26.9 C
Phnom Penh

TAG

លាង​លុយ​កខ្វក់

អង្គការ​តម្លាភាព​អូស្ត្រាលី​ព្រមាន​ថា​ច្បាប់​ថ្មី​នឹង​ចាត់​វិធានការ​លើ​ប្រភព​លុយ​ខ្មៅ​ដែល​ហូរ​ចូល​ពី​កម្ពុជា​និង​ប្រទេស​ផ្សេង​ទៀត

អង្គការ​តម្លាភាព​អន្តរជាតិ​អូស្ត្រាលី ព្រមាន​ថា ច្បាប់​ថ្មី​របស់​អូស្ត្រាលី មាន​គោលដៅ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ជួញដូរ​គ្រឿងញៀន អំពើពុករលួយ និង​ការ​លាង​លុយ​កខ្វក់​ដែល​កំពុង​ហូរ​ចូល​ក្នុង​ទីផ្សារ​អចលនទ្រព្យ​អូស្ត្រាលី ខណៈ​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​អាមេរិក​ដែល​គួរ​ឱ្យ​សង្ស័យ​ពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កន្លង​មក ក៏​មាន​ការ​ហូរ​ចេញពី​ប្រទេស​កម្ពុជា​ដែរ។ សារព័ត៌មាន ABC (Austria Broadcasting Corporation) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា ក្នុង​មួយ​ឆ្នាំៗ​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​អាច​ហូរ​ចេញពី​ប្រទេស​កម្ពុជា ចូល​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ក្រោម​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​របស់​ប្រទេស​អូស្ត្រាលី ដែល​បាន​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​អូស្ត្រាលី​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​ការ​លាង​លុយ​កខ្វក់​កាន់តែ​ច្រើន​ឡើងៗ។ សារព័ត៌មាន​ដដែល​បាន​លាតត្រដាង​អំពី​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​អូស្ត្រាលី ថា ក្នុង​រយៈពេល...

អ្នកឧកញ៉ា ហ៊ុន តូ ឈរ​ឈ្មោះ​បង្កើត​ក្រុមហ៊ុន​ជាច្រើន​ជាមួយ​ជនជាតិ​ចិន​ជាប់​ពាក់ព័ន្ធ​បណ្ដាញ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​លាង​លុយ​កខ្វក់

អត្ថបទ​ដោយ៖ លោក តាំង សារ៉ាដា ក្មួយប្រុស​ជា​អ្នក​លេង និង​ល្បី​ឈ្មោះ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ដែល​ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន រឿង​បើក​ក្រុមហ៊ុន​ឆបោក និង​ជួញដូរ​មនុស្ស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ហ៊ុន តូ។ បុរស​រូប​នេះ ដំបូង​ឡើយ​ឈរឈ្មោះ​វិនិយោគ​ជាមួយ​តែ​អ្នក​វិនិយោគទុន​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៨ មក លោក ហ៊ុន តូ ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់ផ្តើម​ដៃគូ​វិនិយោគ​ជាមួយ​វិនិយោគទុន​ជនជាតិ​ចិន ចង​គ្នា​ជា​បណ្ដាញ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន ដែល​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ពីងពាង​ក្នុង​បំណង​លាង​លុយ​កខ្វក់​ខ្នាត​ធំ។ បុរស​ម្នាក់​ដែល​ល្បីល្បាញ​ខាង​អាក្រក់ និង​ល្បីល្បាញ​ខាង​មាន​ឈ្មោះ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដែល​ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន...

សិង្ហបុរី​ចាប់​ខ្លួន​ជនជាតិ​ចិន​និង​ជនជាតិ​ដទៃ​ទៀត​ករណី​លាង​លុយ​ប្រើ​លិខិត​ឆ្លងដែន​កម្ពុជា Cyprus និង​វ៉ាននូអាទូ

រដ្ឋអាជ្ញា និង​សមត្ថកិច្ច​ប៉ូលិស​ប្រទេស​សិង្ហបុរី ចាប់​ខ្លួន​ជន​សង្ស័យ​ជនជាតិ​ចិន និង​ជនជាតិ​ដទៃ​ទៀត​ជាច្រើន​នាក់ ដែល​ពួកគេ​មាន​មុខរបរ​ទុច្ចរិត គឺ​ការ​លាង​លុយ​កខ្វក់។ តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​នៃ​សារព័ត៌មាន The Week in Asia និង​សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន និង​ជនបរទេស​ទាំងនោះ​បាន​ប្រើ​លិខិត​ឆ្លងដែន​បរទេស ហើយ​ដើម្បី​បាន​លិខិត​ឆ្លងដែន ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ១​សែន ៣​ម៉ឺន​ដុល្លារ។ ប្រទេស​ដែល​ពួកគេ​ចំណាយ​ប្រាក់​ទិញ​សញ្ជាតិ​ដូច្នេះ រួម​មាន​កម្ពុជា...

