TAG
ហ៊ុន កុសល
សកម្មជនថាការស្វែងរកយុត្តិធម៌តាមគោលនយោបាយអហិង្សាលោក កឹម សុខា សល់ត្រឹមអនុស្សាវរីយ៍
សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លើកឡើងថា អនុស្សាវរីយ៍ដែលធ្លាប់តស៊ូជាមួយគ្នាស្វែងរកយុត្តិធម៌សង្គម ស្វែងរកលទ្ធិប្រជាធិបតេយ្យតាមរយៈគោលនយោបាយអហិង្សារបស់លោក កឹម សុខា កន្លងមក គ្រាន់តែជាការចងចាំប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីបក្សប្រឆាំងខ្លះបាននាំគ្នាចុះចូលជាមួយបក្សកាន់អំណាចដើម្បីទទួលអំណាច និងបុណ្យស័ក្តិ។
សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៨ មេសា នេះថា អនុស្សាវរីយ៍ដែលធ្លាប់តែតស៊ូជាមួយគ្នាស្វែងរកយុត្តិធម៌សង្គម ស្វែងរកលទ្ធិប្រជាធិបតេយ្យតាមរយៈគោលនយោបាយអហិង្សាកន្លងមក គ្រាន់តែជាការចងចាំប៉ុណ្ណោះ ព្រោះថាអនុស្សាវរីយ៍ដ៏ជូរចត់ និងផ្អែមល្ហែមដែលខំតស៊ូដើម្បីទឹកដីដ៏កម្សត់របស់ខ្លួន ត្រូវរលាយទៅវិញត្រឹមតែបាយ ១ចាន និងសាច់មួយដុំទៅវិញ។
សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិរូបនេះត្អូញត្អែរថា...
មន្ត្រីនិងសកម្មជនស្និទ្ធលោក កឹម សុខា ៤នាក់ត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបន្ទាប់ពីចុះចូល
សកម្មជន និងមន្ត្រីបក្សប្រឆាំងដែលស្និទ្ធនឹងលោក កឹម សុខា សរុបចំនួន ៤នាក់ហើយត្រូវបានព្រះមហាក្សត្រតែងតាំងជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា តាមសំណើរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បន្ទាប់ពីពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា។
អតីតសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ២រូប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ ក្រោយពេលពួកគេសម្រេចចុះចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ប៉ែន ផល្លីកា ដែលជាអតីតអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តសៀមរាប...
លោក ហ៊ុន កុសល ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមសំណើរបស់លោក ហ៊ុន សែន បន្ទាប់ពីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីពេលថ្មីៗនេះ។
យោងតាមព្រះរាជក្រឹត្យដែលបានឡាយព្រះហស្តលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា ការត្រាស់បង្គាប់តែងតាំងលោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីថ្ងៃទី២៣...
មន្ត្រី CNRP ពឹងពាក់មេធាវីឱ្យជួយការពារក្ដីជូនលោក ហ៊ុន កុសល សកម្មជនគណបក្សសង្គ្រោះជាតិ
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ សម្រេចពឹងពាក់មេធាវីលោក សឺន ជុំជួន ឱ្យជួយការពារក្តីជូនសកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល ក្រោយពីរងនូវការចោទប្រកាន់ពីបទប្រមាថអង្គព្រះមហាក្សត្រពីលោក ហ៊ុន សែន និងត្រូវឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ មេសា នេះថា ការចោទប្រកាន់របស់លោក...
មន្ត្រីពន្ធនាគារមិនអនុញ្ញាតឱ្យលោក មាជ សុវណ្ណារ៉ា ចូលសួរសុខទុក្ខលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ត្រូវបានមន្ត្រីពន្ធនាគាររារាំងមិនអនុញ្ញាតឱ្យចូលទៅសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសទេនៅថ្ងៃចន្ទ ទី២៧ មីនា នេះ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ មីនា នេះថា លោកមិនយល់ពីនីតិវិធីរបស់មន្ត្រីពន្ធនាគារ...
