35.6 C
Phnom Penh

TAG

សម រង្ស៊ី

លោក ហ៊ុន សែន អះអាង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​ខ្ជាប់​ឧត្តមគតិ​ឈរ​នៅ​ខាង​ប្រជាជន​ជានិច្ច

អតីត​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​ឧត្តមគតិ​ឈរ​ខាង​ប្រជាជន ដោយ​រួម​សុខ​ទុក្ខ ដោយ​ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញរា​ដើម្បី​កម្ពុជា​មាន​សន្តិភាព។ លោក ហ៊ុន សែន លើកឡើង​នៅ​ក្នុង​ពិធី​ខួបកំណើត ៧៣​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ​ថា ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ក៏​បក្ស​កាន់​អំណាច​នៅតែ​រក្សា​ខ្ជាប់​នូវ​ឧត្តមគតិ កសាង និង​ការពារ​ប្រទេស​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម។ លោក...

លោក ហ៊ុន ម៉ាណែត រំលឹក​ថា​កម្ពុជា-វៀតណាម​ធ្លាប់​មាន​ប្រវត្តិ​ជួយ​គ្នា​ដណ្តើម​ឯករាជ្យ​ពី​របប​អាណានិគម​បារាំង

លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​និង​វៀតណាម ធ្លាប់​មាន​ប្រវត្តិ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​ដណ្តើម​ឯករាជ្យ​ពី​របប​អាណានិគម​បារាំង ដោយ​កម្ពុជា​ជួយ​វៀតណាម ឈាន​នាំ​ទៅ​ដល់​ការ​បង្រួបបង្រួម​ជាតិ ហើយ​វៀតណាម បាន​ជួយ​កម្ពុជា​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៤៧ ទិវា​នៃ​ការ​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤) និង​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​ទទួល​ភ្ញៀវ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះ​ថ្ម X16...

លោក សម រង្ស៊ី បន្ត​លើក​ឡើង​ថា​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ពោរពេញ​ដោយ​អំពើ​ហិង្សា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ជាង ៤​ទសវត្សរ៍​មក​នេះ លោក ហ៊ុន សែន ដឹកនាំ​ឱ្យ​សង្គម​ខ្មែរ​ពោរពេញ​ដោយ​អំពើ​ហិង្សា​ពេញ​ផ្ទៃ​ប្រទេស ដូច្នេះ​ថា​តើ​ពលរដ្ឋ​ខ្មែរ​គួរ​នាំគ្នា​រស់នៅ​ក្នុង​សង្គម​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​របប​ដឹកនាំ​ជិះជាន់​ពលរដ្ឋ​ស្លូតត្រង់​បន្ត​ទៅ​ទៀត​ដែរ ឬ​យ៉ាង​ណា? អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ មិថុនា នេះ​ថា ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​ដែល​មនុស្ស​ស្លូតត្រង់​ត្រូវ​បាន​គេ​សម្លាប់ និង​វាយដំ​ដោយ​គ្មាន​ការ​ការពារ​ដោយ​ច្បាប់ ព្រោះ​ថា​លោក ហ៊ុន សែន តែង​លើក​ទឹកចិត្ត​មនុស្ស​ក្រោម​បញ្ជា​របស់​គាត់ ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ជន​ស្លូតត្រង់​ដែល​ប្រឆាំង​នឹង​គាត់​ជាង ៤០​ឆ្នាំ​មក​ហើយ។ លោក សម...

លោក ហ៊ុន ម៉ាណែត៖ កម្ពុជា​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​សិង្ហបុរី ដើម្បី​ប្រយោជន៍​ជាតិ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​សិង្ហបុរី នា​ពេលនេះ គឺ​ក្នុង​បំណង​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ។ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ មិថុនា នេះ​ថា លោក​បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​លោក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហបុរី រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដើម្បី​បន្ត​បេសកកម្ម​ការទូត​ក្រៅ...

