ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
32.1
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ម៉ែន ណាត
នយោបាយ
ភរិយាបណ្ឌិត កែម ឡី ចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ
ឌឹ ខេមបូឌា ដេលី
-
July 16, 2021
ភរិយាបណ្ឌិត កែម ឡី បានចេញមុខសុំអភ័យទោសចំពោះពលរដ្ឋខ្មែរ និងសាធារណជនទាំងអស់ចំពោះការនិយាយរបស់អ្នកស្រីក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily ដែលអ្នកស្រីមិនបានបញ្ជាក់ឲ្យអស់សេចក្តី និងខ្លឹមសារនៃការលើកឡើងទាំងនោះ ក្រោយពីមានការរិះគន់ពីអ្នកនយោបាយមួយចំនួន។ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានសរសេរលើគណនី Facebook របស់អ្នកស្រីថា អ្នកស្រីសូមអភ័យទោសចំពោះលោកយាយ លោកតា...
នយោបាយ
អ្នកឃ្លាំមើលសង្គមថារដ្ឋាភិបាលកម្ពុជាមានបំណងគេចពីការប្រជុំអាស៊ី-អឺរ៉ុបដោយចំមុខជាមួយតំណាងប្រទេសលោកសេរី
ខេមបូឌា ដេលី
-
July 14, 2021
ក្រុមអ្នកសង្កេតការណ៍នយោបាយខ្មែរនៅឯនាយសមុទ្រលើកឡើងថា ការប្រជុំអាស៊ី-អឺរ៉ុបតាមប្រព័ន្ធវីដេអូ គឺពិតជាជួយបន្ធូរបន្ថយភាពតានតឹងចំពោះការប្រឈមរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងពីការសួរដេញដោលអំពីការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។ ការលើកឡើងនេះ ធ្វើឡើងហាក់រិះគន់ចំៗទៅរដ្ឋាភិបាលកម្ពុជាដែលមានបំណងគេចវេសពីការប្រជុំដោយចំមុខជាមួយតំណាងប្រទេសលោកសេរីក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ខែកក្កដា ថា ពិភពលោកនឹងគ្មានហេតុផលណាដែលអាចជំរុញឲ្យកម្ពុជាត្រូវបើកកិច្ចប្រជុំដោយផ្ទាល់នោះទេ ប៉ុន្តែបំណងគេចវេសពីការប្រជុំដោយចំមុខនេះ រដ្ឋាភិបាលកម្ពុជាបានរៀបចំតាមរយៈនៃការបំប៉ោងសភាពការណ៍ Covid-19 នេះអស់រយៈពេលរាប់ខែមកហើយ។ លោកអះអាងថា បើទោះបីជាមិនមានវិបត្តិ...
នយោបាយ
លោក សុខ ទូច ថាខ្មែរត្រូវឈឺចាប់នៅពេលដែលខ្លួនឯងមិនអាចការពារទ្រព្យសម្បត្តិជាតិខ្លួនបាន
ខេមបូឌា ដេលី
-
July 14, 2021
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ប្រតិកម្មថា ពលរដ្ឋខ្មែរដែលសម្ដែងការឈឺចាប់ពីបរទេសជិតខាងលួចចម្លងវប្បធម៌របស់ខ្លួនជារឿងត្រឹមត្រូវហើយ ប៉ុន្តែខ្មែរក៏ត្រូវឈឺចាប់នៅពេលដែលខ្លួនមិនអាចការពារទ្រព្យសម្បត្តិជាតិរបស់ខ្លួនបាន ខណៈខ្លួនឯងកំពុងមានមោទកភាពលើវប្បធម៌បរទេស ជាជាងវប្បធម៌ និងសម្បត្តិជាតិរបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះ។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលអ្នកលេងបណ្ដាញសង្គមបាននាំគ្នាប្រតិកម្មយ៉ាងខ្លាំងទៅលើស្ថាបត្យករថៃ ដែលបានសាងសង់ប្រាសាទនៅក្នុងប្រទេសខ្លួនមានគំនូសប្លង់ដូចទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានបង្ហោះវីដេអូបកស្រាយទាក់ទិនទៅនឹងបញ្ហាដែលប្រទេសថៃ ចម្លងវប្បធម៌ពីកម្ពុជា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ថា ថៃមិនអាចចម្លងវប្បធម៌ ឬអរិយធម៌របស់កម្ពុជាធ្វើជារបស់ខ្លួនបានទេ ព្រោះថាប្រាសាទអង្គរវត្ត និងអរិយធម៌មួយចំនួនផ្សេងទៀតរបស់ខ្មែរ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ រួចទៅហើយ...
