីរ ឈើទាល ស្រឡៅ កកោះ និង​ពពេល ដែល​មាន​មុខកាត់​ចាប់ពី...

កម្ពុជា​បរាជ័យ​លក់​កាបូន​ឱ្យ​កូរ៉េ ដោយសារ​មិន​អាច​ការពារ​ព្រៃឈើ​ក្នុង​តំបន់​គម្រោង​រេដបូក

រដ្ឋាភិបាល​កម្ពុជា បរាជ័យ​ក្នុង​ការ​លក់​កាបូន​ដែល​បាន​មកពី​ព្រៃឈើ​ទៅ​ឱ្យ​រដ្ឋាភិបាល​កូរ៉េ ដោយសារ​ព្រៃឈើ​ជាង ៣៧% នៅ​ក្នុង​តំបន់​គម្រោង «គោល​នយោបាយ​កាប់​ឈើ​គ្មាន​ជាតិ​កាបូន» ហៅ​កាត់​ថា រេដបូក (REDD+) ត្រូវ​បាន​កាប់​បំផ្លាញ និង​ខូចខាត​ក្នុង​រយៈពេល ៦​ឆ្នាំ​ចុងក្រោយ​នេះ។ របាយការណ៍​អង្កេត​មួយ​ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ របស់ Korea Ferderation for Environmental Movements ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កូរ៉េ បាន​ចាប់ផ្តើម​គម្រោង​សាកល្បង​រេដបូក (REDD+)...

តំណាង​សកម្មជន​ព្រៃឡង់​ថា​ការ​កែប្រែ​យុទ្ធសាស្ត្រ​របស់ USAID នឹង​មាន​ប្រសិទ្ធភាព​បើ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា

តំណាង​សហគមន៍​ឃ្លាំមើល​ព្រៃឈើ​នៅ​កម្ពុជា បាន​អះអាង​ថា ការ​កែប្រែ​យុទ្ធសាស្ត្រ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា USAID ក្នុង​ការ​ជួយ​ទៅ​ដល់​សហគមន៍​មូលដ្ឋាន​ដើម្បី​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ការពារ​ព្រៃឡង់ គឺជា​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព បើ​គ្មាន​ការ​ជ្រៀតជ្រែក​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ​នោះ។ តំណាង​សហគមន៍​ព្រៃឡង់ លោក ហឿន សុភាព ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​ជំរុញ​ឱ្យ​សហគមន៍​មូលដ្ឋាន​ល្បាត​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​បៃតង​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​នេះ នឹង​ទទួល​បាន​ប្រសិទ្ធភាព​ជាង​ពេល​ដែល​សហការ​ជាមួយ​រដ្ឋាភិបាល ព្រោះថា​រាល់​កិច្ចការ​ទាក់ទង​នឹង​ការ​ការពារ​ព្រៃឈើ​នេះ នឹង​មាន​តម្លាភាព...

តុលាការ​ខេត្ត​ព្រះវិហារ​បង្គាប់​ឱ្យ​ឈ្មោះ ដួង ស្រួច និង​អ្នក​ពាក់ព័ន្ធ​កាប់​ឈើ​តំបន់​ព្រៃឡង់​ចូល​បំភ្លឺ​នៅ​ខែ​កញ្ញា​ខាងមុខ

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ បង្គាប់​ឱ្យ​លោក ដួង ស្រួច ចូល​បំភ្លឺ​នៅ​តុលាការ​នា​ខែ​កញ្ញា ខាងមុខ​នេះ ដើម្បី​ធ្វើការ​សាកសួរ​ពី​បទ​កាប់ ប្រមូល និង​កែច្នៃ​ឈើ​ប្រណិត​គ្រប់​ប្រភេទ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ ក្នុង​ដីកា​បង្គាប់​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ ចុះ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន Cambodia Daily ទើប​ទទួល​បាន​ឱ្យ​ដឹង​ថា នគរបាល​យុត្តិធម៌​ត្រូវ​បង្ខំ​ឱ្យ​លោក ដួង ស្រួច រស់នៅ​ភូមិ​បឹងជ្រោយ...

សកម្មជន​ព្រៃឈើ៖ ព្រៃឡង់​វិនាស​ដោយសារ​មន្ត្រី​បើក​ផ្លូវ​ឱ្យ​ឈ្មួញ​ចូល​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ

សកម្មជន​ការពារ​ព្រៃឈើ ឱ្យ​ដឹង​ថា ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​នឹង​រង​ការ​វិនាស​ដោយសារ​មន្ត្រី​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ចូល​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​យ៉ាង​អនាធិបតេយ្យ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​វៀតណាម។ សកម្មជន​ការពារ​ព្រៃឡង់​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា កម្មករ​ក្រុមហ៊ុន​ម៉ាឃលឡូជីស្ទីក របស់​លោក សយ សុផល និង​មេការ​ឈ្មោះ ចាប សារ៉ន ដែល​បាន​អះអាង​ថា​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ កំពុងតែ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន PNT របស់​វៀតណាម បាន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​អស់​យ៉ាង​រង្គាល ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​បិទ​ខ្ទប់​ខេត្ត​ព្រះវិហារ ដើម្បី​ទប់ស្កាត់ Covid-19។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា...

