ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ហ៊ុន កុសល
នយោបាយ
លោក កឹម សុខា អះអាងថាបានពិភាក្សាការងារជាច្រើនជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
September 24, 2022
មេដឹកនាំបក្សប្រឆាំងដែលមិនទាន់មានសេរីភាពពេញលេញឡើងវិញ លោក កឹម សុខា អះអាងនៅថ្ងៃសុក្រ ចុងសប្តាហ៍នេះថា លោកបានជួបពិភាក្សាការងារជាច្រើនជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅគេហដ្ឋានរបស់លោកផ្ទាល់ក្នុងទីក្រុងភ្នំពេញ។ ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងតស៊ូដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរូបនេះ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៣ កញ្ញា នេះថា ខ្លួនលោកផ្ទាល់ និងក្រុមគ្រួសារ ពិតជាមានកិត្តិយសខ្លាំងណាស់ដែលឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អ្នកស្រី Carmen Moreno បានមកជួបពិភាក្សាការងារជាមួយលោកដល់គេហដ្ឋានរបស់លោកដោយផ្ទាល់ក្នុងទីក្រុងភ្នំពេញ នាឱកាសបុណ្យភ្ជុំប្រពៃណីជាតិខ្មែរដែលនឹងប្រារព្ធឡើងនៅពេលដ៏ខ្លីខាងមុខនេះ។ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន...
នយោបាយ
លោក ហ៊ុន ម៉ានី ប្រាប់សមាជិកបក្សនៅមូលដ្ឋានត្រៀមខ្លួនជានិច្ចក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌
ឌឹ ខេមបូឌា ដេលី
-
September 20, 2022
កូនប្រុសពៅរបស់បុរសខ្លាំងក្រាញអំណាចតត្រកូល លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ណែនាំឱ្យសមាជិកបក្សរបស់ខ្លួននៅមូលដ្ឋានទាំងអស់ ត្រៀមខ្លួនជានិច្ចដើម្បីទប់ស្កាត់គម្រោងការធ្វើបដិវត្តន៍ពណ៌ណាមួយដែលប្រឆាំងនឹងការដឹកនាំរបស់ឪពុករបស់លោកឲ្យបានជាដាច់ខាត។ កូនប្រុសបង្កើតរបស់លោក ហ៊ុន សែន ដែលចង់បានតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានចេញមុខការពារឪពុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនៅមូលដ្ឋានថា សមាជិកបក្សរបស់ខ្លួននៅមូលដ្ឋានទាំងអស់ត្រៀមខ្លួនជានិច្ច ដើម្បីទប់ស្កាត់គម្រោងការធ្វើបដិវត្តន៍ពណ៌ណាមួយដែលប្រឆាំងនឹងការដឹកនាំរបស់ឪពុករបស់លោក និងដើម្បីធានាឱ្យបាននូវសុខសន្តិភាពយូរអង្វែងទៅថ្ងៃអនាគត។ កូនប្រុសរបស់មេដឹកនាំដែលក្រាញអំណាចរូបនេះ...
នយោបាយ
សកម្មជនរិះគន់ថាការផ្តល់តួនាទីដល់ក្រុមចុះចូលជាមួយបក្សកាន់អំណាចគ្មានតម្លៃសម្រាប់ជាតិឡើយ
ឌឹ ខេមបូឌា ដេលី
-
August 23, 2022
សកម្មជននយោបាយខ្លះនិយាយថា ការផ្តល់តួនាទីទៅដល់ក្រុមអតីតមន្ត្រីគណបក្សក្រៅរដ្ឋាភិបាលដែលបានចុះចូលជាមួយបក្សកាន់អំណាច បង្ហាញឱ្យឃើញថា ពួកគេមិនមែនចូលប្រឡូកក្នុងទីលាននយោបាយដើម្បីរកផលប្រយោជន៍សម្រាប់ជាតិនោះទេ គឺពួកគេកំពុងស្វែងរកផលប្រយោជន៍ឱ្យខ្លួនឯងតែប៉ុណ្ណោះ។ លោក ហ៊ុន កុសល ដែលជាសកម្មជនបក្សប្រឆាំង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ សីហា នេះថា ការចុះចូលជាមួយគណបក្សកាន់អំណាច គឺជារឿងរបស់បុគ្គលផ្ទាល់ខ្លួនរបស់ពួកគេ ដែលនឹងមិនប៉ះពាល់អ្វីដល់ស្មារតីតស៊ូ និងភក្តីភាពរបស់ប្រជាជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរនោះទេ។ ផ្ទុយទៅវិញ ទង្វើបែបនេះគ្រាន់តែជាការបង្កនូវភាពអាម៉ាស់ដល់ខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ក្រោយការថ្កោលទោសជុំទិសពីពលរដ្ឋប៉ុណ្ណោះ។ លោក ហ៊ុន កុសល...
