37.5 C
Phnom Penh

TAG

ស ខេង

ក្រសួង​មហាផ្ទៃ​ព្រមាន​យុវជន​កុំ​ឱ្យ​បន្ត​ធ្វើ​សកម្មភាព​ទំនើង និង​ចៀស​ឱ្យ​ផុត​ពី​បទល្មើស​ឃាតកម្ម

ក្រសួង​មហាផ្ទៃ ព្រមាន​កុំ​ឱ្យ​យុវជន​ធ្វើ​សកម្មភាព​ទំនើង​នៅ​ក្នុង​សង្គម​បន្ត​ទៀត ជាពិសេស​ត្រូវ​ចៀស​ឱ្យ​ផុត​ពី​ការ​ប្រព្រឹត្ត​ដែល​នាំ​ទៅ​ដល់​បទល្មើស​ឃាតកម្ម និង​ប៉ុនប៉ង​ឃាតកម្ម ដែល​នឹង​ត្រូវ​រង​ទោសទណ្ឌ​ចាប់ពី ១០​ឆ្នាំ​ទៅ ១៥​ឆ្នាំ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​បទល្មើស​ឃាតកម្ម​ពាក់ព័ន្ធ​នឹង​សកម្មភាព​ក្មេង​ទំនើង​នៅ​ថ្ងៃទី​៦ មីនា ថា បទល្មើស​ឃាតកម្ម​សំដៅ​ដល់​រាល់​អំពើ​ប្រព្រឹត្ត​ទាំងអស់​របស់​ជន​បង្ក​ដែល​មាន​ចេតនា​ចង់​ឱ្យ​ជនរងគ្រោះ ឬ​គូបដិបក្ខ​របស់​ខ្លួន​ស្លាប់ ដោយ​សកម្មភាព​សកម្ម​រស់​រវើក ដូចជា ការ​វាយដំ និង​កាប់​ចាក់ ជាដើម នៅ​ក្នុង​ពេល​នៃ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ។ អ្នកនាំពាក្យ​រូប​នេះ ពន្យល់​ថា...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន កំពុង​រៀប​ល្បិច​កម្ចាត់​បណ្ដាញ​គាំទ្រ​គ្រួសារ​លោក ស ខេង និង​លោក ទៀ បាញ់

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា អះអាង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា​លោក ហ៊ុន សែន កំពុង​រៀប​ល្បិចកល​នយោបាយ​កម្ចាត់​បណ្ដាញ​សមាជិក​បក្ស​គាំទ្រ​គ្រួសារ​លោក ស ខេង និង​បណ្ដាញ​សមាជិក​បក្ស​ដែល​គាំទ្រ​លោក ទៀ បាញ់ ដើម្បី​ឱ្យ​ត្រកូល​ហ៊ុន​អាច​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​ថ្ងៃ​អនាគត។ ប្រធាន​វិទ្យុ​ផ្សាយ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​០១...

តើ​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​យៀកណាម​លើក​បន្តុប មាន​គំនិត​ខុស​គ្នា​ឬ​ទេ?

ក្រុម​អ្នកវិភាគ​នយោបាយ លើកឡើង​ថា ការ​បញ្ជាក់​ជំហរ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ដែល​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​ប្រកាស​គាំទ្រ​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​រឹតតែ​ច្បាស់​ថា គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV DTA) គឺជា​ផែនការ​នយោបាយ​របស់​វៀតណាម យ៉ាង​ពិតប្រាកដ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia...

លោក ស ខេង ប្រកាស​ជំហរ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ដើម្បី​បញ្ចៀស​ការ​យក​ឈ្មោះ​របស់​លោក​ទៅ​ប្រើ

អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ស ខេង បាន​ប្រកាស​ជំហរ​បន្ត​គាំទ្រ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដើម្បី​បញ្ចៀស​ការ​យក​ឈ្មោះ​របស់​លោក​ទៅ​ប្រើ​ភ្ជាប់​ជាមួយ​បក្ស​ប្រឆាំង និង​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ។ លោក ស ខេង កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា នេះ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ការ​ដែល​លោក​ចេញ​គាំទ្រ​ដូច្នេះ​ដោយសារតែ​អ្នក​មាន​និន្នាការ​ប្រឆាំង​នៅតែ​បន្ត​លើកឡើង​ដដែលៗ​តាមរយៈ​បណ្ដាញ​សង្គម និង​សារព័ត៌មាន​នានា ហើយ​ជាពិសេស​តាម​ការ​ឃោសនា​អកុសល ដោយ​ប្រតិដ្ឋ​នូវ​ព័ត៌មាន​ចោទប្រកាន់​លោក។ លោក ស ខេង ចោទ​ថា បណ្ដាញ​សារព័ត៌មាន​បាន​យក​ឈ្មោះ​លោក​ធ្វើ​ជា​ប្រធានបទ​នេះ​ក្នុង​បំណង​ដ៏​កខ្វក់​ដើម្បី​បំបែកបំបាក់​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ...

