38.8 C
Phnom Penh

TAG

លោក ទៀ បាញ់

គណបក្ស​ប្រជាជន​កម្ពុជា​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ឡាវ និង​វៀតណាម ឱ្យ​កាន់តែ​ស៊ីជម្រៅ

គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​នានា​រវាង​ប្រទេស​ទាំង​៣ គឺ​កម្ពុជា ឡាវ និង​វៀតណាម ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ឧត្តម​ប្រយោជន៍​នៃ​ប្រទេស​ទាំង​៣ ជាពិសេស​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ចេញ​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​កម្ពុជា ឡាវ វៀតណាម គឺជា​ការ​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព...

អតីត​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ចោទ​គ្រួសារ​លោក ទៀ បាញ់ កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធំៗ​នៅ​លម្ហ​សមុទ្រ​ខ្មែរ

អតីត​មន្ត្រី​ជាន់ខ្ពស់​ខាង​ផ្នែក​ការពារ​លម្ហ​សមុទ្រ​ខេត្ត​កោះកុង ចោទ​ថា​ក្រុម​គ្រួសារ​ត្រកូល ទៀ កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធំៗ​ជាច្រើន​នៅ​លម្ហ​សមុទ្រ​កម្ពុជា​សព្វថ្ងៃ​នេះ ដូចជា​ការ​លាង​លុយ​កខ្វក់ ការ​រត់ពន្ធ​ប្រេងឥន្ធនៈ ការ​រត់ពន្ធ​ឈើ ការ​រត់ពន្ធ​គ្រឿងញៀន និង​រត់ពន្ធ​អាវុធ ជាដើម។ មន្ត្រី​រូប​នេះ​បញ្ជាក់​ថា ដែនសមុទ្រ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ​សឹងតែ​ក្លាយ​ជា​តំបន់​កាន់កាប់​ផ្ដាច់មុខ​រក​ផល​ប្រយោជន៍​ឲ្យ​ត្រកូល ទៀ របស់​លោក ទៀ បាញ់ ទៅ​ហើយ។ អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The...

លោក ហ៊ុន ម៉ាណែត ថ្លែង​អរគុណ​ព្រះមហាក្សត្រ​ដែល​បាន​ដំឡើង​ឋានន្តរស័ក្តិ​ផ្កាយ​មាស​៤​ដល់​រូប​លោក

កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​កំពុង​ត្រៀម​ស្នង​អំណាច​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរ​គុណ​ដល់​ព្រះមហាក្សត្រ​ខ្មែរ ថ្លែង​អំណរ​គុណ​ដល់​ឪពុក​របស់​លោក ដល់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​លោក វង្ស ពិសេន ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ដល់​រូបលោក ដើម្បី​បំពេញ​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន។ នៅ​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ នេះ...

លោក ទៀ បាញ់៖ សមយុទ្ធ​ជាមួយ​ចិន​គឺ​បង្ហាញ​ពិភពលោក​ពី​មិត្ត​ដែកថែប​មិន​អាច​បំបែក​បាន

អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ លោក ទៀ បាញ់ អះអាង​ថា ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​រវាង​កម្ពុជា-ចិន​នៅ​ពេលនេះ គឺជា​សញ្ញា​មួយ​បង្ហាញ​ទៅ​កាន់​ពិភពលោក​កាន់តែ​ច្បាស់​ថា មិត្តភាព​ដែកថែប​រវាង​កម្ពុជា-ចិន មិន​អាច​បរទេស​ណា​បំបែក​បាន​ឡើយ ក្នុង​នោះ​លោក ទៀ បាញ់ ព្រមាន​ថា កម្ពុជា​នឹង​បដិសេធ​ដាច់ខាត​នូវ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​បរទេស​នានា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ លើកឡើង​ក្នុង​ពិធី​បិទ​បញ្ចប់​សមយុទ្ធ​នាគ​មាស​កម្ពុជា-ចិន នៅ​ថ្ងៃទី​៥ ខែ​មេសា នេះ​ថា ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​រួម​គ្នា​ក្នុង​ឆ្នាំ​២០២៣ នេះ បាន​បង្ហាញ​ដល់​ពិភពលោក​កាន់តែ​ច្បាស់​ថា...

