26.1 C
Phnom Penh

TAG

មាជ សុវណ្ណារ៉ា

អឺរ៉ុប​ជំរុញ​ឲ្យ​កម្ពុជា​បញ្ចប់​សំណុំ​រឿង​លោក កឹម សុខា ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣

មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ចប់​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​តុលាការ ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ និង​ស្ដារ​ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​អឺរ៉ុប លោក ចូសិប បូររែល (Josep Borrll Fontelles) បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​៩...

បុរស​ខ្លាំង​កម្ពុជា​ថា​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះដូរ​នឹង​ជំនួយ​ពី​សហគមន៍​អឺរ៉ុប​នោះ​ទេ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ជំហរ​ថា កម្ពុជា​នឹង​មិន​យក​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ទៅ​ដោះដូរ​ជាមួយ​នឹង​ជំនួយ ឬ​ការ​អនុគ្រោះ​ណា​មួយ​ពី​សហគមន៍​អឺរ៉ុប​នោះ​ឡើយ បើ​ទោះបីជា​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​យ៉ាងណា​ក៏ដោយ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សន្តិសុខ នយោបាយ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ចូសិប បូររែល (Joseph Borelle) កាលពី​ថ្ងៃទី​០៤ ខែ​សីហា...

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អាច​នឹង​ជួប​លោក កឹម សុខា ក្រៅពី​ជួប​ប្រេសិត​ពិសេស​អាស៊ាន

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក្រៅពី​ជួប​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​រដ្ឋាភិបាល​កម្ពុជា ក៏​អាច​នឹង​មាន​ការ​ជួប​ដាច់​ដោយឡែក​មួយ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ផង​ដែរ។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ ខែ​សីហា នេះ​ថា វិបត្តិ​រកាំរកូស​ផ្នែក​នយោបាយ​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក កើតមាន​ឡើង​កន្លងមក គឺ​ដោយសារតែ​ខ្វះ​នូវ​ការ​សន្ទនា​នយោបាយ​ការទូត​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​គ្នា​ត្រង់​ទៅ​ត្រង់​មក ដើម្បី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ​របស់​មេដឹកនាំ​កម្ពុជា។ លោក​លើក​ជា​សំណួរ​ថា តើ​មេដឹកនាំ​កម្ពុជា...

លោក ចូ បៃដិន អាច​នឹង​ចុះហត្ថលេខា​លើ​សេចក្តី​ស្នើ​ច្បាប់​លេខ S.3052 ឲ្យ​ចូល​ជា​ធរមាន

ក្រុម​អ្នក​ឃ្លាំមើល​អំពី​សង្គម និង​នយោបាយ​រំពឹង​ថា ព្រឹទ្ធសភា​ពេញ​អង្គ​របស់​សហរដ្ឋ​អាមេរិក នឹង​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​លេខ​S.3052 ឆ្នាំ​២០២១ (Cambodia Democracy and Human Rights Act of 2021) ដើម្បី​ដាក់​ជូន​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ចុះហត្ថលេខា​ឲ្យ​ចូល​ជា​ធរមាន​ដើម្បី​អនុវត្ត​នៅ​ពេល​ខាងមុខ ដោយសារតែ​កម្ពុជា​គ្មាន​ការ​ប្រែប្រួល​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ...

អ្នក​ឃ្លាំមើល​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គឺ​ដើម្បី​ការពារ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ខ្លួនឯង

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ក្នុង​ឆ្នាំ​២០២២ នេះ គឺ​ដើម្បី​ការពារ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ខ្លួនឯង​ដែល​ប្រឆាំង​នឹង​សមាសភាព​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​នា​ពេល​ខាងមុខ​ប៉ុណ្ណោះ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា នេះ​ថា មាន​ហេតុផល​ជាច្រើន​ដែល​បង្ហាញ​ថា​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​មិន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​ការ​ផ្ទេរ​អំណាច​នេះ ដូចជា​ការ​ព្យាយាម​លួងលោម​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច...

កម្ពុជា​ស្នើសុំ​ឲ្យ​ចិន​ពន្លឿន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​ដោយ​មិន​បង់​ពន្ធ

ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ហោ ណាំហុង ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចិន ជួយ​ជំរុញ និង​ពន្លឿន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​នៅ​កម្ពុជា ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រីក​ធំ​បន្ថែម​ទៀត និង​ស្នើ​ឲ្យ​ពិនិត្យ​លទ្ធភាព​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​ដោយ​មិន​បាច់​បង់​ពន្ធ។ សហប្រធាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិន លោក ហោ ណាំហុង បាន​លើក​សំណើ​ទៅ​កាន់​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក វ៉ាង យី (Wang Yi) ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២ នេះ...

មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ជួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​របស់​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​បាន​ពិភាក្សា​លើ​បញ្ហា​អ្វី​នោះ​ទេ បន្ទាប់ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​ព្រមាន​ថា សកម្មភាព​របស់​លោក​នា​ពេល​កន្លងមក​បាន​ល្មើស​នឹង​បម្រាម​របស់​តុលាការ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក Masahiro Mikami និង​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​ផង​ដែរ​ដែល​តែងតែ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នា​ពេល​កន្លងមក។ កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២២...

រដ្ឋាភិបាល​យក​ថ្ងៃទី​២៣ កក្កដា ២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ

រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​កម្ពុជា បន្ទាប់ពី​កម្ពុជា​បាន​បញ្ចប់​នូវ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាល​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​នេះ។ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ថា កម្ពុជា​នឹង​អនុវត្ត​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្តង នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ក្នុង​សេចក្តី​សម្រេច​នៃ​អនុក្រឹត្យ​នេះ បាន​សម្រេច​ឱ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី...

ឧត្ដមសេនីយ៍​ផ្កាយ​៤​សុំ​លោក ស ខេង ដាក់​កូន​និង​ក្មួយ​ជា​អភិបាល​រង​រាជធានី​និង​ខេត្ត​សៀមរាប

អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ស្នើ​ទៅ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​តែងតាំង​កូន និង​ក្មួយ​របស់​ខ្លួន​ទៅ​ជា​អភិបាលរង​រាជធានី​ភ្នំពេញ និង​អភិបាលរង​ខេត្ត​សៀមរាប។ ក្នុង​លិខិត​របស់​អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ឥត សារ៉ាត់ ចុះ​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា កូន និង​ក្មួយ​របស់​លោក​បាន​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​សេដ្ឋកិច្ច និង​អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ ហើយ​បាន​បំពេញ​ការងារ​ជោគជ័យ​តាម​ភារកិច្ច។ ដូច្នេះ ដោយ​កូន និង​ក្មួយ​របស់​លោក​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ និង​ចង់​បំពេញ​ការងារ​ជូន​រដ្ឋាភិបាល រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ទើប​បាន​ជា​លោក​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក...

កូនស្រី​លោក កឹម សុខា ថា​សំណួរ​តំណាង​អយ្យការ​បង្កប់​ចេតនា​ទុច្ចរិត​បំភ្លៃ​ការពិត

កូនស្រី​ច្បង​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា អះអាង​ថា សំណួរ​របស់​តំណាង​អយ្យការ​ក្នុង​សវនាការ​លោក កឹម សុខា កាលពី​ថ្ងៃ​ពុធ ទី​១៥ មិថុនា ដែល​បាន​សួរ​លោក កឹម សុខា ពី​មូលហេតុ​នៃ​ការ​រួបរួម​ជាមួយ​លោក សម រង្ស៊ី គឺជា​សំណួរ​បង្កប់​ចេតនា​ទុច្ចរិត​ក្នុង​គោលបំណង​បំភ្លៃ​ការពិត​នៃ​ការ​រួបរួម​ឱ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ។ កូនស្រី​ច្បង​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២...

Latest news

© 2021, ដេលី. All rights reserved.