29 C
Phnom Penh

TAG

អំពើពុករលួយ

ក្រុម​អ្នក​តស៊ូ​មតិ៖ ការ​បកស្រាយ​មិន​ច្បាស់​ពី​តម្លៃ​តេស្ដ​កូវីដ-១៩ នាំ​ឲ្យ​មាន​ការ​សង្ស័យ​លើ​ការ​ប្រព្រឹត្ត​អំពើពុករលួយ

ក្រុម​អ្នក​សង្កេតការណ៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់​រឿង​តម្លៃ​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 នៅ​មន្ទីរពេទ្យ​ឯកជន​ឲ្យ​បាន​ច្បាស់លាស់ បើ​មិន​ដូច្នោះ​ទេ នឹង​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា គ្រួសារ​ត្រកូល ហ៊ុន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​លើ​ខ្នង​រាស្រ្ត​ខ្មែរ​ក្រីក្រ​ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ជួប​គ្រោះអាសន្ន។ អ្នកវិភាគ​នយោបាយ និង​សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ថា ការ​បំភ្លឺ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​ជាច្រើន​អំពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ទាក់ទង​ទៅ​នឹង​ការ​ចោទ​សួរ​របស់​ពលរដ្ឋ អំពី​ការ​ធ្វើ​តេស្ដ​រក​វីរុស...

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចោទ​លោក ផាន អូន នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដដែល​ទោះបីជា​ក្រសួង​ធ្លាប់​ហាមឃាត់​ក៏ដោយ

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប​បាន​នាំគ្នា​ចោទ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ថា​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដដែល បើ​ទោះបីជា​ក្រសួង​ពាណិជ្ជកម្ម​ធ្លាប់​ធ្វើ​កំណែ​ទម្រង់​បញ្ឈប់​អំពើពុករលួយ​របស់​លោក​នៅ​ក្នុង​អគ្គនាយកដ្ឋាន ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ពេល​កន្លងទៅ​ក៏ដោយ។ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​ជាច្រើន​រូប បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ ថា បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម បាន​ហាមឃាត់​សកម្មភាព​អំពើពុករលួយ​លែង​ឲ្យ​មាន​ការ​កាត់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់​មន្ត្រី ក.ប.ប ប្រចាំ​ខែ​រួចមក លោក...

អ្នកវិភាគ៖ លោក ហ៊ុន ម៉ាណែត ស័ក្ដិសម​បំផុត​ទទួល​ទណ្ឌកម្ម​ពី​អាមេរិក​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​ដំណើរការ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯ​នាយ​សមុទ្រ ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​ជាតិ ជាពិសេស​គឺ​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ​ទៅ​នឹង​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។ ក្រុម​អ្នក​តស៊ូ​មតិ​បាន​ថ្លែង​បែប​នេះ បន្ទាប់ពី​អ្នកវិភាគ​ខាង​ផ្នែក​គោលនយោបាយ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក បាន​លើកឡើង​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ថា លោក​ចង់​ឃើញ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន...

មន្ត្រី​និង​បុគ្គលិក​សុខាភិបាល​ខេត្ត​ក្រចេះ​ចោទ​ប្រធាន​ការិយាល័យ​រដ្ឋបាល​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

មន្ត្រី​រាជការ​ជា​អ្នក​ដឹកនាំ និង​បុគ្គលិក​ធ្វើការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ និង​មណ្ឌល​សុខភាព​ខេត្ត​ក្រចេះ បាន​ចោទប្រកាន់​ប្រធាន​ការិយាល័យ​រដ្ឋបាល​មន្ទីរ​សុខាភិបាល​ខេត្ត ឈ្មោះ ទឺ ប៊ុនឡេង (ហៅ​ពេទ្យ ទូច) ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​មាន​ឥរិយាបថ​មិន​សមរម្យ​ដល់​មន្ត្រី​រាជការ​ផ្សេង​ទៀត​ដែល​តែងតែ​សម្លុត​គំរាមកំហែង រំលោភបំពាន​ការងារ​របស់​ខ្លួន។ លិខិត​របស់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​សុខាភិបាល ប្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អភិបាល​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​ថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ...

ក្រុម​មន្ត្រី​គយ​ចោទ​ប្រធាន​ស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​ដូនរ័ត្ន​ថា​កាង​បទល្មើស​ជ័រកៅស៊ូ​ឆ្លងដែន​ទៅ​វៀតណាម

មន្ត្រី​គយ​ចល័ត​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ បាន​អះអាង​ថា រាល់ថ្ងៃ​នេះ​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​មិន​ឲ្យ​នាំចេញ​ទៅ​ក្រៅ​ប្រទេស បែរជា​ថ្នាក់​ដឹកនាំ​ប្រចាំ​ច្រក​ទ្វារ​ទ្វេភាគី​ដូនរ័ត្ន ស្ថិត​ក្នុង​ឃុំ​រូង ស្រុក​មេមត់ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ទំនិញ​ជាច្រើន​ប្រភេទ​យ៉ាង​អនាធិបតេយ្យ​ទៅវិញ។ ប្រភព​ដដែល​បាន​ចោទ​លោក ស៊្រុន ណាត ជា​ប្រធាន​ស្នាក់ការ​ច្រក​ទ្វារ​ដូនរ័ត្ន និង​លោក នូរ និច នាយ​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​នេះ​ថា​ជា​អ្នក​កាង​ការពារ​ឈ្មួញ​ល្មើស​ទាំងនោះ ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នាំ​ឲ្យ​បាត់​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ​ជា​រៀងរាល់​ឆ្នាំ។ មន្ត្រី​គយ​ចល័ត​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily តាម Messenger Facebook នៅ​ល្ងាច​ថ្ងៃ​ទី​២៨...

ប្រធាន​និង​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ

ពលរដ្ឋ និង​មន្ត្រី​រាជការ​ភាគច្រើន​បាន​ចោទ​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ថា​បាន​ពង្រឹង​បក្ខពួក​ដើម្បី​ពង្រឹង​បណ្ដាញ​ពុករលួយ​ចាប់តាំង​ពី​ឡើង​កាន់​តំណែង​ថ្មី​មក ដោយ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​មន្ត្រី​មាន​អំណាច និង​ពពួក​ឧកញ៉ា​មាន​ទ្រព្យ​នៅ​លើ​ទីតាំង​ដី​គម្រប​ព្រៃឈើ និង​តំបន់​រក្សា​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ជាដើម។ ប្រភព​ពី​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​ថា ជាបន្តបន្ទាប់​មកនេះ លោក ចេង ស្រុង បាន​បន្ត​ចេញ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​មន្ត្រី​មាន​អំណាច...

អនុរដ្ឋលេខាធិការ​ម្នាក់​នៃ​ក្រសួង​ធនធាន​ទឹក​រង​ការ​ចោទ​ថា​កិប​កេង​ថវិកា​ជាតិ​ពី​គម្រោង​ស្ដារ​បឹងបែកក្អម​ស្រុក​មុខកំពូល​រាប់​លាន​ដុល្លារ

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រជាពលរដ្ឋ បាន​អះអាង​ថា គម្រោង​ស្ដារ​បឹងបែកក្អម មាន​ទំហំ​ជាង ៥០​ហិកតារ​ជា​គម្រោង​ថវិកា​របស់​ជាតិ​នៅ​ក្នុង​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ត្រូវ​បាន​មន្ត្រី​ទទួល​ខុសត្រូវ​លើ​ការងារ​ស្ដារ​បឹង​នេះ​លួច​កិប​កេង​ថវិកា​រដ្ឋ​អស់​រាប់​សិប​លាន​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ចែក​គ្នា​ចាយ។ មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ដើម្បី​ស្ដារ​បឹង ហើយ​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ធនធាន​ទឹក លើក​គម្រោង​ចំណាយ​លើ​ពលកម្ម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អត់​មាន​ការងារ​ធ្វើ ឬ​រង​ផល​ប៉ះពាល់​ពី​ជំងឺ Covid-19 អាច​ទៅ​ធ្វើ​ពលកម្ម​ជីក ឬ​កាយ​ដី​ស្ដារ​បឹងបែកក្អម ដើម្បី​រក​កម្រៃ។ ប្រភព​បញ្ជាក់​ថា គម្រោង​សាច់ប្រាក់​ពលកម្ម​ស្ដារ​បឹងបែកក្អម នេះ...

