28 C
Phnom Penh

TAG

second

បុគ្គលិក​សមា​គម​អាដ​ហុក​ច្រាន​ចោល​ការចោទប្រកាន់ពីបទ​សូកប៉ាន់

បុគ្គលិកសិទ្ធិមនុស្សពីររូបដែលត្រូវបានចោទ ប្រកាន់ពីបទសូកប៉ាន់ស្រីកំណាន់ដែលគេអះអាងថា ជារបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដើម្បីឲ្យនាងបដិសេធរឿងស្នេហាលួចលាក់នោះ បានច្រានចោលការចោទប្រកាន់អំឡុងពេលសាកសួរកាលពីម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញ។ បុគ្គលិកសមាគមសិទ្ធិមនុស្សអាដហុកទាំងពីររូបនេះត្រូវបានចាប់ខ្លួនកាលពីខែមេសាជាមួយលោក នី ចរិយា អតីតមន្ត្រីសមាគមអាដហុកដែលឥឡូវបម្រើការងារជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អង្គការមិនមែនរដ្ឋាភិបាលនេះបានបញ្ជាក់ថា ខ្លួនបានឲ្យប្រាក់នាង ខុម ចាន់តារា៉ទី ចំនួន២០៤ដុល្លារ ដើម្បីទ្រទ្រង់ជីវភាពរបស់នាងខណៈនាងត្រូវបានសាកសួរទាក់ទិននឹងបណ្តឹងសញ្ចរកម្ម ប៉ុន្តែ បានបដិសេធថា ប្រាក់េនះមិនមែនជាសំណូកទេ។ មេធាវីការពារក្តី លោក ហួន ជុនឌី បានលើកឡើងថា លោកស្រី លឹម មុនី បុគ្គលិកសិទ្ធិមនុស្សមួយរូបក្នុងចំណោមបុគ្គលិកសិទ្ធិមនុស្សទាំងពីររូបនេះ ត្រូវបានសាកសួរថាតើប្រាក់នេះគឺជាសំណូក និងថាតើអង្គការមិនមែនរដ្ឋាភិបាលនេះបានសន្យានាំនាងខុម ចាន់តារា៉ទី និងក្រុមគ្រួសារនាងចេញពីប្រទេស ឬយ៉ាងណា។ លោកបានមានប្រសាសន៍ថា "លោកស្រីលឹម មុនី បានបដិសេធអ្វីៗគ្រប់យ៉ាង។ប្រាក់នេះគឺជាគោលការណ៍របស់អាដហុកដើម្បីជួយជនរងគ្រោះ។ វាមិនមែនជាសំណូកទេ"។ ចុងចោទ យី សុខសាន ដែលត្រូវបានសាកសួរដាច់ដោយឡែកក៏បដិសេធការចោទប្រកាន់ដែរ។ លោកបានលើកឡើងបន្ទាប់ពីត្រូវបានសាកសួរថា "យើងមិនបានធ្វើរឿងនេះទេ។ ប្រសិនបើតុលាការឯករាជ្យយើងទាំងអស់គ្នានឹងទទួលបានយុត្តិធម៌"។ ចៅក្រមសើុបសួរ ធាម ច័ន្ទពិសិដ្ឋ ដែលបានសាកសួរបុគ្គលិកសិទ្ធមនុស្សទាំងពីររូបនេះមិនអាចទាក់ទងបានទេ។ កាលពីម្សិលមិញ តុលាការក៏បានសាកសួរ នាង ខុម ចាន់តារា៉ទី ហៅស្រីមុំដែរ ប៉ុន្តែ នាងបានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានឡើយ។ លោក គឹម វាសនា ដែលជាមេធាវីរបស់នាងបានលើកឡើងត្រឹមតែថា ព្រះរាជអាជ្ញា រង សៀង...

ធនាគារ​​​ពិភព​​​លោក​​​នឹងបន្ត​​​​​​​​​​​​ផ្តល់​​​មូល​​​និធិ​​​​​​ឡើង​​​វិញ​​​ដល់​​​កម្ពុជា​​​

