30.6 C
Phnom Penh

TAG

សម រង្ស៊ី

លោក ហ៊ុន សែន ទាមទារ​ឱ្យ​មេដឹកនាំ​បក្ស​ភ្លើង​ទៀន​បកស្រាយ​សម្ដី​លោក សម រង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន បកស្រាយ​ចំពោះ​សម្ដី​របស់​លោក សម រង្ស៊ី ដែល​បាន​ប្រមាថ និង​ចាត់ទុក​ព្រះមហាក្សត្រ​ថា​គ្មាន​មនសិការ​ជាតិ ឲ្យ​សាធារណជន​បាន​ដឹង ដើម្បី​បញ្ជាក់​ថា គណបក្ស​នេះ​មិន​មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី។ ការ​ទាមទារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ចុះ​ចែក​ស្រូវពូជ និង​ស្បៀង​អាហារ​ជូន​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​តុលា ឆ្នាំ​២០២២។ លោក ហ៊ុន...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជា​អ្នក​នយោបាយ​គ្មាន​សមត្ថភាព​ផ្សះផ្សា​ជាតិ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ការ​ចេញ​មុខ​ប្រមាថ​ព្រះមហាក្សត្រ​ពី​សំណាក់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​ការ​ចេញ​មុខ​តាម​កម្ទេច​ពី​សំណាក់​បុរស​ខ្លាំង លោក ហ៊ុន សែន បង្ហាញ​ថា ពួកគេ​ត្រឹមតែ​ជា​អ្នក​ដឹកនាំ​បង្ក​ជម្លោះ និង​គ្មាន​សមត្ថភាព​បង្រួបបង្រួម​ជាតិ​អ្វី​នោះ​ឡើយ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា លោក...

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ព្រះសង្ឃ​និង​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី ក្រោម​ហេតុផល​ថា លោក សម រង្ស៊ី បាន​ប្រមាថ​ព្រះមហាក្សត្រ​ធ្ងន់ធ្ងរ។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​ស្រូវពូជ​ដល់​កសិករ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​លោក សម រង្ស៊ី ធ្វើឡើង​ក្រោយ​ពី​បណ្ដាញ​ផ្សព្វផ្សាយ​របស់​លោក...

បុរស​ខ្លាំង​គំរាម​រំលាយ​បក្ស​ដែល​ហ៊ាន​ភ្ជាប់​ខ្លួន​នឹង​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គំរាម​ថា លោក​នឹង​ប្តឹង​ទៅ​តុលាការ​ឲ្យ​រំលាយ​គណបក្ស​នយោបាយ​ណា​ដែល​ហ៊ាន​ភ្ជាប់​ខ្លួន​នឹង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប៉ុន្តែ​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ពី​លោក សម រង្ស៊ី នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដោយ​ស្រប​ច្បាប់។ មេដឹកនាំ​ខ្មែរ​ដែល​រង​ការ​រិះគន់​ពី​គ្រប់​ទិសទី​ថា​កំពុង​អនុវត្ត​ច្បាប់​តាម​របៀប​កុម្មុយនីស្ត​ផ្ដាច់ការ​រូប​នេះ បាន​លើកឡើង​ក្នុង​ពិធី​ជួបជុំ​មួយ​ជាមួយ​ពលរដ្ឋ​ដែល​ផ្លាស់​ទី​លំនៅ​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​ភូមិ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប នៅ​ថ្ងៃទី​២១ ខែ​តុលា នេះ ដោយ​គំរាម​ថា បក្ស​នយោបាយ​នៅ​ក្នុង​ស្រុក និង​អ្នក​នយោបាយ​នៅ​ក្រៅ​ស្រុក មិន​ត្រូវ​ភ្ជាប់​ខ្លួន​ជាមួយ​លោក សម...

សង្គម​ស៊ីវិល​និង​សាធារណជន​រិះគន់​សម្ដេច​សង្ឃ​ចេញ​ញត្តិ​ថ្កោលទោស​លោក សម រង្ស៊ី

សង្គម​ស៊ីវិល និង​សាធារណជន​នាំគ្នា​រិះគន់​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ដែល​បាន​ចេញ​ញត្តិ​ថ្កោលទោស​លោក សម រង្ស៊ី តាម​បញ្ជា​របស់​លោក ហ៊ុន សែន ដែល​ហៅ​លោក សម រង្ស៊ី ថា​ជា «ពូជ​ក្បត់​ជាតិ ៣​ជំនាន់»។ សម្តេច​ព្រះ​មហាសង្ឃរាជ សម្តេច​សង្ឃ​នាយក និង​ជា​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា​គណៈ​មហានិកាយ កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ បាន​ចេញ​ញត្តិ​គាំទ្រ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដោយ​បាន​ប្រកាស​ប្រឆាំង និង​បាន​ព្រមាន​កម្ទេច​លោក សម...

