26.2 C
Phnom Penh

TAG

second

អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ការពារ​​​សកម្មជន​​​ដែល​​​ត្រូវ​​​បាន​​​បដិសេធ​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​

កាល​​​ពី​​​ម្សិលមិញ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ក្នុង​​​មូល​​​ដ្ឋាន​​​ និង​​​សហជីព​​​មួយ​​​ចំនួន​​​បាន​​​ថ្កោល​​​ទោស​​​សេចក្តី​​​​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​ឲ្យ​​​លោក អាឡិច កុង​​​ហ្សាឡេស ដាវីដ​​​សុន (Alex Gonzalez-Davidson) ​​​សកម្មជន​​​ការ​​​ពារ​​​បរិស្ថាន​​​ដែល​​​និយាយ​​​ឥត​​​សំចៃ ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​អាជ្ញាធរ​​​កែ​​​ប្រែ​​​សេចក្តី​​​សម្រេច​​​េនះ​​​។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ សហជីព សហគមន៍ និង​​​សមាគម​​​ចំនួន​​​៣១​​​បាន​​​ចេញ​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​លើកឡើង​​​ពី​​​ការ​​​បដិសេធ​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​ដល់​​​ជនជាតិ​​​អេស្ប៉ាញ​​​រូប​​​នេះ ដែល​​​អស់​​​សុពល​​​ភាព​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ថាជា​​​ការ​​​វាយ​​​ប្រហារ​​​ច្បាស់​​​ក្រឡែត​​​ទៅ​​​លើ​​​អ្នក​​​ប្រឆាំង​​​ស្រប​​​ច្បាប់​​​ ដើម្បី​​​ផល​​​ប្រយោជន៍​​​គ្រួសារ​​​មួយ​​​ក្នុង​​​ចំណោម​​​គ្រួសារ​​​មាន​​​អំណាច​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​។

ឪពុក​ម្ដាយ​របស់​លោក ថោង សារ៉ាត់ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ​

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​អាទិត្យ​នគរ​បាល​​ខេត្ត​ស្វាយ​រៀង​​បាន​ចាប់​ខ្លួន​ឪពុក​ម្ដាយ​របស់​​ឧត្ដម​សេនីយ៍​ទោ​ ថោង សារ៉ាត់ ដែល​កំពុង​រត់​គេច​ខ្លួន​ និង​ដែល​​នគរ​បាល​កំពុង​តាម​ចាប់​ខ្លួន​ពីបទ​​​រៀបចំ​​​ផែន​ការ​ធ្វើ​ឃាត​លោក​ អុឹង ម៉េងជឺ កាលពី​ខែ​វិច្ឆិកា ខណៈ​​ពួក​គាត់​ទាំងពីរ​នាក់​ប៉ុន​ប៉ង​រត់គេច​ទៅ​ប្រទេស​វៀតណាម​តាម​រយៈ​រថយន្ត​សង្គ្រោះ​បន្ទាន់។ យោង​តាម​មេធាវី​របស់​ឪពុក​ម្ដាយ​លោក ថោង សារ៉ាត់ បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​​ភ្នំពេញ​​​បាន​បញ្ជូន​ឪពុក​ម្ដាយ​របស់​លោក ថោង សារ៉ាត់ ត្រឡប់​ទៅ​ពន្ធនាគារ​វិញ​​ពីបទ​រំលោភ​លើ​លក្ខខណ្ឌ​​សុំ​នៅ​ក្រៅឃុំ​។ ដំបូង​ឡើយ ​ពួកគាត់​ទាំងពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ពីបទ​រក្សា​ទុក​អាវុធ​​កាលពី​ថ្ងៃទី៧ ខែ​ធ្នូ ក្រោយ​ពេល​នគរ​បាល​​បាន​ឆ្មក់​ចូល​ភូមគ្រឹះ​​​របស់​គ្រួសារ​ពួកគាត់​នៅ​ក្នុង​​រាជធានី​ភ្នំពេញ ដោយ​រក​ឃើញ​អាវុធ​ខុស​ច្បាប់​មួយ​ចំនួន​។

ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​ហេតុការណ៍​វាយ​តប់គ្នា​ជុំវិញ​​ប្រាក់​ចំណេញ​បាន​ពីការ​ប្រគុំតន្ត្រី​

ក្រុម​មន្ត្រី​បាន​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​នៅ​ក្នុង​វីឡាជួល​មួយ​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​បុរស​ជនជាតិ​ម៉ុលដាវីម្នាក់​​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​តប់​គ្នា​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ភាគីម្ខាង​​បាន​ទាម​ទារ​ចំណែក​នៃ​ប្រាក់​ចំណេញ​បាន​មកពី​ការ​ប្រគុំតន្ត្រី​ Kazantip ដែល​នឹង​ធ្វើ​ឡើង​នាពេលឆាប់ៗ​។ លោក ម៉ែន វន្នី នាយ​ការិយាល័យ​នគរ​បាល​​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​​ខេត្ត​នេះ​​បាន​លើក​ឡើង​ថា ការ​​វាយ​តប់​គ្នា​បាន​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​សុក្រ​ នៅ​សណ្ឋាគារ និង​កាស៊ីណូ Queenco ក្នុង​សង្កាត់​លេខ៣ នៅ​ពេល​​បុរស​មួយ​ក្រុម​មាន​គ្នា​ប្រាំមួយ​នាក់​ដើរ​សំដៅទៅកាន់​ក្រុម​មួយ​ទៀត​ដែល​មាន​គ្នា​បួន​នាក់​។

កម្មករ​​​កាត់​​​ដេរ​​​ទទួល​​​បាន​​​ការ​​​ដំឡើង​​​ប្រាក់ខែ ប៉ុន្តែ​​​ ការ​​​ងារ​​​បន្ថែម​​​ម៉ោង​​​ធ្លាក់​​​ចុះ​​​​​​

កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​ទូទាំង​​​ប្រទេស​​​បាន​​​ចាប់​​​ផ្តើម​​​​​​ទទួល​​​យក​​​ក្រដាស​​​សម្រាប់​​​បើក​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​​ដោយ​​​​​​មាន​​​​​​ការ​​​ដំឡើង​​​២៨​​​ដុល្លារ​​​ជា​​​លើក​​​ដំបូង​​​ បន្ទាប់​​​ពី​​​រដ្ឋាភិបាល​​​​​​​​​បាន​​​សម្រេច​​​បន្ថែម​​​ពី​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​ចំនួន​​​១០០​​​ដុល្លារ​​​នៅ​​​​​​ក្នុង​​​វិស័យ​​​នេះ​​​។ ប៉ុន្តែ នៅ​​​ពេល​​​ការ​​​ងារ​​​បន្ថែម​​​ម៉ោង​​​បាន​​​​​​ធ្លាក់​​​ចុះ​​​ ក្ដី​​​សង្ឃឹម​​​ចំពោះ​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ថ្មី​​​នេះ​​​ត្រូវ​​​រលាយ​​​សាប​​​សូន្យ​​​ទៅ​​​វិញ​​​។ នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​មួយ​​​ចំនួន​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ពីរ​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ​​​ កម្មករ​​​នាំ​​​គ្នា​​​លើក​​​ឡើ​​​ង​​​ថា ការ​​​ឡើង​​​ថ្លៃ​​​ផ្សេង​​​ៗ​​​និង​​​ការ​​​ងារ​​​បន្ថែម​​​ម៉ោង​​​ថយ​​​ចុះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​អាច​​​សល់​​​ប្រាក់​​​ផ្ញើ​​​ទៅ​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​តិច​​​ជាង​​​មុន​​​ពេល​​​មិនទាន់​​​​​​ត្រូវ​​​បាន​​​ដំឡើង​​​​​បន្ថែម​​​ចំនួន​​​២៨​​​ដុល្លារ​​​ទៅ​​​ទៀត​​​កាល​​​ពី​​​ខែ​​​មុន​​​។ អ្នក​​​ខ្លះ​​​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​ទទួល​​​បាន​​​ប្រាក់​​​ប្រចាំ​​​ខែ​​​តិច​​​ជាង​​​​​​​​​មុន​​​ពេល​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ដំឡើង​​​ប្រាក់​​​ខែ​​​ទៅ​​​ទៀត​​​។ កម្មការិនី​​​​​​ម្នាក់ ឈ្មោះ សែម ពៅ ដែល​​​បាន​​​ធ្វើ​​​​​​ការ​​​ងារ​​​ក្រៅ​​​ម៉ោង​​​ជា​​​ជាង​​​អ៊ុត​​​សក់​​​​​​ បន្ទាប់​​​ពី​​​​​​ឈប់​​​សម្រាក​​​ព​ី​​​ការ​​​ងារ​​​នៅ​​​រោង​​​ចក្រ Bright Sky ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​បាន​​​លើក​​​ឡើង​​​ថា គាត់​​​ទទួល​​​បាន​​​ក្រដាស​​​សម្រាប់​​​បើក​​​ប្រាក់​​​ខែ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ហើយ​​​ថា ប្រាក់​​​ខែ​​​ដែល​​​ទទួល​​​បាន​​​ចំនួន​​​២១៥​​​ដុល្លារ​​​ គឺ​​​លើស​​​ពី​​​ខែ​​​មុន​​​ត្រឹម​​​តែ​​​ប្រហែល​​​១០​​​ដុល្លារ​​​ ​​ប៉ុណ្ណោះ​​​។ កម្មការិនី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "ប្រាក់​​​ខែ​​​របស់​​​យើង​​​ត្រូវ​​​បាន​​​ដំឡើង​​​នៅ​​​ខែ​​​នេះ​​​  ប៉ុន្តែ ​​​វា​​​ស្ទើរ​​​តែ​​​ដូច​​​ទៅ​​​នឹង​​​ខែ​​​មុន​​​ ព្រោះ​​​យើង​​​គ្មាន​​​ការ​​​ងារ​​​បន្ថែម​​​ម៉ោង​​​ធ្វើ​​​។  ពី​​​មុន​​​យើង​​​អាច​​​ធ្វើ​​​បន្ថែម​​​ម៉ោង​​​បាន​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​គេ​​​មិន​​​ហៅ​​​ឲ្យទៅ​​​ធ្វើ​​​ការ​​​ងារ​​​បន្ថែម​​​ទៀត​​​ទេ ព្រោះ​​​ការ​​​បញ្ជា​​​ទិញ​​​ធ្លាក់​​​ចុះ​​​"។ ​​​ម្ចាស់​​​ផ្ទះ​​​ និង​​​អ្នក​​​លក់​​​ដូរ​​​នៅ​​​ជុំ​​​វិញ​​​រោង​​​ចក្រ​​​បាន​​​ដំឡើង​​​ថ្លៃ​​​ផ្ទះ​​​ និង​​​ថ្លៃ​​​ទំនិញ​​​នានា​​​ នៅ​​​ពេល​​​ណា​​​​​​រោង​​​ចក្រ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ឲ្យ​​​កម្មករ​​​ ហើយ​​​សម្រាប់​​​ សែម ពៅ បាន​​​និយាយ​​​ថា លើក​​​នេះ​​​ក៏​​​ដូច​​​ជា​​​លើក​​​មុន​​​ៗ​​​ដែរ​​​។ សែម ពៅ បាន​​​និយាយ​​​បន្ថែម​​​ថា "ពីមុន​​​យើង​​​ចំណាយ​​​​​​១៨.០០០រៀល​​​ ​​​​​​​​​​​​​​​ ក្នុង​​​មួយ​​​ថ្ងៃ​​​សម្រាប់​​​អាហារ​​​ ហើយ​​​ឥឡូវ​​​នេះ​​​យើង​​​ចំណាយ​​​ប្រហែល​​​២០.០០០​​​រៀល​​​ ក្នុង​​​មួយ​​ថ្ងៃ​​​។ យើង​​​ធ្លាប់​​​ចំណាយ​​​៣៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​សម្រាប់​​​ជួល​​​ផ្ទះ​​​ ប៉ុន្តែ ឥឡូវ​​​ត្រូវ​​​ចំណាយ​​​ដល់​​​ទៅ​​​៤០​​​ដុល្លារ​​​"។ នៅ​​​ឯ​​​រោង​​​ចក្រ​​​ Cambo Kotop ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ កម្មការិនី​​​ម្នាក់​​​​​​ឈ្មោះ ហៀន ចិន្តា បាន​​​លើក​​​ឡើង​​​ថា គាត់​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​​​​ច្រើន​​​ជាង​​​មុន​​​​​​កាល​​​ពី​​​ខែ​​​មករា​​​ ដោយ​​​មាន​​​ទាំង​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​ខ្លះ​​​ៗ​​​ផង​​​ដែរ​​​។ ហៀន ចិន្តា បាន​​​និយាយ​​​ថា "វា​​​នៅ​​​តែ​​​មិន​​​ទាន់​​​គ្រប់​​​គ្រាន់​​​​​សម្រាប់​​​ការ​​​ងារ​​​របស់​​​យើង​​​ព្រោះ​​​អ្វី​​​ៗ​​​គ្រប់​​​យ៉ាង​​​ចេះ​​​តែ​​​ឡើង​​​ថ្លៃ​​​"។ ក្នុង​​​​​​ពេល​​ថ្មី​​​ៗ​​​នេះ​​​ រដ្ឋាភិបាល​​​បាន​​​ចាប់​​​ផ្តើម​​​ផែន​​​ការ​​​មួយ​​​ ដើម្បី​​​ជួយ​​​ឲ្យ​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ទទួល​​​បាន​​​ទឹក​​​ និង​​​អគ្គិសនី​​​ប្រើ​​​ប្រាស់​​​ក្នុ​​​ង​​​តម្លៃ​​​ថោក​​​ជាង​​​មុន​​​ ទោះ​​​ជា​​​យ៉ាង​​​ណា ផែន​​​ការ​​​នេះ​​​នឹ​​ង​​​ត្រូវ​​​ចំណាយ​​​ពេល​​​រាប់​​​ខែ​​​ទៀត​​​ដើម្បី​​​បញ្ចប់​​​។ ​​​កម្មការិនី​​​ម្នាក់​​​ផ្សេង​​​ទៀត​​​​​​ឈ្មោះ​​​ ឈិន ភារម្យ​​​ ដែល​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ Makalot ក្នុង​​​​​​​​​​​​​​​ខណ្ឌ​​​មាន​​​ជ័យ​​​​​​បាន​​​លើក​​​ឡើង​​​ថា គាត់​​​​​​​​​ទទួល​​​បាន​​​ប្រាក់​​​ប្រចាំ​​​ខែ​​​ចំនួន​​​​​​១៨០​​​ដុល្លារ​​​នៅ​​​​​​ក្នុង​​​ខែ​​​នេះ​​​ នៅ​​​ពេល​​​គាត់​​​ទៅ​​​ទទួល​​​យក​​​​​​ក្រដាស​​​​​​សម្រាប់​​​បើក​​​ប្រាក់​​​ខែ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ពោល​​​គឺ​​​តិច​​​ជាង​​​ពេល​​​ធម្មតា​​​២០​​​ដុល្លារ។​​​​​​ ឈិន ភារម្យ បាន​​​និយាយ​​​ថា "ឥឡូវ​​​នេះ​​​យើង​​​មាន​​​ពេល​​​សម្រាក​​​ច្រើន​​​ ព្រោះ​​​ពុំសូវ​​​មាន​​​​​​ការ​​​ងារ​​​ច្រើន​​​ធ្វើ​​​ដូច​​​មុន​​​"។ ប៉ុន្តែ កម្មការិនី​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា វា​​​មាន​​​ន័យ​​​ថា គាត់​​​​​​អាច​​​ផ្ញើ​​​ប្រាក់​​​បាន​​​តិច​​​ជាង​​​រាល់​​​ដង​​​ដែល​​​គាត់​​​ផ្ញើ​​​ទៅ​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​ក្នុង​​​មួយ​​​ខែ​​​ៗ​​​​​​ចំនួន​​​៧០​​​ដុល្លារ​​​នោះ​​​។ កម្មករ​​​រោង​​​ចក្រ​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​កម្មករ​​​ប្រមាណ​​​​​​៦០០.០០០នាក់​​​នៅ​​​ទូទាំង​​​ប្រទេស​​​បាន​​​ចាក​​​ចេញ​​​​​​ពី​​​ស្រុក​​​កំណើត​​​ដើម្បី​​​ស្វែង​​​រក​​​ការ​​​ងារ​​​ធ្វើ ហើយ​​​ពួក​​​គេ​​​បាន​​​ផ្ញើរ​​​ប្រាក់​​​ខែ​​​មួយ​​​ផ្នែក​​​ទៅ​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​ជា​​​រៀង​​​រាល់​​​ខែ​​​។ ប៉ុន្តែ រោង​​​ចក្រ​​​ភាគ​​​ច្រើន​​​​​​​​​​​​នៅ​​​ក្នុង​​​ចំណោម​​​រោង​​​ចក្រ​​​ប្រហែល​​​៥០០​​​​​​ ​​​បាន​​លើក​​​ឡើង​​​​​​ថា ​​​ការ​​​បញ្ជា​​​ទិញ​​​ពី​​​ក្រៅ​​​ប្រទេស​​​មាន​​​ការ​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​គត់​​​សម្គាល់​​​អំឡុង​​​កន្លះ​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​កាល​​​ពី​​​​​​ឆ្នាំមុន​​​ ដែល​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ត្រូវ​​​កាត់​​​បន្ថយ​​​ការ​​​ងារ​​​បន្ថែម​​​ម៉ោង​​​។ រោងចក្រ​​​បាន​​​បន្ទោស​​​លើ​​​ការ​​​តវ៉ា​​​ទូទាំង​​​ប្រទេស​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​២០១៣ និង​​​ដើម​​​ឆ្នាំ​​​២០១៤  និង​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ជា​​​បន្ត​​​បន្ទាប់​​​ទៀត​​​ ចំពោះ​​​ការ​​​ធ្វើ​​​ឲ្យ​​​ការ​​​បញ្ជា​​​ទិញ​​​ធ្លាក់​​​ចុះ​​​នេះ​​​ដោយ​​​​​​ធ្វើ​​​ឲ្យ​​​អ្នក​​​បញ្ជា​​​ទិញ​​​បាត់​​​បង់​​​ជំនឿ​​​ចិត្ត​​​មក​​​លើ​​​ប្រទេស​​​កម្ពុជា​​​។ ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​ក៏​​​ធ្វើ​​​ឲ្យ​​​វិស័យ​​​កាត់​​​ដេរ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មិន​​​អាច​​​ប្រកួត​​​ប្រជែង​​​​​​នឹង​​​ដៃ​​​គូ​​​​​​ក្នុង​​​តំបន់​​​របស់​​​ខ្លួន​​​ រួម​​​មាន​​​ដូច​​​ជា​​​ប្រទេស​​​បង់​​​ក្លាដែស ដែល​​​សព្វ​​​ថ្ងៃ​​​ប្រាក់​​​ខែ​​​គោល​​​សម្រាប់​​​កម្មករ​​​គឺ​​​ ៦៨​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​នោះ​​​ផង​​​ដែរ​​​៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​  

វត្ត​សាមគ្គីរង្សី​ដែល​សម្បូរ​ដោយ​បញ្ហា កៀងគរ​ការ​គាំទ្រ​តាម​ Skype

ព្រះសង្ឃ​នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​សាលា​រាជធានីគំរាម​បិទ​ចោល​​ជុំវិញ​ការ​ចោទ​ប្រកាន់ពីបទ​​បង្ក​​អំពើ​ហិង្សា​យ៉ាង​រាល​ដាល និង​ "សកម្មភាព​​ប្រឆាំង​រដ្ឋាភិបាល​" បាន​រៀបចំ​វីដេអូ​ខុនហ្វើរិន​មួយ​ជាមួយ​អ្នកគាំទ្រ​នៅ​ក្នុង​ប្រទេស​កាណាដា និង​ប្រទេស​អូស្ត្រាលី​កាល​ពី​ម្សិលមិញ ដើម្បី​កៀងគរ​ការគាំទ្រ​​ ហើយ​ជា​ថ្មី​ម្ដង​ទៀត​​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​សាលា​រាជធានី។ កាលពី​សប្ដាហ៍​មុន​ សាលា​រាជធានី​បាន​ប្រកាស​ថា ​​ខ្លួន​នឹង​ចាប់​ផ្ដើម​ការ​ស៊ើបអង្កេត​នៅ​វត្ត​សាមគ្គីរង្សី​ ដើម្បី​​សិក្សា​ស្រាវ​ជ្រាវ​ថា តើ​​វត្ត​នេះ​ត្រូវ​បាន​ទទួល​ស្គាល់ដោយ​​រដ្ឋាភិបាល​​​​ និង​ថាតើ​ព្រះសង្ឃ​ក្នុង​វត្ត​នេះ​ត្រូវ​បាន​បំបួស​​ជា​ផ្លូវ​ការ​ឬយ៉ាង​ណា។ ព្រះសង្ឃ​ជាថ្នាក់ដឹកនាំ​គង់​នៅ​វត្ត​​សាមគ្គីរង្សី​​បានមាន​សង្ឃដីកា​ថា ​រដ្ឋាភិបាល​ចង់​បិទ​វត្ត​នេះ​ចោល​ដោយ​សារ​តែ​នេះ​ជា​វត្ត​មួយ​ក្នុង​ចំណោម​វត្ត​​មួយ​ចំនួន​តូច​នៅ​ក្នុង​ប្រទេស​ ដែល​ហ៊ាន​ក្រោក​ឈរ​ការ​ពារ​​គ្រួសារ​​ដែល​​ប្រឈម​ការ​បណ្ដេញ​ចេញ​ពី​សំណាក់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ឯកជន។ កាលពី​ម្សិលមិញ វត្ត​នេះ​​បាន​រៀបចំ​វីដេអូ​ខុនហ្វើរិន​​មួយ​សម្រាប់​ព្រះសង្ឃ​​​ក្នុង​វត្ត​នេះ​ជាមួយ​អ្នក​ឧបត្ថម្ភ​​គាំទ្រ​​សំខាន់​ចំនួន​ពីរ​រូប​របស់​វត្ត​នេះ​ គឺ​លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​មកពី​ប្រទេស​កាណាដា និង​ព្រះតេជគុណ លីវ ពៅ...

​តុលាការបដិសេធ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​ឲ្យ​ចូល​ស្ដាប់​សវនាការ​

កាលពី​ម្សិលមិញ​ មេធាវី​ការ​ពារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១១​រូប​​ ដែល​កំពុង​ប្រឈម​ការ​ចោទ​ប្រកាន់ពី​បទ​កុបកម្ម បាន​ដើរ​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ជា​​ការ​តវ៉ា​ បន្ទាប់ពី​ចៅក្រម​​មិន​អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បីរូប ដែល​ប្រឈម​បទ​ចោទ​ប្រកាន់​ដូចគ្នា​ ​ចូល​ស្ដាប់​សវនាការ​មួយ​ថ្ងៃ​ពេញ​នៅ​ថ្ងៃ​ដំបូង។ សរុប​ សកម្មជន​១១រូប និង​តំណាង​រាស្ត្រ​​​ប្រាំពីរ​រូប​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ដឹកនាំ​ ឬចូល​រួម​​ក្នុង​​កុបកម្ម ក្រោយ​ពី​មាន​​បាតុកម្ម​មួយ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា នៅទីលាន​ប្រជាធិបតេយ្យ ដែល​អំឡុង​ពេល​នោះ​​សន្តិសុខ​ខណ្ឌ​ដូនពេញ​ មួយ​ចំនួន​​បាន​រងរបួស​ ដោយ​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់​រង​ការ​វាយ​ដំធ្ងន់ធ្ងរ​នៅ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អ្នកតវ៉ា។ ប្រាំរូបក្នុង​ចំណោម​សកម្មជន​ទាំង​នោះ​កំពុង​ជាប់​ឃុំឃាំង​នៅ​ឡើយ។ ខណៈ​សវនាការ​កាលពី​ម្សិលមិញ​កំពុង​ប្រព្រឹត្តទៅ មេធាវី​ការ​ពារ​ដើម​ចោទ​​​​ទាំង​៣៩​នាក់​​នៅ​ក្នុង​សំណុំរឿង​នេះ ​បាន​ស្នើ​សុំ​ឲ្យ​អង្គចៅក្រម​បីរូប​​​បញ្ជា​​តំណាង​រាស្ត្រ​ជាប់​ចោទ​ ដែល​មិន​ប្រឈម​​ការ​ជំនុំជម្រះ​ ប៉ុន្តែ​បង្ហាញ​មុខ​ដើម្បី​​ឃ្លាំមើល​​ដំណើរ​ការ​កាត់​ក្ដី​ ឲ្យ​ចាក​ចេញពី​បន្ទប់​សវនាការ​។ បន្ទាប់ពី​​ពិចារណា​រយៈ​ពេល​ប្រហែល​២០នាទី អង្គចៅក្រម​បាន​យល់​ព្រម​តាម​សំណើ​នេះ។...

Latest news

© 2021, ដេលី. All rights reserved.