ធនាគារពិភពលោកបានយល់ព្រមផ្តល់ប្រាក់កម្ចីថ្មីក្នុងទឹកប្រាក់១៣០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយលែងបង្កកកម្ចីដែលមានប្រសិទ្ធភាពចាប់តាំងពី២០១១ ជាការតវ៉ានឹងការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានទាំងបង្ខិតបង្ខំដោយរដ្ឋាភិបាល។ យោងតាមសេចក្តីប្រកាសព័ត៌មានធនាគារឲ្យដឹងថា ក្នុងកិច្ចប្រជុំមួយនៅក្នុងក្រុងវ៉ាស៊ីនតោន គណៈនាយកប្រតិបត្តិធនាគារពិភពលោកបានយល់ព្រមលើកំណត់ចូលរួមប្រទេសសម្រាប់កម្ពុជាដែលសុំឲ្យផ្តល់កម្ចីសម្បទានជាទឹកប្រាក់១៣០លានដុល្លារក្នុងគម្រោងបួន ដែលរួមទាំងទឹកប្រាក់២៥លានដុល្លារសម្រាប់ដំណាក់ការទីពីរនៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច។ សេចក្តីសម្រេចនេះគឺជាការលែងបង្កកកម្ចីដែលបានអនុវត្តចាប់តាំងពីខែសីហា ឆ្នាំ២០១១ ដែលនៅពេលនោះធនាគារពិភពលោកបានបញ្ជាក់ថា ខ្លួនបានបញ្ឈប់ការផ្តល់មូលនិធិថ្មីទៀតហើយ ដោយសារតែតវ៉ានឹងការបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំពីសំណាក់រដ្ឋាភិបាលទៅលើពលរដ្ឋប្រមាណ៣០០០គ្រួសារនៅតំបន់បឹងកក់នៅក្នុងក្រុងភ្នំពេញ ក្នុងពេលដែលមានគម្រោងធនាគារផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់អ្នកភូមិនៅទីនោះ។ មូលនិធិដែលបានមកពីសមាគមអភិវឌ្ឍអន្តរជាតិរបស់ធនាគារពិភពលោកគឺរួមមានទឹកប្រាក់៣០លានដុល្លារសម្រាប់ចំណាយលើការបង្កើនសេវាថែទាំសុខភាព ១៥លានដុល្លារសម្រាប់កែលម្អស្ថានភាពផ្លូវទឹក និង៦០លានដុល្លារសម្រាប់កែលម្អផ្លូវថ្នល់គឺបន្ថែមលើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងវគ្គពីរ។ នៅក្នុងសេចក្តីថ្លែងការណ៍ ធនាគារបាននិយាយថា ខ្លួនបានសម្រេចចិត្តចាប់ផ្តើមផ្តល់មូលនិធិឡើងវិញ បន្ទាប់ពីមានការពិភាក្សាដ៏ទូលំទូលាយជាមួយអ្នកពាក់ព័ន្ធទាំងអស់ទូទាំងប្រទេសកម្ពុជា រួមទាំងមន្ត្រីរដ្ឋាភិបាល "សង្គមស៊ីវិលជាតិនិងអន្តរជាតិ វិស័យឯកជននិងពាណិជ្ជកម្ម ស្ថាប័នសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍ និងទីភ្នាក់ងារសហប្រជាជាតិ"។ យោងតាមអ្នកស្រី ចូស៊ីលីន មេដាឡូ នាយកគោលនយោបាយនៅគម្រោងគណនេយ្យភាពអន្តរជាតិឲ្យដឹងថា លោក ម៉ាតធូ ម៉ាកហ្គា នាយកប្រតិបត្តិអាមេរិកនៃធនាគារពិភពលោក គឺបានបោះឆ្នោតអនុបវាទ។ អ្នកស្រី មេដាឡូ បានសរសេរក្នុងសារអ៊ីម៉េលថា "យើងបានទទួលព័ត៌មានបច្ចុប្បន្នភាពពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា គេនឹងចេញសេចក្តីថ្លែងការណ៍នៅសប្តាហ៍ក្រោយ" ទាក់ទងនឹងសេចក្តីសម្រេចមិនបោះឆ្នោតលើគម្រោងនេះ។រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាអ្នកផ្តល់មូលនិធិធំបំផុតរបស់ធនាគារពិភពលោក។ ស្ថានទូតសហរដ្ឋអាមេរិកបានបង្វែរសំណួរទៅទីស្នាក់ការសហរដ្ឋអាមេរិករបស់ធនាគារពិភពលោកដែលមិនអាចទាក់ទងបានទេ។ អ្នកស្រី ណាលី ភីឡូក នាយិកាអង្គការសិទ្ធិមនុស្ស លីកាដូ បានហៅការសម្រេចនេះថា "ប្លែក" ដោយសារតែរដ្ឋាភិបាលចាប់ខ្លួនបុគ្គលិកសិទ្ធិមនុស្សនិងមន្ត្រីបក្សប្រឆាំងនាពេលថ្មីៗនេះ។ អ្នកស្រី ភីឡូក បានមានប្រសាសន៍ថា "ប្រការដែលធនាគារពិភពលោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដោយមានប្រាក់ចំនួនច្រើននៅពេលនេះ គឺនឹងស្ទើរតែផ្តល់ឲ្យរដ្ឋាភិបាលនូវភ្លើងខៀវដែលគេអាចធ្វើអ្វីៗទៅបាន" អង្គការលីកាដូរិះគន់យ៉ាងខ្លាំងលើដំណាក់ការទីមួយមានទឹកប្រាក់១៣លានដុល្លារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលបានបង្កើតសម្បទានដីសង្គមកិច្ច៨កន្លែងសម្រាប់ពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារ។ ការស្ទង់នាឆ្នាំ២០១៥ដោយអង្គការនេះបានរកឃើញថា គ្រួសារជាច្រើនបានបោះបង់ចោលទីតាំងរបស់ខ្លួន ដោយសារតែដីគ្មានជីជាតិ ឈ្លោះគ្នាដណ្តើមកម្មសិទ្ធិ និងកង្វះហេដ្ឋារចនាសម្ពន្ធដែលគេសន្យាធ្វើឲ្យ។ ធនាគារពិភពលោកបាននិយាយថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងវគ្គពីរ គឺនឹងពង្រីកទៅដល់១៤សហគមន៍។ សេចក្តីថ្លែងការណ៍បាននិយាយថា "គ្រួសារជាច្រើនបានទទួលផលប្រយោជន៍ពីអ្នកមុន"។ សេចក្តីថ្លែងការណ៍មិនបាននិយាយថា ហេតុអ្វីបានជាធនាគារពិភពលោកជ្រើសរើសពេលនេះ ដើម្បីចាប់ផ្តើមឲ្យកម្ពុជាខ្ចីឡើងវិញនោះទេ។ អតីតអ្នកភូមិបឹងកក់រាប់រយនាក់និយាយថា ពួកគេមិនទាន់បានទទួលសំណងគ្រប់គ្រាន់ចំពោះការបណ្តេញចេញពីដីធ្លីទេ។ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាដែលបានហៅការសម្រេចនេះថា "គួរឲ្យអាម៉ាស់"ចំពោះធនាគារនេះ បានមានប្រសាសន៍ថា "ចំពោះអ្នកដែលត្រូវបណ្តេញចេញរួចហើយ គេនៅតែរង់ចាំការគាំទ្រពីធនាគារពិភពលោក"។ លោកបាននិយាយថា "ធនាគារត្រូវតែគោរពការប្តេជ្ញាចិត្តរបស់ខ្លួន"។ អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ដ៏លេចធ្លោ បាននិយាយថា អ្នកស្រីខកចិត្តយ៉ាងខ្លាំងនឹងសេចក្តីសម្រេចរបស់ធនាគារ។ អ្នកស្រីបានសន្យានឹងតវ៉ានៅមុខការិយាល័យធនាគារពិភពលោកក្នុងក្រុងភ្នំពេញនៅសប្តាហ៍ក្រោយនេះ ដោយសារតែការបំពានការសន្យាដែលអ្នកស្រីនិយាយថា ធនាគារនេះបានសន្យាចំពោះអ្នកដែលត្រូវគេបណ្តេញចេញពីលំនៅដ្ឋានថាមិនឲ្យបន្តការផ្តល់មូលនិធិទេ រហូតទាល់តែពួកគេទទួលបានសំណងពេញជាមុនសិន។ អ្នកស្រី វន្នី បាននិយាយថា "ជាអកុសល វាបង្ហាញឲ្យយើងឃើញថា ធនាគារពិភពលោកគឺមិនខុសគ្នានឹងរដ្ឋាភិបាលទេ ពីព្រោះខ្លួនតែងតែបំពានការសន្យារបស់ខ្លួនដែលធ្វើឡើងចំពោះសហគមន៍ដែលប៉ះពាល់។ ធនាគារនេះគ្រាន់តែគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនសំខាន់ជាងពលរដ្ឋដែលប៉ះពាល់ទៅទៀត"។ ទោះជាយ៉ាងនេះក្តី ធនាគារពិភពលោកបាននិយាយក្នុងសារអ៊ីម៉េលយប់ថ្ងៃសុក្រថា មានវឌ្ឍនភាពបានធ្វើឡើង ដើម្បីធានាថាគ្រួសារទាំងអស់នៅក្នុងតំបន់នោះគឺទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ដែលនាំឲ្យមានការសម្រេចចិត្តទាក់ទងឡើងវិញជាមួយកម្ពុជា។ ធនាគារបាននិយាយថា "ចំនួនភាគច្រើននៃគ្រួសារនៅសេសសល់ដែលមានសិទ្ធិនៅក្នុងតំបន់បឹងកក់ គឺឥឡូវនេះចរចានិងបានទទួលបណ្ណកម្មសិទ្ធិពីសាលាក្រុងភ្នំពេញ (ការចរចាកំពុងតែបន្តធ្វើក្នុងករណីមួយចំនួន) ចំណែកឯអតីតអ្នកភូមិដែលមានសិទ្ធិផ្សេងទៀតបានជ្រើសរើសយក ហើយបានទទួលប្រាក់ ឬសំណងជាផ្ទះ។ យើងសូមស្វាគមន៍ចំពោះវឌ្ឍនភាពនេះ"៕ (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)

កាសែត​​គាំទ្រ​​គណបក្ស​ប្រជា​ជន​​ សរសេរ​អត្ថបទ​ចុះ​ផ្សាយ​ស្ដីពី​ករណី​​អ្នក​នាង​ ពិសិដ្ឋ ពិលិកា

កាលពី​ម្សិលមិញ កាសែត​មួយ​ដែល​គាំទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​​ចុះ​ផ្សាយ​​តាម​ប្រព័ន្ធ​អុីនធឺណិត ហើយ​​ដក​ចេញវិញ​​ភ្លាមៗ​នូវ​អត្ថបទ​​មួយ​ ដែល​​ចោទ​សួរ​​ពី​មូលហេតុ​​​​​​​គ្មាន​​​​​​ការ​​ចាប់​ខ្លួន​ជន​ល្មើស​នៅ​ក្នុង​ករណី​ឃាត​កម្ម​លើ​តារាសិល្បៈ​ ​ក្នុង​នោះ​​រួម​មាន​ទាំង​​អ្នក​នាង​ ​​​ពិសិដ្ឋ ពិលិកា ​​តាម​ចោទ​ថា​ជា​ស្រីកំណាន់​របស់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​​របាយការណ៍​មួយ​នៅ​ឆ្នាំ​១៩៩៩​​ អះអាង​ថា​ត្រូវ​​បាន​សម្លាប់​តាម​បញ្ជា​​របស់​ភរិយា​លោក​ផង​ដែរ​។ កាសែត​កម្ពុជា​​ថ្មី​ប្រចាំ​ថ្ងៃ ដែល​គ្រប់គ្រង​ដោយ​លោកស្រី ហ៊ុន មា៉ណា ដែល​ជា​កូន​ស្រី​​​បង្កើត​របស់​​លោក ហ៊ុន សែន បាន​បង្ហោះ​អត្ថបទ​រិះគន់ធ្ងន់ៗ​នេះ​នៅ​លើ​គេ​បង្អស់​នៃ​គេហ​ទំព័រ​​របស់​ខ្លួន​​អម​ដោយ​រូប​​ថត​អ្នក​នាង​ ពិសិដ្ឋ ពិលិកា ​នៅ​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ប៉ុន្តែ​ត្រូវ​បាន​ដក​ចេញ​វិញ​​ភ្លាមៗ​នៅ​ម៉ោង​១១និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ដដែល​។

លោក សម រង្ស៊ី មិន​ទាន់​មាន​គម្រោង​​វិល​ត្រឡប់​មក​កាន់​​​ប្រទេស​​​កម្ពុជា​វិញ​​ក្នុង​ពេល​​​ឆាប់ៗ​​​

​លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណ​​​បក្ស​​សង្គ្រោះ​ជាតិ​បាន​​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​​របស់​លោក​​នឹង​មិន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​​ដើម្បី​ប្រឈម​​​​មុខ​​​នឹង​​​ទោស​​ជាប់​ពន្ធនាគារ​រយៈ​ពេល​​​​២ឆ្នាំ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទេ ហើយ​​សង្ឃឹម​ថា នឹង​​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​វិល​ត្រឡប់​មក​វិញ​ដោយ​មាន​សេរី​​ភាព​។ បន្ទាប់ពី​ការ​ប្រជុំ​​គណៈកម្មការ​អចិន្ត្រៃយ៍​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ និង​តំណាង​រាស្ត្រ​​របស់​ខ្លួន​នៅ​ទីស្នាក់ការ​កណ្ដាល​​របស់​គណបក្ស​​នៅ​ក្នុង​រាជធានី​ភ្នំពេញ លោក អេង ឆៃអ៊ាង ដែល​ជា​​មនុស្ស​ជំនិត​​​របស់​លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ​ប្រធាន​គណ​​​បក្ស​ប្រឆាំង​រូប​នេះ​គ្មាន​គម្រោង​វិល​ត្រឡប់​មក​វិញ​ភ្លាមៗ​ទេ។ លោក​ថ្លែង​ថា "​គណៈកម្មការ​អចិន្ត្រៃយ៍ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​ប្រជុំ​​ ហើយ​​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​​ គឺ​យើង​ពិភាក្សា​អំពី​​​ដំណើរ​​វិវត្តន៍​មក​កាន់​មាតុប្រទេស​វិញ​របស់​លោក​ប្រធាន​ សម...

នាយក​​​ដ្ឋាន​​​អន្តោ​​​ប្រវេសន៍​​​អំពាវ​​​នាវ​​​សុំ​​​ជំនួយ​​​​​​​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ជន​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​