លោក ហ៊ុន សែន ប្រើ​យុទ្ធវិធី​យក​លលក​ធ្វើ​ធ្នាក់​ទាក់​លលក ឬ​ប្រវឹក​ទាក់​ប្រវឹក

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នៅតែ​បន្ត​ប្រើ​យុទ្ធវិធី​សាមកុក​ពី​ក្នុង​យុទ្ធសាស្ត្រ ៦​ជំពូក ៣៦​យ៉ាង នៃ​មេទ័ព​ចិន​សម័យ​បុរាណ។ ក្នុង​យុទ្ធសាស្ត្រ​បិទ​ទ្វារ​វ៉ៃ​ឆ្កែ (Guān mén zhuō zéi) លោក​ប្រើ​យុទ្ធសាស្ត្រ​ជំពូក​ទី​៤។ លើក​នេះ លោក​ប្រើ​យុទ្ធសាស្ត្រ​ជំពូក​ទី​១ ខ្ចី​ដៃ​សត្រូវ​យក​មក​ប្រើ (Jiè dāo shā rén) គឺ​ប្រើ​កម្លាំង​សត្រូវ (ចាស់​ថ្មី) ឲ្យ​វាយ​សត្រូវ ឬ​អ្នកប្រឆាំង​វិញ។ លោក...

លោក សម រង្ស៊ី ថា​មូលហេតុ​ប្រធានាធិបតី​បារាំង​ចាញ់​ឆ្នោត​គឺ​ដោយសារ​សេពគប់​លោក ហ៊ុន សែន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា មូលហេតុ​ដែល​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាញ់​ការ​បោះឆ្នោត​នៅ​ពេលនេះ គឺ​ដោយសារតែ​ប្រធានាធិបតី​បារាំង បាន​សេពគប់ និង​គាំទ្រ​របប​ដឹកនាំ​របស់​ត្រកូល​ហ៊ុន។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ មិថុនា នេះ​ថា ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ប្រព្រឹត្តិ​កំហុស​នយោបាយ...

សេចក្តី​រាយការណ៍​ស៊ីជម្រៅ​ស្តីអំពី ផល​ខាត និង​ផល​ចំណេញ​ពី​ព្រែកជីក​ហ្វូណន​តេជោ (ភាគ​២)

អត្ថបទ​ដោយ៖ ហាស់ សាន តើ​ព្រែកជីក​ហ្វូណន នឹង​នាំ​ផល​ប្រយោជន៍​មក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ដូច​ការ​ពោល​អះអាង​ពី​អ្នក​នយោបាយ​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​នោះ​មែន​ឬ​យ៉ាងណា? តើ​ចិន មើល​ឃើញ​តែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​តែ​ម្យ៉ាង​គត់ ឬ​ក៏​លើស​ពី​ហ្នឹង? ត​ទៅ​នេះ​ជា​ភាគ​ទី​២ នៃ​សេចក្តី​រាយការណ៍​ពិពណ៌នា​លម្អិត​ដោយ​លោក ហាស់ សាន អំពី​រឿង​ព្រែកជីក​ហ្វូណន៖ ពីរ​ឆ្នាំ​មុន យើង​បាន​ផ្សាយ​អំពី​វិទ្យាស្ថាន​អឺរ៉ុប​កណ្តាល​ផ្នែក​កិច្ចការ​អាស៊ី (Central European Institute for Asian Studies=CEIAS) នៅ​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​២០២២ ផ្សាយ​អត្ថបទ​សរសេរ​បន្ថែម​ដោយ​អ្នក​ស្រាវជ្រាវ ៣​នាក់​អំពី​សកម្មភាព​ក្រុមហ៊ុន និង​យោធា​ចិន នៅ​តំបន់​មាត់សមុទ្រ​ភាគ​និរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា...

