ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
35.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ស ខេង
នយោបាយ
លោក ស ខេង ប្ដេជ្ញាធានាបរិយាកាសបោះឆ្នោតល្អអំឡុងជួបមន្ត្រីជាន់ខ្ពស់ជប៉ុន
ឌឹ ខេមបូឌា ដេលី
-
February 12, 2023
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្ដេជ្ញាធានាដល់ដំណើរការបោះឆ្នោតជាតិជ្រើសតំណាងរាស្ត្រដែលនឹងខិតមកដល់ក្នុងពេលខាងមុខនេះ ឲ្យប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ការប្ដេជ្ញារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំគណៈប្រតិភូវិនិយោគិនជប៉ុន លោក Takahashi Fumiaki កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ស ខេង បានថ្លែងថា នៅឆ្នាំ២០២៣ នេះ រដ្ឋាភិបាលកម្ពុជាមានភារកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះការរៀបចំធ្វើជាម្ចាស់ផ្ទះនូវកីឡាស៊ីហ្គេម...
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃចាត់តាំងក្រុមការងារត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទូទាំងប្រទេស
ឌឹ ខេមបូឌា ដេលី
-
February 3, 2023
ក្រសួងមហាផ្ទៃ ចាត់តាំងក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទូទាំង ២៥រាជធានី-ខេត្ត ដើម្បីបូកសរុបសភាពការណ៍ទូទាំងប្រទេសតាមដំណាក់កាលនីមួយៗជូនរាជរដ្ឋាភិបាល ស្របពេលដែលការបោះឆ្នោតជាតិអាណត្តិទី៧ ឆ្នាំ២០២៣ កាន់តែកៀកខិតជិតមកដល់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញសេចក្តីសម្រេចចាត់តាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួងជិត ១០០នាក់ ជាក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ ដោយសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំគោលការណ៍ និងវិធានការនានាក្នុងការអនុវត្តនៅតាមឃុំ-សង្កាត់នីមួយៗនៅទូទាំងប្រទេស។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់ថា ក្រុមការងារទាំងនេះមានភារកិច្ចធ្វើការបូកសរុបវាយតម្លៃសភាពការណ៍...
ព័ត៌មានជាតិ
លោក ស ខេង៖ គ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងអត្រាខ្ពស់ក្នុងចំណោមគ្រោះថ្នាក់សង្គមផ្សេងទៀត
ឌឹ ខេមបូឌា ដេលី
-
February 1, 2023
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២២ នេះ នៅតែស្ថិតក្នុងអត្រាខ្ពស់ នាំឲ្យពលរដ្ឋស្លាប់ និងរបួសច្រើនក្នុងចំណោមគ្រោះថ្នាក់សង្គមផ្សេងទៀត។ ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ប្រារព្ធនៅក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនោះ លោក ស ខេង ថ្លែងថា ឆ្នាំ២០២២ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យពលរដ្ឋចំនួនជាង...
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែធម្មយាត្រានៅដើមខែក្រោយ
ឌឹ ខេមបូឌា ដេលី
-
January 26, 2023
ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែធម្មយាត្រាក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែត្រូវធ្វើការសម្របសម្រួល និងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះដោយអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែធម្មយាត្រាពីទីក្រុងភ្នំពេញ ទៅខេត្តពោធិ៍សាត់ ប៉ុន្តែប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើការសម្របសម្រួល និងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីកំណត់អំពីទីតាំងជួបជុំឱ្យបានច្បាស់លាស់។ លោក ស ខេង...
នយោបាយ
លោក សម រង្ស៊ី ថាកម្ពុជាជាឋានសួគ៌សម្រាប់ឧក្រិដ្ឋជនការពារដោយរដ្ឋអំណាចលោក ហ៊ុន សែន
ឌឹ ខេមបូឌា ដេលី
-
January 26, 2023
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចោទថាកម្ពុជាបានក្លាយទៅជាឋានសួគ៌ដ៏សុខសាន្តសម្រាប់ក្រុមចោរ និងឧក្រិដ្ឋជនគ្រប់ប្រភេទ ដែលមករស់នៅក្រោមការការពារពីរដ្ឋអំណាចពុករលួយដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន។ អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៦ មករា នេះថា ឧក្រិដ្ឋជន និងក្រុមចោរទាំងនោះបានធ្វើសកម្មភាពតាមអំពើចិត្តនៅកម្ពុជា ដោយសារតែមានការការពារពីរដ្ឋអំណាចពុករលួយឯកបក្សដូចសព្វថ្ងៃនេះ។ លោកបន្ថែមថា សកម្មភាពខុសច្បាប់ទាំងនោះមានដូចជា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការលាងលុយកខ្វក់ ជាដើម...
គ្រឿងញៀន
អ្នកឃ្លាំមើល៖ បទល្មើសគ្រឿងញៀនកើនទ្វេដងជាសញ្ញាគ្រោះថ្នាក់ដល់សង្គមនិងធនធានមនុស្ស
ឌឹ ខេមបូឌា ដេលី
-
January 10, 2023
អ្នកឃ្លាំមើលសង្គមលើកឡើងថា ទំហំនៃការរឹបអូស និងឃាត់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅឆ្នាំនេះបានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២១ បង្ហាញពីសញ្ញាគ្រោះថ្នាក់ និងគំរាមកំហែងខ្លាំងដល់យុវជន និងសង្គមជាតិកម្ពុជាបច្ចុប្បន្ន និងអនាគត។ ការលើកឡើងនេះ បន្ទាប់ពីសេចក្តីរាយការណ៍របស់អាជ្ញាធរជាតិបង្ហាញថា ក្នុងឆ្នាំ២០២២ កន្លងទៅ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសបានជិត ៦៣០០ករណី (៦២៩០ករណី) ឃាត់ខ្លួនមនុស្សជិត ១ម៉ឺន ៥ពាន់នាក់ (១៤៧៨៤នាក់) និងរឹបអូសបានគ្រឿងញៀនជាច្រើនប្រភេទជិត ១៥តោន។ តួលេខនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា បទល្មើសគ្រឿងញៀននៅកម្ពុជាបានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២១...
ច្បាប់
សមត្ថកិច្ចបញ្ជូនសំណុំរឿងអតីតអភិបាលរងខេត្តកែបទៅតុលាការករណីបៀតបៀននិងប្រើហិង្សា
ឌឹ ខេមបូឌា ដេលី
-
January 3, 2023
ស្នងការនគរបាលខេត្តកែប បញ្ជូនសំណុំរឿងអតីតអភិបាលរងខេត្តនេះទៅតុលាការ ករណីប្រព្រឹត្តអំពើហិង្សាលើស្ត្រីដែលជាមន្ត្រីពន្ធដារម្នាក់ និងករណីបៀតបៀនលើស្ត្រី ២នាក់ បន្ទាប់ពីលោក ហ៊ុន សែន បានដកតំណែង បើទោះបីជាអតីតមន្ត្រីរូបនេះកំពុងគេចខ្លួនក្តី។ បើតាមលោក សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ប្រាប់សារព័ត៌មានក្នុងស្រុកថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងអតីតអភិបាលរងខេត្តកែប លោក ភូ លិ ករណីបង្ករបួសស្នាម និងបៀតបៀនលើស្ត្រី...
គ្រឿងញៀន
អ្នកបើកបរយានយន្តគ្រប់ប្រភេទនឹងត្រូវដកហូតប័ណ្ណបើកបរ បើរកឃើញមានសារធាតុញៀន
ឌឹ ខេមបូឌា ដេលី
-
December 30, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានថា អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលរកឃើញថាមានសារធាតុញៀន នឹងត្រូវដកហូតប័ណ្ណបើកបរ និងបញ្ឈប់ការបើកបររហូតទាល់តែធ្វើតេស្ដលែងមានសារធាតុញៀន ទើបប្រគល់ឱ្យវិញ។ លោក ស ខេង ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលកំពុងតែប្រជុំឆ្លងសេចក្ដីព្រាងនៅពេលនេះ គឺមានចែងអំពីអ្នកបើកបរទាំងឡាយណាដែលត្រូវបានរកឃើញមានសារធាតុញៀន។ លោកថា ក្នុងនោះក៏នឹងមានការដកហូតប័ណ្ណបើកបរ និងមិនអនុញ្ញាតឱ្យបើកបររថយន្តបន្តទៀតផងដែរ អំឡុងពេលដែលច្បាប់នេះមិនទាន់ចែងអំពីទោសបញ្ញត្តិណាមួយឱ្យបានជាក់លាក់ជុំវិញករណីនេះ។ លោក ស ខេង...
គ្រឿងញៀន
លោក ស ខេង ស្នើពលរដ្ឋជួយការពារកូនៗកុំឱ្យប្រើប្រាស់គ្រឿងញៀនខណៈរដ្ឋាភិបាលបរាជ័យទប់ស្កាត់
ឌឹ ខេមបូឌា ដេលី
-
December 28, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្នើឲ្យពលរដ្ឋជួយការពារកូនកុំឲ្យប្រើប្រាស់គ្រឿងញៀន ដោយសារបច្ចុប្បន្ន គ្រឿងញៀនកំពុងវាយលុកទៅលើមនុស្សអាយុចន្លោះពី ១៥ឆ្នាំដល់ក្រោមអាយុ ៤០ឆ្នាំ ស្របពេលរដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់។ ការស្នើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។ លោក ស ខេង ថ្លែងថា ក្នុងមួយថ្ងៃសមត្ថកិច្ចបង្ក្រាប និងចាប់បានអ្នកចែកចាយ និងលក់ដូរគ្រឿងញៀនចំនួន ១ករណីនៅក្នុង ១០រាជធានី-ខេត្ត។...
ព័ត៌មានជាតិ
លោក ស ខេង អំពាវនាវឱ្យពលរដ្ឋចូលរួមដាំដើមឈើនិងការពារព្រៃឈើនៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
December 19, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវឲ្យពលរដ្ឋចូលរួមដាំដើមឈើ និងរួមគ្នាការពារព្រៃឈើនៅកម្ពុជា ឲ្យបានគង់វង្សបន្តទៅទៀត។ លោកលើកឡើងបែបនេះនៅក្នុងកម្មវិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ លោក ស ខេង ក៏បានរៀបរាប់ពីរបៀបក្រុមឈ្មួញរកស៊ីឈើក្រញូងខុសច្បាប់ពីប្រទេសថៃ ឡាវ និងកម្ពុជា នាំយកទៅលក់នៅប្រទេសវៀតណាម និងប្រទេសចិន ព្រមទាំងកែច្នៃជាវត្ថុផ្សេងៗសម្រាប់តុបតែងនៅក្នុងផ្ទះ។ លោកបន្តថា ពលរដ្ឋខ្លះមិនស្គាល់ប្រភេទឈើក្រញូងនោះទេ ក៏ប៉ុន្តែឈ្មួញរកស៊ីឈើទាំងអស់នោះជាអ្នកប្រាប់ឲ្យស្គាល់ និងបញ្ជាឲ្យពលរដ្ឋកាប់...
1
2
3
4
...
14
Page 3 of 14
Latest news
រាជរដ្ឋាភិបាលខ្មែរ ចោទរាជរដ្ឋាភិបាលថៃ ថាពន្យារពេលចរចារឿងព្រំដែន
July 22, 2026
ស្ថានភាពសេដ្ឋកិច្ចជាតិ និង ទំនាក់ទំនងពាណិជ្ជការអន្តរជាតិ
July 22, 2026
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%
July 12, 2026
មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
July 12, 2026
នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ
July 12, 2026
© 2021,
ដេលី
. All rights reserved.