អាជ្ញាធរ​កម្ពុជា​ចេញ​ការពារ​ខ្លួន​ករណី​ជនបរទេស​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ហើយ​ទៅ​ប្រព្រឹត្ត​បទល្មើស

អាជ្ញាធរ​កម្ពុជា​ចេញ​ការពារ​ខ្លួន​ថា ទោះបី​ជនបរទេស​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​រដ្ឋាភិបាល​កម្ពុជា​ក៏ដោយ តែ​បើ​បុគ្គល​នោះ​ប្រព្រឹត្ត​បទល្មើស​ទាំង​ក្នុង​ប្រទេស​ក្ដី ឬ​នៅ​ក្រៅ​ប្រទេស​ក្តី វា​ជា​ការ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង ដោយ​មិន​ពាក់ព័ន្ធ​នឹង​កម្ពុជា​នោះ​ទេ។ ការ​ចេញ​ការពារ​ខ្លួន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ដោយ​បាន​ចោទប្រកាន់​ទៅ​លើ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ថា​បាន​ព្យាយាម​ទាញ​ភ្ជាប់​កម្ពុជា​ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម ហើយ​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​សិង្ហបុរី ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់ (Money Laundering)។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ចាត់ទុក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំពោះ​រឿង​នេះ ថា​មាន​ចេតនា​លម្អៀង បំផ្លើស​ពី​ការពិត និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ថា មុន​នឹង​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស​ដោយ​សញ្ជាតូបនីយកម្ម​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ​ស្រប​តាម​នីតិវិធី និង​គោលការណ៍​ច្បាប់​ជា​ធរមាន (រួម​ទាំង​ការ​វាយតម្លៃ​លើ​កិរិយា​មារយាទ និង​ប្រវត្តិ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស) ដោយ​ពុំ​មាន​ការ​រើសអើង​ចំពោះ​ជាតិ​សាសន៍​ណា​មួយ​ឡើយ។ ចំពោះ​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​រួច​ហើយ...

ប៉ូលិស​សិង្ហបុរី​ចាប់​ខ្លួន​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ​៣​នាក់​និង​មនុស្ស​៧​នាក់​ទៀត​ពាក់ព័ន្ធ​លាង​លុយ​ជាង​៧០០​លាន​ដុល្លារ

ក្រុម​ប៉ូលិស​សិង្ហបុរី ចាប់​ខ្លួន​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ ៣​នាក់ និង​មនុស្ស ៧​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​លាង​លុយ​កខ្វក់​ជាង ៧០០​លាន​ដុល្លារ ខណៈ​សកម្មជន​សង្គម​ស្នើ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់ មុន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ទៅ​ជនបរទេស​ដើម្បី​កុំ​ឲ្យ​ខ្មែរ​រងគ្រោះ។ បើ​តាម​ការ​ចុះផ្សាយ Singapore police Force ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ថា ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ​ទាំង ៣​នាក់​ក្នុង​នោះ​ឈ្មោះ Su Baolin ឈ្មោះ Chen Qingyuan និង​ឈ្មោះ Su Wenqiang...

អ្នក​ឃ្លាំមើល​សង្ស័យ​ការ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ FATF អាច​មាន​ការ​សម្រប​សម្រួល​នយោបាយ​ជាមួយ​មហាអំណាច

ក្រុម​អ្នក​សង្កេតការណ៍​សង្ស័យ​ថា ការ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ អាច​មាន​ការ​សម្របសម្រួល​នយោបាយ​ដ៏​ធំ​មួយ​រវាង​លោក ហ៊ុន សែន ជាមួយ​មេដឹកនាំ​នៃ​ប្រទេស G20 កាលពី​ពេល​ថ្មីៗ​នេះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២៨ កុម្ភៈ ថា ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ...

IDEA TALK៖ តើ​អ្វី​នៅ​ក្រោយ​ការ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នៃ​ការ​លាង​លុយ​កខ្វក់?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អ្វី​នៅ​ក្រោយ​ការ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នៃ​ការ​លាង​លុយ​កខ្វក់?»។

ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​សង្ស័យ​រកស៊ី​លាង​លុយ​តាម​ការ​វិនិយោគ​ជាច្រើន​ប៉ុន្តែ​គ្មាន​ប្រាក់​ចំណូល

ឧកញ៉ា​ជំនាន់​ថ្មី​ម្នាក់​ក្នុង​ចំណោម​ឧកញ៉ា​ចាស់​វស្សា ១២​នាក់ គឺ​លោក ឡេង ណាវ៉ាត្រា ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន ហើយ​លឿន​ជាងគេ​នៅ​កម្ពុជា ពុំ​ដែល​ទទួល​បាន​ប្រាក់ចំណេញ​ពី​គម្រោង​វិនិយោគ​ទាំងអស់​របស់​ខ្លួន​នោះ​ទេ។ ក្រុម​អ្នក​ឃ្លាំមើល​សង្ស័យ​ថា ឧកញ៉ា​រូប​នេះ​អាច​កំពុង​ដឹកនាំ​បងប្អូន​បង្កើត​របស់​ខ្លួន​ទាំង​គ្រួសារ​ឲ្យ​រកស៊ី​លាង​លុយ​កខ្វក់​សម្រាប់​គ្រួសារ​អ្នក​មាន​អំណាច​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​សមត្ថកិច្ច​ត្រូវ​បើក​ការ​ស៊ើប​អង្កេត ដើម្បី​ទប់ស្កាត់​ការ​លាង​លុយ​កខ្វក់​នេះ។ កាលពី​អំឡុង​ឆ្នាំ​២០១៨ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា ទ្រព្យសម្បត្តិ​របស់​លោក​សរុប​ទាំងអស់​គិត​ទាំង​អចលនទ្រព្យ​ផ្សេងៗ​ថែម​ទៀត​ផង មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០២១ មក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ចាប់ផ្តើម​បញ្ចេញ​សាច់ប្រាក់​ឧបត្ថម្ភ​ដល់​រដ្ឋាភិបាល​របស់​លោក...

លោក ស ខេង ជំរុញ​ឱ្យ​សមត្ថកិច្ច​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ល្បែងស៊ីសង​និង​សម្អាត​ប្រាក់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​សមត្ថកិច្ច​ក្រោម​ឱវាទ ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ល្បែងស៊ីសង​ខុស​ច្បាប់ និង​បទល្មើស​សម្អាត​ប្រាក់​ដែល​ជា​បទឧក្រិដ្ឋ​អន្តរជាតិ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​អាច​គ្រប់គ្រង​បាន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន។ អនុប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារ​ហ្វឹកហាត់​អាវុធ​ខ្លី​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ថា អំពើ​ជួញដូរ​មនុស្ស ល្បែងស៊ីសង​ខុស​ច្បាប់ និង​ការ​សម្អាត​ប្រាក់ ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ឱ្យ​បាន​សកម្ម​ជាទីបំផុត​ពី​គ្រប់​ភាគី​ទាំងអស់ ក្នុង​នោះ​ក៏​មាន​មន្ត្រី​នគរបាល​ជាតិ​ដែរ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​អាច​គ្រប់គ្រង​បាន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន។ ការ​អះអាង​នេះ...

កម្ពុជា​ត្រូវ​គេ​ចាត់​ចូល​ក្នុង​ប្រទេស​ដែល​លាង​លុយ​កខ្វក់​និង​ជួញដូរ​មនុស្ស​កម្រិត​ខ្ពស់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ក្នុង​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កខ្វក់ និង​ចំណាត់ថ្នាក់​ទី​៣ ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល និង​អគារ​សាល​ប្រជុំ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ ថា មាន​បញ្ហា​ប្រឈម​ពីរ​សម្រាប់​មុខមាត់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ដែល​ត្រូវ​រំដោះ​ខ្លួន​ចេញពី​ការ​ចាត់​ថ្នាក់​ប្រទេស​នេះ​ទៅ​ក្នុង​បញ្ជី​ប្រផេះ​នៅ​ក្នុង​វិស័យ​ធនាគារ ដោយ​គេ​ចាត់ទុក​ថា ប្រទេស​កម្ពុជា​បាន​ធ្វើ​ចរាចរណ៍​លុយ​ខ្មៅ និង​ការ​ទម្លាក់​ប្រទេស​នេះ​ទៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៣​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស។ លោក ស ខេង អះអាង​ថា ប្រសិនបើ​យើង​មិន​ខិតខំ​ប្រឹងប្រែង​រំដោះ​ខ្លួន​ចេញពី​បញ្ជី​ប្រផេះ​ទេ...

Latest news

© 2021, ដេលី. All rights reserved.