28.8 C
Phnom Penh

TAG

វៀតណាម

ខួប​៥០​ឆ្នាំ​នៃ​ការ​បង្រួបបង្រួម​យៀកណាម​ទាំង​ពីរ មេ​បក្ស​យៀកណាម​ដឹងគុណ​ប្រធាន ហូ ជីមិញ

ក្នុង​ឱកាស​ដ៏​មហោឡារិក​នៃ​ការ​ប្រារព្ធ​ទិវា​អបអរ​សាទរ​ខួប​ទី​៥០ នៃ​ការ​ផ្ដួល​រំលំ​ទីក្រុង​សៃហ្គន រដ្ឋធានី​នៃ​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង កាលពី​ថ្ងៃទី​៣០ មេសា មាន​អ្នក​ចូលរួម​ដល់​ទៅ ១៣០០០​នាក់ មាន​ភ្ញៀវ​អន្តរជាតិ​ច្រើន​កុះករ ជាមួយ​នឹង​ការ​ធ្វើ​ពិធី​ក្បួន​យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ ព្រមទាំង​កងទ័ព​មក​ពី​ប្រទេស​ជិតខាង ដូចជា ចិន កម្ពុជា និង​ឡាវ។ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​វៀតណាម លោក To Lam អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត ជា​មេដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដោយ​មោទនភាព​ក្រៃលែង។ ថ្លែង​ចំពោះ​ប្រជាជាតិ​វៀតណាម​ចាស់​ក្មេង គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់​ដែល​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ បាត់បង់...

វៀតណាម​គ្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ទំហំ​ទឹកប្រាក់ ៦៧​ពាន់​លាន​ដុល្លារ​ដោយ​មិន​ខ្ចី​បុល​បរទេស

យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ប្រទេស​សិង្ហបុរី Channel News Asia ប្រទេស​វៀតណាម បាន​ដាក់​ចុះ​នូវ​ផែនការ​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ទំហំ​ទឹកប្រាក់ ៦៧​ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​មិន​ចាំបាច់​ខ្ចី​បុល​បរទេស​ឡើយ។ តាម​អ្នកជំនាញ ប្រទេស​វៀតណាម​ដែល​កំពុង​ក្លាយ​ជា​ប្រភព​កម្លាំង​សេដ្ឋកិច្ច ឧស្សាហកម្ម​ដ៏​មាន​សក្ដានុពល​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​កំណត់​យុទ្ធសាស្ត្រ​ជាតិ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ប្រាក់កម្ចី​បរទេស​លើ​គម្រោង​ផ្លូវ​រថភ្លើង​ដ៏​ទំនើប​មួយ​នេះ គឺជា​ការ​បង្ហាញ​ថា​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​មាន​ភាព​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​ប្រាក់ចំណូល​របស់​ជាតិ ជាមួយ​នឹង​ការ​ទប់ស្កាត់​បាន​ភាព​អសកម្ម​ដែល​នាំ​ឱ្យ​ប្រទេស​ខ្វះ​ទុន​បម្រុង​របស់​ខ្លួន ដែល​មិន​ដូច​ប្រទេស​ជិតខាង​ឡើយ។ បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ដឹកជញ្ជូន​វៀតណាម ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ វា​ត​ចេញពី​រដ្ឋធានី​ហាណូយ ឆ្ពោះ​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង ហូ ជី មិញ (Ho Chi Minh) ដែល​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​បំផុត​របស់​ប្រទេស​វៀតណាម...

កោះត្រល់​ក្លាយ​ជា​ទីតាំង​ទេសចរណ៍​បរទេស​សំខាន់​បំផុត​របស់​វៀតណាម​ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​នេះ

លោក Bui Quoc Thai ជា​នាយក​នៃ​នាយកដ្ឋាន​ទេសចរណ៍​ខេត្ត​គៀនយ៉ាង ប្រទេស​វៀតណាម បាន​និយាយ​ថា ដែនដី​កោះ Phu Quoc ដែល​ខ្មែរ​ហោះ​ថា​កោះត្រល់ អតីត​ទឹកដី​របស់​កម្ពុជា បាន​ស្រូប​ទាញ​ទេសចរ​បរទេស និង​ក្នុង​ស្រុក​កើន​ឡើង​ដល់​ទៅ ៩៨% ក្នុង​រយៈពេល ៣​ខែ​ចុងក្រោយ​ក្នុង​ឆ្នាំ​២០២៤។ លោក Nguyen Vu Khac Huy អនុប្រធាន​សមាគម​ទេសចរណ៍​ខេត្ត​គៀនយ៉ាង និង​ជា​នាយក​ក្រុមហ៊ុន​ទេសចរណ៍ Vina...

វៀតណាម​កំពុង​ឈាន​ដល់​ការ​ទិញ​យន្តហោះ​ដឹកជញ្ជូន​យោធា C-130 ខ្នាត​ធំ​បំផុត​ពី​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល​ទីក្រុង​ហាណូយ បាន​កំពុង​ឈាន​ដល់​កិច្ចព្រមព្រៀង​ការ​ទិញ​យន្តហោះ​ដឹកជញ្ជូន​យោធា C-130 ខ្នាត​ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សារព័ត៌មាន​សិង្ហបុរី The Strait Times ដែល​ស្រង់​ប្រភព​ព័ត៌មាន​មន្ត្រី​សេតវិមាន ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​កក្កដា។ សហរដ្ឋ​អាមេរិក និង​វៀតណាម ជា​អតីត​គូ​សត្រូវ​នឹង​គ្នា​កាលពី​សង្គ្រាម​វៀតណាម នៅ​ទសវត្ស​ទី​៦០ និង ៧០។ ប្រទេស​ទាំង​ពីរ​នេះ​បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ក្រោយពី​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​នៅ​ក្នុង​ទសវត្ស​១៩៩០។ បើ​តាម​ប្រភព​មន្ត្រី​សហរដ្ឋ​អាមេរិក ២​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ថា កិច្ចពិភាក្សា​អំពី​ការ​ស្នើ​ទិញ​យន្តហោះ​យោធា C-130 ជា​ប្រភេទ​យន្តហោះ​ដ៏​ធំ​បំផុត​សម្រាប់​ដឹកជញ្ជូន​ភស្តុភារ​កងទ័ព អាច​នឹង​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ...

ប្រទេស​វៀតណាម តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​ជា​ប្រធានាធិបតី​បន្ត​វេន

មន្ត្រី​សន្តិសុខ​កំពូល​ប្រទេស​វៀតណាម គឺ​លោក To Lam ត្រូវ​បាន​បញ្ជាក់​ថា គឺជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ​ហើយ។ សភា​ជាតិ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២២ ឧសភា បាន​បញ្ជាក់​ថា លោក To Lam ដែល​ជា​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ ឡើង​កាន់​តំណែង​បន្ត​វេន​ពី​ប្រធានាធិបតី​មុន​ដែល​បាន​ចុះចេញ​ពី​តំណែង​ដោយ​ការ​លាលែង​ចំ​ពេល​វៀតណាម បើក​យុទ្ធនាការ​បោស​សម្អាត​អំពើពុករលួយ។ លោក To Lam ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​សភា​វៀតណាម ក្នុង​សំឡេង ៤៧២ លើ ៤៧៣​សំឡេង។ ការ​បោះឆ្នោត​អនុម័ត​ជា​ផ្លូវការ​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម...

តុលាការ​ប្រជាជន​វៀតណាម ផ្ដន្ទាទោស​ប្រហារ​ជីវិត​សេដ្ឋិនី​រកស៊ី​បោក​ប្រាក់​ខ្ទង់​ធំ

ប្រទេស​ណា​មិន​ដឹង​ទេ តែ​សម្រាប់​ប្រទេស​វៀតណាម មិន​អនុគ្រោះ​ដាច់ខាត​ទោះ​ជា​បុគ្គល​នោះ​មាន​ប្រាក់​មហាសាល​ក៏ដោយ ឱ្យ​តែ​កិបកេង​បោក​ប្រាក់​ឆបោក ដើម្បី​ក្លាយ​ខ្លួន​ជា​សេដ្ឋី ត្រូវតែ​មាន​ទោស។ នៅ​ថ្ងៃទី​១១ មេសា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News បាន​ចុះផ្សាយ​ថា មហា​សេដ្ឋិនី​ម្នាក់​ឈ្មោះ Truong My Lan អាយុ ៦៧​ឆ្នាំ អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ មេសា នេះ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ប្រហារ​ជីវិត​ក្នុង​សំណុំរឿង​ពុករលួយ​ឆបោក​ដ៏​ធំ​បំផុត​មួយ។ នេះ​ជា​សំណុំរឿង​ដ៏​អាស្រូវ​បំផុត​ចំពោះ​បុគ្គល​មាន​ប្រាក់​មហាសាល​រូប​នេះ...

រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​ថា​មិន​ប៉ះ​នយោបាយ​បរទេស​ទេ ទោះ​ជា​មេដឹកនាំ​លាលែង​តំណែង​ក៏ដោយ

រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son បាន​និយាយ​ថា ការ​លាលែង​ពី​តំណែង​នៃ​ប្រធានាធិបតី​វៀតណាម ២​រូប​ក្នុង​រយៈពេល​ត្រឹម​ជាង ១​ឆ្នាំ​មក​នេះ មិន​បាន​ប៉ះពាល់​ដល់​គោលនយោបាយ​ការបរទេស ឬ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​វៀតណាម ឡើយ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​មីនា ថា ការ​ឆ្លើយតប​របស់​លោក Bui Thanh Son រដ្ឋមន្ត្រី​ការបរទេស​វៀតណាម នៅ​ឯ​វេទិកា​មួយ​នៃ​វិទ្យាស្ថាន​គ្រឹះស្ថាន​ស្រាវជ្រាវ Brookings...

ប្រធានាធិបតី​វៀតណាម​លាលែង​ពី​មុខតំណែង​ចំ​ពេល​មាន​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ

នៅ​ថ្ងៃទី​២១ មីនា គណបក្ស​កុម្មុយនីស្ត​វៀតណាម បាន​ប្រកាស​ឱ្យ​ដឹង​ថា ប្រធានាធិបតី​វៀតណាម លោក Vo Van Thuong អាយុ ៥៣​ឆ្នាំ បាន​ចុះចេញ​ពី​តំណែង​ហើយ ខណៈ​ប្រធាន​រដ្ឋ​រូប​នេះ​ទើប​ចូល​កាន់​តំណែង​បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​យៀកណាម អ្នកស្រី វ៉ ធីអាញ់ ស្វ័ន (Vo Thi Anh Xuan) អាយុ ៥៤​ឆ្នាំ​ដែល​ជា​អនុប្រធាន នឹង​ឡើង​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​ស្តីទី...

ប្រធានាធិបតី​ហ្វីលីពីន​ថា​ការ​ពង្រឹង​សម្ព័ន្ធភាព​ជា​មូលដ្ឋានគ្រឹះ​នៃ​ទស្សនកិច្ច​ទៅ​កាន់​វៀតណាម

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៩ មករា នេះ​បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​ហ្វីលីពីន ហ្វឺឌឺណង់ ម៉ាសកូសជៀ បាន​ទៅ​ដល់​ប្រទេស​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ សំដៅ​ពង្រឹង​សហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ដែល​មាន​ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​ប្រទេស​ចិន។ វៀតណាម ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​ខ្លាំង​មួយ ទាំង​សេដ្ឋកិច្ច នយោបាយ រួម​ទាំង​វិស័យ​យោធា​ផង​ដែរ។ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ បើ​ទោះជា​ប្រកាន់​យក​របប​ដឹកនាំ​កុម្មុយនីស្ត​ក៏ដោយ តែ​ទីក្រុង​ហាណូយ នេះ ត្រូវ​គេ​មើល​ឃើញ​ថា​កំពុងតែ​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​នឹង​ប្រទេស​ដែល​មាន​ជម្លោះ​ព្រំដែន​សមុទ្រ​ជាមួយ​នឹង​ចិន ហើយ​ក្នុង​នោះ​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ប្រធានាធិបតី​ហ្វីលីពីន បាន​ហៅ​ប្រទេស​វៀតណាម ជា​កម្លាំង​យុទ្ធសាស្ត្រ​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​តំបន់​សមុទ្រ​ចិន​ខាងត្បូង។...

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​និង​បញ្ឈប់​រឹតត្បិត​សេរីភាព

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ បំពាន​ផល​ប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​នៃ​អង្គការ​ចាត់តាំង និង​បុគ្គល» តាម​ច្បាប់​របស់​រដ្ឋាភិបាល​វៀតណាម និង​បញ្ឈប់​រាល់​ការ​រឹតត្បិត​សេរីភាព​ខ្មែរក្រោម ដោយ​ចាត់ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំពាន​លើ​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ចុះ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​នៅតែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដោយ​បំពាន​ទៅ​លើ​គោលការណ៍​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម​នៃ​អង្គការ​សហប្រជាជាតិ។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ទៅ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ឲ្យ​មាន​សេរីភាព និង​បញ្ឈប់​រាល់​ការ​រឹតត្បិត​សេរីភាព​របស់​ខ្មែរក្រោម​ជាបន្ទាន់។ លើស​ពី​នេះ...

Latest news

© 2021, ដេលី. All rights reserved.