ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
32.1
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ម៉ែន ណាត
ជំងឺកូវីដ ១៩
មន្ត្រីសុខាភិបាលកម្ពុជាអះអាងថា ចិនតែងនៅជាមួយកម្ពុជារហូត ហើយក៏មិនរត់ចោលកម្ពុជាដែរ
ខេមបូឌា ដេលី
-
October 15, 2021
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ប្រទេសចិនតែងតែនៅជាមួយកម្ពុជារហូត ហើយចិនក៏បានជួយកម្ពុជាច្រើនណាស់លើគ្រប់វិស័យ មិនមែនត្រឹមតែវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ប៉ុណ្ណោះទេ ប៉ុន្តែក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រប្រតិកម្មថា កម្ពុជាមិនគួរបង្ហាញជំហរលម្អៀងទៅចិនជ្រុលហួសហេតុក្នុងនយោបាយការទូតរបស់ខ្លួនលើឆាកអន្តរជាតិបែបនេះទេ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ បានប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសន៍ទទួលវ៉ាក់សាំងជំនួយចិន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះថា ទំនាក់ទំនងកម្ពុជា-ចិន មិនមែនជារឿងដែលពិបាកវាយតម្លៃនោះទេ ព្រោះថាប្រទេសចិនតែងជួយដល់កម្ពុជាតាំងពីកម្ពុជានៅបាតដៃទទេរហូតកម្ពុជាមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ អ្នកស្រីអះអាងថា តាមរយៈទំនាក់ទំនងរវាងកម្ពុជា និងចិន គឺមានចំណងមិត្តភាពដែកថែបរឹងមាំមិនអាចបំបែកបានជាដាច់ខាត...
នយោបាយ
លោក កឹម សុខា អះអាងថាប្រទេសជាមិត្តរបស់កម្ពុជានៅតែយកចិត្តទុកដាក់ជួយពលរដ្ឋខ្មែរដដែល
ខេមបូឌា ដេលី
-
October 12, 2021
ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានសម្ដែងការអរគុណចំពោះប្រទេសជាមិត្តរបស់កម្ពុជា ដែលនៅតែយកចិត្តទុកដាក់ជួយពលរដ្ឋខ្មែរស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ រហូតមក។ លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះថា លោកបានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា អ្នកស្រី...
ច្បាប់
លោក ហ៊ុន សែន ថាការបង្កើតច្បាប់កំណត់សញ្ជាតិគឺដើម្បីកុំឲ្យកម្ពុជាស្ថិតក្រោមឥទ្ធិពលរបស់បរទេស
ខេមបូឌា ដេលី
-
October 9, 2021
លោក ហ៊ុន សែន អះអាងថា ការបង្កើតច្បាប់កំណត់សញ្ជាតិសម្រាប់មេដឹកនាំដែលត្រូវកាន់តំណែងកំពូលៗក្នុងស្ថាប័នជាតិនេះ គឺដើម្បីកុំឲ្យកម្ពុជាស្ថិតក្រោមឥទ្ធិពលរដ្ឋបរទេស ដោយការបង្កកទ្រព្យសម្បត្តិមេដឹកនាំធំៗ និងលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាផង និងដើម្បីបង្ហាញពីភាពស្មោះត្រង់ចំពោះជាតិខ្លួនឯងផងដែរ។ បុរសខ្លាំងនៅកម្ពុជាដែលឧស្សាហ៍រំលោភរដ្ឋធម្មនុញ្ញរបស់ប្រទេសរូបនេះ បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃសុក្រ ទី៨ តុលា នេះថា ការបង្កើតច្បាប់កំណត់សញ្ជាតិតែមួយនេះ គឺមានផលប្រយោជន៍រយៈពេលវែងសម្រាប់កម្ពុជា ដែលអាចបញ្ចៀសការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីបរទេស និងចៀសវាងពីការកាត់ពន្ធពីរដ្ឋនៃប្រទេសដែលខ្លួនមានសញ្ជាតិនោះផងដែរក្នុងតំណែងសំខាន់ៗទាំងនេះ ជាពិសេសគឺតំណែងជានាយករដ្ឋមន្ត្រីតែម្តង។ លោក ហ៊ុន សែន បញ្ជាក់ថា ច្បាប់នេះត្រូវអនុម័តជាបន្ទាន់ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ពីឋានៈរបស់លោក ដែលមានការចោទប្រកាន់ថាមានសញ្ជាតិបរទេស។ លោកបន្តថា...
នយោបាយ
មន្ត្រីបក្សប្រឆាំង៖ តើពួកមេដឹកនាំកម្មាភិបាលខ្មែរក្រហមដែលបានសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់អស់រាប់លាននាក់ មានសញ្ជាតិប៉ុន្មាន?
