35.6 C
Phnom Penh

TAG

សម រង្ស៊ី

អ្នកវិភាគ​ថា​លោក ហ៊ុន សែន គ្រោង​កម្ទេច​កម្លាំង​ប្រឆាំង​ជា​លើក​ចុងក្រោយ​នៅ​មុន​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ

អ្នកវិភាគ​លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទំនង​ជា​គ្រោង​កម្ទេច​កម្លាំង​ប្រឆាំង​ឱ្យ​អស់​ជា​លើក​ចុងក្រោយ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ខាងមុខ ប្រសិនបើ​លោក សម រង្ស៊ី គ្មាន​យុទ្ធវិធី​មាន​ប្រសិទ្ធភាព​ទប់ទល់​នឹង​លោក ហ៊ុន សែន វិញ​ទេ​នោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ ឧសភា នេះ​ថា នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២៧ ឬ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៨ ជា​កាលៈទេសៈ​ដែល​លោក ហ៊ុន...

លោក សម រង្ស៊ី បន្ត​រិះគន់​ព្រែកជីក​ហ្វូណន​ថា​អត់​ផ្តល់​ប្រយោជន៍​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្មើ​ប្រយោជន៍​ចិន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា ទីតាំង​ភូមិសាស្ត្រ​ព្រែកជីក​ហ្វូណន​តេជោ នឹង​ផ្តល់​ផល​ប្រយោជន៍​ដ៏​មហិមា​ឲ្យ​ប្រទេស​ចិន​តែ​មួយ​គត់ មិនមែន​ប្រទេស​កម្ពុជា​ទេ ខណៈ​មន្ត្រី​រាជការ និង​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច បាន​នាំគ្នា​ដូរ​ស៊ុម​ហ្វេសប៊ុក​គាំទ្រ​ឲ្យ​ធ្វើ​ព្រែកជីក​នេះ។ លោក សម រង្ស៊ី បង្ហោះ​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា គម្រោង​នាវាចរណ៍​ថ្មី​នៅ​ប្រទេស​កម្ពុជា​មួយ​នេះ គឺ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​មួយ​ដែល​ភ្ជាប់​គ្នា​មិន​មាន​ដាច់​កន្លែង​ណា​មួយ​នោះ​ទេ ចាប់ពី​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន។ លោក​បន្ថែម​ថា ភូមិសាស្ត្រ​នេះ​ត្រូវ​ឆ្លងកាត់​ប្រទេស​ឡាវ និង​បន្ត​ទៅ​ប្រទេស​កម្ពុជា រហូត​ដល់​សមុទ្រ ដោយ​បញ្ចៀស​ទាំងស្រុង​នូវ​ការ​ឆ្លង​ប្រទេស​វៀតណាម ចាប់តាំងពី​ភាគ​ខាងជើង​រហូត​ដល់​ភាគ​ខាងត្បូង។ លោក...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ផ្សះផ្សា​ជាតិ​សិន មុន​នឹង​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​របស់​ភូមា

អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ធ្វើជា​គំរូ​ក្នុង​ការ​ផ្សះផ្សា​នយោបាយ​ផ្ទៃក្នុង​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ មុន​នឹង​ចូល​ខ្លួន​ទៅ​សម្របសម្រួល​ទំនាស់​នយោបាយ​ផ្ទៃក្នុង​របស់​ភូមា ដោយសារ​ស្ថានភាព​អ្នក​នយោបាយ​ទាំង​ពីរ​នាក់​នេះ​ដូច​គ្នា។ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ ឧសភា នេះ​ថា សំណើ​របស់​លោក ហ៊ុន សែន ទៅ​កាន់​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងឡាំង ក្នុង​បំណង​ចង់​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ...

លោក សម រង្ស៊ី៖ ព្រែកជីក​ហ្វូណន​នឹង​ក្លាយ​ជា​ព្រែក​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​ដូច​ព្រែកជីក​វិញតេ​នា​ពេល​អនាគត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា ព្រែកជីក​ហ្វូណន នឹង​ក្លាយ​ជា​ព្រែកជីក​ថ្មី​មួយ​ក្នុង​ការ​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ប្រទេស​វៀតណាម ដូច​ព្រែកជីក​វិញតេ ដែរ នៅ​ថ្ងៃ​អនាគត តាម​ការ​ចង់​បាន​របស់​វៀតណាម ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​របស់​វៀតណាម ពី​ការ​ឈ្លានពាន​របស់​ចិន តាមរយៈ​ព្រែកជីក​នេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើក​ឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា អត្ថន័យ​នៃ​ការ​ជីក​ព្រែក​ហ្វូណន​នេះ​មាន​អាថ៌កំបាំង និង​ស៊ីជម្រៅ ដែល​មិនមែន​ត្រឹមតែ​ដើម្បី​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រែកជីក​នេះ​នឹង​ប្រើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​សម្ភារៈ​កងទ័ព​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​កងទ័ព​ចិន...

IDEA TALK៖ ភាព​ចម្រូងចម្រាស​នៃ​ព្រែកជីក​ហ្វូណន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២៤ ស្តីអំពី៖ «ភាព​ចម្រូងចម្រាស​នៃ​ព្រែកជីក​ហ្វូណន»។

លោក សម រង្ស៊ី ថា​ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ គឺ​ធ្វើ​ឡើង​ដោយ​ចលនា​ប្រដាប់​អាវុធ​ផ្ទៃក្នុង​ប្រឆាំង​នឹង​ត្រកូល​ហ៊ុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ គឺជា​ការ​ធ្វើ​ឡើង​ដោយ​ចលនា​ប្រដាប់​អាវុធ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រឆាំង​ត្រកូល​ហ៊ុន ដើម្បី​ទាមទារ​ឲ្យ​ដក​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ចេញពី​អំណាច​ដែល​កំពុង​ត្រួតត្រា​កម្ពុជា​ត​ជំនាន់​នៅ​ពេលនេះ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​រៀបចំ​ឲ្យ​ផ្ទុះ​ឃ្លាំង​គ្រាប់​ក្បែរ​ទីក្រុង​ភ្នំពេញ គឺជា​ទង្វើ​នៃ​ការ​ប្រកាស​ប្រឆាំង​របស់​ចលនា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ដើមកំណើត​ពី​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​អំណាច​លោក ហ៊ុន...

