38 C
Phnom Penh

TAG

ឧកញ៉ា

ភរិយា​ឧកញ៉ា សុខ គង់ គឺ​អ្នកស្រី គឹម ឡេង ត្រូវ​បាន​ផ្ដល់​គោរមងារ​ជា​អ្នកឧកញ៉ា

ក្នុង​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះបាទ​បរមនាថ សម្ដេច នរោត្ដម សីហមុនី កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​អ្នកស្រី គឹម ឡេង ដែល​ជា​ភរិយា​របស់​ឧកញ៉ា សុខ គង់ ជា​អ្នកឧកញ៉ា។ ព្រះមហាក្សត្រ​ផ្ដល់​គោរមងារ​ដល់​ភរិយា​របស់​ឧកញ៉ា សុខ គង់ នេះ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ទៅ​ព្រះអង្គ។ លោក ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ស្នើសុំ​ផ្ដល់​គោរមងារ​ដល់​ភរិយា​ឧកញ៉ា...

លោក ហ៊ុន សែន ណែនាំ​ឱ្យ​ក្រុម​ឧកញ៉ា​ចេះ​សប្បុរសធម៌ ទោះបី​ឧកញ៉ា​ខ្លះ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឧក្រិដ្ឋ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ណែនាំ​ទៅ​ក្រុម​ឧកញ៉ា​ឲ្យ​ចេះ​ធ្វើ​សប្បុរសធម៌ ដើម្បី​លើកស្ទួយ​ដល់​សមាគម និង​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​លោក ទោះបីជា​ឧកញ៉ា​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ​ក៏ដោយ។ ការ​ណែនាំ​របស់​លោក ហ៊ុន សែន នេះ ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​សមាគម​ឧកញ៉ា​កម្ពុជា​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​សម្រេច​ឲ្យ​លោក លី យ៉ុងផាត់ ដែល​ល្បីល្បាញ​ខាង​បូម​ខ្សាច់​ខុស​ច្បាប់ និង​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ ធ្វើ​ជា​ប្រធាន​សមាគម​ឧកញ៉ា​នៅ​កម្ពុជា។ បើ​តាម​សារព័ត៌មាន​រដ្ឋាភិបាល fresh news បាន​ចុះផ្សាយ​ថា ក្នុង​ជំនួប​ពិភាក្សា​នា​ថ្ងៃទី​៦ ខែ​មេសា...

លោក ហ៊ុន សែន សម្រេច​ចិត្ត​ធ្វើ​ជា​ប្រធាន​កិត្តិយស​សមាគម​ឧកញ៉ា​កម្ពុជា​បន្ទាប់ពី​មាន​ការ​ស្នើសុំ

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​វង្ស​ត្រកូល លោក ហ៊ុន សែន សម្រេច​ធ្វើជា​ប្រធាន​កិត្តិយស​នៃ​សមាគម​ឧកញ៉ា​កម្ពុជា បន្ទាប់ពី​ប្រធាន​សមាគម លោក លី យ៉ុងផាត់ ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់ និង​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ដែល​មាន​រហស្សនាម​ថា​ជា​ស្តេច​កោះកុង បាន​ស្នើសុំ​កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២៣ កន្លងទៅ។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា គឺ​ឧកញ៉ា លី យ៉ុងផាត់ កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា លោក ហ៊ុន...

ព្រះមហាក្សត្រ​បន្ត​ផ្តល់​គោរមងារ​អ្នកឧកញ៉ា​៥​នាក់​ទៀត​ស្រប​ពេល​ឧកញ៉ា​មាន​ជាង​១​ពាន់​នាក់

ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ជា​អ្នក​ឧកញ៉ា​ដល់​ឧកញ៉ា​ចំនួន ៥​នាក់ នៅ​ដើម​ឆ្នាំ​២០២៣ នេះ ស្រប​ពេល​ដែល​បុគ្គល​មាន​គោរមងារ​ជា​ឧកញ៉ា​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង ១​ពាន់​នាក់ បើ​គិត​ត្រឹម​ចុង​ឆ្នាំ​២០២២ កន្លងទៅ​នេះ។ ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី សម្រេច​ផ្តល់​គោរមងារ​ជា​អ្នក​ឧកញ៉ា​ជា​បន្តបន្ទាប់​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២៣ នេះ ដូចជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា ឧកញ៉ា លី ឃុនថៃ អគ្គនាយក​ក្រុមហ៊ុន BS Land and Home និង​ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា...

ភាគ​១៖ តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស?

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? យើង​បាន​រាយការណ៍​ជាច្រើន​រឿង​ច្រើន​លើក​មក​ហើយ​អំពី​របៀប ឬ​របប​គ្រប់គ្រង​ពុករលួយ ដែល​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ចំណូល​រដ្ឋ​ជា​ពន្ធដារ និង​បាត់បង់​ធនធាន​ធម្មជាតិ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ។ នេះ​មិន​និយាយ​ត្រឹមតែ​នាហ្មឺន មន្ត្រី​រាជការ ឬ​រដ្ឋការ ទារ​សំណូក​បណ្ដាក់​គ្នា​ដូច​ខ្យង​ពី​តូច​ទៅ​ធំ​នោះ​ទេ គេ​រាប់​បញ្ចូល​ទាំង​ការ​លួច​បញ្ចេញ​ធនធាន​ពី​ចំណូល​ចំណេញ​ក្នុង​ក្រុមហ៊ុន​នានា ទៅ​លាក់​ឯ​ក្រៅ​ប្រទេស ដើម្បី​គេច​បង់​ពន្ធដារ​ច្រើន​នោះ​ផង​ដែរ ជា​អំពើ​ពុករលួយ​តាម​បែប​គៃ​បំបាត់។ អតីត​ឯកអគ្គរដ្ឋទូត ស.រ.អា ប្រចាំ​ប្រទេស​កម្ពុជា ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ អ្នកស្រី Carol Rodley បាន​បញ្ជាក់​ថា អំពើ​ពុករលួយ​គ្រប់​បែបយ៉ាង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​យ៉ាង​តិច ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ក្នុង​ប្រព័ន្ធ​ពុករលួយ...

ភាគ​១០៖ តើ​ឧកញ៉ា​ណា​មាន​មាន​រហស្សនាម​ថា អ្នក​រុករក​គាស់​រាន​បើក​ឃ្លាំង​ប្រាក់?

ងារ​ជា​ឧកញ៉ា​ដែល​ព្រះមហាក្សត្រ​បាន​ប្រទាន​ដល់​ពាណិជ្ជករ ឈ្មួញ នាយទុន ហើយ​ក្លាយ​ជា​អ្នក​រកស៊ី​ខុសច្បាប់ ធ្វើ​ឲ្យ​ខូច​តម្លៃ កិត្តិយស ងារ​ដ៏បវរ​នេះ​ក្នុង​វប្បធម៌​ប្រពៃណី​ខ្មែរ។ តើ​មាន​ឧកញ៉ា​ណា​ខ្លះ​ជិតស្និទ្ធ​នឹង​គ្រួសារ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​រួចផុត​ពី​ជម្លោះ​ដីធ្លី? ស្ថានទូត ស.រ.អា បាន​សរសេរ​សេចក្តី​រាយការណ៍​បញ្ជូន​តាម​សារ​ទូរលេខ​ទៅ​ក្រសួង​ការបរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន និយាយ​អំពី​សេដ្ឋី​ស្រុក​ខ្មែរ ១០​រូប ហើយ​ដាក់​រហស្សនាម​ផ្សេងៗ​ឲ្យ​ទៀត​ផង។ សេចក្តី​រាយការណ៍​នោះ ត្រូវ​អង្គការ​ឈ្មោះ Wikileaks ទម្លាយ​ចេញ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០០៧។ យើង​បាន​ផ្សាយ​ជូន​ជ្រាប​អំពី​សេដ្ឋី សេដ្ឋិនី មាន​ងារ​ឧកញ៉ា...

ភាគ​៩៖ តើ​ឧកញ៉ា​ណា​ខ្លះ​ជិតស្និទ្ធ​នឹង​គ្រួសារ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​រកស៊ី​បន្លំ​ភ្នែក និង​គេច​ពន្ធ?

