32.5 C
Phnom Penh

ភរិយា​ឧកញ៉ា សុខ គង់ គឺ​អ្នកស្រី គឹម ឡេង ត្រូវ​បាន​ផ្ដល់​គោរមងារ​ជា​អ្នកឧកញ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះបាទ​បរមនាថ សម្ដេច នរោត្ដម សីហមុនី កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​អ្នកស្រី គឹម ឡេង ដែល​ជា​ភរិយា​របស់​ឧកញ៉ា សុខ គង់ ជា​អ្នកឧកញ៉ា។ ព្រះមហាក្សត្រ​ផ្ដល់​គោរមងារ​ដល់​ភរិយា​របស់​ឧកញ៉ា សុខ គង់ នេះ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ទៅ​ព្រះអង្គ។

លោក ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ស្នើសុំ​ផ្ដល់​គោរមងារ​ដល់​ភរិយា​ឧកញ៉ា សុខ គង់ ដោយសារ​ឧកញ៉ា​រូប​នេះ​បាន​បរិច្ចាគ​ថវិកា​ចូល​កាកបាទ​ក្រហម​កម្ពុជា​ចំនួន ៥​ម៉ឺន​ដុល្លារ អំឡុង​ខួប​ទី​១៥៩ កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ ខណៈ​ឆ្នាំ​២០២១ ឧកញ៉ា សុខ គង់ ក៏​បាន​បរិច្ចាគ​ថវិកា​ចូល​កាកបាទ​ក្រហម​កម្ពុជា ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ភរិយា​លោក ហ៊ុន សែន ចំនួន ១០​ម៉ឺន​ដុល្លារ​ផង​ដែរ។

មិន​ត្រឹមតែ​បរិច្ចាគ​ថវិកា​ចូល​កាកបាទ​ក្រហម​កម្ពុជា​ទេ ឧកញ៉ា សុខ គង់ តែងតែ​ជួយ​ឧបត្ថម្ភ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រកាស​ស្វែងរក​ជំនួយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស