29.3 C
Phnom Penh

TAG

រដ្ឋប្រហារ​ភូមា

ប្រធាន​អាស៊ាន​ថា​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​អ្នក​ប្រឆាំង​នឹង​របប​ខ្លួន​ជា​ទង្វើ​មិន​អាច​អត់ឱន​ឱ្យ​បាន

កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នេះ ព្រមាន​ថា ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​លើ​អ្នក​ដែល​ប្រឆាំង​នឹង​របប​ខ្លួន គឺជា​ទង្វើ​មិន​អាច​អត់ឱន​ឱ្យ​បាន និង​បង្ខំ​ឲ្យ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច និង​ធម្មនុញ្ញ​របស់​អាស៊ាន ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ជីវិត​មនុស្ស​កាន់តែ​ច្រើន និង​បំបាត់​នូវ​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​ភូមា។ ប្រធាន​អាស៊ាន​ប្តូរ​វេន លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​ប្រធាន​អាស៊ាន​ពិត​ជា​មាន​ក្តី​តក់ស្លុត និង​សោកសៅ​យ៉ាង​ក្រៃលែង ដោយសារ​ការ​ប្រហារ​ជីវិត​លើ​អ្នក​ដែល​ប្រឆាំង​នឹង​របប​សឹក​ភូមា​ចំនួន ៤​រូប​នៅ​ពេលនេះ ហើយ​បញ្ហា​នេះ គឺជា​កិច្ចការ​ដ៏​សំខាន់​បំផុត​មួយ​ដែល​អាស៊ាន​ត្រូវតែ​យកចិត្ត​ទុកដាក់​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។ មេដឹកនាំ​កម្ពុជា លោក...

របប​សឹក​ភូមា​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង ៤​នាក់ ក្នុង​នោះ​២​នាក់​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​អ្នកស្រី ស៊ូជី

តុលាការ​នៃ​របប​សឹក​ភូមា បាន​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យ​ចំនួន ៤​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ចូលរួម​អនុវត្ត​អំពើ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស ដែល​ពួក​យោធា​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នៃ​ប្រទេស​ភូមា គឺ Myanmar Now បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា មនុស្ស ៤​នាក់​នោះ គឺ ២​នាក់​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​អ្នកស្រី​ក៏​រង​ការ​កាត់ទោស​ឱ្យ​មាន​ទោស​ជាច្រើន​រាប់​សិប​ឆ្នាំ​ជុំវិញ​សំណុំរឿង​ច្រើន​ករណី។ លោក Ko Jimmy អាយុ ៥២​ឆ្នាំ​ជា​មេដឹកនាំ​ម្នាក់​នៃ​ចលនា​បះបោរ​ប្រឆាំង​ពួក​យោធា កាលពី​ឆ្នាំ​១៩៨៨...

កម្ពុជា​ថា​សមាជិក​អាស៊ាន​ទាំង​៩​បដិសេធ​មិន​ឲ្យ​តំណាង​របប​សឹក​ភូមា​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៥៥

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អះអាង​ថា សមាជិក​អាស៊ាន​ទាំង​៩ មិន​អនុញ្ញាត​ឱ្យ​តំណាង​របប​សឹក​ភូមា ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២២ នេះ​ទេ ដោយសារតែ​ភូមា​មិនទាន់​បាន​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​សម្រេច​នា​ពេល​កន្លងមក។ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​កម្ពុជា (AKP) កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ថា ដោយ​មាន​ការ​បដិសេធ​ពី​សមាជិក​អាស៊ាន រដ្ឋាភិបាល​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​សម្រេច​មិន​អញ្ជើញ​តំណាង​របប​សឹក​ភូមា លោក វ៉ុនណា ម៉ោងល្វីន...

ប្រេសិត​ពិសេស​ថា​ដំណើរការ​ចរចា​សន្តិភាព​បញ្ចប់​វិបត្តិ​នៅ​ភូមា​ចាប់ផ្តើម​បើក​ទ្វារ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក ប្រាក់ សុខុន បាន​ឲ្យ​ដឹង​ថា ដំណើរការ​ចរចា​រក​សន្តិភាព​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ប្រទេស​ភូមា បាន​ចាប់ផ្ដើម​វិល​កង់​ហើយ ដោយ​លោក មីន អ៊ុងឡាំង យល់ព្រម​ឲ្យ​ក្រុម​ភេរវករ​អាច​ចូល​តុ​ចរចា។ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ជម្រាប​ជូន​អង្គទូត​នៃ​បណ្តា​ប្រទេស​នានា​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​២ ទៅ​កាន់​ប្រទេស​ភូមា កាលពី​ពេល​ថ្មីៗ​នេះ ភាគី​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​ចូលរួម​ចរចា​នោះ...

របប​សឹក​ភូមា​បដិសេធ​ប្រេសិត​ពិសេស​មិន​ឲ្យ​ជួប​អ្នកស្រី ស៊ូជី ថា​ស្ថិត​ក្រោម​នីតិវិធី​តុលាការ

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អះអាង​ថា មេ​យោធា​ផ្ដាច់ការ​ភូមា​លោក មីន អ៊ុងឡាំង បដិសេធ​សំណើ​របស់​លោក​ក្នុង​ការ​សុំ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​ហេតុផល​ថា កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​របស់​លោក​ទៅ​កាន់​ប្រទេស​ភូមា កាលពី​ថ្ងៃទី​៤ កក្កដា ថា មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង បដិសេធ​មិន​ឲ្យ​លោក​ជួប​អ្នកស្រី អ៊ុងសាន...