កាល​​​ពី​​​ម្សិលមិញ ប្រធាន​​​នាយក​​ដ្ឋាន​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​​​​មហាផ្ទៃ​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​អភិបាលនិង​​​ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ជួយ​​​គ្រប់​​​គ្រង​​​ជន​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​ ខណៈ​​​ចំនួន​​​នៃ​​​ជន​​​អន្តោប្រវេសន៍​​​ជនជាតិ​​​វៀតណាម​​​បាន​​​កើន​​​ឡើង​​​ទ្វេ​​​ដង​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​។ ពេល​​​ថ្លែង​​​នៅ​​​ឯកិច្ច​​​ប្រជុំ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​អន្តោប្រវេសន៍​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​​​​​​​​​​​​ លោក សុខ ផល អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​បាន​​​​​​លើក​​​ឡើង​​​ថា ចំនួន​​​នៃ​​​ជន​​​អន្តោប្រវេសន៍​​​ជន​​​ជាតិ​​​វៀតណាម​​​នៅ​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​គួរ​​​ឲ្យកត់​​​សម្គាល់​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០០៩​​​មក​​​។ ឧត្តម​​​សេនីយ៍​​​ សុខ ផល បាន​​​មាន​​​ប្រសាសន៍​​​ថា "ជំរឿន​​​លើ​​​ជន​​​ជាតិ​​​វៀតណាម​​​ចាប់​​​ពី​​​ឆ្នាំ​​​២០០២​​​រហូត​​​ដល់​​​ឆ្នាំ​​​២០០៩​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ ជន​​​ជាតិ​​​វៀតណាម​​​ចំនួន​​​៧០.០០០នាក់​​​ រស់​​​នៅ​​​កម្ពុជា​​​។  ចាប់​​​ពី​​​ឆ្នាំ​​​២០១០​​​ដល់​​​ឆ្នាំ​​​២០១៤​​​​​​បាន​​​រក​​​ឃើញ​​​ជាង​​​១៦០.០០០នាក់​​​"។ ឧត្តម​​​សេនីយ៍ សុខ ផល បាន​​​លើក​​​ឡើង​​​ទៀត​​​ថា កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​ នាយកដ្ឋាន​​​អន្តោប្រវេសន៍​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​កាល​​​ពី​​​ខែ​​​មករា​​​ឆ្នាំ​​​មុន បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​កាត់​​​ចេញ​​​ពី​​​នគរ​​​បាល​​​ជាតិ​​​​​​បាន​​​រក​​​ឃើញ​​​ជន​​​ជាតិ​​​វៀតណាម​​​​​​ចំនួន​​​១.៨០០នាក់​​​ដែល​​​គ្មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​​។ លោក​​​បាន​​​​​​បន្ថែម​​​ថា នៅ​​​ក្នុង​​​ឆ្នាំ​​​ដដែល​​​នោះ​​​នាយក​​​ដ្ឋាន​​​នេះ​​​បាន​​​និរទេស​​​ជន​​​អន្តោ​ប្រវេសន៍​​ខុស​ច្បាប់​ចំនួន​​១.៥០០នាក់​ដែលភាគ​ច្រើន​ជា​ជន​ជាតិ​វៀតណាម​ ហើយ​មាន​​​ជន​​​អន្តោប្រវេសន៍​បន្ថែម​ទៀត​ត្រូវ​បាន​និរទេស​នៅ​ក្នុង​ឆ្នាំ​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា "នៅ​ក្នុង​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​ដំបូង​​​ក្នុង​​​ឆ្នាំ​​​២០១៥ យើង​​​បាន​​​និរទេស​​​ជន​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​ចំនួន​​​១.២០០នាក់​​​ក្នុង​​​នោះ​​​៩៨​​​ភាគ​​​រយ​​​ជា​​​ជន​​​ជាតិ​​​វៀតណាម"។ អំឡុង​​​កិច្ច​​​ប្រជុំ​​​នៅឯក្រសួង​​​មហាផ្ទៃ ឧត្តមសេនីយ៍ សុខ ផល បាន​​​លើក​​​ឡើង​​​ថា នាយក​​​ដ្ឋាន​​​របស់​​​លោក​​​ត្រូវ​​​ការ​​​ជំនួយ​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ជន​​​អន្តោប្រវេសន៍​ខុស​ច្បាប់​ជា​ពិសេស​ជន​ជាតិ​វៀតណាម​។ លោក​បាន​មាន​ប្រសាសន៍​ថា "សូម​ អភិបាល​និង​ស្នង​ការ​នគរ​បាល​​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ជួយ​ត្រួត​ពិនិត្យ​ជន​​​អន្តោប្រវេសន៍​​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស ​ទាំង​ស្រប​ច្បាប់​ និង​ខុស​ច្បាប់​។ យើង​ចង់​ធានា​ឲ្យ​​​បាន​​​នូវ​​​ច្បាប់​អន្តោប្រវេសន៍​នៅ​ក្នុង​ប្រទេស​របស់​យើង​"។ ឧត្តម​សេនីយ៍ សុខ ផល បាន​បន្ថែម​ទៀត​ថា ​មាន​តែ​ជន​ជាតិ​វៀតណាម​ប្រហែល​២០​ទៅ​៣០​ភាគ​រយ​ប៉ុណ្ណោះ​ដែល​ឆ្លង​កាត់​តាម​រយៈ​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ផ្លូវ​​​ការ​​​ ប៉ុន្តែ លោក​​​មិន​​​បាន​​​ប្រាប់​​​ឲ្យ​​​ដឹង​​​ថា តើ​​​អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​ចូល​​​មក​​​ក្នុង​​​ប្រទេស​​​តាម​​​របៀប​​​ណា​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​អន្តោប្រវេសន៍​​​ជា​​​ច្រើន​​​ទាំង​​​នេះ​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​​​​គ្មាន​​​ឯកសារ​​​ឡើយ​​​ ជា​​​ពិសេស​​​នៅ​​​តាម​​​រោង​​​ចក្រ​​​"។ ​​​លោក ផាត សារ៉ាត់​​​ ប្រធាន​​​ច្រក​​​ព្រំដែន​​​អន្តរ​​​ជាតិ​​​បាវិត​​​នៅក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ដែល​​​ជា​​​ច្រក​​​ព្រំដែន​​​ផ្លូវ​​​ការ​​​ធំបំផុត​​​ជាប់​​​ព្រំដែន​​​ប្រទេស​​​វៀតណាម​​​នោះ​​​​​​​​​​​​បាន​​​លើក​​​​​​ឡើង​​​ថា ជន​​​ជាតិ​​​វៀតណាម​​​ជា​​​ច្រើន​​​បាន​​​ឆ្លង​​​កាត់​​​តាម​​​ច្រក​​​ព្រំដែន​​​នេះ​​​ ប៉ុន្តែ ភាគ​​​ច្រើន​​​ជា​​​ភ្ញៀវ​​​ទេសចរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​អន្តោ​​​ប្រវេសន៍ជន​ជាតិ​វៀតណាម​ភាគ​ច្រើន​មិន​​មក​​ឆ្លង​កាត់​តាម​ច្រក​​ព្រំដែន​អន្តរ​ជាតិ​យើង​ឡើយ​។ ពួក​គេ​ឆ្លង​កាត់​តាម​ច្រក​របៀង​ព្រំដែន​"។ ច្រក​របៀង​ព្រំដែន​មួយ​ចំនួន​នៅ​កម្ពុជា​​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ដោយ​នគរ​បាល​ និង​យោធា​​​តែ​​​​ប៉ុណ្ណោះ​ ប៉ុន្តែ អ្នក​ភូមិ​មូល​ដ្ឋាន​ និង​ពល​ករ​ចំណាក​ស្រុក​​ជា​​​រើយ​​​ៗ​​​តែ​ង​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​។ លោក ហ៊ូ សាគុណ ប្រធាន​នាយក​ដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន​នៃ​ក្រសួង​មហាផ្ទៃ​​បាន​លើក​ឡើង​ថា លោក​ត្រូវ​បាន​ថ្នាក់​លើ​បញ្ជា​ឲ្យ​បង្ក្រាប​តាម​ច្រក​របៀង​ទាំង​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា "ប៉ុន្តែ​ វា​​​លំបាក​ក្នុង​ការ​បញ្ឈប់​ក្រុម​តូច​ៗ​ដែល​ព្យាយាម​ឆ្លង​កាត់​តាម​ច្រក​របៀង​"។ លោក​បាន​បន្ថែម​ថា នាយកដ្ឋាន​របស់​លោក​​បាន​ល្បាត​តាម​ច្រក​របៀង​ទាំង​នេះ​ ប៉ុន្តែ ពំុ​មាន​លទ្ធភាព​ឃ្លាំ​មើល​ពួកគេ​ជាប់​លាប់​រហូត​​​នោះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា...

តុលាការ​​​លើក​​​ពេល​​​សវនាការ​​​​​ជំនុំ​​​ជម្រះ​​​ឪពុក​​​ម្តាយ​​​ឧកញ៉ា ថោង សារ៉ាត់

កាល​​​ពី​​​ថ្ងៃ​​​សុក្រ តុលាការ​​​ក្រុង​​​ភ្នំពេញ​​​បាន​​​លើក​​​ពេល​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ឪពុក​​​ម្តាយ​​​របស់​​​លោក ថោង សារ៉ាត់​​​ ជា​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​​​​​​​ ដែល​​​អ្នក​​​ទាំង​​​ពីរ​​​កំពុង​​​ប្រឈម​​​នឹង​​​បទ​​​ចោទ​​​កាន់​​​កាប់​​​​​​អាវុធ​​​ខុស​​​ច្បាប់​​​។ លោក ថោង ចំរើន និង​​​អ្នកស្រី កែវ សារី ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​ដាក់​​​ពន្ធនាគារ​​​កាល​​​ពីខែ​​​ធ្នូ​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​អាវុធ​​​ និង​​​គ្រាប់​​​កាំភ្លើង​​​ក្នុ​​​ង​​​ផ្ទះ​​​​​​របស់អ្នក​​​ទាំង​​​ពីរ​​​​​​ក្នុង​​​ពេល​​​កំពុង​​​​​​សើុប​​​អង្កេត​​​កូន​​​ប្រុស​​​របស់​​​ពួក​​​គាត់​​​ គឺ​​ឧត្តម​​សេនីយ៍ទោ ថោង​​​ សារ៉ាត់ ដែល​​​គេ​​​សង្ស័យ​​​ថា បាន​​​រៀប​​​ចំ​​​ឃាត​​​កម្ម​​​​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​​​​លើ​​​ឧកញ៉ា អឹុង ម៉េងជឺ ប្រធាន​​​ក្រុមហ៊ុន​​​សីុមិុច​​​។ ពេល​​​​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ទៅ​​​ហើយ​​​ ឪពុក​​​ម្តាយ​​​របស់​​​ ថោង សារ៉ាត់ ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ជា​​​ថ្មី​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ខណៈ​​​ដែល​​​ពួក​​​គេ​​​ព្យាយាម​​​គេច​​​​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​តាម​​​រថយន្ត​​​ពេទ្យ​​​​​​ឆ្ពោះ​​​ទៅ​​​ព្រំដែន​​​វៀតណាម​​​។ ក្នុ​​​ងតុលាការ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ចៅក្រម​​​ ឃី ឆៃ បាន​​​និយាយ​​​ថា "តុលាការ​​​សម្រេច​​​លើក​​​រឿង​​​នេះ​​​ ពីព្រោះ​​​មេធាវី​​​របស់​​​ជន​​​ជាប់​​​ចោទ​​​បាន​​​ដាក់​​​ពាក្យសុំ​​​លើក​​​​​​​​​"។ ទាក់ទង​​​តាម​​​ទូរស័ព្ទ​​​ និង​​​​​​ស្នើ​​​​​​សុ​​​ំពន្យល់​​​អំពី​​​ការ​​​លើក​​​ពេល​​​នេះ ចៅ​​​ក្រម​​​ ឃី ឆៃ បាន​​​និយាយ​​​ថា "មេធាវី​​​សុំ​​​លើក​​​​​​​​​ ពីព្រោះ​​​គាត់​​​​​​សិក្សា​​​សំណុំ​​​រឿង​​​មិន​​​ទាន់​​​​​​គ្រប់​​​ជ្រុង​​​ជ្រោយ​​​"។ ក្នុង​​​បន្ទប់​​​តុលាការ​​​ អ្នកស្រី​​​ សារី បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​បាន​​​បន្ថយ​​​ចំនួន​​​ក្រុម​​​មេធាវី​​​ការ​​​ពារ​​​អ្នក​​​ស្រី​​​ ទុក​​​តែ​​​លោក​​​ លឹម វណ្ណា និង លោក ស៊ី សត្យា ប៉ុណ្ណោះ​​​ ហើយ​​​ថា​​​មេធាវី​​​ផ្សេង​​​ទៀត​​​​​​ដែល​​​អ្នក​​​​​​ស្រី និង​​​ប្តី​​​​​​របស់​​​អ្នកស្រី​​​ជួល​​​ពីមុន​​​​​​​​​​លែង​​​ធ្វើ​​​ការ​​​លើ​​​រឿង​​​ក្តី​​​នេះទៀត​​​ហើយ​​​។ អ្នក​​​ស្រី​​មិន​​​បាន​​​ផ្តល់​​​មូល​​​ហេតុ​​​ ចំពោះ​​​សេចក្តី​​​សម្រេច​​នេះ​​​ទេ​​​។ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជ​​​អាជ្ញា​​​រង​​​​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ពីមុន​​​​​​មាន​​​មេធាវី​​​ប្រាំពីរ​​​នាក់​​​ការពារ​​​អ្នក​​​ទាំង​​​ពីរ។ លោក ចំរើន និង​​​អ្នក​​​ស្រី​​​ សារី បាន​​​បដិសេធ​​​មិន​​​ឆ្លើយសំណួរ​​​អ្នក​​​កាសែត​​​ ពេល​​​ពួក​​​គេ​​​ចាក​​​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​។ ដំបូង​​​ឡើយ​​​អ្នក​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​នៅ​​​ថ្ងៃ​​​ទី​​​៧ ខែធ្នូ​​ ឆ្នាំ​​​មុន ក្រោយ​​​ពី​​​មាន​​​ការ​​​ឆែក​​​ឆេរ​​​ផ្ទះ​​​សំបែង​​​របស់​​​ពួកគេ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ដែល​​​បាន​​​រក​​​ឃើញ​​​អាវុធ និង​​​គ្រាប់​​​កាំភ្លើង​​​ខុស​​​ច្បាប់​​​ ក្នុង​​​នោះ​​​មាន​​​កាំភ្លើង​​​អាកា-៤៧បី​​​ដើម​​​ និង​​​កាំភ្លើង​​​ខ្លី​​​មួួ​​​យ​​​ដើម។ ការ​​​ចូល​​​ឆែក​​​ឆេរ​​​នេះ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ការ​​​សើុបអង្កេត​​​លើ​​​កូន​​​ប្រុស​​​របស់​​​ពួក​​​គាត់​​​ ដែល​​​ជាប់​​​ចោទ​​​ថា​​​បាន​​​បញ្ជា​​​ឲ្យ​​​សម្លាប់​​​លោក​​​ អឹុង ម៉េងជឺ ដែល​​​​​​ត្រូវ​​​គេ​​​បាញ់​​​ជា​​​ច្រើន​​​គ្រាប់​​​ បន្ទាប់​​​ពី​​​ចុះពី​​​រថយន្ត​​​ SUV របស់​​​គាត់​​​នៅមុខ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​កន្លែង​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។ អង្គរក្ស​​​បួន​​​​​​នាក់​​​របស់​​​ឧត្តមសេនីយ៍​​​ទោ ថោង សារ៉ាត់ កំពុង​​​ជាប់​​​ពន្ធនាគារ​​​នៅ​​​ឡើយ​​​​​​​ ដោយ​​​អង្គរក្ស​​​​​​ពីរ​​​នាក់​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ឃាត​​​កម្ម​​​  និង​​​ពី​​​រ​​​នាក់​​​​​​ផ្សេង​​​ទៀត​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ផ្សំ​​​គំនិត​​​ក្នុ​​​ង​​​អំពើ​​​​​​ឃាត​​​កម្ម​​​៕ និត      

ក្រុមហ៊ុន​​​កូកាកូឡា​​​ក្លាយ​​​ជា​​​ចំណុច​​​​​​ចាប់​​​អារម្មណ៍​​​ខ្លាំង​​​​​​​​​ក្នុង​​​សិក្ខាសាលាស្តី​​​ពី​​​​​​ “ការ​​​កែប្រែ​​​មុខ​​​មាត់​​​” កម្ពុជា​​​

លោក ស៊ុន ចាន់​​​ថុល រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ បាន​​​រំឭក​​​ដល់​​​ឈ្មោះសព​​​លោក ចន កេណ្ណេឌី អតីត​​​ប្រធានាធិបតី​​​សហរដ្ឋ​​​អាមេរិក​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​នៅ​​​ឯសិក្ខា​​​សាលា​​​មួយ​​​ស្តី​​​ពី​​​ "ការ​​កែ​​​ប្រែ​​​មុខ​​​មាត់​​​" កម្ពុជា​​​ ដែល​​​បាន​​​ក្លាយ​​​ជា​​​កន្លែង​​​រៀប​​​ចំ​​​​​​​​​​​​​​​ព្រឹត្តិការ​​​ផ្សព្វ​​​ផ្សាយ​​​សម្រាប់​​​ក្រុមហ៊ុន​​​កូកាកូឡា​​​យ៉ាង​​​ឆាប់​​​រហ័ស​​​។ លោក​​​​​​បាន​​​ចាត់ទុក​​​វា​​​ជា​​​បេសកកម្ម​​​របស់​​​ក្រសួង​​​លោក​​​ដែល​​​ត្រូវ​​​កែ​​​ប្រែ​​​មុខ​​​មាត់​​​របស់​​​កម្ពុជា​​​លើ​​​ឆាក​​​អន្តរ​​​ជាតិ​​​មុន​​​ការ​​​ធ្វើ​​​សមាហរណកម្ម​​​សេដ្ឋ​​​កិច្ចអាស៊ាន​​​នៅ​​​ដំណាច់​​​ឆ្នាំ​​​នេះ​​​។ លោក​​​បាន​​​ថ្លែង​​​ទៅ​​​​​​​​​កាន់​​​និស្សិត​​​ប្រមាណ​​​៦០០នាក់​​​​​​នៅ​​​ឯ​​​វិទ្យា​​​ស្ថាន​​​ជាតិ​​​អប់​​​រំថា ការ​​​កម្ចាត់​​​​​អំពើ​​​ពុក​​​រលួយ​​​ដែល​​​រីក​​​រាល​​​ដាល​​​ ត្រូវ​​​ចាប់​​​ផ្តើម​​​ពី​​​សកម្មភាព​​​តូច​​​ៗ​​​ទៅ​​​ដូច​​​ជា​​​ការ​​​គោរព​​​ច្បាប់​​​ចរាចរណ៍ និង​​​ការ​​​បោះចោល​​​សំរាម​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ជា​​​ដើម។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ចាំ​​​បាច់​​​ត្រូវ​​​ទាក់​​​ទាញ​​​វិនិយោគិន ហើយ​​​​​​វិនិយោគិន​​​ត្រូវ​​​ការ​​​​​​ទំនុក​​​ចិត្ត​​​។ ប្រសិន​​​បើ​​​គេ​​​ឃើញ​​​យើង​​​ធ្វើ​​​បែប​​​នេះ​​​ តើ​​​វិនិយោគិន​​​នឹង​​​គិត​​​បែបណា​​​?​​​។ ខ្ញុំ​​​តែង​​​តែ​​​ប្រើ​​​សុភាសិត​​​​​របស់​​​លោក កេណ្ណេឌី ​​​​​​​​​​​​​​​​​  ហើយ​​​ពេល​​​នេះ​​​អាច​​​យក​​​វា​​​មក​​​អនុវត្ត​​​បាន ហើយ​​​​​​​​​  ថា ចូរ​​​​​​កុំ​​​សួរ​​​ថា​​​កម្ពុជា​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ដើម្បី​​​អ្នក​​​ ប៉ុន្តែ​​​ ត្រូវ​​​សួរវិញ​​​ថា អ្នក​​​អាច​​​ធ្វើ​​​អ្វី​​​បានខ្លះ​​​​​​​​​ដើម្បី​​​កម្ពុជា​​​​​​។ ចម្លើយ​​​មិន​​​ពិបាក​​​ទេ​​​ គឺ​​​គោរព​​​ច្បាប់​​​ចរាចរណ៍ និង​​​រៀន​​​ភាសា​​​អង់គ្លេស"។ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​រូប​​​នេះ​​​បាន​​​បន្ត​​​លើក​​​ឡើង​​​ពី​​​ការ​​​វាយ​​​តម្លៃ​​​របស់​​​ធនាគារ​​​ពិភព​​​លោក​​​ដែល​​​ថា កម្ពុជា​​​ជាប់​​​ចំណាត់​​​ថ្នាក់​​​លេខ​​​១៨៤​​​ក្នុ​​​ងចំណោម​​​១៨៩​​​ប្រទេស​​​​​​ចំពោះ​​​ "ភាព​​​ធូររលុង​​​នៃ​​​ការ​​​ចាប់​​​ផ្តើម​​​អាជីវកម្ម​​​" ដោយ​​​សន្យា​​​​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​ជាប់​​​ចំណាត់​​​ថ្នាក់​​​លេខ​​​២១​​​នៅ​​​ក្នុង​​​បញ្ជី នៅ​​​ពេល​​​ដាក់​​​ចំណាត់​​​ថ្នាក់​​​លើក​​​​​​ក្រោយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ដំណាច់​​​ឆ្នាំ​​​នេះ ​​​​​​យើង​​​នឹង​​​មាន​​​ប្រព័ន្ធ​​​ថ្មី​​​​​​។ ចំណាត់​​​ថ្នាក់លេខ​​​​​​១៨៤​​​មិនអាច​​​ទទួល​​​បាន​​​ទេ​​​"។ លោក​​​បាន​​​ពន្យល់​​​ថា លោក​​​មាន​​​បំណងផ្លាស់​​​ប្តូរ​​​​នីតិវិធីចាប់​​​ផ្តើម​​​អាជីវកម្ម​​​ទៅ​​​ធ្វើ​​​​​​តាម​​​អីុធើណិតវិញ​​​​​​ដើម្បី​​​​​​កាត់​​​បន្ថយឱកាស​​​​​​មន្ត្រី​​​ទទួល​​​សំណូក​​​ឲ្យមក​​​នៅ​​​តិច​​​តួច​​​បំផុត។ ​​​នៅ​​​ពេល​​​លោក ស៊ុន ចាន់​​​ថុល​​​ បញ្ចប់​​​សុន្ទរកថារបស់​​​ខ្លួន​​​ លោក​​​បាន​​​ប្រគល់​​​វេទិកា​​​នេះ​​​ឲ្យទៅ​​​លោក​​​ស្រី​​​​​​ គ្រីស្ទីណា បុនដូឡូវ​​​ស្គី​​​ (Cristina Bondolowski) អនុ​​​ប្រធាន​ផ្នែក​​​​​ទីផ្សារ​​​​​​​​​​​​​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​កូកាកូឡា​​​ប្រចាំ​​​អាស៊ី​​​អាគ្នេយ៍ ​​​ដែល​​​មាន​​​បំណង​​​ចង់​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​វិធី​​​ល្អ​​​បំផុត​​​ក្នុង​​​ការ​​​​​​កែ​​​ប្រែ​​​មុខ​​​មាត់​​​កម្ពុជា​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោកស្រី​​​មិន​​​បាន​​​ផ្តល់​​​ទស្សនៈ​​​ជាក់លាក់​​​ណា​​​មួយ​​​សម្រាប់​​​កម្ពុជា​​​កែ​​​ប្រែ​​​​​​មុខ​​​មាត់​​​ឡើយ​​​ ដោយ​​​លោកស្រី​​​គ្រាន់​​​តែ​​​​​​រៀប​​​រាប់​​​ប្រាប់​​​អ្នក​​​ចូល​​​រួម​​​ពី​​​ប្រវត្តិ​​​របស់​​​ក្រុមហ៊ុន​​​លោក​​​ស្រី​​​​​​ប៉ុណ្ណោះ​​​ និង​​​អួត​​​សរសើរ​​​ថា "យើង​​​បម្រើ​​​ភេសជ្ជៈ​​​ដប​​​តូច​​​ទាំង​​​នេះអស់​​​១ពាន់​​​លាន​​​ដប​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ ​​​​​​" ហើយ​​​បាន​​​បង្ហាញ​​​ស្លាយ​​​ដែលមាន​​​ឃ្លា​​​ដូច​​​ជា "កូកា​​​កូឡា គឺជា​​​និមិត្ត​​​រូបនៃ​​​ភាព​​​សុខដុម​​​រមនា​​​​​​ជាតិ​​​សាសន៍​​​" ជា​​​ដើម​​​។ លោក​​​ស្រី​​​​​​បានមាន​​​ប្រសាសន៍​​​បន្ត​​​ថា គោល​​​បំណង​​​សំខាន់​​​របស់​​​លោកស្រី​​​ គឺ​​​"ធ្វើ​​​ឲ្យជីវិត​​​ប្រសើរ​​​ឡើង" ហើយ​​​បាន​​​ផ្តល់​​​ដំបូន្មាន​​​​​​បែប​​​ស្ថាបនា​​​ក្នុង​​​ន័យ​​​​​​មិន​​​ច្បាស់​​​លាស់​​​ខ្លះ​​​ៗ​​​ដូច​​​ជា​​​ថា ទី​​​ផ្សារ​​​ និង​​​សញ្ញា​​​ផលិត​​​ផល​​​គឺ​​​សុទ្ធ​​​តែ​​​បម្រើ​​​ឲ្យ​​​ "សេចក្តី​​​ត្រូ​​​វការ​​​ខាង​​​​​​ផ្លូវ​​​ចិត្ត​​​របស់​​​មនុស្ស​​​ជា​​​ដើម​​​"។ ​​​ លោកស្រី​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា "ដូច​​​អ្នក​​​ទាំង​​​អស់​​​ឃើញ​​​ស្រាប់​​​​​​ហើយ​​​ថា ​​​ យើង​​​តែង​​​តែ​​​កែ​​​ប្រែ​​​ស្លាក​​​សញ្ញា​​​នេះ​​​ ហើយ​​​នោះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​យីហោ​​​នេះ​​​នៅ​​​ដល់​​​សព្វ​​​ថ្ងៃ​​​"។ កាល​​​ពី​​​ឆ្នាំ​​​២០១៣ ​​​មាន​​​​​​ការ​​​លាត​​​ត្រដាង​​​ថា ក្រុម​​​ហ៊ុន​​​​​​កូកា​​​កូឡា​​​​​​បាន​​​ទទួល​​​យក​​​ការ​​​ផ្គត់​​​ផ្គង់​​​ស្ករស​​​ដោយ​​​ប្រយោល​​​ពី​​​ក្រុមហ៊ុន​​​ចម្ការ​​​អំពៅ​​​នានា​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​គេ​​​រក​​​ឃើញ​​​ថា​​​បាន​​​រំលោភ​​​សិទ្ធិមនុស្ស​​​ដូច​​​ជា​​​ការ​​​បណ្តេញ​​​ចេញ​​​ទាំង​​​បង្ខំ និង​​​​​​ការ​​​ចាប់​​​យក​​​ដី​​​ធ្លី​​​ជា​​​ដើម​​​។ ​​​នៅ​​​ពេល​​​សាក​​​សួរ​​​ថា តើ​​​​​​លោក​​​ស្រី​​​យល់​​​​​​ឃើញ​​​ថា វា​​​សមរម្យ​​​ដែរ​​​ទេ​​​​​​ដែល​​​ក្រុមហ៊ុន​​​របស់​​​លោក​​​​​​ស្រី​​​​​​ត្រូវ​​​បាន​​​បញ្ចុះ​​​បញ្ចូល​​ឲ្យ​​​ជួយ​​​ "កែប្រែ​​​មុខ​​​មាត់​​​" កម្ពុជា​​​នោះ​​​ លោក​​​ស្រី បាន​​​មានប្រសាសន៍​​​ថា លោក​​​ស្រី​​​មិន​​​ដែល​​​ទទួល​​​បាន​​​ដំណឹង​​​អំពី​​​ការ​​​រំលោភ​​​បំពាន​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​ទេ​​​។ លោក​​​ស្រី​​​បាន​​​មានប្រសាសន៍ថា "ខ្ញុំ​​​អាច​​​ប្រាប់​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​បាន​​​ថា ​​​ ខ្ញុំ​​​ធ្វើ​​​ដំណើរ​​​ជុំ​​​វិញ​​​ពិភព​​​លោក ហើយ​​​ដឹង​​​ពី​​​​​​បទដ្ឋាន​​​ និង​​​តម្លៃ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​ ខ្ញុំ​​​ពិត​​​ជា​​​សង្ស័យ​​​​​​ណាស់​​​ ”៕សុខុម​​​  

កម្មករ​​​ទាម​​​ទារ​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុវត្ត​​​ច្បាប់​​​ការងារ​​​

កម្មករ​​​ប្រហែល​​​៤០​​​នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ Meroson ក្នុង​​​​​​រាជ​​​ធានីភ្នំពេញ​​​​​​បាន​​​ដាក់​​​ញត្តិ​​​មួយ​​​ដែល​​​មាន​​​ការ​​​ចុះ​​​ហត្ថលេខា​​​ពី​​​អ្នក​​​រួម​​​ការ​​​ងារ​​​ចំនួន​​​៧០០នាក់​​​​​​​​​ជូន​​​តំណាង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន កាល​​​ពី​​​ម្សិលមិញ ដោយ​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ជួយ​​​ធ្វើ​​​​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​ជម្លោះ​​​​​​ជុំ​​​វិញ​​​អ្វី​​​ដែល​​​ពួក​​​គេ​​​លើក​​​ឡើង​​​ថា រោង​​​ចក្រ​​​មិន​​​បាន​​​បើក​​​ប្រាក់​​​អតីតភាព​​​​​​ការ​​​ងារ​​​ឲ្យ​​​បាន​​​សម​​​រម្យ បន្ទាប់​​​ពី​​​បណ្តេញ​​​ពួក​​​គេ​​​ពី​​​ការ​​​ងារ។ ក្រុម​​​កម្មករ​​​ប្រហែល​​​៤០​​​នាក់​​​នេះ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​​​​​​​ចាប់​​​តាំង​​​ពី​​​ពេល​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​កាល​​​ពី​​​ថ្ងៃទី​​​១១ ខែ​​​មីនា​​​មក​​​ម្លេ៉ះ ហើយ​​​សហជីព​​​ដែល​​​ដឹក​​​នាំ​​​ពួកគេ​​​​​​បាន​​​​​​ច្រាន​​​ចោល​​​លទ្ធ​​​ផល​​​នៃ​​​​​​កិច្ច​​​ពិភាក្សា​​​ដែល​​​សម្រប​​​សម្រួល​​​ដោយ​​​រដ្ឋាភិបាល​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​​​​។

លោក ហ៊ុន សែន ចេញ​បទ​បញ្ជា​​ជុំវិញ​ការ​បូម​​ខ្សាច់ ដើម្បី​បញ្ចប់​​ការ​មិន​ចុះ​សម្រុង​​របស់​ក្រសួង​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា សេចក្ដី​សម្រេច​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ ដើម្បី​ដាក់​ឲ្យ​ក្រសួង​រ៉ែ និង​ថាម​ពល​ទទួល​ខុស​​ត្រូវលើ​​គ្រប់ទិដ្ឋភាព​​នៃ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សារ​តែ​អាជ្ញាធរ​មិន​ព្រមទទួល​ខុស​ត្រូវ​ចំពោះ​ដំណើរ​ការ​មួយ​ដែល​បាន​បណ្ដាល​ឲ្យ​​ស្រុត​បាក់​ច្រាំងបង្កភាព​ចម្រូង​ចម្រាស​​។ នៅ​ក្នុងសារាចរណែនាំមួយ​ចេញពី​កាលពី​ថ្ងៃសុក្រ លោក​នាយក​រដ្ឋមន្ត្រី​បាន​ដាក់​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​​ទទួល​ខុស​ត្រូវ​ភ្លាមៗ។ ដើម​ឡើយ ​គណៈកម្មការ​គ្រប់​គ្រង​ធនធាន​ខ្សាច់​នៃ​ក្រសួងធនធាន​ទឹក​ ត្រូវ​អនុម័ត​ និង​ចុះ​ហត្ថលេខា​សម្រេច​លើ​ការ​សិក្សា​អំ​ពី​ប្រព័ន្ធធារាសាស្ត្រ មុនពេល​ក្រសួង​រ៉ែ​ និង​ថាមពល​អាច​េចញ​អាជ្ញាប័ណ្ណ​ពិត​ប្រាកដ​បាន​។

ច្បាប់​បោះ​ឆ្នោត​ថ្មី​ដ៏ចម្រូង​ចម្រាស​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​​គ្មាន​ការ​កែប្រែ​

កាលពី​ម្សិលមិញ លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​លើក​ឡើង​ថា ការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ​​សម្រាប់​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួន​ពីរ​នឹង​ធានា​បាន​ថា ច្បាប់​ទាំងពីរ​នេះ​នឹង​ត្រូវ​អនុម័ត​​​ដោយ​រដ្ឋ​សភា​ដោយ​​មាន​ការ​ពិភាក្សា​ដេញ​ដោល​តិច​តួច​​នៅ​ថ្ងៃនេះ ទោះបី​ជា​សាធារណជន​មួយ​ចំនួន​ធំ​ព្រួយ​បារម្ភអំពី​ខ្លឹមសារ​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ​ក៏​ដោយ។ អង្គការ​សង្គម​ស៊ីវិល​​បាន​រិះគន់​បទប្បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​ថ្មី​នេះ​ ​ដែល​រួម​មាន​ដូច​ជា​ការ​ពិន័យ​ដ៏ធ្ងន់ធ្ងរ​ចំពោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​មិន​រក្សា​​ "អព្យាក្រឹតភាព​" នយោបាយ និង​ចំពោះ​​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​ដែល "រំខាន" មន្ត្រី​បោះ​ឆ្នោត​។

Latest news