ងារ​ជា​ឧកញ៉ា​ដែល​ព្រះមហាក្សត្រ​បាន​ប្រទាន​ដល់​ពាណិជ្ជករ ឈ្មួញ នាយទុន ហើយ​ក្លាយ​ជា​អ្នក​រកស៊ី​ខុសច្បាប់ ធ្វើ​ឲ្យ​ខូច​តម្លៃ កិត្តិយស ងារ​ដ៏បវរ​នេះ​ក្នុង​វប្បធម៌​ប្រពៃណី​ខ្មែរ។ តើ​មាន​ឧកញ៉ា​ណា​ខ្លះ​ជិតស្និទ្ធ​នឹង​គ្រួសារ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​រកស៊ី​បន្លំ​ភ្នែក និង​គេច​ពន្ធ? សេដ្ឋី​ស្រុក​ខ្មែរ​មាន​ងារ​ឧកញ៉ា​ចំនួន​៨​ហើយ យើង​បាន​ផ្សាយ​ជូន​ជ្រាប​អំពី​មុខរបរ​រកស៊ី​ដែល​មិនសូវ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។ ឧកញ៉ា​ទី​៩ ដែល​អះអាង​ថា​ចេញ​ពី​របប​ខ្មែរក្រហម​មក​បាតដៃ​ទទេ ហើយ​មក​កសាង​មុខរបរ​ក្លាយ​ជា​អាណាចក្រ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​កងទ័ព​ក្រុង​ហាណូយ​ត្រួតត្រា គឺ​សេដ្ឋិនី​ឧកញ៉ា លឹម ឈីវហូរ។ ឧកញ៉ា លឹម ឈីវហូរ គេ​ដាក់​រហស្សនាម​ឲ្យ​ក្នុង​សេចក្តី​រាយការណ៍​ពី​ស្ថានទូត​ស.រ.អា ប្រចាំ​ប្រទេស​កម្ពុជា​ថា មេ​ឆ្មាំ​សោ​ទ្វារ ឬ​មេ​ឆ្មាំ​ចាំ​ទ្វារ...

កូនស្រី​បង្កើត​របស់ «យាយ​ភូ» ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»

កូនស្រី​បង្កើត​របស់​អ្នកស្រី ជឹង សុភាព ហៅ «យាយ​ភូ» ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ ហើយ​ក៏​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត មី​ជាតិ ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»។ អ្នកស្រី ជឹង សុគន្ធាវី ជា​កូនស្រី​បង្កើត​របស់​អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា គឺ​អ្នកស្រី ជឹង សុភាព ហៅ «យាយ​ភូ»។ ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ការ​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»...

តើ​មនុស្ស​ប្រភេទ​ណា​គួរ​ទទួល​បាន​ងារ​ជា​ឧកញ៉ា?

ព្រះរាជាណាចក្រ​កម្ពុជា​ទី​២ ចាប់ពី​ឆ្នាំ​១៩៩៤ មក​ទល់​នឹង​ឆ្នាំ​២០១៤ យើង​បាន​រក​ឃើញ​ថា​មាន​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​មិន​ដឹង​ចេញពី​ប្រភព​ណា បាន​ទទួល​ងារ «ឧកញ៉ា» ពី​ខាង​មុខ​ឈ្មោះ​របស់​គេ​ម្នាក់ៗ តាម​ការ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាងតិច​ជាង ៧០០​នាក់។ ប្រភព​ខ្លះ​ឲ្យ​ដឹង​ថា មក​ទល់​បច្ចុប្បន្ន​នេះ ឧកញ៉ា​ស្រុក​ខ្មែរ​មាន​មិន​តិច​ជាង ១០០០​នាក់​ទេ ថ្វីត្បិតតែ​មាន​ការ​ដក​ងារ​នេះ​ពី​អ្នក​ខ្លះ​ដែល​ប្រព្រឹត្ត​មិន​គប្បី​យ៉ាងណា​ក្តី។ ជា​ការ​ចែករំលែក​ចំណេះដឹង​ខ្លះ ព្រោះ​ថា​ពាក្យ​នេះ​ជា​ពាក្យ​ខ្មែរ ជា​ងារ​ក្នុង​បណ្តា​ស័ក្តិ​មន្ត្រី​ខ្មែរ ពលរដ្ឋ​ខ្មែរ​ក៏​គួរ​យល់ដឹង​អំពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ផង​ដែរ ថា​តើ​ពាក្យ​នេះ​មាន​ឫសគល់​ពី​ណា ប្រើ​សម្រាប់​នរណា ធ្វើ​ការងារ​អ្វី នៅ​សម័យ​ណា មាន​ន័យ​ដូចម្តេច។ តាម​ការ​សង្កេត​ស្រាវជ្រាវ​អំពី​សង្គម​ខ្មែរ...

Latest news