ប្រេសិត​ពិសេស​ថា​ភាគី​ពាក់ព័ន្ធ​គួរ​តែ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​ឆត្រ​មនុស្សធម៌​ដើម្បី​កែលំអ​ភូមា

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លើកឡើង​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​គួរ​តែ​ទុក​មួយ​ឡែក​នូវ​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​នយោបាយ ហើយ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​ឆត្រ​មនុស្សធម៌ ដើម្បី​កែលំអ​ស្ថានភាព​ប្រទេស​ភូមា ឱ្យ​ល្អ​ប្រសើរ​បន្តិច​ម្តងៗ។ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ពិធី​ប្រគល់​វ៉ាក់សាំង​ចំនួន ២​លាន​ដូស​ជូន​ដល់​របប​សឹក​នៅ​ពេលនេះ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​នូវ​គោលការណ៍​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​អនុម័ត​កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ ដែល​នឹង​ត្រូវ​ចាក់​ជូន​ពលរដ្ឋ​ភូមា ក្រោម​យន្តការ​គ្មាន​ភាព​លម្អៀង​ដែល​មាន​គោល​បំណង​តែ​មួយ​គត់ គឺ​មិន​ទុក​នរណា​ម្នាក់​នៅ​មីយ៉ាន់ម៉ា​ចោល​នោះ​ទេ។ ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​ប្រេសិត​ពិសេស​ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​តាមដាន​ការ​អនុវត្ត​គោលការណ៍​កុងសង់ស៊ីស...

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទៅ​បំពេញ​ទស្សនកិច្ច​លើក​ទី​២​នៅ​ភូមា

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​២ នៅ​ប្រទេស​ភូមា រយៈពេល ៥​ថ្ងៃ នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ ដើម្បី​តាមដាន​ការ​វិវឌ្ឍ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន។ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា រយៈពេល ៥​ថ្ងៃ​ជា​លើក​ទី​២ ចាប់ពី​ទី​២៩ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី​៣...

កម្ពុជា​បារម្ភ​ចំពោះ​ការ​ផ្ទេរ​អ្នកស្រី ស៊ូជី ពី​លំនៅឋាន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទីក្រុង​ណៃពិដោរ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា ត្អូញត្អែរ​ថា អាស៊ាន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ទេរ​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​ការ​ឃុំ​ខ្លួន​លំនៅឋាន​ទៅ​កាន់​ពន្ធនាគារ​ដាច់ដោយឡែក​តែ​ឯង​នៅ​ក្នុង​ទីក្រុង​ណៃពិដោរ កាលពី​ពេល​ថ្មីៗ​នេះ។ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋមន្ត្រី​របប​សឹក​ភូមា លោក Wunna Maung Lwin នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ក្តី​បារម្ភ​របស់​កម្ពុជា​ក៏ដូចជា​ក្តី​បារម្ភ​របស់​អាស៊ាន​ដែរ ព្រោះ​អ្នកស្រី អ៊ុងសាន ស៊ូជី...

IDEA TALK៖ ហេតុ​អ្វី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​ហាក់​នៅ​ស្ងៀម​ទ្រឹង?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «ហេតុ​អ្វី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​ហាក់​នៅ​ស្ងៀម​ទ្រឹង?»។

បទវិភាគ៖ ហេតុ​អ្វី​ឆន្ទៈ​របស់​កម្ពុជា​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​បាន​អន់ថយ​ទៅវិញ?

នៅ​មុន​កម្ពុជា​ត្រូវ​បាន​ក្លាយ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន គេ​សង្កេត​ឃើញ​មេដឹកនាំ​កម្ពុជា គឺ​លោក ហ៊ុន សែន ដែល​គេ​ហៅថា​បុរស​ខ្លាំង​នៅ​កម្ពុជា​គ្មាន​គូ​ប្រៀប បាន​អួត​ជា​ខ្លាំង​ថា កម្ពុជា​មាន​លទ្ធភាព មាន​សមត្ថភាព នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​នៅ​ភូមា វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​ដូច​មុន​រដ្ឋប្រហារ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ គេ​បាន​ឃើញ​បាន​ឮ​លោក ហ៊ុន សែន អះអាង​ថា លោក​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​ភូមា ព្រោះ​ថា​រូបលោក​នេះ​ហើយ​ជា​អ្នក​រំលាយ​រចនាសម្ព័ន្ធ​របស់​ទ័ព​ព្រៃ​ខ្មែរក្រហម រហូត​ធ្វើ​ឲ្យ​គ្រួសារ​ខ្មែរ​ជួបជុំ​គ្នា​បាន​ដោយ​ស្ថិតនៅ​ក្រោម​នយោបាយ​សន្តិភាព​និយម និង​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​មក​ដល់​ពេលនេះ។ លោក​អួត​ថា ក្នុង​រជ្ជកាល​របស់​លោក ពុំ​មាន​ដែនដី​ណា​មួយ​ក្លាយ​ជា​តំបន់​អបគមន៍​បាន​ឡើយ គឺ​មិន​ដូច​សម័យ​ស្ដេច​មុនៗ​នោះ​ទេ។ ខណៈ​មាន​ការ​អួត​ដូចនេះ លោក...

Latest news

© 2021, ដេលី. All rights reserved.