26.9 C
Phnom Penh

TAG

ហ៊ុន សែន

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​ចលនា​ជាតិ​និយម​តែ​មួយ​ដើម្បី​វាយ​បំបាក់​ចោរ​សៀម​ឈ្លានពាន

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​រួបរួម​គ្នា​ជា​ចលនា​ជាតិ​និយម​តែ​មួយ ដើម្បី​ទប់ទល់​ប្រឆាំង​វាយ​បំបាក់​ឧបាយកល​ដ៏​សែន​ខ្មៅ​កខ្វក់​របស់​ថៃ ដែល​ចិញ្ចឹម​ចិត្ត និង​មហិច្ឆតា​ចង់​លេប​ទឹកដី​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា ថៃ នៅតែ​ចិញ្ចឹម​ចិត្ត និង​មហិច្ឆតា​ចង់បាន​ទឹកដី​កម្ពុជា ដូច្នេះ​កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​តស៊ូ​រយៈពេល​វែង​តាម​ផ្លូវ​យោធា នយោបាយ ការទូត និង​ផ្លូវច្បាប់​ជាមួយ​ថៃ បន្ត​ទៀត។ លោក ហ៊ុន សែន...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ទម្លាយ​អាថ៌កំបាំង​រវាង​លោក ហ៊ុន សែន និង​ត្រកូល​ស៊ីណាវ៉ាត់ ជា​កំហុស​ក្រមសីលធម៌​ការទូត​ធ្ងន់ធ្ងរ

មន្ត្រី​បក្ស​ប្រឆាំង ចាត់ទុក​ថា​ការ​ទម្លាយ​អាថ៌កំបាំង​ទំនាក់ទំនង​រវាង​លោក ហ៊ុន សែន ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ជាពិសេស​ត្រកូល​ស៊ីណាវ៉ាត់ ជា​កំហុស​ក្រមសីលធម៌​នយោបាយ​ការទូត​ធ្ងន់ធ្ងរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មេដឹកនាំ​ថៃ ជំនាន់​ក្រោយ រួម​ទាំង​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ខ្លាចរអា​ក្នុង​ការ​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មិថុនា នេះ​ថា ទំនាស់​ជាមួយ​ថៃ អំពី​បញ្ហា​ព្រំដែន​ជា​រឿង​ងាយ​បំផុត គ្រាន់តែ​កម្ពុជា​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ...

លោក ហ៊ុន សែន ចោទ​ថៃ ថា​ជា​មជ្ឈមណ្ឌល​ចែកចាយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​ធំ​បំផុត ខណៈ​កម្ពុជា​គឺជា​ជនរងគ្រោះ​ប៉ុណ្ណោះ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ចោទ​ថា​ប្រទេស​ថៃ ជា​មជ្ឈមណ្ឌល​ចែកចាយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ធំ​បំផុត​នៅ​តំបន់​អាស៊ី ខណៈ​កម្ពុជា​គឺជា​ប្រទេស​រងគ្រោះ​ពី​ប្រទេស​ថៃ តែប៉ុណ្ណោះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ឆ្លើយតប​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃទី​២៧ មិថុនា ថា ប្រទេស​ថៃ មាន​ជើងហោះហើរ​ត្រង់​តភ្ជាប់​ទៅ​ប្រទេស​នានា ហើយ​ក៏​បាន​នាំ​យក​ជន​ឆបោក​ទាំងនោះ​ចូល​ប្រទេស​របស់​ខ្លួន​ដែរ មុន​នឹង​ជន​ឆបោក​ទាំងនោះ​ឆ្លង​ចូល​ទៅ​ប្រទេស​ដទៃ។ លោក ហ៊ុន សែន ចាត់ទុក​ការ​ចោទប្រកាន់​របស់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន...

អ្នក​ឃ្លាំមើល៖ បើ​កម្ពុជា​បង្កើត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ ស្មើ​នឹង​បង្កើត​ច្បាប់​រំលាយ​ជាតិ​សាសន៍​ខ្លួនឯង

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​កម្ពុជា​បង្កើត​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ​មែន​នោះ គឺ​មាន​ន័យ​ស្មើ​នឹង​បង្កើត​ច្បាប់​រំលាយ​ជាតិ​សាសន៍​ខ្លួនឯង​ដូច្នោះ​ដែរ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មិថុនា ថា ការ​ព្រមាន​ដក​សញ្ជាតិ​ខ្មែរ​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​មិន​អាច​ធ្វើ​កើត​ទេ បើ​អ្នក​ទាំងនោះ​មាន​កំណើត​ជា​ជនជាតិ​ខ្មែរ លើកលែងតែ​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​មធ្យោបាយ​ផ្សេងៗ​ប៉ុណ្ណោះ។ លោក វ៉ន ចាន់ឡូត អះអាង​ថា ជនជាតិ​ខ្មែរ​មាន​សញ្ជាតិ​ខ្មែរ ខុស​ពី​ជនបរទេស​មាន​សញ្ជាតិ​ខ្មែរ ព្រោះ​ជនជាតិ​ខ្មែរ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ទឹកដី​កំណើត ភាសា វប្បធម៌...

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន ប្រាប់​ឱ្យ​កងទ័ព​នៅ​តាម​បន្ទាត់​ព្រំដែន​ត្រៀម​ខ្លួន​វាយបក​សត្រូវ​ឈ្លានពាន

ប្រធាន​ព្រឹទ្ធសភា និង​ជា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​ឯកសណ្ឋាន​កងទ័ព​ពាក់​ផ្កាយ​មាស​ប្រាំ បាន​ប្រាប់​កងទ័ព​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ឱ្យ​ត្រៀម​ខ្លួន​វាយបក​សត្រូវ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ឈ្លានពាន​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ។ លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៦ មិថុនា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ឧត្ដរមានជ័យ និង​ខេត្ត​ព្រះវិហារ ជាប់​ព្រំដែន​ថៃ ដោយ​បញ្ជាក់​ប្រាប់​កងទ័ព​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ទាំងអស់​ថា កម្ពុជា​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ណា​ទេ ប៉ុន្តែ​ក៏​មិន​អាច​ឈរ​ឱប​ដៃ​ឱ្យ​បរទេស​ណា​មក​ឈ្លានពាន​កម្ពុជា​ដែរ។ លោក ហ៊ុន សែន ព្រមាន​ថា កម្ពុជា​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​សង្គ្រាម​ជាមួយ​ថៃ នៅ​ពេល​មាន​ការ​ឈ្លានពាន​បាន​មក​ដល់ ដូច្នេះ​កងកម្លាំង​ទាំងអស់​ត្រូវ​ត្រៀម​រៀបចំ​ខ្លួន​ជានិច្ច...

លោក អ៊ុំ សំអាន រិះគន់​លោក ហ៊ុន សែន រឿង​ហ៊ាន​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ តែ​មិន​ហ៊ាន​ប្ដឹង​វៀតណាម

មន្ត្រី​បក្ស​ប្រឆាំង លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ហ៊ាន​បំផុស​ប្រជាជន​ខ្មែរ​ឱ្យ​មាន​គំនិត​ជាតិ​និយម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ទឹកដី​ជាមួយ​ប្រទេស​ថៃ ប៉ុន្តែ​គាត់​បែរជា​បំផុស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដឹងគុណ​វៀតណាម ទៅវិញ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មិថុនា នេះ​ថា កងទ័ព​វៀតណាម បាន​លើក​បន្តុប​លោក ហ៊ុន សែន ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​តាំងពី​ទសវត្សរ៍​៨០ មក​ម្ល៉េះ ដូច្នេះ​ទោះជា​គាត់​ជាប់​ដៃ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ទឹកដី​ពី​ប្រទេស​ថៃ ក៏​គាត់​នៅតែ​អាច​ឆ្លៀត​រំលឹក​គុណ​កងទ័ព​វៀតណាម បាន​ដែរ។ លោក...

អ្នក​នាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា​ជំរុញ​ឱ្យ​ថៃ​ប្តឹង​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ កុំ​គ្រាន់តែ​ប្ដឹង​នៅ​ក្នុង​ស្រុក​ថៃ​រឿង​បែកធ្លាយ​សំឡេង

អ្នក​នាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា លោក ជា ធីរិទ្ធ ជំរុញ​ឲ្យ​ភាគី​ថៃ គួរ​ប្តឹង​លោក ហ៊ុន សែន ទៅ​កាន់​តុលាការ​អន្តរជាតិ ករណី​ដែល​ថៃ មិន​សុខចិត្ត​នឹង​ការ​បញ្ចេញ​សំឡេង​សន្ទនា​រវាង​ប្រធាន​គណបក្ស​កាន់​អំណាច ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បន្ទាប់ពី​ជំនួយការ​នាយករដ្ឋមន្ត្រី​ថៃ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​នាយកដ្ឋាន​សន្តិសុខ​ជាតិ​ថៃ។ អ្នក​នាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា លោក ជា ធីរិទ្ធ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ភាគី​ថៃ គួរ​ប្តឹង​លោក ហ៊ុន...