IDEA TALK៖ ហេតុ​អ្វី​ភាគី​លោក ហ៊ុន សែន មិន​ទុកចិត្ត​ភាគី​លោក ស ខេង ករណី​នាយករដ្ឋមន្ត្រី​ស្តីទី?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៣ ស្តីអំពី៖ «ហេតុ​អ្វី​ភាគី​លោក ហ៊ុន សែន មិន​ទុកចិត្ត​ភាគី​លោក ស ខេង ករណី​នាយករដ្ឋមន្ត្រី​ស្តីទី?»។

កូន​អ្នកស្រី ម៉ែន សំអន និង​កូន​លោក ប្រាក់ សុខុន ត្រូវ​តែងតាំង​ជា​អភិបាល​ខេត្ត​និង​រដ្ឋមន្ត្រី ខណៈ​កូនៗ​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​តែងតាំង​ដែរ

កូន​របស់​អ្នកស្រី ម៉ែន សំអន និង​កូន​របស់​លោក ប្រាក់ សុខុន ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​ស្វាយរៀង និង​ខេត្ត​សៀមរាប រួម​ទាំង​កូន​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​តែងតាំង​ក្នុង​មុខតំណែង​ផ្សេងៗ​ផង​ដែរ។ ក្នុង​ព្រះរាជក្រឹត្យ​ដាច់ដោយឡែក​ពី​គ្នា​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្ដេច បរមនាថ នរោត្ដម សីហមុនី កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​តែងតាំង​លោក ប្រាក់ សោភ័ណ្ឌ ជា​អភិបាល​ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃ​នេះ​តទៅ។ លោក...

គណបក្ស​ភ្លើង​ទៀន​ខកចិត្ត​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បដិសេធ​សំណើ​សុំ​ជួប​លោក ស ខេង

គណបក្ស​ភ្លើង​ទៀន​សម្ដែង​ការ​ខកចិត្ត បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បដិសេធ​លិខិត​របស់​គណបក្ស​នេះ​ដែល​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​បក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​របស់​បក្ស​ភ្លើង​ទៀន។ សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២៣ របស់​គណបក្ស​ភ្លើង​ទៀន ឲ្យ​ដឹង​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រសួង​មហាផ្ទៃ​មិន​ទទួល​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ពាក់ព័ន្ធ​ការ​រក​ដំណោះស្រាយ​ជុំវិញ​ឯកសារ​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​របស់​គណបក្ស​ភ្លើង​ទៀន​នោះ។ ជាក់ស្ដែង កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២៣ គណបក្ស​ភ្លើង​ទៀន​ថា​ខ្លួន​បាន​ដាក់​លិខិត​ដូច​គ្នា​នេះ​ទៅ​ក្រសួង​មហាផ្ទៃ​ដែរ ប៉ុន្តែ​ត្រូវ​ក្រសួង​មហាផ្ទៃ​បដិសេធ ដោយ​ទាមទារ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ដាក់​លិខិត​នេះ​នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ វិញ។ ប៉ុន្តែ​ក្រោយពី​បោះឆ្នោត​រួច​ហើយ បែរ​ជា​ក្រសួង​មហាផ្ទៃ​មិន​ទទួលយក​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ដាក់​ទៅ​កាលពី​ថ្ងៃទី​២...

លោក ស ខេង ស្នើ​ពលរដ្ឋ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ដើម្បី​កម្ពុជា​ឈរ​ស្មើ​មុខ​ប្រទេស​នានា​លើ​ឆាក​អន្តរជាតិ

លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្នើ​ប្រជាពលរដ្ឋ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​គណបក្ស​មួយ​នេះ​បាន​ដឹកនាំ​មាតុភូមិ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​រុងរឿង និង​ឈរ​ស្មើ​មុខ​ប្រទេស​នានា​នៅ​លើ​ឆាក​អន្តរជាតិ។ ថ្លែង​ក្នុង​ឱកាស​ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​៣ ខែ​កក្កដា លោក ស ខេង អំពាវនាវ​ដល់​សមាជិក​សមាជិកា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រួម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត សូម​ត្រៀម​លក្ខណៈ​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​គាំទ្រ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៣។ លោក ស ខេង បាន​លើកឡើង​ថា...

អតីត​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ទម្លាយ​ពី​ការ​ប្រជែង​អំណាច​រវាង​លោក ហ៊ុន សែន និង​លោក ស ខេង

អតីត​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា ការ​ប្រជែង​អំណាច​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​ឱ្យ​មាន​ការ​ប្រេះស្រាំ​ផ្ទៃក្នុង​រវាង​លោក ហ៊ុន សែន និង​លោក ស ខេង យ៉ាង​ខ្លាំង​តាមរយៈ​ល្បិចកល​ផ្ទេរ​អំណាច​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត ស្នង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​មុខ។ អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៧...

លោក ស ខេង ផ្អាក​ចូលរួម​កម្មវិធី​ការងារ​នានា​ក្រោយពី​ធ្វើ​តេស្ដ​ឃើញ​វិជ្ជមាន​កូវីដ-១៩

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​សុក្រ ទី​១២ ឧសភា នេះ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ដំណើរការ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ដែល​ត្រូវ​ជំរុញ​ឱ្យ​លោក​ត្រូវ​លុប​ចោល​កម្មវិធី​នានា​ដែល​លោក​ត្រូវ​ចូលរួម​នៅ​ពេលនេះ​ទាំងអស់។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ ឧសភា នេះ​ថា បន្ទាប់ពី​មាន​អាការៈ​សុខភាព​ខុស​ប្លែក​ពី​ធម្មតា លោក​បាន​ធ្វើ​តេស្ដ​រក​ឃើញ​ថា​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩។ បន្ទាប់ពី​រក​ឃើញ​ភ្លាម លោក​ក៏​បាន​ណែនាំ​ឲ្យ​ក្រុម​គ្រួសារ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​របស់​លោក​ធ្វើ​តេស្ដ និង​តាមដាន​សុខភាព​ដូច​គ្នា​ដែរ។ លោក ស...

Latest news

© 2021, ដេលី. All rights reserved.