35.9 C
Phnom Penh

TAG

សកម្មជន​ការពារ​ព្រៃឈើ

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ពហិការ​មិន​ចូលរួម​សវនាការ​បន្ទាប់ពី​តុលាការ​ហាមឃាត់​សាធារណជន​មិន​ឱ្យ​ចូល​ស្តាប់

សកម្មជន​ចលនា​មាតា​ធម្មជាតិ ពហិការ​មិន​ចូលរួម​ក្នុង​សវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ​នៅ​ថ្ងៃ​ពុធ ទី​៥ មិថុនា នេះ បន្ទាប់ពី​តុលាការ​បិទ​រនាំង​ហាមឃាត់​មិន​ឱ្យ​អ្នក​សារព័ត៌មាន និង​សាធារណជន​ចូលរួម​ស្តាប់​សវនាការ។ សកម្មជន​យុវជន​ចលនា​មាតា​ធម្មជាតិ ចំនួន ៥​នាក់ លើកឡើង​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៥ មិថុនា នេះ​ថា ពួកគេ​នឹង​ចូលរួម​សវនាការ បើ​តុលាការ​យល់ព្រម​បើក​រនាំង​ហាមឃាត់ ដោយ​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន និង​សាធារណជន​ចូលរួម​ស្តាប់​សវនាការ​នេះ​ដែរ។ សកម្មជន​បរិស្ថាន​ទាំង ៥​នាក់ រួម​មាន លោក យឹម លាងហ៊ី, លោក ថុន រដ្ឋា,...

អាជ្ញាធរ​បិទ​សំណុំ​រឿង​ឃាតកម្ម​សម្លាប់​លោក ឈុត វុទ្ធី ដោយសារតែ​ឃាតករ​ជាប់​ពាក់ព័ន្ធ​នឹង​ត្រកូល​ហ៊ុន

ដោយ៖ ខៀវ សុភា ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៤ នេះ​គឺជា​ខួប ១២​ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក ឈុត វុទ្ធី ដែល​ជា​វីរជន​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ចំណុច​វាលបី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីម៉ា ខេត្ត​កោះកុង នៅ​ពេល​ដែល​លោក​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល។ ប៉ុន្តែ ១២​ឆ្នាំ​កន្លង​ទៅ​នេះ យុត្តិធម៌​សម្រាប់​រូបលោក និង​ក្រុម​គ្រួសារ​របស់​លោក ហាក់​នៅ​ឆ្ងាយ​ដូច​ជើងមេឃ ដោយសារតែ​សំណុំរឿង​នេះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​កាប់​ឈើ​ដ៏​ល្បី​ឈ្មោះ Timber Green ដែល​មាន​អ្នកស្រី ខៀវ...

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ​ឡើងវិញ

សហគមន៍​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧​ស្ថាប័ន ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ​ឡើងវិញ បន្ទាប់ពី​មន្ត្រី​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន ហាមឃាត់​ទាំងស្រុង​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ​ក្នុង​តំបន់​ការពារ​ចាប់តាំងពី​ដើម​ឆ្នាំ​២០២០ មក។ យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ចេញ​ផ្សាយ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៤ ថ្លែង​ថា រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន មេត្តា​បើក​លំហ​សេរីភាព​ឱ្យ​សហគមន៍​មូលដ្ឋាន ក៏ដូចជា​ក្រុម​សង្គម​ស៊ីវិល អាច​ចូលរួម​ការពារ​ព្រៃឈើ ដោយ​អាច​ចូល​ល្បាត​ព្រៃ​ឡើងវិញ​ដោយ​សេរី និង​គ្មាន​ការ​គំរាមកំហែង និង​បំភិតបំភ័យ​ក្នុង​គ្រប់​រូបភាព។ សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​មិន​ទាន់​អនុវត្ត​ឱ្យ​បាន​ពេញលេញ​គ្រប់​ជ្រុងជ្រោយ​ទៅ​លើ​គោលនយោបាយ​ស្ដីពី​កិច្ចការពារ​ព្រៃឈើ ការ​ព្រងើយ​កន្តើយ និង​ពុំ​បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​នូវ​រាល់​សំណូមពរ ក៏ដូចជា​ក្តី​កង្វល់​នានា​ដែល​បាន​លើក​ឡើង​ដោយ​សាធារណជន...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​ទម្លាក់​ចោល​បទ​ចោទ​នានា​ពី​លោក ឆន ផល្លា សកម្មជន​ការពារ​ព្រៃឈើ

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​អាដហុក (Adhoc) អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ ទម្លាក់​ចោល​បទ​ចោទ​នានា​ជុំវិញ​សំណុំរឿង​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា ដែល​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​នៅ​ថ្ងៃទី​៣ ខែ​កក្កដា បន្ទាប់ពី​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ចាប់តាំងពី​ឆ្នាំ​២០២១ មក។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ផ្តល់​ជូន​នូវ​មេធាវី​ទៅ​តាម​នីតិវិធី​ផ្លូវ​ច្បាប់ ដើម្បី​ជួយ​ការពារ​ក្តី​ឱ្យ​លោក ឆន...