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន ហៅ​ជនជាតិ​ថៃ ដែល​ចង់បាន​ទឹកដី​ខ្មែរ​ថា​ជា​ចោរ​សៀម

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ហៅ​ជនជាតិ​ថៃ​ជ្រុល​និយម​ដែល​ឈ្លានពាន​ទឹកដី​ខ្មែរ ថា​ជា​ចោរ​សៀម និង​ផ្តាំ​ពួកគេ​កុំ​ឱ្យ​ប្រើ​ផែនទី​ចោរ​ដែល​គូស​ដោយ​ខ្លួនឯង ដើម្បី​ឈ្លានពាន​ទឹកដី​ខ្មែរ ដោយ​កុំ​ភ្លេច​មើល​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ រួម​ទាំង​ផែនទី​ឧបសម្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា​នោះ។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា ជម្លោះ​កម្ពុជា​ជាមួយ​ថៃ នា​ពេលនេះ គឺ​ដោយសារ​រាលដាល​ពី​ជម្លោះ​ផ្ទៃក្នុង​របស់​ថៃ ហើយ​បើ​ទោះបីជា​ពួកគេ​ប្រឹង​បង្ក​ជម្លោះ​ជាមួយ​កម្ពុជា​ដល់​កម្រិត​ណា​ក៏ដោយ ក៏​ជម្លោះ​ដណ្តើម​អំណាច​ផ្ទៃក្នុង​របស់​ពួកគេ​មិន​រលត់​ដែរ។ លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល​ថា ប្រទេស​ថៃ នឹង​ខាតបង់​ធ្ងន់ធ្ងរ បើ​ការ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា​ត្រូវ​បាន​កាត់ផ្ដាច់​នោះ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា បើ​ការ​ផ្គត់ផ្គង់​របស់​ថៃ នៅ​កម្ពុជា​ត្រូវ​បាន​កាត់ផ្ដាច់ នោះ​ថៃ នឹង​ខាតបង់​ដោយ​ផ្ទាល់​យ៉ាង​ធ្ងន់ធ្ងរ ថែមទាំង​ត្រូវ​រង​ផល​ប៉ះពាល់​រយៈពេល​វែង​ថែមទៀត ខណៈ​កម្ពុជា​ក៏​នឹង​រង​នូវ​ផល​ប៉ះពាល់​ដែរ តែ​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ មិថុនា នេះ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​នាំ​ទំនិញ​ចូល ឬ​តម្រូវការ (Demand) ព្រោះ​កម្ពុជា​មាន​លុយ​សម្រាប់​ទិញ​ទំនិញ ចំណែក​ថៃ ជា​ប្រទេស​ស្ថិត​ក្នុង​ចំណោម​ប្រទេស​លក់​ផលិតផល ឬ​ការ​ផ្គត់ផ្គង់ (Supply) ដូច្នេះ​បើ​ថៃ...

លោក ហ៊ុន សែន ប្រាប់​ឱ្យ​នាយករដ្ឋមន្ត្រី​កូន​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​លោកតា​ស៊ុច​ព្រះសង្ឃ​ថៃ​ដែល​មាន​ប្រជាប្រិយភាព

ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទូល​ស្នើសុំ​ព្រះមហាក្សត្រ​ប្រគេន​សញ្ជាតិ​ខ្មែរ​ដល់​ព្រះតេជព្រះគុណ មហា​នរិន្ទ​ថន ដែល​ពុទ្ធបរិស័ទ​ខ្មែរ​ហៅ​ជាទូទៅ​ថា​លោកតា ស៊ុច ឬ​លោក​ឪ​ស៊ុច ដើម្បី​ព្រះអង្គ​បំពេញ​ការងារ​ជា​ជនជាតិ​ខ្មែរ។ លោក ហ៊ុន សែន នា​រសៀល​ថ្ងៃទី​២០ ខែ​មិថុនា នេះ បាន​សាទរ​ព្រះសង្ឃ​ថៃ ដើមកំណើត​ពី​ខេត្ត​បុរីរ៉ាំ គឺ​លោក​ឪ​ស៊ុច ដែល​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត...

Latest news

© 2021, ដេលី. All rights reserved.