វេទិកាពលរដ្ឋអំពាវនាវឱ្យទម្លាក់បទចោទនិងដោះលែងលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន
វេទិកាពលរដ្ឋអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទ និងដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ដោយឥតលក្ខខណ្ឌ ព្រោះការលើកឡើងរបស់សកម្មជននយោបាយទាំងពីរនេះជាទម្រង់សេរីភាពក្នុងការបញ្ចេញមតិ មិនមែនជាការញុះញង់ដូចការចោទប្រកាន់។
វេទិកាពលរដ្ឋបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា ការចាប់ខ្លួនសកម្មជននយោបាយទាំងពីរនេះជាការរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា៤១ ដែលបានចែងអំពីសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលអះអាងថា ការចាប់ខ្លួននេះក៏ជាការរំលោភលើសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សត្រង់មាត្រា១៩ ដែលបានចែងអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការសម្ដែងមតិផងដែរ ព្រោះថាមាត្រានេះបានចែងយ៉ាងច្បាស់ថា សិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការបញ្ចេញមតិដោយគ្មានការជ្រៀតជ្រែក...
លោក ហ៊ុន សែន អះអាងថាលោកជាអ្នកបញ្ជាឱ្យចាប់លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល
បុរសខ្លាំង លោក ហ៊ុន សែន ប្រកាសជាសាធារណៈថា លោកជាអ្នកបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល កាលពីថ្ងៃទី២១ មីនា ត្រឹមតែជាង ១ម៉ោងប៉ុណ្ណោះ ព្រោះពួកគេប្រមាថព្រះចេស្តាព្រះមហាក្សត្រ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាថ្ងៃពុធ នេះ បុរសខ្លាំងក្រាញអំណាច លោក ហ៊ុន សែន ថ្លែងថា ការដែលសមត្ថកិច្ចចាប់ខ្លួនលោក...
IDEA TALK៖ តើការចាប់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ធ្វើឡើងតាមបែបកំហឹង ឬជាការសងសឹកផ្នែកនយោបាយ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ស្តីអំពី៖ «តើការចាប់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ធ្វើឡើងតាមបែបកំហឹង ឬជាការសងសឹកផ្នែកនយោបាយ?»។
សមត្ថកិច្ចចាប់ខ្លួនលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ក្រោយបញ្ចេញមតិលើហ្វេសប៊ុក
សកម្មជនដែលស្និទ្ធនឹងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺលោក ហ៊ុន កុសល ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ និងលោក យឹម ស៊ីណន ជាអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនហើយនៅថ្ងៃអង្គារ ទី២១ មីនា នេះ បន្ទាប់ពីពួកគេបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុកជុំវិញការចូលរួមពិធីព្រះរាជទានព្រះអគ្គីជ័យកីឡា ឬភ្លើងជ័យសម្រាប់សម្ពោធកីឡាស៊ីហ្គេមរបស់ព្រះមហាក្សត្រខ្មែរនៅខេត្តសៀមរាប។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃអង្គារនេះ ដោយភ្ជាប់រូបថតព្រះមហាក្សត្រចូលរួមពិធីព្រះរាជទានព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅខេត្តសៀមរាប...
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ឱ្យក្រុមការងារយុវជនបក្សប្រជាជនអូសទាញសមាជិកបក្សដទៃឱ្យគាំទ្របក្សកាន់អំណាច
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារគណបក្សកាន់អំណាចខេត្តត្បូងឃ្មុំ លោក គឹម សន្តិភាព ជំរុញឱ្យក្រុមការងារយុវជនរបស់គណបក្សកាន់អំណាច រៀបចំផែនការសកម្មភាពពង្រីកសមាជិកថ្មី ដោយការអូសទាញសមាជិកបក្សដទៃឱ្យគាំទ្របក្សកាន់អំណាច ដើម្បីយកឈ្នះការបោះឆ្នោតជាតិឆ្នាំ២០២៣។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព លើកឡើងនៅក្នុងកម្មវិធីជួបជុំក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា ក្នុងឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមករា នេះថា សមាជិករបស់គណបក្សកាន់អំណាចទាំងអស់ត្រូវគោរពតាមគោលនយោបាយរបស់គណបក្ស និងត្រូវអូសទាញយុវជនបក្សដទៃឱ្យងាកមកគាំទ្របក្សប្រជាជនកម្ពុជា ដើម្បីយកឈ្នះការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះឱ្យបាន។
លោកអំពាវនាវឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ក្នុងឃុំវាលម្លូ ពង្រឹងនិងខិតខំអនុវត្តនូវរចនាសម្ព័ន្ធដឹកនាំផែនការសកម្មភាពការងារពង្រីកសមាជិកបក្ស...