26.9 C
Phnom Penh

TAG

វិស័យ​ទេសចរណ៍

សកម្មជន​និង​សាធារណជន​រិះគន់​ក្រសួង​ទេសចរណ៍​ដែល​មិន​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​នានា​ឱ្យ​ពិភពលោក​បាន​ឃើញ

សកម្មជន​មាតា​ធម្មជាតិ និង​សាធារណជន រិះគន់​ក្រសួង​ទេសចរណ៍​ដែល​មិន​ផុស​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​នានា​របស់​កម្ពុជា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង ដើម្បី​ឲ្យ​ពិភពលោក​បាន​ឃើញ បាន​ចាត់ទុក​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង ថា​ជា​ផេក​ដែល​អត់​ប្រយោជន៍​ជាងគេ​នៅ​ក្នុង​ចំណោម​ទំព័រ​ហ្វេសប៊ុក​ទាំង ២៨​ក្រសួង​ស្ថាប័ន​នៅ​កម្ពុជា។ ការ​រិះគន់​នេះ បន្ទាប់ពី​ពួកគេ​សង្កេត​ឃើញ​ថា​ទំព័រ​ហ្វេស៊បុក​របស់​ក្រសួង​ទេសចរណ៍​ផ្សព្វផ្សាយ​តែ​រឿង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ប្រជុំ​ផ្ទៃក្នុង និង​ទៅ​ទស្សនកិច្ច ឬ​ជួប​ជាមួយ​តំណាង​បណ្ដា​ប្រទេស​ផ្សេងៗ។ ក្រៅពី​រឿង​ប្រជុំ​ហើយ ផេក​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍ គឺ​បង្ហោះ​រឿង​សារ​ជូនពរ​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឈ្មោះ Srey Roth បាន​ចាត់ទុក Facebook Page របស់​ក្រសួង​ទេសចរណ៍ ថា​ជា​ផេក​ដែល​អត់​ប្រយោជន៍​ជាងគេ​នៅ​ក្នុង​ចំណោម Facebook...

កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង​២​លាន​នាក់​ក្នុង​រយៈពេល​៧​ខែ ខណៈ​ថៃ​ទទួល​បាន​១៥​លាន​នាក់

ក្រសួង​ទេសចរណ៍​កម្ពុជា អះអាង​ថា រយៈពេល ៧​ខែ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ជាង ១២​លាន​នាក់​នៅ​ទូទាំង​ប្រទេស និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ជាង ២​លាន​នាក់ ស្រប​ពេល​ដែល​ប្រទេស​ថៃ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រហូត​ដល់​ទៅ ១៥​លាន​នាក់​ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ នេះ។ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២៣ ថា ចរន្ត​ភ្ញៀវ​ទេសចរ​ជា​ធម្មតា​នៅ​ខែ​កក្កដា និង​ខែ​សីហា នឹង​ធ្លាក់​ចុះ​ដោយសារតែ​ក្នុង​រយៈពេល​ពីរ​ខែ​នេះ​ស្ថិត​នៅ​ក្នុង​រដូវ​ភ្លៀង ដែល​អាច​មាន​ទឹកជំនន់ និង​ខែ​ទាំង​ពីរ​នេះ​មិន​មាន​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ។ ប្រភព​ដដែល​អះអាង​ថា ភ្ញៀវ​ទេសចរ​នឹង​ចាប់ផ្តើម​មាន​សន្ទុះ​ខ្លាំង​ឡើងវិញ​ចាប់ពី​ខែ​កញ្ញា តទៅ ដែល​បណ្តាល​មកពី​មាន​ការ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ...

បណ្ឌិត សាម អ៊ីន សន្យា​ជួយ​ការងារ​ក្រសួង​បរិស្ថាន​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍​ឱ្យ​រីកចម្រើន

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ថ្មី បណ្ឌិត សាម អ៊ីន សន្យា​ថា នឹង​ចូលរួម​ជួយ​ការងារ​ក្រសួង​បរិស្ថាន​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន ក្រោយពី​សម្រេច​លាឈប់​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ អតីត​ប្រធាន​គណៈកម្មាធិការ​នាយក​ស្តីទី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បន្ទាប់ពី​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក​នឹង​ចូលរួម​ជួយ​អភិវឌ្ឍ​អេកូទេសចរណ៍​ដើម្បី​លើក​ស្ទួយ​សិទ្ធិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​រស់នៅ​ក្បែរ​តំបន់​ការពារ​ធម្មជាតិ និង​លើក​កម្ពស់​ការ​យល់ដឹង​របស់​មហាជន​អំពី​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត។ បណ្ឌិត សាម អ៊ីន លើកឡើង​ថា ប្រសិនបើ​លោក​មិន​អាច​ធ្វើ​អ្វី​បាន​សោះ នោះ​លោក​ពុំ​មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បន្ត​ទទួល​យក​នូវ​ឋានៈ​តួនាទី​ដ៏​ខ្ពស់​ប្រកប​ដោយ​កិត្តិយស​ដែល​ព្រះមហាក្សត្រ​ខ្មែរ​បាន​ប្រទាន​នេះ​ទេ ដូច្នេះ​ផែនការ​អភិវឌ្ឍន៍​របស់​លោក...

រដ្ឋមន្ត្រី​ទេសចរណ៍​ប្ដេជ្ញា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​បាន​ដល់​១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ប្ដេជ្ញា​នឹង​ខំប្រឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​បាន ៨០​ម៉ឺន​ទៅ ១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣ ក្រោយពី​រដ្ឋាភិបាល​ចិន បើក​ឲ្យ​ប្រជាជន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ឡើងវិញ​ចាប់ពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៣។ ការ​ប្ដេជ្ញា​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ទៅ​ទទួល​ស្វាគមន៍​ចំពោះ​ភ្ញៀវ​ទេសចរ​ចិន ១២៥​នាក់​ដែល​មកពី​ទីក្រុង​ប៉េកាំង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ លោក ថោង ខុន ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ចិន​ដែល​ចុះ​មក​ក្នុង​ថ្ងៃ​នេះ គឺ​មាន​ចំនួន ១២៥​នាក់ អ្នក​ខ្លះ​មក​ដើរ​លេង​តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍...

សង្គម​ស៊ីវិល​ថា​កម្ពុជា​អាច​រង​ការ​ដាក់​លក្ខខណ្ឌ​ពី​ប្រទេស​នានា​ដូច​ចិន បើ​គ្មាន​វិធានការ​ត្រួតពិនិត្យ​កូវីដ-១៩​ពី​ភ្ញៀវ​ចិន

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា ប្រទេស​កម្ពុជា​អាច​នឹង​រង​នូវ​ការ​ដាក់​លក្ខខណ្ឌ​ពី​ប្រទេស​នានា​ដូច​ប្រទេស​ចិន​ដែរ ប្រសិនបើ​កម្ពុជា​គ្មាន​វិធានការ​ត្រួតពិនិត្យ​រក​វីរុស​កូវីដ-១៩ ពី​ភ្ញៀវ​ចិន ឬ​ភ្ញៀវ​ដែល​ឆ្លងកាត់​ប្រទេស​ចិន​ទេ​នោះ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មករា នេះ​ថា ប្រសិនបើ​កម្ពុជា​វិល​ទៅ​រក​ការ​ឆ្លង​ជំងឺ​នេះ​ឡើងវិញ​ដូច​ប្រទេស​ចិន ដែល​កំពុង​ផ្ទុះ​ឡើងវិញ​នៅ​ពេលនេះ គឺជា​ការ​លំបាក​បំផុត​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ស្ដារ​វិស័យ​ទេសចរណ៍​របស់​ខ្លួន ស្រប​ពេល​ដែល​ប្រទេស​ជិតខាង​នឹង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ទាំងនោះ​អំឡុង​ពេល​ដែល​ពួកគេ​អាច​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​មាន​ប្រសិទ្ធភាព។ លោក មឿន តុលា លើកឡើង​ថា...

អ្នក​ឃ្លាំមើល៖ ការ​បង្កើត​កញ្ចប់​ទេសចរណ៍​កម្ពុជា-វៀតណាម​ជា​រឿង​ល្អ បើ​មាន​តម្លាភាព​និង​មិន​បន្លំ​ប្រវត្តិសាស្ត្រ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា ការ​បង្កើត​កញ្ចប់​ទេសចរណ៍​កម្ពុជា-វៀតណាម វា​ជា​រឿង​ល្អ បើសិនជា​ការ​រៀបចំ​នោះ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ និង​តម្លាភាព នឹង​មិន​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រលំ​អំពី​ប្រវត្តិសាស្ត្រ។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់​ថា ការ​បង្កើត​បញ្ចប់​ទេសចរណ៍​រួម​គ្នា​ជា​រឿង​ល្អ ព្រោះ​ធ្វើ​ឱ្យ​កម្ពុជា​អាច​បើក​លំហ​ហោះហើរ​កាន់តែ​ទូលំទូលាយ ខណៈ​កម្ពុជា​មិន​ទាន់​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ច្រើន។ លោក​បាន​បន្ថែម​ទៀត​ថា ច្រក​ដែល​អាច​នាំ​ភ្ញៀវ​បរទេស​ចូល​តាម​ថៃ ចូល​តាម​វៀតណាម នៅតែ​ជា​ច្រក​មួយ​សំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា ដោយ​ប្រទេស​ជិតខាង​ទាំង​ពីរ​មាន​សក្ដានុពល និង​មាន​ការ​ប្រើប្រាស់​គោល​នយោបាយ​ទាក់ទាញ​ភ្ញៀវ​បរទេស​ល្អ ខណៈ​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អឺរ៉ុប​ច្រើន​ណាស់​ណា​នៅឡើយ​នោះ។ លោក​បន្ត​ថា ចំពោះ​ការ​បង្កើត​កញ្ចប់​ទេសចរណ៍ វា​មិន​បង្ក​ជា​ក្ដី​បារម្ភ​ដល់​អធិបតេយ្យ​ជាតិ...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​ដើម្បី​ជួយ​ការពារ​ព្រៃឈើ

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹកដី ដោយ​ជួយ​ដល់​សហគមន៍​ដើម្បី​ការពារ​ព្រៃឈើ និង​អភិរក្ស​ធនធាន​ធម្មជាតិ ខណៈ​អង្គការ​អន្តរជាតិ​មួយ​រក​ឃើញ​ថា ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​ដោយសារ​ការ​ទទួល​បាន​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។ ការ​ជំរុញ​របស់​លោក ហ៊ុន សែន នា​ពេល​នេះ បង្ហាញ​ពី​មោទកភាព​នៃ​កំណើន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចេញ​ដើរ​កម្សាន្ត​អំឡុង​បុណ្យ​ចូល​ឆ្នាំ​នៅ​តំបន់​ទេសចរណ៍​ផ្សេងៗ​ជាង ៥​លាន​នាក់ ក្នុង​នោះ​ខេត្ត​បាត់ដំបង​ច្រើន​ជាងគេ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នា​ថ្ងៃ​ទី​២០ មេសា លោក ហ៊ុន សែន...

រដ្ឋាភិបាល​យក​ខេត្ត​មណ្ឌលគិរី​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដើម្បី​ទាក់ទាញ​ទេសចរ​និង​អ្នក​វិនិយោគ

រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដែល​មាន​រយៈពេល ១៤​ឆ្នាំ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ដើម្បី​លើក​កម្ពស់​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ ទី​១១ មេសា ថា ការ​រៀបចំ និង​ការ​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឱ្យ​ក្លាយជា​គោលដៅ​អេកូ​ទេសចរណ៍ ឬ​ទេសចរណ៍​ធម្មជាតិ និង​កសិកម្ម ព្រមទាំង​ទេសចរណ៍​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ដើម្បី​ធ្វើ​ឱ្យ​ខេត្ត​ភូមិភាគ​ឦសាន​ជា​ស្នូល នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤...

ក្រសួង​ទេសចរណ៍៖ ភ្ញៀវ​ទេសចរ​ទូទាំង​ប្រទេស​ជាង​១​លាន​នាក់​អំឡុង​ពេល​ឆ្លង​ឆ្នាំ​សកល

ក្រសួង​ទេសចរណ៍ អះអាង​ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ទូទាំង​ប្រទេស​សរុប​ជាង ១​លាន ១​សែន​នាក់​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​២០២១ ចូល​ឆ្នាំ​២០២២ ហើយ​តួលេខ​នេះ​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ឆ្នាំ​២០២២ នេះ​មាន​ការ​កើន​ឡើង​ដល់​ទៅ ៦៣,៦៥% បើ​ធៀប​នឹង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២០ ចូល​ឆ្នាំ​២០២១ កន្លងទៅ។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​អះអាង​កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជាង ១​លាន ១​សែន​នាក់​នេះ ខេត្ត​ជា​គោលដៅ​ទេសចរណ៍​ធំៗ​មាន​តែ...

ក្រសួង​ទេសចរណ៍៖ ថ្ងៃ​ទី​មួយ​នៃ​បុណ្យ​អុំទូក​មាន​ទេសចរ​ដើរ​កម្សាន្ត​ជាង ១៣​ម៉ឺន​នាក់​ទូទាំង​ប្រទេស

ក្រសួង​ទេសចរណ៍ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា នេះ​ថា ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រមាណ​ជាង ១៣​ម៉ឺន​នាក់ បាន​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ទី​មួយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក។ រមណីយដ្ឋាន​ទេសចរណ៍​សំខាន់ៗ​ក្នុង​ប្រទេស​ចំនួន ៦​កន្លែង​ដែល​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​ដើរ​លេង​កម្សាន្ត ក្នុង​នោះ៖ ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មាន​ប្រជាប្រិយភាព​សម្រាប់​ឱកាស​ឈប់​សម្រាក​ឆ្នាំ​នេះ គឺ​មាន​ភ្ញៀវ​ចូល​លេង​កម្សាន្ត​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ត្រូវ​នឹង​ថ្ងៃ​ទី​មួយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ គឺ​ចំនួន​ជាង ១​ម៉ឺន ៨​ពាន់​នាក់។ខេត្ត​កំពត ជាប់​លំដាប់​លេខ​២ គឺ​មាន​ភ្ញៀវ​ជាង ១​ម៉ឺន ៥​ពាន់​នាក់​ចូល​លេង​កម្សាន្ត។ខេត្ត​សៀមរាប លំដាប់​ទី​៣...

Latest news

© 2021, ដេលី. All rights reserved.