លោក ហ៊ុន សែន ព្រមាន​កម្ចាត់​លោក សម រង្ស៊ី ចេញពី​ឆាក​នយោបាយ

លោក ហ៊ុន សែន ព្រមាន​កម្ចាត់​លោក សម រង្ស៊ី ចេញពី​ឆាក​នយោបាយ​ដោយ​ការ​មិន​ចុះហត្ថលេខា​ស្នើ​លើកលែង​ទោស ដើម្បី​ធានា​សន្តិភាព និង​ស្ថិរភាព​យូរ​អង្វែង​របស់​កម្ពុជា។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើឡើង​អំឡុង​ពេល​លោក​ទៅ​ប្តូរ​ព័ត៌មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ នេះ។ លោក ហ៊ុន សែន បាន​ព្រមាន​កម្ចាត់​លោក សម រង្ស៊ី...

លោក ហ៊ុន សែន ថា​លោក​ក៏​នឹង​ជាប់​ទោស បើ​ហ៊ាន​ចុះហត្ថលេខា​កាត់​ទឹកដី​ឱ្យ​ប្រទេស​ណា​មួយ

បុរស​ខ្លាំង លោក ហ៊ុន សែន មេដឹកនាំ​ខ្មែរ​ដែល​គេ​ដឹង​ថា​ធ្លាប់​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ព្រមាន​ថា កុំ​ថា​ឡើយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​មិន​កាន់​អំណាច​ហ៊ាន​កាត់​ទឹកដី​ឱ្យ​បរទេស​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់ សូម្បីតែ​លោក​ខ្លួនឯង​ដែល​កំពុងតែ​កាន់​អំណាច ក៏​នឹង​ជាប់​ទោស​ធ្ងន់ធ្ងរ​ដូច​គ្នា បើ​ហ៊ាន​ចុះហត្ថលេខា​កាត់​ទឹកដី​ឱ្យ​ទៅ​ប្រទេស​ណា​មួយ​នោះ។ មេដឹកនាំ​ខ្មែរ​ដែល​គេ​ដឹង​ថា​ធ្លាប់​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​រូប​នេះ បាន​អះអាង​នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ចាត់ទុក​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៉ី ដាក់​គុក​មួយ​ជីវិត គឺជា​រឿង​ត្រឹមត្រូវ​ជាទីបំផុត...

តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ

សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ព្រម​ទាំង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ ដោយ​ចោទប្រកាន់​ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស» ពាក់ព័ន្ធ​នឹង​លោក​ចុះ​កិច្ចព្រមព្រៀង​កាត់​ទឹកដី​កម្ពុជា​ចំនួន ៤​ខេត្ត​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា។ លោក យុង ផានិត មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន នៅ​ថ្ងៃ​ពុធ ទី​១៩ តុលា នេះ...

ពលរដ្ឋ​រិះគន់​ក្រសួង​អប់រំ​ចេញ​ញត្តិ​ថ្កោល​រឿង​លោក សម រង្ស៊ី តាម​សម្ដី​លោក ហ៊ុន សែន

សាធារណជន​រិះគន់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចេញ​ញត្តិ​ប្រឆាំង និង​ថ្កោលទោស​រឿង​លោក សម រង្ស៊ី ក្រោយពី​មាន​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ខណៈ​កន្លងមក ក្រសួង​មួយ​នេះ​បាន​ហាមឃាត់​មិន​ឲ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​និយាយ​រឿង​នយោបាយ។ កាលពី​ថ្ងៃទី​១៧ ខែ​តុលា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​ញត្តិ​ថ្កោលទោស​លោក សម រង្ស៊ី ភ្លាមៗ​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​បង្ក្រាប​រាល់​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល...

លោក ហ៊ុន សែន ព្រមាន​ចាប់​លោក សម រង្ស៊ី ដាក់​គុក​ពេល​វិល​មក​ដល់​កម្ពុជា​វិញ

បុរស​ខ្លាំង​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​កម្ពុជា ព្រមាន​ចាប់ និង​បញ្ជូន​ខ្លួន​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចូល​ពន្ធនាគារ ពេល​វិល​មក​ដល់​កម្ពុជា​វិញ។ បុរស​ខ្លាំង​រូប​នេះ​បាន​ហៅ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ថា​ជា «ពូជ​ក្បត់​ជាតិ ៣​ជំនាន់»។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​ព្រឹក​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន ថ្លែង​ថា គណបក្ស​នយោបាយ​ណា​ក៏ដោយ​ដែល​ភ្ជាប់​ខ្លួន​ជាមួយ​លោក សម រង្ស៊ី នឹង​ប្រឈម​នឹង​ការ​ប្ដឹង​ផ្ដល់​តាម​ផ្លូវ​តុលាការ ដោយ​លោក​ចាត់ទុក​លោក...

Latest news

© 2021, ដេលី. All rights reserved.