អ្នក​ឃ្លាំមើល៖ ពលរដ្ឋ​នឹង​មិន​អាច​រស់​នៅ​សុខសាន្ត​ទេ ល្គឹកណា​អ្នក​នយោបាយ​ចេះ​តែ​បង្ក​ជម្លោះ​បុគ្គល

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា បើ​នៅតែ​មាន​មេដឹកនាំ​នយោបាយ​ដែល​ចេះ​តែ​ត្រឹម​បង្ក​ជម្លោះ​ដើម្បី​ដោះស្រាយ​គំនុំ​ផ្ទាល់ខ្លួន​ដូច​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅមក គឺ​នឹង​មិន​អាច​ផ្តល់​ក្តី​សុខ​ដល់​ពលរដ្ឋ​បាន​ឡើយ។ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ការ​ដឹកនាំ​នយោបាយ​គឺ​ដើម្បី​រក​ភាព​រីកចម្រើន​ឲ្យ​ប្រទេស​ជាតិ និង​រក​សេចក្តី​សុខ​ជូន​ពលរដ្ឋ។ លោក​បន្ត​ថា អ្នក​នយោបាយ​កំពូលៗ​គួរតែ​នាំគ្នា​បញ្ចប់​នូវ​វប្បធម៌​សងសឹក​គ្នា​ក្នុង​ការ​ដោះស្រាយ​គំនុំ​ផ្ទាល់ខ្លួន ដោយ​ងាក​មក​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​នយោបាយ​ជំនាន់​ក្រោយ...

គ្រួសារ​សាច់ញាតិ​លោក ទៀ បាញ់ កំពុង​គំរាម​ផែនការ​សន្តតិវង្ស​របស់​លោក ហ៊ុន សែន

សារព័ត៌មាន​របស់​ប្រទេស​ជប៉ុន ឲ្យ​ដឹង​ថា គ្រួសារ​ត្រកូល ទៀ និង​គ្រួសារ​ត្រកូល ហ៊ុន កំពុង​មាន​ប៉ះទង្គិច​គ្នា​ក្នុង​ផែនការ​សន្តតិវង្ស​របស់​លោក ហ៊ុន សែន ស្រប​ពេល​ដែល​ចិន ហាក់​មិន​មាន​ជំនឿ​លើ​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ថ្មី​របស់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ គ្រួសារ​សាច់ញាតិ​របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កំពុងតែ​គំរាម​ផែនការ​របស់​លោក ហ៊ុន សែន ចង់​ដំឡើង​សាច់ញាតិ​របស់​លោក​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ​ធ្លាក់​ក្នុង​ឥទ្ធិពល​របស់​ចិន។ សារព័ត៌មាន​របស់​ជប៉ុន ASIA TIMES...

លោក ទៀ បាញ់ កំពុង​ទប់ទល់​នឹង​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ កំពុង​ទប់ទល់​នឹង​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ឱ្យ​ទៅ​កូនប្រុស​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត ខណៈ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​ពុំ​មាន​ជំនឿ​លើ​លោក ហ៊ុន ម៉ាណែត និង​ចង់​ចាប់​យក​ក្រសួង​ការពារ​ជាតិ ធ្វើ​ជា​បង្អែក​យោធា​របស់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ។ សារព័ត៌មាន​បរទេស Asia Times បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ក្រសួង​ការពារ​ជាតិ​ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក ទៀ...

កម្ពុជា​នឹង​សង់​ស្តូប​ឈ្នះ​ឈ្នះ​បន្ថែម​ទៀត​ដើម្បី​អបអរ​ខួប​នយោបាយ​ឈ្នះ​ឈ្នះ​លោក ហ៊ុន សែន

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា កម្ពុជា​នឹង​សាងសង់​ស្តូប​ឈ្នះ​ឈ្នះ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដើម្បី​អបអរ​សាទរ​ខួប​នយោបាយ​ឈ្នះ​ឈ្នះ លើក​ទី​២៥​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប ២៤​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន នៅ​វិមាន​ឈ្នះ​ឈ្នះ កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ការ​សាងសង់​ស្តូប​ឈ្នះ​ឈ្នះ​ទាំងនេះ គឺ​ដើម្បី​ផ្សារភ្ជាប់​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ជាក់ស្ដែង​តាម​ផែនការ​ដែល​បាន​គ្រោងទុក​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ លោក ទៀ បាញ់...

អ្នក​ឃ្លាំមើល​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក ទៀ បាញ់ ថា​ការ​សង្ស័យ​វត្តមាន​ទ័ព​ចិន​នៅ​រាម​ជា​រឿង​តូចតាច

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រស់នៅ​ក្រៅ​ស្រុក ច្រានចោល​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ដែល​ថា​ក្តី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​ជុំវិញ​ការ​សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ជា​រឿង​តូចតាច ខណៈ​សហរដ្ឋ​អាមេរិក​ថា​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា គឺជា​ចំណុច​ដែល​បង្ក​ហានិភ័យ​ធំ​ដល់​សន្តិសុខ​ក្នុង​តំបន់​ទាំងមូល។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ វិច្ឆិកា នេះ​ថា ចម្លើយ​របស់​លោក ទៀ បាញ់ ជុំវិញ​កំពង់ផែ​រាម​នេះ​នឹង​ធ្វើ​ឱ្យ​សម្ពន្ធមិត្ត​របស់​ខ្លួន គឺ​សហរដ្ឋ​អាមេរិក​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ព្រោះ​ថា​ការ​ផ្តល់​មូលដ្ឋាន​ជើងទឹក​រាម​របស់​ខ្លួន​ឱ្យ​កងទ័ព​ចិន​ឈរជើង...

ក្រសួង​ការពារ​ជាតិ​ថា​នឹង​ធ្វើ​ទំនើបកម្ម​យោធា​គ្រប់​ផ្នែក​ដើម្បី​ធានា​អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ចាប់ពី​ពេល​នេះ​តទៅ កម្ពុជា​នឹង​ធ្វើ​ទំនើបកម្ម​យោធា​គ្រប់​ផ្នែក​ទាំងអស់ មិន​ត្រឹមតែ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ប៉ុណ្ណោះ​ទេ ដើម្បី​ធានា​ការពារ​នូវ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ។ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​លើកឡើង​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សៀវភៅ «ស» ការពារ​ជាតិ​កម្ពុជា កាលពី​ថ្ងៃ​ពុធ​កន្លងមក​ថា ការ​ធ្វើ​ទំនើបកម្ម​យោធា​មិនមែន​ត្រឹមតែ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ប៉ុណ្ណោះ​ទេ តែ​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត ដូចជា​វិស័យ​ការពារ​អាកាស អាវុធ​ធុន​ធ្ងន់ ការ​សង្គ្រោះ ប្រតិបត្តិការ​រក្សា​សន្តិភាព ការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម។ ប្រភព​ដដែល​លើកឡើង​ថា ការ​ធ្វើ​ទំនើបកម្ម​កងយោធពល​ខេមរភូមិន្ទ​នេះ គឺជា​អាទិភាព​ចម្បង​មួយ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​កែទម្រង់​វិស័យ​យោធា​របស់​កម្ពុជា ព្រោះ​ថា​សមត្ថភាព​កងទ័ព​របស់​កម្ពុជា​នឹង​មិន​ត្រូវ​បន្ត​ឱ្យ​ស្ថិត​នៅ​ក្នុង​សភាព​ចាស់​គម្រិល​តោកយ៉ាក ឬ​ដើរ​ថយ​ក្រោយ​ឡើយ។ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ...

Latest news