ខេមបូឌា ដេលី
-
October 8, 2021
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានចោទជាសំណួរថា តើពួកមេដឹកនាំកម្មាភិបាលខ្មែរក្រហមដែលបានសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់អស់រាប់លាននាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពួកគេមានសញ្ជាតិប៉ុន្មាន? មន្ត្រីរូបនេះបន្ថែមថា ប្រសិនបើមេដឹកនាំដែលក្បត់ជាតិកន្លងមក ហើយនៅពេលដែលមានច្បាប់កំណត់សញ្ជាតិដើម្បីបញ្ជាក់ពីការស្នេហាជាតិនេះ តើពួកគេនឹងក្លាយជាមេដឹកនាំដែលស្នេហាជាតិដែរ ឬយ៉ាងណា? លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ នេះថា តើច្បាប់កំណត់សញ្ជាតិនេះ នឹងកំណត់ថាមេដឹកនាំដែលមានសញ្ជាតិតែមួយថាជាជនស្នេហាជាតិដូចម្តេច បើការបំផ្លាញប្រជាធិបតេយ្យ រំលោភស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បំពានរដ្ឋធម្មនុញ្ញ បំបិទសំឡេងប្រឆាំង ចាប់សកម្មជននយោបាយជំទាស់ដាក់គុក និងការប្រព្រឹត្តអំពើឃាតកម្មក្រៅប្រព័ន្ធច្បាប់...
នយោបាយ
បញ្ញវន្តខ្មែរនៅក្រៅស្រុក៖ ទំនាក់ទំនងចំពោះចិនលើកម្ពុជាគ្រាន់តែបង្ហាញថាកម្ពុជាជារដ្ឋមួយស្ថិតក្រោមការមើលថែរបស់មហាយក្សចិនប៉ុណ្ណោះ
ខេមបូឌា ដេលី
-
October 2, 2021
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក អះអាងថា ការបង្ហាញទំនាក់ទំនងចំពោះចិនលើកម្ពុជា គ្រាន់តែបង្ហាញឱ្យឃើញថា កម្ពុជាជារដ្ឋមួយដែលស្ថិតក្រោមការមើលថែរបស់ខ្លួនប៉ុណ្ណោះ ប្រៀបដូចជាថៅកែមើលថែបុគ្គលិកដើម្បីរកផលប្រយោជន៍ឱ្យគេដូច្នេះដែរ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ដើម្បីឯករាជ្យលើនយោបាយការទូត កម្ពុជាត្រូវពង្រឹងជំហររបស់ខ្លួនឱ្យខ្លាំង ជាជាងការផ្ញើវាសនាលើមហាអំណាចតទៅទៀត ដើម្បីចៀសវាងពីការគាបសង្កត់ពីមហាយក្សដែលសម្លឹងឃើញតែប្រយោជន៍ពីកម្ពុជា។ លោកអះអាងថា ការពឹងផ្អែកលើមហាអំណាច ជាជាងការធ្វើឱ្យខ្លាំងដោយខ្លួនឯងដូចរដ្ឋាភិបាលលោក ហ៊ុន សែន...
នយោបាយ
PMD៖ ទំនាក់ទំនងកម្ពុជា-វៀតណាមមិនមែនជាលក្ខណៈការទូតទេ ប៉ុន្តែជាលក្ខណៈកូនចៅនិងចៅហ្វាយនាយ
ខេមបូឌា ដេលី
-
September 29, 2021
ក្រុមអ្នកតស៊ូមតិខ្មែរមួយក្រុមរិះគន់អំពីជំនួបមេដឹកនាំកម្ពុជា វៀតណាម និងឡាវ ថាទំនាក់ទំនងកម្ពុជា-វៀតណាម មិនមែនជាជំនួបបែបការទូតនោះទេ ប៉ុន្តែជាជំនួបក្នុងរូបភាពជាកូនចៅ និងចៅហ្វាយនាយប៉ុណ្ណោះ ហើយជំនួបនេះក៏ជាការរំឭកពីមេដឹកនាំវៀតណាម ទៅលោក ហ៊ុន សែន ឱ្យបន្តសហប្រតិបត្តិការបន្ថែមទៀត និងត្រូវស្ថិតក្រោមការចង្អុលបង្ហាញរបស់ក្រុងហាណូយ គ្រប់បែបយ៉ាង។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា PMD លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨...
