30 C
Phnom Penh

TAG

Gotabaya Rajapaksa

ប្រធានាធិបតី​ស្រីលង្កា​រត់​ចោល​ស្រុក​ប្រកាស​ត្រឡប់​ទៅ​ប្រទេស​វិញ​ទោះ​ជា​ត្រូវ​ឡើង​តុលាការ​ក៏ដោយ

Gotabaya Rajapaksa ដែល​ត្រូវ​បាន​ប្រជាជន​ស្រីលង្កា ទម្លាក់​ពី​អំណាច​ជា​ប្រធានាធិបតី ហើយ​បាន​រត់​ចោល​ប្រទេស​មក​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ឱ្យ​ដឹង​ថា នឹង​មិន​នៅ​ប្រទេស​ថៃ ទៀត​នោះ​ទេ គឺ​លោក​នឹង​ចាកចេញ​ទៅ​ប្រទេស​របស់​លោក​វិញ​នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កញ្ញា នេះ។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២ កញ្ញា នេះ ឲ្យ​ដឹង​ថា លោក Gotabaya និង​ប្រពន្ធ​កូន​របស់​លោក រួម​ទាំង​អង្គរក្ស នឹង​វិល​ទៅ​ប្រទេស​ស្រីលង្កា​វិញ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ហើយ​មូលហេតុ​លោក​ត្រឡប់​ទៅវិញ...

មេដឹកនាំ​ស្រីលង្កា​ដែល​ប្រជាជន​ដេញ​ធ្លាក់​ពី​អំណាច​បាន​ធ្វើ​ដំណើរ​មក​កៀក​នឹង​កម្ពុជា​ហើយ

ប្រធានាធិបតី​នៃ​ប្រទេស​ស្រីលង្កា ដែល​ប្រជាជន​របស់​ប្រទេស​នេះ​ធ្វើ​បាតុកម្ម​ដោយ​ហិង្សា​ដេញ​ទម្លាក់​ពី​អំណាច គឺ​លោក Gotabaya Rajapaksa ត្រូវ​បាន​រាយការណ៍​ថា លោក​នឹង​មក​ដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្ដាហ៍​នេះ ដែល​ជា​ប្រទេស​មួយ​មាន​ព្រំដែន​ជាប់​នឹង​កម្ពុជា។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា លោក Gotabaya ដែល​នឹង​មក​ដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នឹង​ស្វែងរក​ប្រទេស​ទី​៣ នៅ​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ជា​ផ្លូវការ។ រាជាណាចក្រ​ថៃ មាន​ព្រំដែន​ជាប់​ប្រទេស​ចំនួន​៣ គឺ​កម្ពុជា ឡាវ និង​ភូមា។ គេ​ពុំ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក...

តុលាការ​ស្រីលង្កា​បង្គាប់​ឱ្យ​អតីត​ប្រធានាធិបតី​រត់​ភៀសខ្លួន​ចូល​បំភ្លឺ​តាម​បណ្ដឹង​បក្ស​ប្រឆាំង​ករណី​គ្រប់គ្រង​បំណុល​បរទេស

នៅ​ខណៈ​នេះ ទិដ្ឋាការ​សុំ​ស្នាក់នៅ​របស់​លោក Gotabaya Rajapaksa អតីត​ប្រធានាធិបតី​ស្រីលង្កា ដែល​រត់​ភៀសខ្លួន​ទៅ​ប្រទេស​សិង្ហបុរី នឹង​អស់​សុពលភាព​ត្រឹម​ថ្ងៃទី​១១ សីហា តែ​អតីត​មេដឹកនាំ​ស្រីលង្កា ម្នាក់​នេះ ត្រូវតែ​ត្រឡប់​មក​ប្រទេស​ស្រីលង្កា វិញ​តាម​ដីកា​កោះ​របស់​តុលាការ​កំពូល​ដែល​បាន​បង្គាប់​ឱ្យ​លោក Gotabaya ចូល​ខ្លួន​នៅ​ថ្ងៃទី​១ សីហា ដើម្បី​បំភ្លឺ​ក្នុង​សំណុំរឿង​ដែល​បក្ស​នយោបាយ​ប្រឆាំង​បាន​ប្ដឹង​បុរស​នេះ និង​រដ្ឋាភិបាល​របស់​លោក​ពី​បទ​បង្ក​ឱ្យ​សេដ្ឋកិច្ច​ស្រីលង្កា ក្រឡាប់ និង​ករណី​ការ​គ្រប់គ្រង​បំណុល​បរទេស។ សារព័ត៌មាន The Straits Times បាន​ចុះផ្សាយ​ថា ក្រុម​មេធាវី​របស់​លោក...

សភា​ស្រីលង្កា​បោះឆ្នោត​គាំទ្រ​លោក Wickremesinghe ជា​ប្រធានាធិបតី​ជំនួស​ប្រធានាធិបតី​រត់​ចោល​ស្រុក

នៅ​ទីបំផុត លោក Ranil Wickremesinghe បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ដូច​បំណង​របស់​លោក បន្ទាប់ពី​លោក​ទទួល​បាន​ការ​ចាត់តាំង​ឲ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី​ស្ដីទី ដោយ​លោក Gotabaya Rajapaksa ដែល​ជា​ប្រធានាធិបតី​រត់​ចោល​ប្រទេស​ដោយសារ​បាតុករ​ដេញ​ចេញពី​តំណែង ករណី​ចោទ​ថា​ជា​មេដឹកនាំ​អសមត្ថភាព​មកពី​គ្រួសារ​ពុករលួយ​បំផ្លាញ​ជាតិ Rajapaksa។ យោង​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ថ្ងៃ​ពុធ ទី​២០ ខែ​កក្កដា នេះ ដែល​ចេញ​ផ្សាយ​ដោយ​ក្រុម​សមាជិក​សភា​នៃ​ប្រទេស​ស្រីលង្កា ជ្រើសរើស​ប្រធានាធិបតី​ថ្មី​បាន​បង្ហាញ​ថា លោក Ranil Wickremesinghe គឺជា​អ្នក​ទទួល​បាន​ជ័យជម្នះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News...

ប្រធានាធិបតី​ស្រីលង្កា​ដែល​ត្រូវ​ពលរដ្ឋ​ទាញ​ទម្លាក់​ពី​អំណាច​រត់​ភៀសខ្លួន​ទៅ​កោះ​ម៉ាល់ឌីវ

ប្រធានាធិបតី​ប្រទេស​ស្រីលង្កា ដែល​ត្រូវ​ពលរដ្ឋ​ទាញ​ទម្លាក់​ពី​អំណាច គឺ​លោក Gotabaya Rajapaksa បាន​រត់​ទៅ​ដល់​ដែន​កោះ​ម៉ាល់ឌីវ ហើយ​កាលពី​រសៀល​ថ្ងៃទី​១២ ខែ​កក្កដា តាម​ជើង​យន្តហោះ​របស់​កងទ័ព​ស្រីលង្កា។ កាលពី​យប់​ថ្ងៃ​ច័ន្ទ ទី​១២ កក្កដា លោក Gotabaya Rajapaksa និង​សហការី គ្រួសារ​របស់​គាត់​ជាង ១០​នាក់ បាន​រត់​ភៀសខ្លួន​តាម​ជើង​យន្តហោះ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត តែ​ត្រូវ​បាន​បុគ្គលិក​យន្តហោះ និង​ប៉ូលិស​អន្តោប្រវេសន៍​ឃារឃាំង​លោក​មិន​ឲ្យ​ឡើង​យន្តហោះ​នោះ​ឡើយ ហើយ​ក្រោយ​មក លោក​បាន​ភៀសខ្លួន​ចេញពី​ព្រលាន​យន្តហោះ​នោះ​តាម​រថយន្ត​យោធា។ មន្ត្រី​អាកាសយានដ្ឋាន​មួយ​រូប​បាន​ឲ្យ​ដឹង​ថា លោក Gotabaya...

តុលាការ​ស្រីលង្កា ហាម​អតីត​នាយករដ្ឋមន្ត្រី និង​គ្រួសារ​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស

ក្រោយពី​បាតុករ ៩​នាក់​ស្លាប់ និង​ជាង ២២០​នាក់​រង​របួស​ក្នុង​ឧបទ្ទវហេតុ​នៃ​ការ​វាយប្រហារ​ទៅលើ​បាតុករ​កាលពី​កណ្ដាល​អាធ្រាត្រ​នៅ​យប់​ថ្ងៃ​ចន្ទ ទី​៩ ឧសភា តុលាការ​នៅ​ក្រុង​កូឡំបូ បាន​ចេញ​ដីកា​នៅ​ថ្ងៃ​ទី​១៣ ឧសភា ដោយ​បង្គាប់​ទៅ​លោក Mahinda Rajapaksa ដែល​ត្រូវ​បាតុករ​ដេញ​ឱ្យ​ចុះ​ចេញពី​តំណែង និង​គ្រួសារ​របស់​លោក រួម​ទាំង​អ្នក​នយោបាយ​ជិតស្និទ្ធ​នឹង​លោក ១៥​នាក់​ទៀត មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​ដាច់ខាត។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ការ​ដែល​តុលាការ​ចេញ​ដីកា​ដូចនេះ ព្រោះ​លោក Mahinda Rajapaksa និង​មនុស្ស​ជំនិត​ទាំងនេះ​ត្រូវ​តុលាការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត។ តាម​ប្រភព​ដដែល​នេះ...

ចិន​អាច​បាត់​សម្ព័ន្ធមិត្ត​មួយ​ទៀត​នៅ​អាស៊ី​ខាងត្បូង ខណៈ​ប្រទេស​នោះ​កំពុង​រើ​ខ្លួន​ពី​មេដឹកនាំ​អាយ៉ង​ចិន

រយៈពេល​មួយ​ខែ​មក​ហើយ​ដែល​ប្រទេស​ស្រីលង្កា ធ្លាក់​ក្នុង​ការ​បះបោរ ខណៈ​ប្រជាជន​នៃ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ទាមទារ​ឲ្យ​មេដឹកនាំ​របស់​ខ្លួន គឺ​ត្រកូល Rajapaksa បោះបង់​អំណាច​ចោល ព្រោះ​តែ​ត្រកូល​មួយ​នេះ​ជា​អ្នក​ធ្វើ​ឲ្យ​ប្រទេស​ស្រីលង្កា ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ក្រោម​បំណុល​បរទេស​រាប់​ពាន់​លាន​ដុល្លារ ជាពិសេស​គឺ​នៅ​ក្រោម​បំណុល​របស់​ចិន។ បាតុករ​រាប់​ម៉ឺន​នាក់​ចោទ​ថា ត្រកូល Rajapaksa ជា​មេដឹកនាំ​ដែល​បណ្ដោយ​ឲ្យ​មាន​អំពើ​ពុករលួយ​សុសសាយ​នៃ​សង្គម​ស្រីលង្កា។ ប្រធានាធិបតី​របស់​ប្រទេស​នេះ គឺ​លោក Gotabaya Rajapaksa និង​លោក Mahinda Rajapaksa ជា​នាយករដ្ឋមន្ត្រី គឺ​បងប្អូន​ទាំង​ពីរ​នាក់​នេះ​បាន​បន្ត​កាន់​អំណាច​កំពូល​របស់​ប្រទេស​ស្រីលង្កា ពី​បង​ទៅ​ប្អូន ពី​ប្អូន​មក​បង​រយៈពេល ២០​ឆ្នាំ​មក​ហើយ។ នៅ​ថ្ងៃ​នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា...

ស្រីលង្កា​សុំ​ចិន​ទុក​ពេល​បន្ថែម​ដើម្បី​សង​បំណុល ខណៈ​កំពង់ផែ​សមុទ្រ​មួយ​ត្រូវ​បាន​ចិន​រឹបអូស

ប្រទេស​ក្រីក្រ​ភាគច្រើន​សុទ្ធតែ​ជា​កូនបំណុល​នៃ​ប្រទេស​ចិន គឺ​គ្រាន់តែ​តិច ឬ​ច្រើន​តែប៉ុណ្ណោះ។ ប្រទេស​ស្រីលង្កា ស្ថិតនៅ​អាស៊ី​ខាងត្បូង បាន​ក្លាយ​ជា​កូនបំណុល​ចិន​ដ៏​ធ្ងន់ធ្ងរ។ ប្រទេស​ក្រីក្រ​មួយ​នេះ​បាន​ខ្ចីបុល​ចិន នូវ​ទឹកប្រាក់​សរុប ៣​ម៉ឺន ៥​ពាន់​លាន​ដុល្លារ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​បរទេស​ជាច្រើន​បាន​ចុះផ្សាយ​ថា កំពង់ផែ​សមុទ្រ និង​ឆ្នេរ​លំហែ​កាយ​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ក្នុង​ភាគហ៊ុន​ស្វយ័ត​របស់​ចិន​ទាំងស្រុង​ក្នុង​កិច្ចសន្យា ៩៩​ឆ្នាំ។ ដោយសារ​តែ​ការ​ដោះ​បំណុល​ចិន​មិន​ដូច​ការ​សន្យា គឺ​ចិន​តែងតែ​មក​ទារ​យក​ប្រាក់កម្ចី​របស់​ខ្លួន​វិញ។ ករណី​នេះ នាំ​ឱ្យ​អ្នក​នយោបាយ​ប្រទេស​នេះ​បែកបាក់​គ្នា គឺ​ក្រុម​ប្រឆាំង​ចោទ​ថា​មកពី​រដ្ឋាភិបាល​របស់​អតីត​ប្រធានាធិបតី Mahinda Rajapaksa ដែល​ស្និទ្ធ​នឹង​ចិន បណ្ដោយ​ឱ្យ​គម្រោង​វិនិយោគ​របស់​ចិន ក្លាយ​ជា​ប្រភព​នៃ​ការ​កិបកេង​ប្រាក់កម្ចី និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល Mahinda។ ជា​ថ្មី​ម្ដង​ទៀត...

Latest news