ព័ត៌មានជាតិ
រដ្ឋាភិបាលថាកម្ពុជានឹងទទួលបាន ៧០% នៃប្រេងឆៅដែលគេលួចកាលពីឆ្នាំមុន
ឌឹ ខេមបូឌា ដេលី
-
August 11, 2022
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល អះអាងថា កម្ពុជានឹងទទួលបានចំណែក ៧០% នៃប្រេងឆៅរបស់ខ្លួនក្នុងចំណោមប្រេងជិត ៣០ម៉ឺនបារ៉ែលដែលត្រូវគេលួចដឹកតាមកប៉ាល់កាលពីឆ្នាំ២០២១ កន្លងទៅ ក្រោយពីបានដឹកយកមករក្សាទុកនៅក្នុងប្រទេសថៃ។ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ថា ក្រុមការងាររបស់រដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើការចរចាយ៉ាងសកម្មជាមួយភាគីម្ចាស់កប៉ាល់ MT Strovolos ដែលដឹកប្រេងកម្ពុជាទៅ...
នយោបាយ
សម្ពន្ធភាពរបស់គណបក្សក្រៅរដ្ឋាភិបាលនៅកម្ពុជាកំពុងជួបបញ្ហាចម្រូងចម្រាស
ឌឹ ខេមបូឌា ដេលី
-
July 29, 2022
ការចងសម្ពន្ធភាពរបស់គណបក្សក្រៅរដ្ឋាភិបាល កំពុងជួបបញ្ហាចម្រូងចម្រាសដោយសារសកម្មជនរបស់គណបក្សភ្លើងទៀន នៅមិនទាន់ទុកចិត្តគណបក្សផ្សេងៗទៀត បើទោះជាមានការអំពាវនាវឲ្យអ្នកប្រជាធិបតេយ្យចាំបាច់ត្រូវសហការគ្នាដើម្បីឱ្យគណបក្សដែលទទួលបានអាសនៈច្រើន និងអាសនៈតិចក្លាយទៅជាកម្លាំងមួយប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋសភាក៏ដោយ។ សកម្មជនសកម្មៗរបស់គណបក្សភ្លើងទៀន បេក្ខជនចៅសង្កាត់អូរចារ អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានអះអាងកាលពីថ្ងៃទី២៧ កក្កដា ថា ក្នុងកាលៈទេសៈនេះគ្មានភាពចាំបាច់ណាមួយដែលគណបក្សភ្លើងទៀន ត្រូវទៅរួបរួមជាមួយបក្សផ្សេងឡើយ ព្រោះថាគណបក្សភ្លើងទៀនមិនឆោតល្ងង់ទៅចងសម្ពន្ធភាពជាមួយគណបក្សដែលគ្មានភាពស្មោះត្រង់នោះទេ។ ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី ដែលនៅពេលនេះត្រូវគេដឹងថាជាអ្នកគាំទ្រគណបក្សភ្លើងទៀន បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់ជាមួយឡូហ្គូគណបក្សមួយចំនួនក្នុងខ្លឹមសារឌឺដងផ្លែផ្កា កាលពីថ្ងៃទី២៧ កក្កដា ថា គណបក្សខ្លះរកផ្លូវមិនទាន់ឃើញ...
ច្បាប់
សង្គមស៊ីវិលជំរុញឱ្យដោះស្រាយសំណុំរឿងលោក កឹម សុខា តាមផ្លូវនយោបាយជំនួសវិញ
ឌឹ ខេមបូឌា ដេលី
-
July 28, 2022
មន្ត្រីសង្គមស៊ីវិលដែលតាមដានសវនាការលើកទី៥០ របស់ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធ ទី២៧ កក្កដា នេះ ជំរុញឱ្យអ្នកនយោបាយដោះស្រាយសំណុំរឿងរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា តាមផ្លូវនយោបាយ ជាជាងយកមករកយុត្តិធម៌តាមផ្លូវតុលាការដែលនឹងបន្តអូសបន្លាយពេលវេលាកាន់តែយូរ។ មន្ត្រីឃ្លាំមើលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការពេញមួយព្រឹកនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នេះថា ក្នុងសវនាការពេញមួយព្រឹកនេះ គឺមានភាពតានតឹងខ្លាំងចាប់តាំងពីចាប់ផ្តើមសំណួររបស់តំណាងអយ្យការជុំវិញការធ្វើបាតុកម្មនៅក្នុងទីក្រុងភ្នំពេញ ត្រង់ចំណុចទីតាំងស្ទឹងមានជ័យ កាលពីឆ្នាំ២០១៣...