ច្បាប់
លោក ហ៊ុន សែន គំរាមចាប់ខ្លួនអ្នកវិភាគនយោបាយម្នាក់ទាក់ទងនឹងការគាំទ្ររដ្ឋាភិបាលក្រៅប្រទេស
ខេមបូឌា ដេលី
-
September 18, 2021
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមតាមចាប់ខ្លួនអ្នកវិភាគនយោបាយសង្គមម្នាក់ទាក់ទងទៅនឹងការគាំទ្ររដ្ឋាភិបាលក្រៅប្រទេស ថាសូមកុំគិតថារដ្ឋាភិបាលរបស់លោកមិនហ៊ានវ៉ៃខ្នោះរូបគេឱ្យសោះ ទោះពាក់កណ្តាលអាធ្រាត្រក៏សមត្ថកិច្ចអាចអនុវត្តការចាប់ខ្លួននេះបានដែរ។ លោក ហ៊ុន សែន គំរាមចាប់ខ្លួនបែបនេះ ទំនងជាសំដៅដល់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី ដែលធ្លាប់បានលើកឡើងពីលក្ខខណ្ឌ ៦ចំណុចក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងប្រកាសឱ្យមានការចូលបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលយកគំរូតាមប្រទេសភូមា កាលពីពេលកន្លងទៅ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មានបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ Covid-19 សម្រាប់កុមារនៅវិមានសន្តិភាពនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា តុលាការបានចេញដីកាចាប់ខ្លួនរួចហើយ...
នយោបាយ
ក្រុមតស៊ូមតិ៖ សម្ដីកូនប្រុសលោក ស ខេង ឆ្លុះបញ្ចាំងសកម្មភាពនយោបាយទុច្ចរិតរបស់មេដឹកនាំធំៗនៅកម្ពុជា
ខេមបូឌា ដេលី
-
September 2, 2021
បញ្ញវន្តខ្មែរនៅក្រៅស្រុក អះអាងថា ការលើកឡើងរបស់កូនប្រុសលោក ស ខេង គឺលោក ស សុខា ជាគំនិតល្អដែលសុំឲ្យអ្នកនយោបាយជំនាន់មុនធ្វើជាគំរូល្អដល់អ្នកជំនាន់ក្រោយនោះ ហាក់ឆ្លុះបញ្ចាំងឲ្យឃើញនូវសកម្មភាពនយោបាយទុច្ចរិតរបស់មេដឹកនាំធំៗនៅកម្ពុជា ដែលបានធ្វើកន្លងមករហូតដល់សព្វថ្ងៃនេះ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ថា មេដឹកនាំដែលត្រូវតែធ្វើជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយ...
នយោបាយ
ក្រុមឃ្លាំមើលថាលោក ស ខេង បង្ហាញពីគំរូល្អចំពោះការផ្ទេរភារកិច្ចពេលលោកអវត្តមានពីការងារ
ខេមបូឌា ដេលី
-
August 24, 2021
ក្រុមអ្នកតស៊ូមតិខ្មែរមួយក្រុមនៅក្រៅស្រុក លើកឡើងថា ការផ្ទេរភារកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅពេលលោកធ្វើដំណើរទៅក្រៅប្រទេស ជាការបង្ហាញអំពីគំរូល្អសម្រាប់ប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញសេចក្តីជូនដំណឹងពីការចាកចេញពីកម្ពុជាទៅក្រៅប្រទេសរយៈពេលប្រមាណជិតកន្លះខែ ដោយមានធុរៈផ្ទាល់ខ្លួនកាលពីពេលថ្មីៗនេះ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ ខែសីហា...
នយោបាយ
ក្រុមតស៊ូមតិថ្កោលទោសតុលាការក្រុងភ្នំពេញដែលកាត់ទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ២ឆ្នាំ
ឌឹ ខេមបូឌា ដេលី
-
August 19, 2021
ក្រុមអ្នកឃ្លាំមើលថ្កោលទោសចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ថាជាការប្រតិដ្ឋភស្តុតាងមួលបង្កាច់លើរូបគាត់ និងជាការបង្ហាញពីទង្វើអយុត្តិធម៌ដែលកំពុងកើតមាននៅក្នុងប្រព័ន្ធយុត្តិធម៌មួយនេះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ សីហា ថា ផ្អែកតាមមាត្រានៃរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិពលរដ្ឋ អាចឆ្លុះបញ្ចាំងឲ្យឃើញថា លោក រ៉ុង...
1
...
24
25
26
...
28
Page 25 of 28
Latest news
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
ថៃព្រមានថា ការលើកយកទំនាស់ព្រំដែនទៅឆាកអន្តរជាតិ អាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយកម្ពុជា
May 25, 2026
© 2021,
ដេលី
. All rights reserved.