27 C
Phnom Penh

TAG

សេរីភាព​សារព័ត៌មាន

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ឈប់​បោះពុម្ព​ផ្សាយ​ទាំង​ភាសា​អង់គ្លេស​និង​ភាសា​ខ្មែរ​ចាប់ពី​ថ្ងៃទី​២៩​មីនា​នេះ​តទៅ

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​បោះពុម្ព​ផ្សាយ​ជាង ៣​ទសវត្សរ៍​មក​ហើយ បាន​ប្រកាស​ថា​ខ្លួន​នឹង​ឈប់​បោះពុម្ព​ផ្សាយ​កាសែត​ទាំង​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ចាប់ពី​ថ្ងៃទី​២៩ ខែ​មីនា នេះ​តទៅ ដោយសារ​ចំណូល​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ភាគហ៊ុន​គ្មាន​លទ្ធភាព​ទ្រាំទ្រ​ត​ទៅ​ទៀត​បាន។ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​រៀបរាប់​ថា តាំងពី​មាន​វិបត្តិ​កូវីដ-១៩ និង​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​ថមថយ​ក្រោយ​កូវីដ-១៩ ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ជា​ចំណូល​ចម្បង​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ម្យ៉ាង​ទៀត ការ​វិវត្ត​យ៉ាង​ឆាប់​រហ័ស​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ។ សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា ម្ចាស់​ភាគហ៊ុន​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ព្យាយាម​បណ្ដាក់ទុន​បន្ថែម​ដើម្បី​ស្ដារ​ស្ថានភាព និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​ទ្រទ្រង់​ដំណើរការ​ក្រុមហ៊ុន និង​បន្ត​ការ​បោះពុម្ព​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ប៉ុន្តែ​នៅតែ​មិន​អាច​ទ្រទ្រង់​ការ​ខាតបង់​បន្ត​ទៀត​បាន។...

កាសែត​ភាសា​អង់គ្លេស​នៅ​ស្រុក​ខ្មែរ​ដំបូង​គេ​មួយ​នឹង​លែង​បោះពុម្ព​ផ្សាយ​ក្រោយ​ពី​ដូរ​ម្ចាស់​ថ្មី

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ឈរជើង​នៅ​កម្ពុជា​ជាង ៣០​ឆ្នាំ បាន​ប្រកាស​បញ្ឈប់​ការ​បោះពុម្ព​ផ្សាយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ត្រឹម​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៤ តទៅ ដោយសារតែ​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ក្រោយពី​វិបត្តិ​ជំងឺ​កូវីដ-១៩។ យោង​តាម​សេចក្តី​ជូនដំណឹង​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះ​នៅ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤ បាន​ឱ្យ​ដឹង​ថា វិបត្តិ​ជំងឺ​កូវីដ-១៩ និង​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន​យ៉ាង​ធ្ងន់ធ្ងរ។ ម្យ៉ាង​ទៀត ការ​វិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​រៀបរាប់​ទៀត​ថា ម្ចាស់​ភាគហ៊ុន​បាន​ខិតខំ​បណ្ដាក់ទុន​បន្ថែម និង​រក​គ្រប់​មធ្យោបាយ​ដើម្បី​ស្ដារ​ស្ថានភាព...

អ្នក​ឃ្លាំមើល​ថា​អ្នក​បំពុល​សង្គម​ខ្មែរ​សព្វថ្ងៃ​គឺ​ពួក​នាហ្មឺន​មន្ត្រី​រដ្ឋាភិបាល​នៃ​បក្ស​កាន់​អំណាច

មាន​ការ​បញ្ចេញមតិ​ផ្អែក​លើ​ការពិត​ជាច្រើន​ក្នុង​មជ្ឈដ្ឋាន​ខ្មែរ​ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស​ថា សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ​វា​ពុល​រួច​ទៅ​ហើយ មិន​ចាំបាច់​អ្នក​ណា​ក្រៅ​ទៅ​បំពុល​ថែម​ទៀត​ទេ។ ពាក្យ​ខ្មែរ​ថា ពុល​មាន​ន័យ​ពីរ​យ៉ាង គឺ​ពុល​នឹង​វត្ថុ​ធាតុ ដូចជា​បរិភោគ​អ្វី​ខុស និង​ពុល​នឹង​ទម្លាប់ គឺ​ឈ្លក់ វក់ ងប់ ងងុល​នឹង​អ្វី​មួយ មាន​ស្រី ស្រា ល្បែង​ពាលា ពុករលួយ រំលោភ​បំពាន​ច្បាប់ សិទ្ធិ សេរីភាព​មនុស្ស ប្រព្រឹត្ត​អំពើ​អយុត្តិធម៌ អំពើ​ហិង្សា​ជាដើម។ល។ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាជន​កម្ពុជា​មាន​លោក ហ៊ុន...