នយោបាយ
លោក ហ៊ុន ម៉ាណែត ថាដើម្បីឱ្យជាតិខ្មែរមានឯករាជ្យ ខ្មែរមិនត្រូវឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឡើយ
ឌឹ ខេមបូឌា ដេលី
-
July 19, 2022
កូនប្រុសច្បងរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រី លើកឡើងថា ដើម្បីឱ្យជាតិខ្មែរមានឯករាជ្យ និងម្ចាស់ការលើខ្លួនឯងពិតប្រាកដ ខ្មែរមិនត្រូវឲ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនជាដាច់ខាត។ លោក ហ៊ុន ម៉ាណែត អះអាងកាលពីចុងសប្តាហ៍កន្លងទៅថា ការស្នេហាជាតិ និងការស្រឡាញ់ខ្មែរពិតប្រាកដ មិនមែនស្ថិតត្រឹមតែលើបបូរមាត់នោះទេ ប៉ុន្តែគឺត្រូវតែចេះបង្រួបបង្រួមគ្នា ពង្រឹងនូវសាមគ្គីភាព ហើយក៏មិនមែនស្រឡាញ់ជាតិខ្មែរព្រោះតែខ្លួនឯងត្រូវការអំណាចនោះដែរ។ លោកអះអាងថា ខ្មែរត្រូវតែរឹងមាំ ខ្មែរត្រូវតែខ្លាំង និងមានការឯកភាពជាតិខ្លួនឯង...
នយោបាយ
លោក សម រង្ស៊ី ទាមទារឱ្យលោក កឹម សុខា បកស្រាយរឿងបង្ហោះសារមិនទៅបោះឆ្នោត
ឌឹ ខេមបូឌា ដេលី
-
June 11, 2022
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសគេចពីការចាប់ខ្លួនរបស់តុលាការ ហើយដែលតែងនិយាយមិនដាច់ពីមាត់ថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ជាដៃគូមិនបែកគ្នា» បានធ្វើការរិះគន់សម្ពន្ធមិត្តនយោបាយរបស់ខ្លួនជាលើកដំបូង ដោយទាមទារឲ្យលោក កឹម សុខា បកស្រាយចំពោះការលើកឡើងថា «លោកមិនទៅបោះឆ្នោត ព្រោះគ្មានគណបក្សណាដែលត្រូវបោះឲ្យ»។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោក សម...
នយោបាយ
លោក ហ៊ុន សែន៖ អ្នកសង្កេតការណ៍ជិត៨ម៉ឺននាក់បង្ហាញថាការបោះឆ្នោតមានតម្លាភាព
ឌឹ ខេមបូឌា ដេលី
-
June 7, 2022
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា ក្នុងដំណើរការនៃការបោះឆ្នោតអាណត្តិទី៥ នេះ មានអ្នកចូលរួមសង្កេតការណ៍ជាតិ និងអន្តរជាតិជិត ៨ម៉ឺននាក់មកពី ២០ស្ថាប័ន គឺជាភស្តុតាងមួយបង្ហាញថា ដំណើរការបោះឆ្នោតនៅឆ្នាំ២០២២ នេះ ធានាបាននូវតម្លាភាព និងយុត្តិធម៌។ មេដឹកនាំដែលក្រាញអំណាចយូរជាងគេក្នុងតំបន់អាស៊ីរូបនេះអះអាងកាលពីថ្ងៃទី៥ ខែមិថុនា បន្ទាប់ពីបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល ថា ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានអ្នកសង្កេតការណ៍យ៉ាងច្រើនទាំងថ្នាក់ជាតិ...
នយោបាយ
គ.ជ.ប ថាខ្លួនតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្មើភាពដល់គ្រប់គណបក្សនយោបាយ
ខេមបូឌា ដេលី
-
June 3, 2022
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប ច្រានចោលនូវការចោទប្រកាន់គ្មានមូលដ្ឋានរបស់លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន ដោយអះអាងថា ខ្លួនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគ្រប់គណបក្សនយោបាយទាំងអស់ ដើម្បីធានាបាននូវការរៀបចំកិច្ចការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីបំភ្លឺកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះថា ក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលនូវការចោទប្រកាន់គ្មានមូលដ្ឋានរបស់លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន ដែលបានអះអាងកាលពីថ្ងៃទី៣១ ខែឧសភា...
1
2
3
4
...
7
Page 3 of 7
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.