លោក សម រង្ស៊ី អួត​ថា​លោក ហ៊ុន សែន ភ័យ​ខ្លាច​លោក​ធ្វើ​ឱ្យ​បាត់​អំណាច ទើប​ប្រកាស​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ផ្តាច់​ទំនាក់ទំនង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គ្រាន់តែ​ជា​អ្នក​ដឹកនាំ​ល្មោភ​អំណាច​ម្នាក់​តែប៉ុណ្ណោះ ហើយ​ការ​បង្ខំ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ផ្ដាច់​ខ្លួន​ពី​រូបលោក គឺ​ដោយសារតែ​លោក ហ៊ុន សែន ភ័យ​ខ្លាច​ថា​លោក សម រង្ស៊ី នឹង​ធ្វើ​ឱ្យ​គាត់​បាត់បង់​អំណាច។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​សំដៅ​ទៅ​កាន់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដោយ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៤...

ព្រែកជីក​ហ្វូណន៖ លោក ហ៊ុន ម៉ាណែត ថា​លោក សម រង្ស៊ី ប្រឆាំង​សូម្បី​សមិទ្ធផល​ជាតិ​ខ្មែរ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ចាត់ទុក​ការ​លើកឡើង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជុំវិញ​ការ​សាងសង់​ព្រែកជីក​ហ្វូណន ថា​ជា​ទង្វើ​ប្រឆាំង​នឹង​សមិទ្ធផល​ជាតិ​ខ្មែរ។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ មេសា នេះ​ថា លោក សម រង្ស៊ី ជា​មេដឹកនាំ​នយោបាយ​ប្រឆាំង​ចាស់​វស្សា​មួយ​រូប​ដែរ ប៉ុន្តែ​គ្រាន់តែ​ជា​មេដឹកនាំ​ដែល​ប្រឆាំង​ដើម្បី​តែ​ប្រឆាំង​ប៉ុណ្ណោះ ព្រោះ​ថា​លោក សម រង្ស៊ី ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​មិន​រើស​ប្រធានបទ​នោះ​ទេ សូម្បី​ការ​កសាង​ព្រែកជីក​ហ្វូណន​ដែល​ជា​សមិទ្ធផល​របស់​ជាតិ​ខ្មែរ ដែល​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​រហូត​មក...

លោក សម រង្ស៊ី ថា​គម្រោង​ព្រែកជីក​ហ្វូណន​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ចិន ខណៈ​មន្ត្រី​កម្ពុជា​ចោទ​តប​វិញ​ថា​ជា​អំពើ​ក្បត់

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​គម្រោង​ព្រែកជីក​ហ្វូណន ជា​គម្រោង​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ចិន​កុម្មុយនីស្ត ហើយ​ព្រែកជីក​នេះ​ក៏​អាច​នាំមក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​ពលរដ្ឋ​ខ្មែរ​ដែរ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា​ការ​លើកឡើង​បែប​នេះ គឺ​ជា​អំពើ​ក្បត់។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មេសា នេះ​ថា គម្រោង​ព្រែកជីក​ហ្វូណន​ដែល​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​កាន់​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃ​អនាគត។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​ស្ថិត​នៅ​ក្រោម​បង្គាប់​លោក ហ៊ុន សែន បាន​សម្រេច​សាងសង់​ព្រែកជីក​នេះ​តាម​សំណើ​ចិន​កុម្មុយនីស្ត​យ៉ាង​តក់ក្រហល់ ដោយ​គ្មាន​ស្មារតី​ទទួល​ខុសត្រូវ​ឡើយ ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ...

លោក ហ៊ុន សែន ដក​ពាក្យបណ្ដឹង​លោក ជា ប៉ូច ដើម្បី​បង្រួបបង្រួម​ជាតិ ប៉ុន្តែ​មិន​លើកលែង​ទោស​ឱ្យ​លោក សម រង្ស៊ី ដាច់ខាត

បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ឱ្យ​មេធាវី​របស់​លោក​ដក​ពាក្យបណ្ដឹង​លើ​សំណុំរឿង​ដែល​លោក​បាន​ប្តឹង​មន្ត្រី​បក្ស​ប្រឆាំង​លោក ជា ប៉ូច កាលពី​ចុង​ឆ្នាំ​២០២៣។ លោក​អះអាង​ថា ការ​ដក​ពាក្យបណ្ដឹង​នេះ ធ្វើឡើង​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ​ខ្មែរ​ឡើងវិញ និង​លើកលែង​ទោស​ឲ្យ​មនុស្ស​ផ្សេងៗ​ទៀត​ដែល​ទទួល​កំហុស បន្ទាប់ពី​ប្រកាស​ផ្ដាច់ខ្លួន​ចេញពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី។ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ទាំង​យប់​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា លោក​បាន​ទទួល​លិខិត​សារភាព​កំហុស និង​ការ​សូម​អភ័យ​ទោស​របស់​លោក ជា ប៉ូច រួច​ហើយ...

Latest news

© 2021, ដេលី. All rights reserved.