28.6 C
Phnom Penh

TAG

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក៖ ប្រទេស​អ៊ុយក្រែន នឹង​ទទួល​ជំនួយ​បន្ថែម​ពី​ប្រទេស​លោក​ខាងលិច

នៅ​មុន​ការ​ចូល​ទៅ​កាន់​សេតវិមាន​វិញ​របស់​លោក ដូណាល់ ត្រាំ គេ​សង្កេត​ឃើញ​ក្រុម​សម្ព័ន្ធភាព​នៃ​រដ្ឋការ​លោក បៃដិន បង្កើន​ការ​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន។ ចំណែក​រដ្ឋការ​លោក បៃដិន វិញ កាន់តែ​បង្កើន​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន លើស​ពី​សព្វដង ព្រោះតែ​បារម្ភ​លោក ដូណាល់ ត្រាំ អាច​កាត់បន្ថយ​ជំនួយ​សម្រាប់​អ៊ុយក្រែន។ ជំនួយ​យោធា​នៅ​សេសសល់​ទាំងអស់ សេតវិមាន​នៃ​រដ្ឋការ​លោក បៃដិន សម្រុក​បញ្ជូន​ទៅ​អ៊ុយក្រែន។ កាលពី​ថ្ងៃទី​៤ ធ្នូ លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ទៅ​កាន់​អឺរ៉ុប​ម្ដង​ទៀត ដែល​ជា​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​លោក​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​រដ្ឋការ​លោក...

រដ្ឋការ​លោក បៃដិន បន្ត​បញ្ជូន​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន ដោយ​ធានា​ថា​អាច​បន្ត​ប្រយុទ្ធ​បាន​មួយ​ឆ្នាំ​ទៀត

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បញ្ជាក់​ថា រដ្ឋការ​លោក Biden បាន​ធានា​ថា អ៊ុយក្រែន​អាច​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី រយៈពេល​មួយ​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០២៥ ដោយ​អាវុធ​របស់​សហរដ្ឋ​អាមេរិក។ លោក Blinken បាន​ថ្លែង​ដូចនេះ​អំឡុង​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក ជា​ទី​ដែល​លោក​ត្រូវ​បំពេញ​ទស្សនកិច្ច​ចុងក្រោយ​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រមុខ​ការទូត​នៃ​រដ្ឋការ​លោក បៃដិន ហើយ​ជា​ការ​ធានា​ថា ទាំង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជា​សមាជិក​អង្គការ​ណាតូ (NATO) ត្រូវតែ​ផ្ដោត​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ជួយ​អ៊ុយក្រែន មាន​ថវិកា មាន​អាវុធ...

ប្រមុខ​ការទូត​អាមេរិក​ច្រាន​ចោល​សំណើ​របស់​ក្រុម​ប្រទេស​អារ៉ាប់​ដែល​សុំ​ឱ្យ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម​លើ​ប៉ាឡេស្ទីន

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​ជា​លើក​ទី​៣ នៅតែ​សន្យា​គាំទ្រ​សង្គ្រាម​វាយ​សងសឹក​របស់​អ៊ីស្រាអែល ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា ទោះជា​មេដឹកនាំ​ប្រទេស​អារ៉ាប់ ព្យាយាម​ស្នើ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន បង្គាប់​ទៅ​អ៊ីស្រាអែល បញ្ឈប់​ការ​ធ្វើ​សង្គ្រាម​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ក៏ដោយ​នោះ។ កាលពី​ថ្ងៃទី​៣ វិច្ឆិកា លោក Blinken បាន​ដល់​ទីក្រុង Tel Aviv ដើម្បី​ស្វែងរក​ការពិត​មួយ​ចំនួន​ដែល​អ៊ីស្រាអែល លើក​ទ័ព​វាយ​ចូល​ដែនដី​របស់​ពួក​ហាម៉ាស នៅ​តំបន់​ហ្កាហ្សា ជា​សង្គ្រាម​វាយ​សងសឹក​របស់​អ៊ីស្រាអែល ឆ្លើយតប​ពួក​ហាម៉ាស​លួច​បាញ់​គ្រាប់​រ៉ុក្កែត...