នយោបាយ
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីកំពុងផ្ដោតការយកចិត្តទុកដាក់យូរអង្វែងលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ខេមបូឌា ដេលី
-
July 9, 2021
មន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី អះអាងថា អូស្ត្រាលីកំពុងផ្ដោតការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយអូស្ត្រាលីក៏កំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២២ ខាងមុខនេះទៀតផង។ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី Marise Payne បានសរសេរលើគណនី Facebook របស់អ្នកស្រីកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះថា ក្នុងនាមជាដៃគូយូរអង្វែង ប្រទេសអូស្ត្រាលីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍ និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកស្រីលើកឡើងថា អ្នកស្រីបានជជែកជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន អំពីការព្រួយបារម្ភរួមគ្នាករណីវិបត្តិនយោបាយ...
នយោបាយ
ក្រុមអ្នកឃ្លាំមើល៖ ការលើកឡើងពីអធិបតេយ្យភាពរបស់ប្រមុខរដ្ឋាភិបាលខ្មែរ គឺផ្ទុយពីការពិតទាំងស្រុង
ខេមបូឌា ដេលី
-
July 8, 2021
ក្រុមអ្នកតស៊ូមតិបានទាត់ចោលការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានអះអាងថា ជំនួយរបស់មិត្តចិន អាចជួយពង្រឹងឯករាជភាពរបស់កម្ពុជានោះ គឺជាការនិយាយខុសពីការពិតនៃខ្លឹមសារឯករាជភាពរបស់ជាតិទាំងស្រុង។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានរិះគន់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានថ្លែងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន និងបក្សនយោបាយលើពិភពលោក ថាជំនួយចិន មិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានជួយកម្ពុជាក្នុងការពង្រឹងនូវឯករាជភាពខាងនយោបាយទៀតផង។ លោក ហ៊ុន សែន...
នយោបាយ
អ្នកឃ្លាំមើល៖ ការត្អូញត្អែររបស់មន្ត្រីយោធាតាមព្រំដែនកម្ពុជា-វៀតណាមពីបញ្ហាអ៊ីនធឺណិតជាការបង្ហាញពីបញ្ហាអសន្តិសុខជាតិមួយ
ខេមបូឌា ដេលី
-
July 6, 2021
ក្រុមអ្នកតស៊ូមតិ ប្រតិកម្មថា ការលើកឡើងរបស់មន្ត្រីយោធាតាមព្រំដែនពីផលលំបាកនៃការប្រើអ៊ីនធឺណិតរបស់វៀតណាម គ្រាន់តែជាបញ្ហាអសន្តិសុខជាតិមួយប៉ុណ្ណោះដែលពួកគេបានត្អូញត្អែរ ប៉ុន្តែនៅមានបញ្ហាអសន្តិសុខជាតិជាច្រើនទៀត ដូចជាការខ្វះខាតផ្លូវក្រវាត់តាមព្រំដែនសម្រាប់ដើរល្បាត ខ្វះទីកន្លែងស្នាក់នៅដើម្បីប្រចាំការ និងបញ្ហាជាច្រើនផ្សេងទៀតដែលពួកគេមិនអាចនិយាយជាចំហ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីមន្ត្រីយោធាខ្មែរដែលកំពុងប្រចាំការនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ថាពួកគេមានការលំបាកក្នុងការប្រើប្រាស់ប្រព័ន្ធសាវាអ៊ីនធឺណិតរបស់ប្រទេសវៀតណាម ដែលពិបាកក្នុងការនិយាយកិច្ចការរបស់ប្រទេសជាតិ។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ កក្កដា ថា ការបណ្តែតបណ្តោយឲ្យសន្តិសុខជាតិរបស់ខ្លួនធ្លាក់ក្នុងការក្តោបក្តាប់ដោយបរទេសជិតខាង ជាពិសេសប្រទេសដែលមានបំណងឈ្លានពានខ្មែរដូចជាវៀតណាមជាដើម គឺជាកំហុសធំណាស់របស់រដ្ឋាភិបាលខ្មែរ។ លោកអះអាងថា...
នយោបាយ
បញ្ញវន្តខ្មែរនៅក្រៅស្រុក៖ កម្ពុជាជាប្រទេសដែលមានអធិបតេយ្យភាពត្រឹមតែសម្បកក្រៅប៉ុណ្ណោះ
ខេមបូឌា ដេលី
-
July 4, 2021
ក្រុមអ្នកតស៊ូមតិរិះគន់ថា កម្ពុជា គឺជាប្រទេសដែលមានអធិបតេយ្យភាពត្រឹមតែសម្រកក្រៅប៉ុណ្ណោះ ប៉ុន្តែរចនាសម្ព័ន្ធផ្ទៃក្នុងជាតិ គឺស្ថិតក្នុងការគ្រប់គ្រងរបស់បរទេសឈ្លានពានទាំងស្រុង បើទោះបីជានាយករដ្ឋមន្ត្រីខ្មែរអួតពីការការពារអធិបតេយ្យភាពជាតិពេញៗមាត់ក៏ដោយ ប៉ុន្តែការប្រព្រឹត្តគឺផ្ទុយពីការអួតអាងរបស់គាត់ដាច់ស្រឡះតែម្តង។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ ខែកក្កដា នេះថា រដ្ឋអធិបតេយ្យ គឺជារដ្ឋដែលមានឯករាជភាពពេញលេញស្របតាមច្បាប់កំពូលរបស់ខ្លួន ដោយមិនចំណុះឲ្យបរទេសជិតខាងនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជាស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន...
នយោបាយ
ក្រុមអ្នកតស៊ូមតិ៖ មានតែមេដឹកនាំនយោបាយពីររូបប៉ុណ្ណោះដែលអាចបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាបាន
ខេមបូឌា ដេលី
-
June 30, 2021
បញ្ញវន្តខ្មែរនៅក្រៅស្រុកអះអាងថា មេដឹកនាំនយោបាយដែលអាចដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបាននៅពេលបច្ចុប្បន្ននេះ មានតែ ២នាក់ប៉ុណ្ណោះ គឺមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ ខែមិថុនា នេះថា ក្នុងពេលបច្ចុប្បន្ននេះ...
នយោបាយ
បញ្ញវន្តខ្មែរក្រៅស្រុកថាបើបក្សកាន់អំណាចរំឭកថ្ងៃខួប គួរតែរំឭកគុណវៀតណាម ហូ ជីមិញ ផងដែរទៅ
ខេមបូឌា ដេលី
-
June 26, 2021
ក្រុមអ្នកតស៊ូមតិលើកឡើងថា បើគណបក្សកាន់អំណាចរំឭកខួបថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា គួរតែបង្ហាញពីគុណសម្បត្តិរបស់មេដឹកនាំវៀតណាម លោក ហូ ជីមិញ ដែលបានបង្កើតគណបក្សនេះឡើងកាលពីឆ្នាំ១៩៥១ ផងដែរ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាកូនប្រុសរបស់លោក ហ៊ុន សែន បានលើកឡើងពីគុណសម្បត្តិនៃគណបក្សប្រជាជនកម្ពុជា មុនថ្ងៃខួប ៧០ឆ្នាំនៃការបង្កើតគណបក្សរបស់ពួកគេ។ នៅថ្ងៃទី២៥ ខែមិថុនា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសទី៣ របស់លោក ហ៊ុន សែន...
នយោបាយ
ក្រុមអ្នកតស៊ូមតិថាលិខិតក្រសួងមហាផ្ទៃបង្កប់ចេតនាទុច្ចរិតការពារអំពើអាក្រក់របស់រដ្ឋាភិបាលកម្ពុជា
ខេមបូឌា ដេលី
-
June 25, 2021
បញ្ញវន្តខ្មែរនៅក្រៅប្រទេស ប្រតិកម្មថា លិខិតដែលបានបង្កប់នូវខ្លឹមសារទុច្ចរិតរបស់ក្រសួងមហាផ្ទៃ មិនបានឆ្លុះបញ្ចាំងពីកំហុសរបស់សកម្មជនបរិស្ថានទាំងនោះទេ តែបានបង្ហាញយ៉ាងច្បាស់ពីការការពារនូវអំពើទុច្ចរិតរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅវិញ។ ការប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា យុវជនបរិស្ថានទាំងនោះបានសារភាពថា ពួកគេពិតជាមានគម្រោងផ្តួលរំលំរដ្ឋាភិបាល ដោយជ្រកក្រោមស្លាកអង្គការមាតាធម្មជាតិពិតប្រាកដមែន។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ ខែមិថុនា ថា...
1
...
26
27
28
Page 27 of 28
Latest news
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
ថៃព្រមានថា ការលើកយកទំនាស់ព្រំដែនទៅឆាកអន្តរជាតិ អាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយកម្ពុជា
May 25, 2026
© 2021,
ដេលី
. All rights reserved.