32 C
Phnom Penh

កម្មករ​​​កាត់​​​ដេរ​​​ទទួល​​​បាន​​​ការ​​​ដំឡើង​​​ប្រាក់ខែ ប៉ុន្តែ​​​ ការ​​​ងារ​​​បន្ថែម​​​ម៉ោង​​​ធ្លាក់​​​ចុះ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​ទូទាំង​​​ប្រទេស​​​បាន​​​ចាប់​​​ផ្តើម​​​​​​ទទួល​​​យក​​​ក្រដាស​​​សម្រាប់​​​បើក​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​​ដោយ​​​​​​មាន​​​​​​ការ​​​ដំឡើង​​​២៨​​​ដុល្លារ​​​ជា​​​លើក​​​ដំបូង​​​ បន្ទាប់​​​ពី​​​រដ្ឋាភិបាល​​​​​​​​​បាន​​​សម្រេច​​​បន្ថែម​​​ពី​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​ចំនួន​​​១០០​​​ដុល្លារ​​​នៅ​​​​​​ក្នុង​​​វិស័យ​​​នេះ​​​។ ប៉ុន្តែ នៅ​​​ពេល​​​ការ​​​ងារ​​​បន្ថែម​​​ម៉ោង​​​បាន​​​​​​ធ្លាក់​​​ចុះ​​​ ក្ដី​​​សង្ឃឹម​​​ចំពោះ​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ថ្មី​​​នេះ​​​ត្រូវ​​​រលាយ​​​សាប​​​សូន្យ​​​ទៅ​​​វិញ​​​។wage

នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​មួយ​​​ចំនួន​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ពីរ​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ​​​ កម្មករ​​​នាំ​​​គ្នា​​​លើក​​​ឡើ​​​ង​​​ថា ការ​​​ឡើង​​​ថ្លៃ​​​ផ្សេង​​​ៗ​​​និង​​​ការ​​​ងារ​​​បន្ថែម​​​ម៉ោង​​​ថយ​​​ចុះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​អាច​​​សល់​​​ប្រាក់​​​ផ្ញើ​​​ទៅ​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​តិច​​​ជាង​​​មុន​​​ពេល​​​មិនទាន់​​​​​​ត្រូវ​​​បាន​​​ដំឡើង​​​​​បន្ថែម​​​ចំនួន​​​២៨​​​ដុល្លារ​​​ទៅ​​​ទៀត​​​កាល​​​ពី​​​ខែ​​​មុន​​​។

អ្នក​​​ខ្លះ​​​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​ទទួល​​​បាន​​​ប្រាក់​​​ប្រចាំ​​​ខែ​​​តិច​​​ជាង​​​​​​​​​មុន​​​ពេល​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ដំឡើង​​​ប្រាក់​​​ខែ​​​ទៅ​​​ទៀត​​​។

កម្មការិនី​​​​​​ម្នាក់ ឈ្មោះ សែម ពៅ ដែល​​​បាន​​​ធ្វើ​​​​​​ការ​​​ងារ​​​ក្រៅ​​​ម៉ោង​​​ជា​​​ជាង​​​អ៊ុត​​​សក់​​​​​​ បន្ទាប់​​​ពី​​​​​​ឈប់​​​សម្រាក​​​ព​ី​​​ការ​​​ងារ​​​នៅ​​​រោង​​​ចក្រ Bright Sky ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​បាន​​​លើក​​​ឡើង​​​ថា គាត់​​​ទទួល​​​បាន​​​ក្រដាស​​​សម្រាប់​​​បើក​​​ប្រាក់​​​ខែ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ហើយ​​​ថា ប្រាក់​​​ខែ​​​ដែល​​​ទទួល​​​បាន​​​ចំនួន​​​២១៥​​​ដុល្លារ​​​ គឺ​​​លើស​​​ពី​​​ខែ​​​មុន​​​ត្រឹម​​​តែ​​​ប្រហែល​​​១០​​​ដុល្លារ​​​ ​​ប៉ុណ្ណោះ​​​។

កម្មការិនី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ប្រាក់​​​ខែ​​​របស់​​​យើង​​​ត្រូវ​​​បាន​​​ដំឡើង​​​នៅ​​​ខែ​​​នេះ​​​  ប៉ុន្តែ ​​​វា​​​ស្ទើរ​​​តែ​​​ដូច​​​ទៅ​​​នឹង​​​ខែ​​​មុន​​​ ព្រោះ​​​យើង​​​គ្មាន​​​ការ​​​ងារ​​​បន្ថែម​​​ម៉ោង​​​ធ្វើ​​​។  ពី​​​មុន​​​យើង​​​អាច​​​ធ្វើ​​​បន្ថែម​​​ម៉ោង​​​បាន​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​គេ​​​មិន​​​ហៅ​​​ឲ្យទៅ​​​ធ្វើ​​​ការ​​​ងារ​​​បន្ថែម​​​ទៀត​​​ទេ ព្រោះ​​​ការ​​​បញ្ជា​​​ទិញ​​​ធ្លាក់​​​ចុះ​​​”។

