27 C
Phnom Penh

TAG

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ថា​អ្នក​ខាតបង់​ធ្ងន់ធ្ងរ​គឺជា​ចិន​បើ​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​តៃវ៉ាន់

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា អះអាង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន មិន​អាច​គ្រប់គ្រង​កោះ​តៃវ៉ាន់​ដោយ​ការ​បំផ្ទុះ​សង្គ្រាម​បាន​ឡើយ ព្រោះ​ថា​បើ​សង្គ្រាម​ផ្ទុះ​ឡើង អ្នក​ខាតបង់​ធ្ងន់ធ្ងរ​គឺជា​ចិន ហើយ​ចិន​ក៏​មិន​អាច​ធ្វើ​ជា​មហាអំណាច​សេដ្ឋកិច្ច​របស់​ពិភពលោក​នៅ​ថ្ងៃ​អនាគត​តាម​បំណង​របស់​ខ្លួន​បាន​នោះ​ទេ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ចិន​មិន​ដែល​ប្រកាស​ធ្វើ​សង្គ្រាម​ដោយ​ចំ​មុខ​នោះ​ទេ តែ​ចិន​ចូលចិត្ត​នៅ​ពីក្រោយ​គ្រប់​សង្គ្រាម​ទាំងអស់ ព្រោះ​ថា​ចិន​មាន​ផែនការ​រក្សា​ទុក​លុយ ជាជាង​ប្រើ​លើ​សង្គ្រាម។ ដូច្នេះ​ហើយ បាន​ជា​ចិន​ប្រើ​យុទ្ធសាស្ត្រ​កៀងគរ​សេដ្ឋកិច្ច​គ្រប់​បែប​យ៉ាង ដើម្បី​ប្រមូល​លុយ ដូចជា​ការ​ជីក​រ៉ែ និង​ការ​បង្កើត​សេដ្ឋកិច្ច​តាម​បណ្តា​ប្រទេស​នានា គ្រប់​រូបភាព...

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ប្រកាស​គំនិត​ផ្ដួចផ្ដើម​សន្តិសុខ​ស្បៀង​សម្រាប់​កម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony J. Blinken នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ បាន​ប្រកាស​ពី​គម្រោង​ថ្មី​មួយ​ក្នុង​ទឹកប្រាក់ ២៥​លាន​ដុល្លារ​អាមេរិក គឺ «គម្រោង​កម្ពុជា​ហាវែស III» (Feed the Future Cambodia Harvest III) ដើម្បី​លើក​កម្ពស់​សន្តិសុខ​ស្បៀង និង​កំណើន​សេដ្ឋកិច្ច​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី​០៤ ខែ​សីហា នេះ​ថា គម្រោង​កម្ពុជា​ហាវែស...

ទស្សនកិច្ច​របស់​លោក Blinken បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​អាស៊ាន​និង​ទំនាក់ទំនង​កម្ពុជា-អាមេរិក

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បញ្ជាក់​ថា ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ នៅ​កម្ពុជា ដើម្បី​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​មជ្ឈត្តភាព​របស់​អាស៊ាន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាមេរិក​ក្នុង​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken នឹង​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​អាស៊ាន ព្រមទាំង​មាន​ជំនួប​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​បុរស​ខ្លាំង លោក ហ៊ុន...

IDEA TALK៖ តើ​វត្តមាន​របស់​ប្រមុខ​ការទូត​អាមេរិក​ទៅ​កម្ពុជា អាច​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​ស្ថានការណ៍​នយោបាយ​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​វត្តមាន​របស់​ប្រមុខ​ការទូត​អាមេរិក​ទៅ​កម្ពុជា អាច​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​ស្ថានការណ៍​នយោបាយ​ដែរ​ឬ​ទេ?»។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អាច​នឹង​ជួប​លោក កឹម សុខា ក្រៅពី​ជួប​ប្រេសិត​ពិសេស​អាស៊ាន

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក្រៅពី​ជួប​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​រដ្ឋាភិបាល​កម្ពុជា ក៏​អាច​នឹង​មាន​ការ​ជួប​ដាច់​ដោយឡែក​មួយ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ផង​ដែរ។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ ខែ​សីហា នេះ​ថា វិបត្តិ​រកាំរកូស​ផ្នែក​នយោបាយ​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក កើតមាន​ឡើង​កន្លងមក គឺ​ដោយសារតែ​ខ្វះ​នូវ​ការ​សន្ទនា​នយោបាយ​ការទូត​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​គ្នា​ត្រង់​ទៅ​ត្រង់​មក ដើម្បី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ​របស់​មេដឹកនាំ​កម្ពុជា។ លោក​លើក​ជា​សំណួរ​ថា តើ​មេដឹកនាំ​កម្ពុជា...

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក-អាស៊ាន។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ថា ដំណើរ​ទស្សនកិច្ច​របស់​លោក អែនតូនី ប្លីងខិន ទៅ​កាន់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ខាងមុខ​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក-អាស៊ាន...

