28 C
Phnom Penh

TAG

សុខ ឥសាន

អ្នក​នាំពាក្យ CPP៖ បក្ស​ប្រជាជន​កម្ពុជា​ជឿជាក់​ខ្ពស់​យក​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច ទម្លាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជឿជាក់​ថា ខ្លួន​នៅតែ​អាច​យក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ​បន្ត​ទៀត ត្បិត​គណបក្ស​នេះ​បាន​កសាង​សមិទ្ធផល និង​កម្មវិធី​នយោបាយ​ស្រប​តាម​តម្រូវការ​ជាតិ និង​តម្រូវការ​របស់​ប្រជាជន​ទូទាំង​ប្រទេស។ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​សន្និបាត​វិសាមញ្ញ​របស់​គណបក្ស​កាន់​អំណាច​កាលពី​ថ្ងៃទី​២៩ ខែ​មករា ថា បក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​មួយ ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល​រយៈពេល ៦​អាណត្តិ​មក​ហើយ។ ជាង​នេះ​ទៀត បក្ស​កាន់​អំណាច​ក៏​មាន​គុណសម្បត្តិ​ដ៏​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​ជាតិ និង​ការ​ធានា​នូវ​ភាព​សុខសាន្ត​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ផង​ដែរ។ លោក សុខ ឥសាន លើកឡើង​ថា...

អ្នកជំនួញ​ចិន​ឆបោក​តាម​អ៊ីនធឺណិត​ធ្លាប់​ផ្តល់​យន្តហោះ​ទំនើប​ជូន​លោក ហ៊ុន សែន ទៅ​ប្រជុំ​នៅ​ញីវយ៉ក

សារព័ត៌មាន Aljazeera ផ្សាយ​ថា អ្នកជំនួញ​ជនជាតិ​ចិន​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឆបោក​តាម​អ៊ីនធឺណិត​ជា​លក្ខណៈ​អន្តរជាតិ បាន​ផ្តល់​យន្តហោះ​ស៊េរី​ទំនើប​ជូន​ដំណើរ​លោក ហ៊ុន សែន ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ​២០១៨។ តាម​វីដេអូ​ដែល​បាន​ផ្សាយ​ជាង ៤០​នាទី​កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ដោយ​មាន​ចំណងជើង​ថា «Forced to Scam: Cambodia’s Cyber Slaves» ឬ «ទាសករ​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា» បាន​ចុះផ្សាយ​ថា ប្រតិបត្តិការ​បោកប្រាស់​តាម​អ៊ីនធឺណិត​របស់​ជនជាតិ​ចិន​កំពុង​លួច​យក​លុយ​រាប់​សិប​ពាន់​លាន​ដុល្លារ​ពី​ជនរងគ្រោះ​ជុំវិញ​ពិភពលោក។ ប៉ុន្តែ​ប្រតិបត្តិការ​បោក​នេះ...

លោក កឹម សុខា ឆ្លើយតប​ព្រះរាជអាជ្ញា​ដែល​ចោទ​សួរ​ភ្ជាប់​ជាមួយ​លោក សម រង្ស៊ី

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ លោក កឹម សុខា បាន​ប្រតិកម្ម​ទៅ​នឹង​ព្រះរាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ចោទ​សួរ និង​ភ្ជាប់​រូបលោក​ទៅ​នឹង​ករណី​លោក សម រង្ស៊ី។ លោក​បាន​ឆ្លើយតប​ថា លោក​មិន​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក សម រង្ស៊ី ទៀត​នោះ​ឡើយ ក្រោយ​ពេល​បក្ស​ភ្លើង​ទៀន​របស់​លោក សម រង្ស៊ី បាន​ដើរ​ចេញពី​ស្មារតី​រួបរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់។ លោក កឹម សុខា បាន​និយាយ​ទៅ​កាន់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មិថុនា...

បក្ស​កាន់​អំណាច​នឹង​ធ្វើ​សន្និបាត​វិសាមញ្ញ​ដាក់​យុទ្ធសាស្ត្រ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣

គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​ធ្វើ​សន្និបាត​វិសាមញ្ញ​របស់​គណៈកម្មាធិការ​កណ្តាល​បក្ស​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០២២ ក្រោយពី​លទ្ធផល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ថ្មីៗ​ទទួល​បាន​អាសនៈ​ច្រើន​លើសលប់​នៅ​ទូទាំង​ប្រទេស ដើម្បី​ទៅ​ដណ្ដើម​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ សេចក្តី​ជូនដំណឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា សន្និបាត​វិសាមញ្ញ​របស់​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦-១៧ ខែ​កក្កដា ឆ្នាំ​២០២២។ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​សន្និបាត​វិសាមញ្ញ​នៅ​ខែ​កក្កដា ខាង​មុខ អាច​លើក​យក​ប្រធានបទ​ពាក់ព័ន្ធ​ការ​បោះឆ្នោត​នា​ពេល​ថ្មីៗ​នេះ ក្រោយពី​ឆ្លងកាត់​បទពិសោធន៍​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​អាសនៈ​ច្រើន​លើសលប់។ លោក សុខ ឥសាន...

បក្ស​កាន់​អំណាច​ថា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាង​ការ​បោះឆ្នោត​កន្លងទៅ

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​អះអាង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាង​ការ​បោះឆ្នោត​នា​ពេល​កន្លងទៅ ខណៈ​បក្ស​ភ្លើង​ទៀន និង​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី និង​មិន​យុត្តិធម៌។ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ជាង​អាណត្តិ​មុនៗ​ទាំងអស់។ លោក​បាន​ចាត់ទុក​ការ​ប្រកាស​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ថា​ការ​បោះឆ្នោត​នេះ​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ធ្វើឡើង​ក្នុង​ចេតនា​ចង់​ប្រឆាំង​នឹង​ការ​បោះឆ្នោត​តែប៉ុណ្ណោះ។ ក្រៅពី​ការ​លើកឡើង​របស់​លោក សុខ ឥសាន នោះ គណបក្ស​នយោបាយ​មួយ​ចំនួន ក្នុង​នោះ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​តែ​មួយ...

បក្ស​ភ្លើង​ទៀន​ថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំ​ណា​មួយ​នៃ​បក្ស​សង្គ្រោះ​ជាតិ​ទេ

គណបក្ស​ភ្លើង​ទៀន អះអាង​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ ឬ​មាន​ទំនាក់ទំនង​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ខណៈ​បក្ស​នេះ​នៅតែ​រង​ការ​សង្ស័យ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​ទៀត​នៅ​ពី​ក្រោយ​ខ្នង។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ ថា កាលពី​ពេល​ថ្មីៗ​នេះ​មាន​ការ​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ឃោសនា​របស់​ខ្លួន​ពី​សំណាក់​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ដែល​នាំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ពី​សំណាក់​មតិ​សាធារណជន​ថា ពួកគេ​កំពុង​នៅ​ពីក្រោយ​នៃ​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន។ ប្រភព​ដដែល​អះអាង​ថា កន្លងមក​ខ្លួន​បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ឱ្យ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​នូវ​សកម្មភាព​ឃោសនា​បោះឆ្នោត​ស្រប​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការ​ឃោសនា​បោះឆ្នោត រួម​ទាំង​សេចក្តី​ណែនាំ​ផ្សេងៗ​ចែង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក...

បក្ស​កាន់​អំណាច​ចុះ​បង្រៀន​គូស​សន្លឹកឆ្នោត​និង​ចែក​ថវិកា​ដល់​ពលរដ្ឋ​ដើម្បី​បោះឆ្នោត​ឱ្យ​បក្ស​ខ្លួន

គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ចុះ​បង្រៀន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​គូស​សន្លឹកឆ្នោត ឬ​បោះឆ្នោត ព្រមទាំង​ចែក​ថវិកា​ដើម្បី​ឱ្យ​បោះឆ្នោត​ដល់​គណបក្ស​របស់​ខ្លួន​យ៉ាង​សកម្ម ស្រប​ពេល​នឹង​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២។ កូនៗ​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​គ្រាក់ៗ​បាន​នាំគ្នា​ចុះ​ជួប និង​លើក​ដៃ​សំពះ​ពលរដ្ឋ​ដល់​ក្នុង​ផ្ទះ រួម​ទាំង​តាម​ផ្លូវ​សាធារណៈ ទាំង​រាជធានី​ភ្នំពេញ និង​នៅ​តាម​មូលដ្ឋាន​នៃ​ខេត្ត​នីមួយៗ។ ក្រៅពី​លើក​ដៃ​សំពះ និង​ចុះ​ជួប​ហើយ ពួកគេ​ក៏​បាន​នាំគ្នា​យក​អំណោយ​ដោយ​មាន​សារ៉ុង ប៊ីចេង និង​ថវិកា​ចន្លោះ​ពី ១​ម៉ឺន​រៀល​ទៅ ២​ម៉ឺន​រៀល​ឱ្យ​ពលរដ្ឋ​ផង​ដែរ។ ការ​ផ្ដល់​ជា​អំណោយ​នោះ ធ្វើឡើង​អំឡុង​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥...

លោក សុខ ឥសាន ថា គ.ជ.ប ទទួលស្គាល់​តាម​ផ្លូវ​ច្បាប់​បន្ទាប់ពី​បក្ស​ទាំង​១៧​ចូលរួម

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ពិត​ជា​ត្រូវ​បាន​ទទួលស្គាល់​តាម​ផ្លូវ​ច្បាប់ បន្ទាប់ពី​គណបក្ស​ក្រៅ​នយោបាយ​ទាំង ១៧ ព្រម​ទទួល​យក​ការ​ប្រកួតប្រជែង​រក​សន្លឹកឆ្នោត​ដោយ​ការ​ចូលរួម​យុទ្ធនាការ​ឃោសនា​កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា។ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​ដើម​អម្ពិល ស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា ក្រុម​ប្រឆាំង​នៅតែ​បរាជ័យ​ក្រោម​ដៃ​បក្ស​កាន់​អំណាច ទោះ​ពួកគេ​ចេញ​មក​ក្នុង​ទម្រង់​បែប​ណា​ក៏ដោយ។ លោក សុខ ឥសាន អះអាង​ថា គណបក្ស​កាន់​អំណាច​នៅតែ​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ...

បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​និង​សកម្មជន​បក្ស​ភ្លើង​ទៀន​៧៨​រូប​ចុះចូល​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច អះអាង​ថា បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង​ពេញ​សិទ្ធិ និង​បម្រុង រួម​ទាំង​សកម្មជន​ជាច្រើន​របស់​គណបក្ស​ភ្លើង​ទៀន ៧៨​រូប​ដែល​មកពី​ខណ្ឌ​ចំនួន​១១ ក្នុង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច។ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​កាន់​អំណាច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២២ បាន​បើក​ពិធី​ទទួល​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​ភ្លើង​ទៀន ចំនួន ៧៨​រូប ក្នុង​នោះ ៥២​រូប​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​ទាំង​ពេញ​សិទ្ធិ និង​បម្រុង និង ២៦​រូប​ផ្សេង​ទៀត​គឺ​សុទ្ធសឹងតែ​ជា​សកម្មជន​បក្ស​នេះ​ទាំងអស់។ លោក...

ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ថា​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​បន្ទាប់ពី​ទទួល​បាន​ឯកសារ​ពាក់ព័ន្ធ

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក អះអាង​ថា​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ បន្ទាប់ពី​លោក​ពឹងពាក់​មេធាវី និង​ទទួល​បាន​ឯកសារ​ពាក់ព័ន្ធ​លើ​សំណុំរឿង​របស់​លោក​ពី​តុលាការ​រួចរាល់។ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ ថា​មិន​ដែល​មាន​បំណង​គេចវេស​ពី​ការ​កោះហៅ​របស់​តុលាការ​ម្តង​ណា​ឡើយ ប៉ុន្តែ​ដោយសារតែ​កន្លងមក​លោក​មិន​ដែល​បាន​ទទួល​ដីកា​កោះហៅ​ជា​ផ្លូវការ​ពី​តុលាការ​ទាល់តែសោះ។ លោក​បដិសេធ​រាល់​ពាក្យ​ចចាមអារ៉ាម និង​សារព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ចុះផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​កន្លងមក ដែល​ថា​លោក​មាន​ចេតនា​គេច​ពី​ការ​កោះហៅ​របស់​តុលាការ ថា​ជា​រឿង​មិន​ពិត​នោះ​ឡើយ ព្រោះ​លោក​មិន​ដែល​មាន​ចេតនា​គេចវេស​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នោះ​ទេ។ កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២២ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា ដើម​អម្ពិល បាន​ដកស្រង់​សម្ដី​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច...

Latest news