ប្រមុខ​ការទូត​អាមេរិក​ទៅ​ដល់​អ៊ីស្រាអែល​ជា​ថ្មី ខណៈ​អ៊ីស្រាអែល​ច្រាន​ចោល​រាល់​បទ​ឈប់​បាញ់​គ្នា

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Tel Aviv នៅ​ថ្ងៃ​សុក្រ ទី​៣ វិច្ឆិកា នេះ ដើម្បី​ស្វែងរក​ការ​ផ្អាក​ប្រយុទ្ធ​គ្នា​ជា​បណ្ដោះអាសន្ន ក្នុង​បុព្វហេតុ​មនុស្សធម៌​សម្រាប់​សង្គ្រាម​តំបន់​ហ្កាហ្សា បន្ទាប់ពី​អ៊ីស្រាអែល បាន​និយាយ​ថា កងកម្លាំង​របស់​ខ្លួន​បាន​ឡោមព័ទ្ធ​ទីក្រុង​ធំ​បំផុត​នៃ​ដែនដី​ប៉ាឡេស្ទីន​មួយ​នេះ​បាន​ហើយ។ វត្តមាន​នៃ​ប្រមុខ​ការទូត​អាមេរិកាំង​ជា​ថ្មី​ទៀត​នេះ​នៅ​លើ​ទឹកដី​អ៊ីស្រាអែល ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​បង្កើន​ការ​ថ្កោលទោស​អ៊ីស្រាអែល ដែល​មិន​ព្រម​បញ្ឈប់​ការ​វាយប្រហារ​លើ​ដែនដី​ហ្កាហ្សា នៃ​ដែនដី​ប៉ាឡេស្ទីន ដែល​បណ្ដាល​ឱ្យ​ជនស៊ីវិល​ស្លាប់​កាន់តែ​កើន​ឡើង។ បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រជាជន​ប៉ាឡេស្ទីន ស្លាប់​កើន​ឡើង​ជាង ៩០០០​នាក់...

ប្រមុខ​ការទូត​អាមេរិក​ទៅ​ទីក្រុង​គៀវ ប្រកាស​ពី​ជំនួយ​ថ្មី​ជាង ១​ពាន់​លាន​ដុល្លារ

នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី​៦ កញ្ញា នេះ មាន​ព្រឹត្តិការណ៍​សំខាន់​ពីរ​ដែល​អ្នក​សារព័ត៌មាន​ធ្វើការ​កត់សម្គាល់ និង​ធ្វើ​សេចក្ដី​រាយការណ៍ គឺ​ទី​១ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទៅ​ដល់​ទីក្រុង​គៀវ ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​ជំនួយ​ជាង ១​ពាន់​លាន​ដុល្លារ​ថ្មី​ទៀត​ទៅ​ឱ្យ​ប្រទេស​មួយ​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​មហាអំណាច​រុស្ស៊ី និង​ទី​២ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដាណឺម៉ាក ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​អ៊ុយក្រែន ខណៈ​អ្នកស្រី Mette Frederiksen ក៏​លើក​ឡើង​អំពី​ជំនួយ​របស់​ប្រទេស​ដាណឺម៉ាក ផង​ដែរ។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​ពី​រដ្ឋធានី​គៀវ នៅ​ថ្ងៃ​ពុធ ទី​៦...

ការ​បើក​ឆាក​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់​ប្រហារ​ជីវិត​មនុស្ស​ជិត​២០០​នាក់​ខណៈ​ការ​ប្រយុទ្ធ​នៅតែ​បន្ត

ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព និង​កងកម្លាំង​ប៉ារ៉ា​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​គូប្រជែង​នឹង​គ្នា បាន​ចូល​ដល់​ថ្ងៃទី​៤ ហើយ បើ​គិត​ដល់​ថ្ងៃ​អង្គារ ទី​១៨ ខែ​មេសា នេះ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​កើន​ជិត ២០០​នាក់។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sundans Post។ អំពើ​ហិង្សា​បាន​ផ្ទុះឡើង​តាំងពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មេសា បន្ទាប់ពី​ការ​តស៊ូ​អំណាច​ជាច្រើន​សប្តាហ៍​រវាង​មេទ័ព​ទាំង​ពីរ ដែល​រួម​កម្លាំង​គ្នា​ដណ្ដើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០២១ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល។ មេទ័ព​ស៊ូដង់​ទាំង​ពីរ​ដែល​ដឹកនាំ​ទ័ព​ប្រយុទ្ធ​គ្នា គឺ​ឧត្តមសេនីយ៍ Abdel Fattah al-Burhan អគ្គមេបញ្ជាការ​កងទ័ព​ស៊ូដង់ និង​អនុប្រធាន​របស់​លោក...

អាមេរិក​ធ្វើ​យុទ្ធនាការ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​២១​រូប​ជុំវិញ​ពិភពលោក​រួម​ទាំង​លោក កឹម សុខា

សហរដ្ឋ​អាមេរិក​ប្រកាស​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​អ្នកទោស​នយោបាយ​ដោយ​គ្មាន​ហេតុផល (Without Just Cause Political Prisoners Campaign) ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ​សំខាន់ៗ​ចំនួន ២១​រូប​នៅ​ជុំវិញ​ពិភពលោក​ដោយ​គ្មាន​លក្ខខណ្ឌ ដែល​ក្នុង​នោះ​មាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផង​ដែរ។ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​យុទ្ធនាការ​អ្នកទោស​នយោបាយ​ដោយ​គ្មាន​ហេតុផល (Without Just Cause Political Prisoners Campaign) កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា...

អាមេរិក​បន្ថែម​ជំនួយ​យោធា​ជាង​២៨០០​លាន​ដុល្លារ​ដល់​អ៊ុយក្រែន​និង​ប្រទេស​១៨​នៅ​អឺរ៉ុប​ខាងកើត

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ ទៅ​រដ្ឋធានី​គៀវ ប្រទេស​អ៊ុយក្រែន ដោយ​បាន​ជួប​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken បាន​ប្រកាស​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត​ក្នុង​កញ្ចប់​ថ្មី​ដែល​មាន​សាច់ប្រាក់ ២៨០០​លាន​ដុល្លារ​ទៅ​អ៊ុយក្រែន និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ដែល​ជួប​ផលវិបាក​ដោយសារ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កញ្ញា។ លោក Blinken បាន​ប្រាប់​ថា រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ចូ...

អាមេរិក​ប្រកាស​អនុវត្ត​គម្រោង​ថវិកា​២៥​លាន​ដុល្លារ​ដើម្បី​លើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា

សហរដ្ឋ​អាមេរិក​បើក​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​គម្រោង​ថ្មី​មួយ​ក្នុង​កញ្ចប់​ថវិកា ២៥​លាន​ដុល្លារ​អាមេរិក​ដែល​មាន​បំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​មាន​ភាព​ទូលំទូលាយ និង​ប្រកប​ដោយ​ចីរភាព តាមរយៈ​ការ​បង្កើន​កម្មវិធី​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ថវិកា​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក​នេះ​ស្ថិត​នៅ​ក្នុង​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា «កម្ពុជា​ហាវែស III» ជា​គម្រោង​មាន​រយៈពេល ៥​ឆ្នាំ ទទួល​បាន​ការ​គាំទ្រ​ថវិកា​ពី​គំនិត​ផ្ដួចផ្ដើម​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​របស់​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID។ ឯកអគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា ២៥​លាន​ដុល្លារ​នេះ​ថា «នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់​ថវិកា​ប្រមាណ​ជិត ១០០​លាន​ដុល្លារ​ក្នុង​រយៈពេល​ជាង​មួយ​សតវត្សរ៍​ចុងក្រោយ​នេះ ដើម្បី​លើក​ស្ទួយ​អាហារូបត្ថម្ភ និង​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​តាមរយៈ​ការ​ពង្រឹង​វិស័យ​កសិកម្ម»។ លោក​បន្ត​ថា ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​ស្បៀងអាហារ​នេះ...

រដ្ឋមន្ត្រី​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ជម្រះ​មន្ទិល​អំពី​វត្តមាន​កងទ័ព​ចិន​និង​សេរីភាព​លោក កឹម សុខា

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ជំរុញ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បង្ហាញ​ពី​តម្លាភាព​ឱ្យ​បាន​ច្បាស់លាស់​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម និង​ធានា​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ដោយ​សេរី​ក្នុង​ដំណើរការ​នយោបាយ​នៅ​ឆ្នាំ​២០២៣ ខាងមុខ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក នេត ប្រាយ (Ned Price) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៤ សីហា នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken...

Latest news

© 2021, ដេលី. All rights reserved.