30.8 C
Phnom Penh

TAG

សារ៉ូ សុវិជ័យ

លោក ហ៊ុន សែន ព្រមាន​ថា​កម្ពុជា​មិន​ឱ្យ​អ្នក​ណា​ម្នាក់​ឈ្លានពាន​ទឹកដី​មួយ​មិល្លីម៉ែត្រ​បាន​ឡើយ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ថា ជំហរ​របស់​កម្ពុជា​មិន​ចង់បាន​ដី​របស់​អ្នក​ណា​ម្នាក់​សូម្បី​មួយ​មិល្លីម៉ែត្រ ប៉ុន្តែ​កម្ពុជា​ការពារ​ដាច់ខាត​មិន​ឲ្យ​អ្នក​ណា​ឈ្លានពាន​ទឹកដី​កម្ពុជា​មួយ​មិល្លីម៉ែត្រ​ដូច​គ្នា​ដែរ។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ មិថុនា នេះ ដោយ​អំពាវនាវ​ឱ្យ​យុវជន​កម្ពុជា​រួបរួម​សាមគ្គី និង​ប្ដេជ្ញាចិត្ត​ដាច់ខាត ចូលរួម​ធ្វើ​ជា​ខឿន​ការពារ​ជាតិ និង​ប្រជាជន​ខ្មែរ​នៅ​គ្រប់​កាលៈទេសៈ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ជាតិ​ខ្មែរ​ទាំងមូល។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ចូលរួម​របស់​ពលរដ្ឋ​ខ្មែរ​ដែល​មកពី​គ្រប់​ទិសទី​ក្នុង​ការ​សម្ដែង​ទឹកចិត្ត និង​គាំទ្រ​ដល់​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន និង​ផ្តល់​ជា​កម្លាំង​ចិត្ត​ដល់​វីរយុទ្ធជន​ដែល​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន...

អ្នក​ឃ្លាំមើល​សង្គម​ថា​ការ​បង្ក្រាប​សកម្មភាព​តវ៉ា​រឿង​ទឹកដី ជា​ចេតនា​បំពេញ​បំណង​បរទេស​ឈ្លានពាន

អ្នក​ឃ្លាំមើល​លើកឡើង​ថា វិធានការ​បង្ក្រាប​សកម្មជន​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​តវ៉ា​រឿង​ទឹកដី​ជាមួយ​ប្រទេស​ជិតខាង គឺជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក ហ៊ុន សែន លួងលោម​បរទេស​ឈ្លានពាន​ឱ្យ​ជួយ​គាំទ្រ​អំណាច​ត្រកូល​ហ៊ុន​បន្ត​ទៀត​ទៅ​ថ្ងៃ​មុខ។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ មេសា នេះ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​ចរន្ត​តវ៉ា​រឿង​ទឹកដី​របស់​បក្ស​ប្រឆាំង​បង្ហាញ​ទៅ​កាន់​បរទេស​ឈ្លានពាន​ទឹកដី​ខ្មែរ​ឱ្យ​ឃើញ​ថា...

ចលនា​យុវជន​នៅ​កូរ៉េខាងត្បូង​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក មាស ពិសាល ប្រកាស​ធ្វើ​មហា​បាតុកម្ម​លើ​ទឹកដី​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៤ ខាងមុខ​នេះ ដែល​លោក​សង្ឃឹម​ថា​នឹង​មាន​អ្នក​ចូលរួម​រាប់​ម៉ឺន​នាក់ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​ការ​អភិវឌ្ឍ​រួម​គ្នា​លើ​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ឡាវ និង​វៀតណាម។ លោក មាស ពិសាល លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣០ កក្កដា...

អ្នក​ឃ្លាំមើល៖ កត្តា​ចម្បង​ធ្វើ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ​ដោយសារ​មេដឹកនាំ​បាត់បង់​ក្រមសីលធម៌

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា កត្តា​ចម្បង​ដែល​នាំ​ឱ្យ​សីលធម៌​សង្គម​កម្ពុជា​ធ្លាក់​ចុះ មិនមែន​ដោយសារតែ​វប្បធម៌​បរទេស​ហូរ​ចូល​នោះ​ទេ ហើយ​ក៏​មិនមែន​ដោយសារ​ពលរដ្ឋ​ជ្រួលជ្រើម​នឹង​វប្បធម៌​បរទេស​ទាំងនោះ​ដែរ ប៉ុន្តែ​ដោយសារ​ការ​ដឹកនាំ​របស់​អ្នក​នយោបាយ​ធូរ​រលុង និង​ការ​បាត់បង់​ក្រមសីលធម៌​របស់​មេដឹកនាំ​ខ្មែរ​ប៉ុណ្ណោះ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សុវិជ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ពុធ​ថា នៅ​ពេល​ដែល​មេដឹកនាំ​ខ្មែរ​ជា​មនុស្ស​ដែល​គ្មាន​សីលធម៌ ជា​មនុស្ស​ដែល​មិន​ឱ្យ​តម្លៃ​នៃ​ការ​គោរព​ច្បាប់ ពលរដ្ឋ និង​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់​នឹង​ក្លាយ​ជា​មនុស្ស​អាវាសែ​បាត់បង់​នូវ​មោទនភាព​ជាតិ​ឯង ហើយ​ងាក​ទៅ​រក​វប្បធម៌​បរទេស​ពី​ខាងក្រៅ​ជាង​វប្បធម៌​ជាតិ​របស់​ខ្លួន។ លោក សារ៉ូ...

អ្នក​ឃ្លាំមើល៖ ការ​សាទរ​របស់​ក្រុម​ប្រឆាំង​រឿង​លោក កឹម សុខា គឺ​ជួយ​លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម បាន​លើកឡើង​ថា ការ​សាទរ​របស់​ក្រុម​អ្នក​ប្រឆាំង​លើ​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​កាត់ទោស​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ ដើម្បី​ខ្លួនឯង​មាន​ឱកាស​ប្រមូល​សំឡេង​អ្នកគាំទ្រ​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ គឺជា​គំនិត​នយោបាយ​ទុច្ចរិត​ដែល​នឹង​ជួយ​លោក ហ៊ុន សែន ដើម្បី​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ប្រគល់​បក្ស​សង្គ្រោះ​ជាតិ​ឱ្យ​លោក កឹម សុខា វិញ​ដើម្បី​រឹត​ចំណង​នយោបាយ​ការទូត

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រគល់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា វិញ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទទួល​បាន​នូវ​ការ​ស្វាគមន៍​ពី​ទំនាក់ទំនង​នយោបាយ​ការទូត​ជាមួយ​ប្រទេស​លោក​សេរី​ឡើងវិញ និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​នយោបាយ​អហិង្សា​ផង​ដែរ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ មករា...

អ្នកវិភាគ៖ រូបមន្ត ២​ភាគ​៣ ជា​ស្មារតី​ដើម​នៃ​ការ​ថែរក្សា​ផលប្រយោជន៍​ជាតិ​ដែល​ផ្ទុយ​ពី​រូបមន្ត ៥០%​បូក​១

អ្នក​តាមដាន​ខាង​ផ្នែក​កិច្ចការ​សង្គម និង​នយោបាយ​នៅ​កម្ពុជា លើកឡើង​ថា រូបមន្ត ២​ភាគ​៣ គឺជា​ស្មារតី​ដើម​នៃ​ការ​ថែរក្សា​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ដែល​ផ្ទុយ​ពី​រូបមន្ត ៥០% បូក​១ គឺជា​ស្មារតី​ដើម​នៃ​ការ​ចរចា​នយោបាយ​ដើម្បី​រក​ផលប្រយោជន៍​សម្រាប់​មេដឹកនាំ​នយោបាយ​ប៉ុណ្ណោះ។ អ្នក​តាមដាន​ផ្នែក​កិច្ចការ​សង្គម និង​នយោបាយ​នៅ​កម្ពុជា លោក ឌី គន្ធា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២០ មិថុនា ថា...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ចូលរួម​បោះឆ្នោត​របស់​បក្ស​ភ្លើង​ទៀន​ជា​ការ​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​យ៉ាង​ធំ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​ភ្លើង​ទៀន​ដែល​បាន​ដក​ខ្លួន​ចេញពី​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​បោះឆ្នោត​មួយ​ដែល​គ្មាន​តម្លាភាព​ជាមួយ​គណបក្ស​កាន់​អំណាច គឺជា​ការ​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ខ្លាំង​បំផុត ក្នុង​ពេល​ដែល​គណបក្ស​កាន់​អំណាច​កំពុង​តែ​ត្រដរ​ខ្យល់​ដោយសារតែ​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​ការ​បោះឆ្នោត​នេះ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២៤ ឧសភា ថា កម្លាំង​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​អ្នក​គាំទ្រ​គណបក្ស​សិទ្ធិមនុស្ស និង​កម្លាំង​ដែល​មិន​មែន​ជា​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន ព្រមទាំង​កម្លាំង​មិន​គាំទ្រ​គណបក្ស​សិទ្ធិមនុស្ស នឹង​មិន​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ...

អ្នក​ឃ្លាំមើល៖ ក្រោយ​កិច្ចប្រជុំ​អាស៊ាន-អាមេរិក ទំនាក់ទំនង​កម្ពុជា-អាមេរិក​នៅតែ​គ្មាន​ភាព​ល្អ​ប្រសើរ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ព្យាករ​ថា ក្រោយ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ខាងមុខ នោះ​ទំនាក់ទំនង​កម្ពុជា-អាមេរិក​នៅតែ​មិន​អាច​ស្ដារ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​បាន ដោយសារតែ​មេដឹកនាំ​ខ្មែរ​កំពុង​ឈាន​ជើង​ចូល​កាន់តែ​ជ្រៅ​ក្នុង​នយោបាយ​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៩ ឧសភា ថា សហរដ្ឋ​អាមេរិក​គ្មាន​គោល​បំណង​កេង​ចំណេញ ឬ​មាន​ផែនការ​បំផ្លាញ​នយោបាយ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​កម្ពុជា​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​តែង​បំផ្លាញ​ខ្លួនឯង​តាមរយៈ​នៃ​ការ​ដឹកនាំ​របស់​មេដឹកនាំ​ដែល​ដឹងគុណ​អ្នក​បំផ្លាញ​ខ្លួន ដូចជា​វៀតណាម និង​ចិន ហើយ​នាំគ្នា​ស្អប់...

អ្នក​ឃ្លាំមើល៖ ទិដ្ឋភាព​៦​ចំណុច​ដែល​បក្ស​កាន់​អំណាច​ត្រូវតែ​ទម្លាក់​ការ​ចោទប្រកាន់​លោក កឹម សុខា

អ្នក​ឃ្លាំមើល​បាន​ផ្តល់​អនុសាសន៍ ៦​យ៉ាង​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ប្រញាប់​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ។ អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា នេះ​ថា បើ​ពិនិត្យ​លើ​ផ្លូវច្បាប់ គេ​នឹង​មើល​ឃើញ​ថា...

Latest news

© 2021, ដេលី. All rights reserved.