IDEA TALK៖ តើ​ជន​ណា​ខ្លះ​ដែល​ប៉ុនប៉ង​ផ្តាច់​ជីវិត​សកម្មជន​ការពារ​ព្រៃឈើ?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ជន​ណា​ខ្លះ​ដែល​ប៉ុនប៉ង​ផ្តាច់​ជីវិត​សកម្មជន​ការពារ​ព្រៃឈើ?»។

តុលាការ​ខេត្ត​រតនគិរី​កោះហៅ​សកម្មជន​ព្រៃឈើ ឆន ផល្លា ចូល​សវនាការ​ពី​បទ​បរិហារ​កេរ្តិ៍​និង​ញុះញង់

សាលាដំបូង​ខេត្ត​រតនគិរី កោះហៅ​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា ឲ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃទី​១៣ ខែ​តុលា ខាងមុខ​នេះ ក្រោម​បទ​ចោទប្រកាន់ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ ជេរប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។ ក្នុង​លិខិត​ដែល​ចេញ​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី លោក កែវ ភក្ដី ចុះ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ កោះហៅ​លោក សំ ទិត្យសីហា មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន...

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រំពឹង​ថា​តុលាការ​កំពូល​នឹង​ទម្លាក់​ចោល​បទ​ចោទ​ពី​ពួកគេ

សកម្មជន​ចលនា​មាតា​ធម្មជាតិ អះអាង​ថា តុលាការ​កំពូល​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​ពួកគេ​រំពឹង​ថា តុលាការ​នឹង​ទម្លាក់​ចោល​នូវ​បទ​ចោទ ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​ក្នុង​ការ​ចូលរួម​កិច្ចការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​បន្ត​ទៀត។ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​ធ្វើការ​ការពារ​បរិស្ថាន រួម​មាន​កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​របស់​ពួកគេ នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា...

តុលាការ​កំពូល​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ឱ្យ​ចូល​សវនាការ​ថ្ងៃទី​២២​កក្កដា

តុលាការ​កំពូល​ក្រុង​ភ្នំពេញ​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់​ឱ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៨​ព្រឹក ទាក់ទង​នឹង​ការ​ប្ដឹង​សាទុក្ខ​របស់​ខ្លួន​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។ តុលាការ​កំពូល​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ កក្កដា ដោយ​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​ដែល​បាន​សម្រេច​ប្ដឹង​សាទុក្ខ​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ឱ្យ​ចូលរួម​សវនាការ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ​តាម​ពេលវេលា​ដែល​បាន​កំណត់។ ក្នុង​ដីកា​នោះ តុលាការ​កំពូល​បាន​បញ្ជាក់​ថា យុវជន​ចលនា​មាតា​ធម្មជាតិ រួម​មាន​លោក ថុន រដ្ឋា...

សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ​ច្រានចោល​សាលក្រម​សាលា​ដំបូង​រតនគិរី​លើ​សកម្មជន​ព្រៃឈើ

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​ច្រានចោល​សាលក្រម​របស់​សាលាដំបូង​ខេត្ត​រតនគិរី ដែល​បាន​ផ្ដន្ទាទោស​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ក្រោម​បទ​ចោទ «កាប់​រាន​ដី​ព្រៃ ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ» ប៉ុន្តែ​សកម្មជន​រូប​នេះ​នៅ​ជាប់​ការ​ចោទប្រកាន់​ថ្មី​មួយ​ទៀត។ នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​សាលដីកា​ដោយ​ច្រានចោល​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​រតនគិរី ដែល​បាន​កាត់ទោស​ឱ្យ​លោក ឆន ផល្លា ជាប់​ពន្ធនាគារ ៥​ឆ្នាំ។ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ សាលាដំបូង​ខេត្ត​រតនគិរី...

UN៖ នីតិវិធី​តុលាការ​កម្ពុជា​ប្រឆាំង​នឹង​លោក ឆន ផល្លា គឺជា​ការ​សងសឹក​តាម​ប្រព័ន្ធ​ច្បាប់

ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UN) ចាត់ទុក​ដំណើរការ​របស់​តុលាការ​កម្ពុជា​ប្រឆាំង​នឹង​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា គឺជា​ការ​សងសឹក​របស់​អាជ្ញាធរ​តាម​ប្រព័ន្ធ​ច្បាប់​ដោយ​រំលោភ​បំពាន​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ ឧត្ដមក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៤ កក្កដា បាន​អះអាង​ថា អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ព័ត៌មាន​លម្អិត​ប្រកប​ដោយ​ការពិត និង​មូលដ្ឋាន​ច្បាប់​ក្នុង​ការ​ឃុំ​ខ្លួន​លោក ឆន ផល្លា រួម​ទាំង​ការ​ចាប់​ខ្លួន​លោក​ដោយ​គ្មាន​ដីកា​របស់​តុលាការ​កាលពី​ពេល​កន្លងទៅ។ ឧត្ដមក្រុមប្រឹក្សា​សិទ្ធិមនុស្ស​មួយ​នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ហេតុផល​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លោក ឆន ផល្លា និង​ពន្យល់​ថា​តើ​វិធានការ​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ធានា​ថា លោក ឆន ផល្លា អាច​អនុវត្ត​សិទ្ធិ​របស់​លោក​បាន...

Latest news

© 2021, ដេលី. All rights reserved.