បទល្មើស​ព្រៃឈើ​កើត​មាន​ពេញ​បន្ទុក​នៅ​ខេត្ត​ព្រះវិហារ និង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទេ

ពលរដ្ឋ​ខេត្ត​ព្រះវិហារ អះអាង​ថា បច្ចុប្បន្ន​នេះ​ឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង​បាន​សម្រុក​ដឹក​ឈើ​ប្រភេទ​លេខ​១ រួម​មាន​ឈើ​សុក្រំ និង​ឈ្លីក ជាដើម ចេញពី​ចំណុច​ភូមិ​សុច និង​ភូមិ​តាសែង ក្នុង​ឃុំ​រណសិរ្ស ស្រុក​សង្គមថ្មី នៃ​ខេត្ត​ព្រះវិហារ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​មាន​ការ​បង្ក្រាប​នោះ​ទេ។ ពលរដ្ឋ​អះអាង​ថា បទល្មើស​ព្រៃឈើ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​គោលដៅ​ឆ្លងកាត់​នីមួយៗ រួម​មាន កម្លាំង​កងរាជ​អាវុធហត្ថ នគរបាល និង​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ត្រង់​ចំណុច​ខ្នាថ្មី ជាប់​ព្រំប្រទល់​ស្រុក​សង្គមថ្មី និង​ស្រុក​ប្រាសាទបល្ល័ង្គ ជាដើម មិន​មាន​វិធានការ​បង្ក្រាប​ទេ...

អ្នក​ឃ្លាំមើល​ព្រៃឈើ៖ អាជ្ញាធរ​ឃុំ​ត្រពាំងធំ​ខាងត្បូង​ឃុបឃិត​លក់​ដី​ព្រៃ​សហគមន៍​ទៅ​ឲ្យ​ក្រុមហ៊ុន និង​អ្នក​មាន​លុយ

ប្រជា​សហគមន៍​ព្រៃឈើ អះអាង​ថា អាជ្ញាធរ​ឃុំ​ត្រពាំងធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លក់​ដី​ព្រៃ​សហគមន៍​ឲ្យ​ទៅ​អ្នក​មាន​លុយ និង​ក្រុមហ៊ុន ដើម្បី​យក​លុយ​ចែក​គ្នា​ដោយ​ខុសច្បាប់។ ពួកគេ​អះអាង​បែប​នេះ បន្ទាប់ពី​រក​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​ត្រពាំងធំ​ខាងត្បូង បាន​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​សហគមន៍​ទៅ​ឲ្យ​អ្នក​មាន​លុយ​អស់​រាប់​សិប​ហិកតារ​កាលពី​ពេល​ថ្មីៗ​នេះ។ លោក សំ សារូ ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំងធំ​ខាងត្បូង បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ថា ព្រៃ​សហគមន៍​ត្រពាំងធំ​ខាងត្បូង ត្រូវ​បាន​ថែទាំ​ដោយ​ប្រជា​សហគមន៍​យ៉ាង​យកចិត្ត​ទុកដាក់ ដែល​អាច​រក្សា​ព្រៃឈើ​បាន​ល្អ...

ពលរដ្ឋ​ស្នើ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ចុះ​អង្កេត​សកម្មភាព​អភិបាល​ស្រុក​កំពង់សីលា​រឿង​ជីកកកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​ខុសច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ រស់នៅ​ស្រុក​កំពង់សីលា ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ទប់ស្កាត់​បទល្មើស​ជីកកកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​កំពង់សីលា កើត​មាន​ជាច្រើន​កន្លែង​ឲ្យ​មាន​ប្រសិទ្ធភាព។ ពលរដ្ឋ​បាន​ចោទ​លោក សៅ បុរីឌ្ឍនៈ អភិបាល​ស្រុក​កំពង់សីលា ថា​ជា​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ទាំងនោះ​ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ​ពី​ឈ្មួញ​ជីក​រណ្តៅ​ដី ព្រោះ​ថា​អភិបាល​ស្រុក​រូប​នេះ​ក៏​ជា​ឈ្មួញ​ដី ឬ​ជា​ឈ្មួញ​កណ្តាល​ទិញ​លក់​ដីធ្លី ឬ​អចលនទ្រព្យ​នៅ​ស្រុក​កំពង់សីលា នេះ​តែម្តង។ ពលរដ្ឋ​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​អង្កេត​ការងារ​របស់​លោក សៅ...

Latest news