សកម្មជន​បរិស្ថាន៖ បើ​មិន​ចាប់​អ្នក​ប្រព្រឹត្ត​មក​ដាក់​ទោស ព្រៃឈើ​នឹង​វិនាស

សកម្មជន​បរិស្ថាន លើកឡើង​ថា ការ​ដាំ​ដើមឈើ​ឡើងវិញ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​សិន​មិន​ចាប់​ខ្លួន​អ្នក​កាប់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង រួម​ទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មក​ដាក់​ទោស​តាម​ច្បាប់​នោះ​ទេ ព្រៃឈើ​នៅ​ក្នុង​កម្ពុជា​នឹង​វិនាស​អស់​ដដែល។ ការ​លើកឡើង​របស់​ក្រុម​សកម្មជន​បរិស្ថាន​នេះ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ពិធី​បុណ្យ «រុក្ខទិវា» កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ដាំ​ដុះ និង​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​ជំនាន់។ សកម្មជន​បរិស្ថាន​ម្នាក់​ទៀត លោក ឆឺយ ឧត្ដមរស្មី ចាត់ទុក​ការ​អំពាវនាវ​ឱ្យ​ដាំ​ដើមឈើ​ឡើងវិញ​ជា​ការ​រួមចំណែក​មួយ...

ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី កាប់​ឈើ​មូល​ធំៗ​ក្នុង​តំបន់​ព្រៃឡង់​យ៉ាង​រង្គាល​ដោយ​គ្មាន​ការ​រារាំង​ពី​មន្ត្រី​ក្រសួង​បរិស្ថាន

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT) ថា​ប្រើ​កម្លាំង​កម្មករ​កាប់​ឈើ​មូល​ធំៗ​ក្នុង​ព្រៃឡង់​យ៉ាង​រង្គាល បាន​រាលដាល​ដល់​តំបន់​ស្នូល​ដែល​ក្រសួង​កំណត់​តំបន់​នោះ​ថា​ជា​មរតក​ជាតិ​ដ៏​សំខាន់​ក្នុង​ដែន​អភិរក្ស​នេះ។ ពលរដ្ឋ​ថា​ប្រភេទ​ឈើ​ដែល​ក្រុមហ៊ុន​បាន​កាប់​ទាំងនោះ ភាគច្រើន​ដើម​ស្រឡៅ គគីរ និង​ដើម​ច្បោះ កំពុង​ទទួល​រង​ការ​កាប់​បំផ្លិចបំផ្លាញ​ជា​ប្រព័ន្ធ ដោយ​គ្មាន​ការរារាំង​ពី​មន្ត្រី​ឧទ្យានុរក្ស​របស់​​​ក្រសួង​បរិស្ថាន។ ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា ក្រុម​ល្បាត​សហគមន៍​មាន​គ្នា ៩​នាក់​បាន​ប្រថុយ​ចុះ​ល្បាត​ព្រៃឡង់​រយៈពេល ៥​ថ្ងៃ និង ៤​យប់ កាលពី​សប្តាហ៍​មុន ដោយ​រក​ឃើញ​ដើមឈើ​ធំៗ​ត្រូវ​គេ​អារ​រំលំ​នៅសល់​តែ​គល់ ស្ថិតនៅ​ចំណុច​អូរអាចម៍ដែក និង​ចំណុច​ប្រាសាទគោល...

សហរដ្ឋ​អាមេរិក​ផ្តាច់​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​តំបន់​អភិរក្ស​ព្រៃឡង់

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា ខ្លួន​បាន​សម្រេច​បញ្ចប់​ជំនួយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​ព្រៃឡង់​បៃតង​ហើយ ប៉ុន្តែ​ជំនួយ​នេះ​នឹង​ត្រូវ​បង្វែរ​ទៅ​ជួយ​វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ការងារ​របស់​សហគមន៍​មូលដ្ឋាន ដើម្បី​កែលំអ​មុខរបរ​ប្រកប​ជីវភាព​រស់នៅ និង​ពង្រីក​កសិកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជំនួស​វិញ។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ថា អាមេរិក​បាន​ធ្វើ​ការ​ចំណាយ​ថវិកា​ចំនួន​ជាង ១០០​លាន​ដុល្លារ​លើ​កម្មវិធី​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅ​កម្ពុជា ប៉ុន្តែ​វា​ជា​រឿង​គួរ​ឲ្យ​ស្តាយ​ដែល​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ ដែល​ពុំ​មាន​ការ​ថមថយ​នៃ​បទល្មើស​ព្រៃឈើ​ខ្មែរ​ទាល់តែសោះ។ ប្រភព​ដដែល​រិះគន់​ថា ការ​កាប់​ឈើ​ខុសច្បាប់​នៅ​កម្ពុជា នៅតែ​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់ និង​ជុំវិញ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​មិន​បាន​ធ្វើ​ការ​កាត់ទោស ឬ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ឈ្មួញ​ទុច្ចរិត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លើ​សត្វព្រៃ ឬ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​ព្រៃឡង់​នោះ​ឡើយ។ ស្ថានទូត​សហរដ្ឋ​អាមេរិក អះអាង​ទៀត​ថា...

Latest news