សេចក្តី​រាយការណ៍​ស៊ីជម្រៅ​ស្តីអំពី ផល​ខាត និង​ផល​ចំណេញ​ពី​ព្រែកជីក​ហ្វូណន​តេជោ (ភាគ​១)

អត្ថបទ​ដោយ៖ ហាស់ សាន អ្នកវិភាគ​មើល​ឃើញ​ផលវិបាក​ខុស​គ្នា​លើ​គម្រោង​ជីក​ព្រែក​ហ្វូណន​តេជោ ដោយ​អ្នក​ខ្លះ​ថា​ចុង​បញ្ចប់ ខ្មែរ​ចំណេញ អ្នក​ខ្លះ​ថា​ចិន​កើប​ផល ហើយ​រីឯ​ខ្មែរ​កើប​ផេះ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិពណ៌នា​លម្អិត​ក្នុង​ការ​ពិនិត្យ​មើល​ថា តើ​មាន​អ្វី​ខ្លះ​ពាក់ព័ន្ធ​នឹង​ព្រែកជីក​ហ្វូណន ដែល​មហាជន​នៅតែ​មាន​មន្ទិល​សង្ស័យ​នេះ។ ក្នុង​រាជាណាចក្រ​ទី​ពីរ​នៃ​រជ្ជកាល​រាជវង្ស ព្រះបាទ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះបាទ នរោត្តម សីហមុនី លោក ហ៊ុន សែន ដែល​ជា​វង្សនាថ ឬ​ប្រមុខ​ចម្បង​នៃ​ត្រកូល...

បរិនាយក ហ៊ុន សែន ប្រកាស​ថា​នឹង​មិន​ចរចា​ជាមួយ​ក្រុម​ខ្មែរ​ប្រឆាំង​ឡើយ

ខណៈ​មាន​ការ​បង្ខំ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​អនុវត្ត​វប្បធម៌​សន្ទនា​ជាមួយ​ក្រុម​អ្នក​នយោបាយ​ក្បត់​ជាតិ ដែល​បាន​វាយប្រហារ​លើ​រូបលោក និង​ក្រុម​គ្រួសារ​របស់​លោក​ដាច់ខាត ព្រោះ​ទង្វើ​ទាំងនោះ​គឺជា​អំពើ​ជ្រុល​និយម។ លោក ហ៊ុន សែន ដែល​មាន​មុខនាទី​ជា​បរិនាយក និង​ដឹកនាំ​ប្រទេស​តាម​សំណល់​នយោបាយ ប៉ុល ពត លើកឡើង​ក្នុង​កម្មវិធី​បិទ​សន្និសីទ​ស្ដីពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា អ្នក​នយោបាយ​ប្រឆាំង​នៅតែ​ចិញ្ចឹម​ចិត្ត​កម្ចាត់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​មក ហើយ​ពួកគេ​បាន​ប្រកាន់ខ្ជាប់​នូវ​មនោគមវិជ្ជា និង​វប្បធម៌​នយោបាយ​ជ្រុល​និយម និង​ហិង្សា​និយម...

លោក សម រង្ស៊ី ថា​ផែ​សមុទ្រ​រាម និង​ព្រែកជីក​ហ្វូណន​ជា​យុទ្ធសាស្ត្រ​វាតទី​និយម​របស់​ចិន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​របស់​លោក ហ៊ុន ម៉ាណែត អាច​នាំ​គ្រោះថ្នាក់​ឲ្យ​ប្រទេស​កម្ពុជា​ដូច​កាលពី​សម័យ ប៉ុល ពត ដោយសារតែ​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​កំពង់ផែ​រាម ក្នុង​ខេត្ត​ព្រះសីហនុ និង​ព្រែកជីក​ហ្វូណន ដែល​លាតសន្ធឹង​តាម​ខេត្ត​ទាំង ៤ នៅ​ប្រទេស​កម្ពុជា គឺជា​ផែនការ​យុទ្ធសាស្ត្រ​របស់​ចិន​កុម្មុយនីស្ត ដើម្បី​វាតទី​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ី។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ ឧសភា នេះ​ថា...

Latest news

© 2021, ដេលី. All rights reserved.