ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30.3
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សម រង្ស៊ី
នយោបាយ
លោក ហ៊ុន ម៉ាណែត បបួលលោក សម រង្ស៊ី ភ្នាល់ដាក់តំណែងបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់ខ្លួន
ខេមបូឌា ដេលី
-
December 29, 2021
បេក្ខភាពនាយករដ្ឋមន្ត្រីអនាគត លោក ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសមេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានបបួលអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ភ្នាល់ដាក់តំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់ខ្លួន និងការចាកចេញពីឆាកនយោបាយរបស់លោក សម រង្ស៊ី ប្រសិនបើភាគីណាមួយចាញ់ល្បែងភ្នាល់នេះ។ មេដឹកនាំកម្ពុជាដែលឧស្សាហ៍គំរាមសម្លាប់គូប្រជែងនយោបាយរបស់ខ្លួន លោក ហ៊ុន សែន បានយកសំណេរកូនប្រុសខ្លួនឯង គឺលោក ហ៊ុន ម៉ាណែត...
ច្បាប់
តុលាការក្រុងភ្នំពេញផ្អាកសវនាការបន្ទាប់ពីកញ្ញា សេង ធារី បដិសេធឆ្លើយសំណួរបន្តទៀត
ខេមបូឌា ដេលី
-
December 29, 2021
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្អាកសវនាការសួរដេញដោលទៅលើអ្នកគាំទ្របក្សប្រឆាំងម្នាក់ គឺកញ្ញា សេង ធារី បន្ទាប់ពីកញ្ញាបដិសេធឆ្លើយសំណួរចៅក្រមបន្តទៀត ដោយសំណួរដែលចៅក្រមសួរនោះមិនមាននៅក្នុងភស្តុតាងដែលកញ្ញាទទួលបានពីតុលាការ។ ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការសំណុំរឿង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «រួមគំនិតក្បត់» លើថ្នាក់ដឹកនាំ និងសកម្មជន រួមទាំងអ្នកគាំទ្របក្សប្រឆាំងជាង ៤០នាក់នៅថ្ងៃអង្គារ ទី២៨ ធ្នូ នេះ។ សវនាការនេះមានចៅក្រម ៣រូប ដោយលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ខណៈជនជាប់ចោទត្រូវសួរដេញដោលមានចំនួន...
នយោបាយ
អ្នកឃ្លាំមើល៖ លោក កឹម សុខា ជាអ្នកនយោបាយត្រីក្រឹម ចំណែកលោក សម រង្ស៊ី ជាអ្នកតស៊ូរកយុត្តិធម៌ដើម្បីបក្ស
ខេមបូឌា ដេលី
-
December 18, 2021
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា លោក សម រង្សី នឹងក្លាយជាអ្នកតស៊ូរកយុត្តិធម៌ដើម្បីគណបក្សសង្គ្រោះជាតិ ខណៈប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រឹមជាអ្នកនយោបាយត្រីក្រឹម ហើយផែនការចង់ក្លាយជាអ្នកនយោបាយមេម៉ាយស្តុក នឹងក្លាយជារឿងអសារបង់ទាំងអស់។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់ខ្លួនកាលពីថ្ងៃទី១៦ ធ្នូ ថា ប្រសិនបើតុលាការកាត់ទោសឲ្យលោក កឹម សុខា គ្មានទោសពីបទចោទថា...
នយោបាយ
លោក សម រង្ស៊ី ថាជំនួបលោក ហ៊ុន សែន ជាមួយមេរដ្ឋប្រហារភូមា មិនតំណាងឲ្យកម្ពុជានិងអាស៊ានទេ
ខេមបូឌា ដេលី
-
December 17, 2021
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នឹងទៅជួបជាមួយមេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) មិនមែនតំណាងឲ្យកម្ពុជា និងតំណាងឲ្យសមាគមអាស៊ាននោះទេ ព្រោះថាលោក ហ៊ុន សែន មិនមែនជាប្រមុខរដ្ឋាភិបាលកម្ពុជាតំណាងឲ្យប្រជារាស្ត្រខ្មែរដោយស្របច្បាប់នោះទេ ហើយជំនួបនោះក៏ផ្ទុយពីសេចក្តីសម្រេចរបស់សមាគមអាស៊ានផងដែរ។ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក...
នយោបាយ
មន្ត្រីបក្សប្រឆាំង៖ លោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្រលាបធ្យូងលើមុខលោក សម រង្ស៊ី និងលោក កឹម សុខា ឱ្យវាយប្រហារគ្នាឯង
ខេមបូឌា ដេលី
-
December 17, 2021
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលើកឡើងថា គណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញបានឬអត់ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ និងសកម្មជននៅមូលដ្ឋានទាំងស្រុង ព្រោះថានៅពេលនេះ លោក ហ៊ុន សែន បានបង្កប់មនុស្សនៅក្នុងគណបក្សសង្គ្រោះជាតិ និងលាបធ្យូងលើមុខរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ឱ្យវាយប្រហារគ្នាទៅវិញទៅមកយ៉ាងធ្ងន់ធ្ងរ។ អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិ ប្រចាំសហគមន៍អឺរ៉ុប (CNRP-O) លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៥...
ច្បាប់
តំណាងអយ្យការថាបើលោក សម រង្ស៊ី និងមន្ត្រីផ្សេងលាសញ្ជាតិបរទេស អាចមកចូលរួមសវនាការបាន
ខេមបូឌា ដេលី
-
December 17, 2021
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានលើកឡើងថា លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតអាចចូលមកប្រទេសកម្ពុជា ដើម្បីចូលរួមសវនាការនៅតុលាការបាន បើសិនជាពួកគេលាសញ្ជាតិអាមេរិក និងបារាំង។ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅថ្ងៃទី១៦ ធ្នូ នេះ បានបន្តបើកសវនាការសំណុំរឿងមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំងទាំង ២១នាក់ដែលជាប់ចោទពីបទ «ញុះញង់យោធិនមិនឱ្យស្ដាប់បទបញ្ជា» «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងរួមគំនិតក្បត់»។...
នយោបាយ
បណ្ឌិតមួយរូបចោទលោក កឹម សុខា ថាចង់ក្លាយជាអ្នកនយោបាយដេកចាំទទួលផលប្រយោជន៍
ខេមបូឌា ដេលី
-
December 14, 2021
អ្នកឃ្លាំមើលសង្គមម្នាក់បានប្រៀបធៀប និងឌឺដងទៅកាន់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ថាជាប្រពន្ធគ្រប់លក្ខណ៍ដ៏ស្លូតបូតម្នាក់ដែលប្រកាសលែងលះប្តីដ៏ឆ្លាតវៃ និងចេះតស៊ូដើម្បីខ្លួន ប៉ុន្តែនាងជាប្រពន្ធប្រឹងអង្គុយសមាធិដោយក្តីសង្ឃឹមថា ខ្លួននឹងក្លាយជាមេម៉ាយស្តុកក្នុងឆាកនយោបាយនៅកម្ពុជាទៅថ្ងៃក្រោយ។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី១៣ ធ្នូ ទំនងសំដៅរិះគន់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ថាដោយសារតែលោក កឹម សុខា ជឿលើអ្នកជិតខាង...
នយោបាយ
តំណាងស្ថាបនិកគណបក្សបេះដូងជាតិត្រូវតុលាការកំពូលចេញលិខិតឱ្យចូលរួមសវនាការនៅចុងខែធ្នូ
ខេមបូឌា ដេលី
-
December 10, 2021
តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបានតុលាការកំពូលចេញលិខិតអញ្ជើញឱ្យចូលរួមសវនាការជាមួយមេធាវីតំណាងដោយអាណត្តិ គឺលោក ជួង ជូងី និងលោក សំ សុគង់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះជាកំហិត។ តំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ ធ្នូ នេះថា ក្រសួងមហាផ្ទៃមិនមានអង្គហេតុស្របតាមច្បាប់គ្រប់គ្រាន់ និងមានភាពចាំបាច់ដើម្បីចោទប្រកាន់គណបក្សបេះដូងជាតិនោះទេ...
នយោបាយ
កូនស្រីច្បងលោក កឹម សុខា៖ លោក សម រង្ស៊ី មិនស័ក្ដិសមជាមេដឹកនាំចលនាប្រឆាំងនោះទេ
ឌឹ ខេមបូឌា ដេលី
-
December 8, 2021
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ចាត់ទុកថា សកម្មភាពរបស់អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី កន្លងមកគ្រាន់តែជាទង្វើរបស់ពលរដ្ឋសាមញ្ញម្នាក់ប៉ុណ្ណោះ មិនស័ក្ដិសមជាមេដឹកនាំចលនាប្រឆាំងនោះទេ។ បន្ថែមពីនេះ លោក សម រង្ស៊ី គ្រាន់តែធ្វើសកម្មភាពក្នុងរូបភាពនយោបាយ ដើម្បីប្រមូលស្រោមសំបុត្រពីអ្នកគាំទ្រប៉ុណ្ណោះ។ កូនស្រីច្បងប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា បានសរសេរលើទំព័រ Facebook...
នយោបាយ
លោក ហ៊ុន សែន គំរាមថាអ្នកដែលចង់ផ្លាស់ប្ដូរទិសដៅនយោបាយរបស់លោក គឺត្រូវធ្វើឃាតលោកជាមុនសិន
ខេមបូឌា ដេលី
-
December 7, 2021
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមថា អ្នកណាដែលចង់ផ្លាស់ប្ដូរទិសដៅនយោបាយរបស់លោក គឺត្រូវធ្វើឃាតលោកជាមុនសិន ប៉ុន្តែអ្នកដែលប៉ុនប៉ងធ្វើឃាតលោក ពួកគេក៏មិនប្រាកដថានៅមានជីវិតដែរ។ អតីតកម្មាភិបាលខ្មែរក្រហម និងជាមេដឹកនាំដែលក្រាញអំណាចយូរជាងគេក្នុងពិភពលោករូបនេះ បានអះអាងក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា អ្នកដែលមានបំណងចង់សម្លាប់រូបលោកកាលពីមុន ហើយចង់ធ្វើឃាតលោកនៅពេលនេះដើម្បីទប់ស្កាត់មិនឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីទៀតនោះ ពួកគេក៏មិនរួចខ្លួនដែរ ព្រោះថាលោក ហ៊ុន សែន...
1
...
30
31
32
...
89
Page 31 of 89
Latest news
មិត្តភាព ភាតរភាព ច្រើនវស្សាអសង្ឃេយ្យ រវាងរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ សង្គមនិយម យៀកណាម
June 17, 2026
អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនមនុស្ស៦នាក់ ទាក់ទងរឿងបើកគណនេយ្យ វញ្ចកម្ម ឬឆបោក
June 17, 2026
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
© 2021,
ដេលី
. All rights reserved.