មន្ត្រី​កំពូលៗ​អាមេរិក​សម្រុក​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ដើម​ខែ​សីហា នេះ

យ៉ាងតិច​ណាស់​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ៣​រូប​ដែល​មាន​ឥទ្ធិពល បាន​ចែក​គ្នា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សំដៅ​ពង្រឹង​អំណាច និង​ឥទ្ធិពល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ។ ការ​មក​ដល់​ប្រទេស​មួយ​នៃ​អាស៊ី​ប៉ាស៊ីហ្វិក​មុន​គេ គឺ​អ្នកស្រី​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក ដែល​ជា​អ្នក​នយោបាយ​លំដាប់​ទី​២ នៃ​ប្រទេស​មហាអំណាច​មួយ​នេះ។ តាម​ដំណឹង​ពី​ប្រទេស​សិង្ហបុរី ប្រធាន​រដ្ឋសភា អ្នកស្រី Nancy Pelosi បាន​ទៅ​ដល់​ដែនដី​នៃ​អាស៊ី​មួយ​នេះ​ហើយ។ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi ក៏​មាន​សមាជិក​សភា​ជាន់ខ្ពស់​ប្រាំ​មួយ​រូប​មក​ជាមួយ​ដែរ។ នៅ​ប្រទេស​សិង្ហបុរី អ្នកស្រី ប៉េឡូស៊ី បាន​ជួប​សន្ទនា​ភ្លាម​ជាមួយ​អ្នកស្រី​ប្រធានាធិបតី ហាលីម៉ាស់ យ៉ាខូប (Halimah Yacob)...

អាមេរិក​ថា​ចិន​ពុំ​មែន​ជា​អ្នក​គោរព​សណ្ដាប់ធ្នាប់​ពិភពលោក​អ្វី​ទេ ព្រោះ​ដើរ​តែ​ឈ្លានពាន​ប្រទេស​ទន់ខ្សោយ

សហរដ្ឋ​អាមេរិក​ប្រាប់​ចិន​ឱ្យ​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ ដែល​សម្រេច​ឱ្យ​ហ្វីលីពីន​ឈ្នះ​ក្ដី​លើ​ជម្លោះ​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង បើ​ចិន​តាំង​ខ្លួន​ថា​ជា​អ្នក​ពង្រឹង​សណ្ដាប់ធ្នាប់​ពិភពលោក។ ការ​ថ្លែង​របស់​លោក Antony Blinken ជា​ការ​ឆ្លើយតប​ចំពោះ​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី ដែល​បាន​ព្យាយាម​ប្រដៅ​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​នៅ​ក្នុង​ជំនួប​មួយ​នៅ​ក្រៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​សេដ្ឋកិច្ច G-20 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៨ កក្កដា នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។ តែ​ការ​ថ្លែង​របស់​លោក Blinken ដែល​ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាល្លឺម៉ង់ DW បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ កក្កដា ដោយ​បាន​ស្រង់​ចេញពី​សេចក្ដី​ថ្លែងការណ៍​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន។ តាមរយៈ​សេចក្ដី​ថ្លែងការណ៍​នេះ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Blinken បាន​ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង...

ជំនួយការ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា​កម្ពុជា​នឹង​ទទួល​ផល​បើ​បើក​សិទ្ធិ​លោក កឹម សុខា

ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ថ្លែង​ថា ប្រទេស​កម្ពុជា​អាច​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ជា​ទី​គាប់ចិត្ត​សម្រាប់​ពលរដ្ឋ​ខ្លួន​ពី​ដំណោះស្រាយ​នយោបាយ តាមរយៈ​បើក​សិទ្ធិ​សេរីភាព​នយោបាយ​ឲ្យ​លោក កឹម សុខា ឡើងវិញ។ លោក Daniel J. Kritenbrink បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា លោក​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​ជួប​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម...

លោក កឹម សុខា ថា​ទូត​ប្រទេស​ស្វីស​យកចិត្ត​ទុកដាក់​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា អះអាង​ថា ឯកអគ្គរដ្ឋទូត​ប្រទេស​ស្វីស បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ពី​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​សិទ្ធិ​សេរីភាព​របស់​លោក និង​ក្រុម​គ្រួសារ​ដែល​ទទួល​រង​នូវ​សម្ពាធ​អស់​រយៈពេល​ជិត ៥​ឆ្នាំ​កន្លងមក​នេះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​មាន​សេរីភាព​ពេញលេញ​ឡើងវិញ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ ថា ឯកអគ្គរដ្ឋទូត និង​សហការី​នៃ​ប្រទេស​ស្វីស ប្រចាំ​នៅ​កម្ពុជា ថៃ និង​ប្រទេស​ឡាវ បាន​មក​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ដល់​គេហដ្ឋាន អំពី​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា...

Latest news

© 2021, ដេលី. All rights reserved.