ក្រុម​ឃ្លាំមើល​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ពិការ​ខាង​វិស័យ​សារព័ត៌មាន​ពិត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ

សកម្មជន​ក្នុង​សហគមន៍​ក្នុង​ទីក្រុង​ឡងប៊ិច ចាត់ទុក​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ដែល​ពិការភាព​ខាង​វិស័យ​ព័ត៌មាន​ពិត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​រដ្ឋាភិបាល​ប្រទេស​នេះ​ចាំ​តែ​កម្ទេច​សារព័ត៌មាន​ពិត​ដែល​ផ្សព្វផ្សាយ​ពី​ការ​បំផ្លាញ​សង្គម​ជាតិ។ សកម្មជន​ក្នុង​សហគមន៍​ក្នុង​ទីក្រុង​ឡងប៊ិច ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក លោក មួង ណារ៉េត លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា លោក​មិន​ដែល​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​លើ​ពិភពលោក​ចាប់​ខ្លួន​អ្នក​បញ្ចេញមតិ ឬ​អ្នក​សារព័ត៌មាន​ដែល​ចុះផ្សាយ​ពី​ការពិត​ក្នុង​សង្គម ដើម្បី​បង្ហាញ​ពី​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​កម្ពុជា​ជា​ប្រទេស​ដែល​ចម្លែក​ខុស​គេ ត្បិត​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​នេះ​តែង​រង​នូវ​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់។ សកម្មជន​ក្នុង​សហគមន៍​រូប​នេះ​ត្អូញត្អែរ​ថា...

IDEA TALK៖ យុទ្ធសាស្ត្រ​ទប់ទល់​នឹង​យុទ្ធនាការ​បំពុល​ព័ត៌មាន​របស់​របប​ផ្ដាច់ការ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២៤ ស្តីអំពី៖ «យុទ្ធសាស្ត្រ​ទប់ទល់​នឹង​យុទ្ធនាការ​បំពុល​ព័ត៌មាន​របស់​របប​ផ្ដាច់ការ»។

លោក ហ៊ុន ម៉ាណែត បន្ត​លើកលែង​ពន្ធ​ប៉ាតង់​សម្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​ប្រភេទ​ធុន​តូច​ទាំងអស់

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត បន្ត​លើ​ការ​លើកលែង​ពន្ធ​ប៉ាតង់​សម្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​ប្រភេទ​តូច​ទាំងអស់​រយៈពេល ៥​ឆ្នាំ និង​កាត់បន្ថយ​កម្រៃ​អាជ្ញាបណ្ណ​ស្នើសុំ​បង្កើត​អង្គភាព​សារព័ត៌មាន​ថ្មី​ចំនួន ៥០% ដើម្បី​ជួយ​សម្រួល​បន្ទុក​របស់​អ្នក​សារព័ត៌មាន​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​សកល និង​ស្នើសុំ​ឱ្យ​សារព័ត៌មាន​បន្ត​ធ្វើ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​ភាព​ពិត​ជាក់ស្តែង និង​ភាព​អសកម្ម​ក្នុង​សង្គម។ តាមរយៈ​សារ​ជូន​វេទិកា​និពន្ធ​នាយក​លើក​ទី​២០ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា នៅ​អាណត្តិ​ទី​៧ នេះ រដ្ឋាភិបាល​បន្ត​អនុវត្ត​តាម​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន លើ​ការ​លើកលែង​ពន្ធ​ប៉ាតង់​សម្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​តូចៗ​ទាំងអស់។ ប្រភព​ដដែល​លើកឡើង​ថា ស្ថាប័ន​សារព័ត៌មាន​គឺជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន ដោយ​រដ្ឋាភិបាល​តែងតែ​យកចិត្ត​ទុកដាក់​លើក​កម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន...

ក្រុម​អ្នក​ឃ្លាំមើល​ថា​ទាំង​រដ្ឋាភិបាល​និង​វិស័យ​សារព័ត៌មាន​ក្នុង​ស្រុក​ខ្លះ នាំគ្នា​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​បំពុល​ពលរដ្ឋ​ខ្លួនឯង

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ទាំង​រដ្ឋាភិបាល និង​វិស័យ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន នាំគ្នា​បំពុល​ពលរដ្ឋ​ខ្លួនឯង​ដោយ​ការ​ផ្សព្វផ្សាយ​តែ​រឿង​គ្មាន​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ ខណៈ​បញ្ហា​ព្រំដែន បញ្ហា​អន្តោប្រវេសន៍ បញ្ហា​អំពើពុករលួយ បញ្ហា​រំលោភ​ដីធ្លី និង​វិបត្តិ​នយោបាយ ជាដើម នៅតែ​ត្រូវ​បាន​បិទ​បាំង​មិន​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​ដឹង​ទៅវិញ។ អ្នក​ឃ្លាំមើល​សង្គម​លោក វ៉ន ចាន់ឡូត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល ដូចជា កាសែត...

IDEA TALK៖ កម្រិត​នៃ​ការ​តាមដាន​ព័ត៌មាន​សង្គម និង​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ស្តីអំពី៖ «កម្រិត​នៃ​ការ​តាមដាន​ព័ត៌មាន​សង្គម និង​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន»។

រដ្ឋបាល​ខេត្ត​កំពង់ចាម​ចេញ​បំភ្លឺ​ករណី​លោក អឹម ហាច រង​នូវ​ការ​វាយ​ដំ​ក្រោយ​ផ្សាយ​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់

រដ្ឋបាល​ខេត្ត​កំពង់ចាម បំភ្លឺ​ថា ករណី​លោក អឹម ហាច ដែល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ដោយ​ការ​វាយ​ដំ និង​ការ​ចាប់​ចង គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​សមត្ថកិច្ច​ឡើយ ព្រោះ​ទាំងអស់​នោះ​គឺជា​ទង្វើ​របស់​អ្នក​ស្រុក​ដែល​ជា​ម្ចាស់​ផ្ទះ​ប៉ុណ្ណោះ ខណៈ​សកម្មភាព​ដឹក​ឈើ​ដែល​លោក អឹម ហាច បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២ ខែ​ធ្នូ កន្លង​ទៅ ក៏​មិន​មែន​ជា​ឈើ​ខុស​ច្បាប់​ដែរ។ រដ្ឋបាល​ខេត្ត​កំពង់ចាម ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ប្រជាពលរដ្ឋ ៤​នាក់​ដែល​បាន​ចាប់​ចង​លោក អឹម ហាច...

កាសែត​រស្មី​កម្ពុជា​ដែល​សរសេរ​គាំទ្រ​បក្ស​កាន់​អំណាច​រយៈពេល ៣០​ឆ្នាំ​ប្រកាស​បិទ​ទ្វារ​លែង​ដំណើរការ​ទាំងស្រុង

កាសែត​រស្មី​កម្ពុជា ដែល​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ធំ និង​ចំណាស់​ជាងគេ​ដែល​សរសេរ​គាំទ្រ​គណបក្ស​កាន់​អំណាច​រយៈពេល ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រកាស​បិទ​ទ្វារ​លែង​ដំណើរការ​ទាំងស្រុង​ចាប់ពី​ថ្ងៃទី​០១ ខែ​ធ្នូ តទៅ ទាំង​គេហទំព័រ បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ ខណៈ​អ្នកកាសែត​ដែល​រង​នូវ​ការ​បាត់បង់​ការងារ ស្នើសុំ​ឲ្យ​ថ្នាក់​ដឹកនាំ​ពិចារណា​ឲ្យ​ពួកគេ​ចូល​ក្របខ័ណ្ឌ​រដ្ឋ។ បុគ្គលិក​ចាស់​វស្សា​របស់​រស្មី​កម្ពុជា គឺ​លោក ប៉ែន ខុន បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា អរគុណ​សន្តិភាព ដែល​បាន​ផ្តល់​ឱកាស​ឱ្យ​លោក​មាន​ការងារ​រហូត​ដល់ ៣៧​ឆ្នាំ ដោយ​ក្នុង​រយៈពេល ៣៧​ឆ្នាំ​នេះ ៧​ឆ្នាំ​លោក​បាន​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​បក្ស និង​រដ្ឋ និង​រយៈពេល ៣០​ឆ្នាំ​នៅ​ក្នុង​អង្គភាព​មួយ​នេះ...

Latest news

© 2021, ដេលី. All rights reserved.