​​​ម្ចាស់​​​ផ្ទះ​​​ និង​​​អ្នក​​​លក់​​​ដូរ​​​នៅ​​​ជុំ​​​វិញ​​​រោង​​​ចក្រ​​​បាន​​​ដំឡើង​​​ថ្លៃ​​​ផ្ទះ​​​ និង​​​ថ្លៃ​​​ទំនិញ​​​នានា​​​ នៅ​​​ពេល​​​ណា​​​​​​រោង​​​ចក្រ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ឲ្យ​​​កម្មករ​​​ ហើយ​​​សម្រាប់​​​ សែម ពៅ បាន​​​និយាយ​​​ថា លើក​​​នេះ​​​ក៏​​​ដូច​​​ជា​​​លើក​​​មុន​​​ៗ​​​ដែរ​​​។

សែម ពៅ បាន​​​និយាយ​​​បន្ថែម​​​ថា “ពីមុន​​​យើង​​​ចំណាយ​​​​​​១៨.០០០រៀល​​​ [ប្រហែល​​​៤.៥​​​ដុល្លារ​​​]​​​​​​​​​​​​​​​ ក្នុង​​​មួយ​​​ថ្ងៃ​​​សម្រាប់​​​អាហារ​​​ ហើយ​​​ឥឡូវ​​​នេះ​​​យើង​​​ចំណាយ​​​ប្រហែល​​​២០.០០០​​​រៀល​​​[ប្រហែល​​​៥​​​ដុល្លារ​​​] ក្នុង​​​មួយ​​ថ្ងៃ​​​។ យើង​​​ធ្លាប់​​​ចំណាយ​​​៣៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​សម្រាប់​​​ជួល​​​ផ្ទះ​​​ ប៉ុន្តែ ឥឡូវ​​​ត្រូវ​​​ចំណាយ​​​ដល់​​​ទៅ​​​៤០​​​ដុល្លារ​​​”។

នៅ​​​ឯ​​​រោង​​​ចក្រ​​​ Cambo Kotop ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ កម្មការិនី​​​ម្នាក់​​​​​​ឈ្មោះ ហៀន ចិន្តា បាន​​​លើក​​​ឡើង​​​ថា គាត់​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​​​​ច្រើន​​​ជាង​​​មុន​​​​​​កាល​​​ពី​​​ខែ​​​មករា​​​ ដោយ​​​មាន​​​ទាំង​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​ខ្លះ​​​ៗ​​​ផង​​​ដែរ​​​។

ហៀន ចិន្តា បាន​​​និយាយ​​​ថា “វា​​​នៅ​​​តែ​​​មិន​​​ទាន់​​​គ្រប់​​​គ្រាន់​​​​​សម្រាប់​​​ការ​​​ងារ​​​របស់​​​យើង​​​ព្រោះ​​​អ្វី​​​ៗ​​​គ្រប់​​​យ៉ាង​​​ចេះ​​​តែ​​​ឡើង​​​ថ្លៃ​​​”។

ក្នុង​​​​​​ពេល​​ថ្មី​​​ៗ​​​នេះ​​​ រដ្ឋាភិបាល​​​បាន​​​ចាប់​​​ផ្តើម​​​ផែន​​​ការ​​​មួយ​​​ ដើម្បី​​​ជួយ​​​ឲ្យ​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ទទួល​​​បាន​​​ទឹក​​​ និង​​​អគ្គិសនី​​​ប្រើ​​​ប្រាស់​​​ក្នុ​​​ង​​​តម្លៃ​​​ថោក​​​ជាង​​​មុន​​​ ទោះ​​​ជា​​​យ៉ាង​​​ណា ផែន​​​ការ​​​នេះ​​​នឹ​​ង​​​ត្រូវ​​​ចំណាយ​​​ពេល​​​រាប់​​​ខែ​​​ទៀត​​​ដើម្បី​​​បញ្ចប់​​​។

​​​កម្មការិនី​​​ម្នាក់​​​ផ្សេង​​​ទៀត​​​​​​ឈ្មោះ​​​ ឈិន ភារម្យ​​​ ដែល​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ Makalot ក្នុង​​​​​​​​​​​​​​​ខណ្ឌ​​​មាន​​​ជ័យ​​​​​​បាន​​​លើក​​​ឡើង​​​ថា គាត់​​​​​​​​​ទទួល​​​បាន​​​ប្រាក់​​​ប្រចាំ​​​ខែ​​​ចំនួន​​​​​​១៨០​​​ដុល្លារ​​​នៅ​​​​​​ក្នុង​​​ខែ​​​នេះ​​​ នៅ​​​ពេល​​​គាត់​​​ទៅ​​​ទទួល​​​យក​​​​​​ក្រដាស​​​​​​សម្រាប់​​​បើក​​​ប្រាក់​​​ខែ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ពោល​​​គឺ​​​តិច​​​ជាង​​​ពេល​​​ធម្មតា​​​២០​​​ដុល្លារ។​​​​​​

ឈិន ភារម្យ បាន​​​និយាយ​​​ថា “ឥឡូវ​​​នេះ​​​យើង​​​មាន​​​ពេល​​​សម្រាក​​​ច្រើន​​​ ព្រោះ​​​ពុំសូវ​​​មាន​​​​​​ការ​​​ងារ​​​ច្រើន​​​ធ្វើ​​​ដូច​​​មុន​​​”។

ប៉ុន្តែ កម្មការិនី​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា វា​​​មាន​​​ន័យ​​​ថា គាត់​​​​​​អាច​​​ផ្ញើ​​​ប្រាក់​​​បាន​​​តិច​​​ជាង​​​រាល់​​​ដង​​​ដែល​​​គាត់​​​ផ្ញើ​​​ទៅ​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​ក្នុង​​​មួយ​​​ខែ​​​ៗ​​​​​​ចំនួន​​​៧០​​​ដុល្លារ​​​នោះ​​​។

កម្មករ​​​រោង​​​ចក្រ​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​កម្មករ​​​ប្រមាណ​​​​​​៦០០.០០០នាក់​​​នៅ​​​ទូទាំង​​​ប្រទេស​​​បាន​​​ចាក​​​ចេញ​​​​​​ពី​​​ស្រុក​​​កំណើត​​​ដើម្បី​​​ស្វែង​​​រក​​​ការ​​​ងារ​​​ធ្វើ ហើយ​​​ពួក​​​គេ​​​បាន​​​ផ្ញើរ​​​ប្រាក់​​​ខែ​​​មួយ​​​ផ្នែក​​​ទៅ​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​ជា​​​រៀង​​​រាល់​​​ខែ​​​។

ប៉ុន្តែ រោង​​​ចក្រ​​​ភាគ​​​ច្រើន​​​​​​​​​​​​នៅ​​​ក្នុង​​​ចំណោម​​​រោង​​​ចក្រ​​​ប្រហែល​​​៥០០​​​​​​ ​​​បាន​​លើក​​​ឡើង​​​​​​ថា ​​​ការ​​​បញ្ជា​​​ទិញ​​​ពី​​​ក្រៅ​​​ប្រទេស​​​មាន​​​ការ​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​គត់​​​សម្គាល់​​​អំឡុង​​​កន្លះ​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​កាល​​​ពី​​​​​​ឆ្នាំមុន​​​ ដែល​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ត្រូវ​​​កាត់​​​បន្ថយ​​​ការ​​​ងារ​​​បន្ថែម​​​ម៉ោង​​​។

រោងចក្រ​​​បាន​​​បន្ទោស​​​លើ​​​ការ​​​តវ៉ា​​​ទូទាំង​​​ប្រទេស​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​២០១៣ និង​​​ដើម​​​ឆ្នាំ​​​២០១៤  និង​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ជា​​​បន្ត​​​បន្ទាប់​​​ទៀត​​​ ចំពោះ​​​ការ​​​ធ្វើ​​​ឲ្យ​​​ការ​​​បញ្ជា​​​ទិញ​​​ធ្លាក់​​​ចុះ​​​នេះ​​​ដោយ​​​​​​ធ្វើ​​​ឲ្យ​​​អ្នក​​​បញ្ជា​​​ទិញ​​​បាត់​​​បង់​​​ជំនឿ​​​ចិត្ត​​​មក​​​លើ​​​ប្រទេស​​​កម្ពុជា​​​។ ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​ក៏​​​ធ្វើ​​​ឲ្យ​​​វិស័យ​​​កាត់​​​ដេរ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មិន​​​អាច​​​ប្រកួត​​​ប្រជែង​​​​​​នឹង​​​ដៃ​​​គូ​​​​​​ក្នុង​​​តំបន់​​​របស់​​​ខ្លួន​​​ រួម​​​មាន​​​ដូច​​​ជា​​​ប្រទេស​​​បង់​​​ក្លាដែស ដែល​​​សព្វ​​​ថ្ងៃ​​​ប្រាក់​​​ខែ​​​គោល​​​សម្រាប់​​​កម្មករ​​​គឺ​​​ ៦៨​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​នោះ​​​ផង​​​ដែរ​​​៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស