27.7 C
Phnom Penh

TAG

វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

បច្ចុប្បន្នភាព​ទាក់ទង​នឹង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​ចូល​ដល់ ៤៨៤​ថ្ងៃ

ក្រុម​មន្ត្រី​ដែល​រុស្ស៊ី​លើក​បន្តុប​នៅ​ក្នុង​ផ្នែក​មួយ​នៃ​តំបន់​ខឺសុន ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​អ៊ុយក្រែន បាន​ត្រូវ​ចំ​លើ Chongar ដែល​តភ្ជាប់​ជាមួយ​ឧបទ្វីប​គ្រីមៀរ។ លោក Vladimir Saldo មន្ត្រី​លើក​បន្តុប​ដោយ​រុស្ស៊ី នៅ​ក្នុង​តំបន់​ខឺសុន និយាយ​ថា ការ​វាយប្រហារ​នេះ អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow។ មីស៊ីល Storm Shadow ជា​ជំនួយ​របស់​អង់គ្លេស។ មីស៊ីល​នេះ​វា​អាច​រត់​បាន​រយៈ​ចម្ងាយ ៣០០​គីឡូម៉ែត្រ។ ចំណែក​អភិបាល​តំបន់​គ្រីមៀរ លោក Sergey...

ផែនការ​សន្តិភាព​របស់​ចិន​បរាជ័យ អាហ្រ្វិក​ខាងត្បូង​ហក់​ចូល​មក​ជំនួស​ដោយ​ហ៊ាន​ប្រាប់​លោក ពូទីន ថា​ត្រូវ​បញ្ចប់​សង្គ្រាម

នៅ​ទីបំផុត ផែនការ​សន្តិភាព​របស់​ចិន ១២​ចំណុច​ដែល​មិន​បាន​លើកឡើង​ចំៗ​អំពី​ការ​ដក​ទ័ព​រុស្ស៊ី ចេញពី​ទឹកដី​អ៊ុយក្រែន និង​បង្ខំ​ឱ្យ​រុស្ស៊ី គោរព​អធិបតេយ្យភាព​របស់​អ៊ុយក្រែន កំពុងតែ​បរាជ័យ​ដែល​ពុំ​អាច​រំកិល​ខ្លួន​ពី​ចំណុច​សូន្យ​បាន​នោះ​ទេ។ ឥឡូវ​នេះ អាហ្វ្រិក​ខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​ដូច​ចិន​ដែរ បាន​តាំង​ខ្លួន​ចូល​មក​សម្របសម្រួល​ឱ្យ​មាន​សន្តិភាព​សម្រាប់​ប្រជាជន​អ៊ុយក្រែន។ តែ​សម្រាប់​មេដឹកនាំ​អាហ្វ្រិក​ខាងត្បូង ខុសពី​មេដឹកនាំ​ចិន ដោយ​ហ៊ាន​ប្រាប់​ត្រង់​ទៅ​លោក ពូទីន ថា ត្រូវ​បញ្ចប់​សង្គ្រាម ព្រោះ​វា​បង្ក​ឱ្យ​មាន​ផលវិបាក​ជា​ខ្លាំង​ដល់​ពិភពលោក។ ជាមួយ​គ្នា​នេះ អាហ្វ្រិក​ខាងត្បូង​បាន​បង្កើត​ក្រុម​ប្រតិភូ​នៃ​ប្រទេស​នៃ​ទ្វីប​អាហ្វ្រិក​មាន ៧​ប្រទេស ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ដែល​មើល​ទៅ​ដូចជា​មាន​ភាព​រឹងមាំ​ជាង​ចិន ហើយ​ផែនការ​សន្តិភាព​នេះ​មាន ១០​ចំណុច។ ផែនការ​សន្តិភាព ១០​ចំណុច ក្នុង​នោះ​រួមមាន ការ​បន្ធូរបន្ថយ​ភាព​តានតឹង...

ប្រធានាធិបតី​រុស្ស៊ី​ចង់​បន្ត​ធ្វើ​សង្គ្រាម​ផង ចង់​ចរចា​ផង ខណៈ​អ៊ុយក្រែន​វាយបក​ទ្រង់ទ្រាយ​ធំ

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​កាល​ថ្ងៃទី​១៣ មិថុនា នៅ​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកកាសែត ដើម្បី​និយាយ​អំពី​ដំណើរការ​នៅ​សមរភូមិ​ក្នុង​ទឹកដី​អ៊ុយក្រែន។ នៅ​ក្នុង​ជំនួប​នេះ មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូប​នេះ​មើល​ទៅ​ដូចជា​មាន​ភាព​ជឿជាក់​អំពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដែល​លើក​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ថា​នឹង​ឈ្នះ​សង្គ្រាម តែ​ជាមួយ​គ្នា​នេះ លោក​ពោល​ពាក្យ​ថា លោក​ក៏​ចង់​ឱ្យ​មាន​ការ​ចរចា​ទៅ​រក​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​ឡើងវិញ​ផង​ដែរ។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក ពូទីន បាន​អះអាង​ថា កងទ័ព​អ៊ុយក្រែន​កំពុងតែ​ចាញ់​ខ្លាំង​សម្បើម​នៅ​ក្នុង​ប្រតិបត្តិការ​វាយបក ដែល​កងទ័ព​អ៊ុយក្រែន​ព្យាយាម​ទម្លុះ​ចូល​មក​ខាង​ទឹកដី​ដែល​រុស្ស៊ី កាន់កាប់ តែ​ជួប​រឿង​បរាជ័យ​ធ្ងន់ធ្ងរ ព្រោះ​តែ​កងទ័ព​រុស្ស៊ី​បាន​ចាប់​ជាប់​ចំណុច​ខ្សោយ​ទ័ព​អ៊ុយក្រែន ហើយ​វាយ​រុញច្រាន​ត្រឡប់​ទៅវិញ។ លោក ពូទីន...

អាហ្វ្រិក​ខាងត្បូង​កំពុងតែ​ដើរ​លើ​ផ្លូវ​ទាល់​ចង់​ផ្ទេរ​កិច្ចប្រជុំ​កំពូល BRICS ទៅ​ឱ្យ​ចិន​ជា​អ្នក​រៀបចំ

ជាមួយ​នឹង​ដីកា​ចាប់​ខ្លួន​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​ចេញ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ខណៈ​នេះ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង កំពុង​ដើរ​លើ​ផ្លូវ​ទាល់ ថា​តើ​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​ដោយ​របៀប​ណា ព្រោះ​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជា​សមាជិក​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ។ កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣ ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​បញ្ជូន​លិខិត​រួច​ទៅ​ហើយ​ដើម្បី​ស្នើ​លោក ពូទីន មក​ចូលរួម​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​សហប្រតិបត្តិការ​សេដ្ឋកិច្ច ៥​ប្រទេស ដែល​ហៅ​កាត់​ថា BRICS។ ប្រទេស​ទាំង ៥ នេះ​មាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា...

រុស្ស៊ី​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​របប​ហ៊ីត្លែរ ខណៈ​លោក ពូទីន ថា​ពេល​នេះ​ជា​សង្គ្រាម​លោក​ខាងលិច​វាយ​រុស្ស៊ី

ថ្ងៃទី​៨ ទី​៩ ឧសភា ជា​ថ្ងៃ​ខួប ៧៨​ឆ្នាំ​នៃ​ជ័យជម្នះ​របស់​ប្រទេស​សម្ព័ន្ធមិត្ត ហើយ​ក៏​ជា​ជ័យជម្នះ​របស់​សហភាព​សូវៀត ទៅ​លើ​របប ហ៊ីត្លែរ​អាល្លឺម៉ង់ នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ដែរ។ ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​ដែល​បរាជ័យ​ក្នុង​សមរភូមិ ប្រកាស​ចុះចាញ់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៨ ឧសភា ប៉ុន្តែ​មេដឹកនាំ​សហភាព​សូវៀត នៅ​ពេល​នោះ គឺ​កម្មាភិបាល​ស្តាលីន មិន​ព្រម​ទេ លុះត្រាតែ​តំណាង​ប្រទេស​អាល្លឺម៉ង់​នៅ​សម័យ​នោះ​ចុះហត្ថលេខា​ជា​ផ្លូវការ​ថា​ចុះចាញ់​សង្គ្រាម ទើប​យល់ព្រម។ ការ​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់ ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ផ្សេងៗ​គ្នា​រវាង​សហភាព​សូវៀត និង​អឺរ៉ុប។ សម្រាប់​លោក វ៉្លាឌីមៀរ ពូទីន មេដឹកនាំ​ជំនាន់​ក្រោយ​នៃ​ប្រទេស​រុស្ស៊ី...

លោក ហ្សេឡេនស្គី៖ លោក ពូទីន នឹង​ប្រឈម​កាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ពេល​អ៊ុយក្រែន​ឈ្នះ​សង្គ្រាម

ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌឺមៀ ហ្សេឡេនស្គី ជឿជាក់​ថា​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន នឹង​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ជំនុំជម្រះ​ក្ដី​នៅ​ឯ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​អន្តរជាតិ​នៅ​ពេល​ដែល​អ៊ុយក្រែន​ឈ្នះ​សង្គ្រាម គឺ​ពិភពលោក​ទាំងមូល​ក៏​នឹង​ទទួល​បាន​យុត្តិធម៌​ផង​ដែរ។ សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ្សេឡេនស្គី បាន​បញ្ជាក់​ទៀត​ថា គ្មាន​សន្តិភាព​ណា​អាច​កើត​មុន​យុត្តិធម៌​បាន​ទេ គឺ​មាន​ន័យ​ថា គ្មាន​សន្តិភាព​ដោយគ្មាន​យុត្តិធម៌។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន LBC បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៤ ខែ​ឧសភា នេះ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ ជា​ទីស្នាក់ការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ដែល​តុលាការ​អន្តរជាតិ​នេះ​ហើយ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន។ នៅ​ទីក្រុង​ឡាអេ...

អាហ្វ្រិក​ខាងត្បូង​កំពុង​ស្ថិត​លើ​វិថី​ចង់​ដើរ​ចេញពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៥ មេសា ថា គណបក្ស​សមាជ​ជាតិ ANC របស់​លោក​ដែល​កំពុង​កាន់​អំណាច​ខណៈ​នេះ ស្ថិត​លើ​វិថី​ចូល​ដល់​ផ្លូវ​បំបែក​ពី​ការ​ដក​ខ្លួន​ចេញពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស News week។ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍ កាលពី​ថ្ងៃទី​១៧ មីនា បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រទេស...

អ្នកវិភាគ៖ ទោះ​លោក ពូទីន ជា​មេដឹកនាំ​កំពូល​ផ្ដាច់ការ​ក៏ដោយ ក៏​មាន​អ្នក​ជំនួស​ដែរ​បើ​ចាញ់​សង្គ្រាម

នៅ​ពេល​ដែល​មេដឹកនាំ​រុស្ស៊ី​បើក​ការ​លុកលុយ​ប្រទេស​ជិតខាង​របស់​ខ្លួន គឺ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ វិមាន​ក្រឹមឡាំង​សង្ឃឹម​ថា​នឹង​រឹបអូស​រដ្ឋធានី​គៀវ ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ តែ​ពេលនេះ​សង្គ្រាម​បាន​អូស​បន្លាយ​ដល់​ទៅ​ជាង ១៤​ខែ​ហើយ។ សង្គ្រាម​ឈ្លានពាន​របស់​មហាអំណាច​នេះ កំពុងតែ​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នកជំនាញ​យោធា ជាពិសេស​ក្រុម​បស្ចិម​ប្រទេស ដែល​មើល​ឃើញ​រុស្ស៊ី​ថា​មិន​សម​ជា​ប្រទេស​មហាអំណាច​យោធា​លំដាប់​ទី​២ នៃ​ពិភពលោក​ទៀត​នោះ​ទេ ព្រោះ​អ្នកជំនាញ​មិន​មើល​ឃើញ​ការ​បញ្ចប់​សង្គ្រាម​ដោយ​ជ័យជម្នះ​បាន​ទៅ​លើ​រុស្ស៊ី​នោះ​ទេ បើ​ទោះជា​មហាអំណាច​នេះ​អាច​វាយប្រហារ​ទៅ​លើ​អ៊ុយក្រែន ដោយ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ។ រុស្ស៊ី​បន្ត​វាយ​កាន់កាប់​យក​ដុនបាស ភាគ​ខាងកើត​ទាំងស្រុង​មិន​បាន​សម្រេច​តាម​ផែនការ​របស់​លោក វ៉្លាឌីមៀរ ពូទីន ខណៈ​អ៊ុយក្រែន ត្រូវ​បាន​រំពឹង​ថា​នឹង​បើក​ការ​វាយប្រហារ​រុញច្រាន​ដ៏​សម្បើម​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ។ តាម​ប្រភព​ចារកម្ម​របស់​អង់គ្លេស បាន​ឲ្យ​ដឹង​ថា អ៊ុយក្រែន​បាន​បង្កើត​អង្គភាព​ទ័ព​ពិសេស​ដែល​មាន​ចំនួន ៤​ម៉ឺន​នាក់...

លោក ពូទីន មាន​ផែនការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ ខណៈ​ប្រឈមមុខ​នឹង​ដីកា​របស់ ICC

នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​មួយ​ជាប់​នឹង​របង​ផ្ទះ មេដឹកនាំ​របប​ផ្ដាច់ការ​នៅ​ក្រុង​មូស្គូ មាន​ផែនការ​ចង់​បង្ក​ភ្លក់​ភ្លើង​ប្រល័យ​លោក គឺ​សង្គ្រាម​នុយក្លេអ៊ែរ។ កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មីនា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ទៅ​កងទ័ព​របស់​លោក​ឱ្យ​ត្រៀម​ដំឡើង​ក្បាលគ្រាប់​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​ក្នុង​ទឹកដី​បេឡារុស ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន។ បេឡារុស ជា​ប្រទេស​សម្ព័ន្ធភាព​នឹង​រុស្ស៊ី។ មេដឹកនាំ​របស់​ប្រទេស​នេះ គឺ​លោក អាឡិចហ្សង់ ឌឺលូកាឆេនកូ ជា​មិត្ត​របស់​លោក ពូទីន ផង ហើយ​ក៏​ជា​អាយ៉ង​នៃ​របប​នៅ​ក្រុង​មូស្គូ ផង​ដែរ។ នៅ​លើ​ទឹកដី​នៃ​ប្រទេស​បេឡារុស មាន​ទ័ព​រុស្ស៊ី​ជាង...

អាមេរិក​ទទូច​ដល់​ប្រទេស​ជា​សមាជិក ICC ទាំងអស់​អនុវត្ត​ដីកា​ចាប់​ខ្លួន​លោក ពូទីន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken កាលពី​ថ្ងៃ​ពុធ ទី​២២ មីនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក ទទូច​ដល់​សមាជិក​ទាំងអស់​នៃ​លក្ខន្តិកៈ​នៃ​កិច្ចព្រមព្រៀង​ក្រុង​រ៉ូម អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ការ​បង្គាប់​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ក្នុង​ការ​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទៅ​ជំនុំជម្រះ​ក្ដី​នៅ​ឯ​ទីក្រុង​ឡាអេ ជា​ទីស្នាក់ការ​កណ្ដាល​របស់​តុលាការ​អន្តរជាតិ​នេះ។ លោក ពូទីន ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៧ មីនា ពាក់ព័ន្ធ​នឹង​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លោក ពូទីន ដែល​រង​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នេះ​ពាក់ព័ន្ធ​នឹង​កងទ័ព​របស់​លោក​ចាប់​ពង្រត់​កុមារ​ជនជាតិ​អ៊ុយក្រែន​ទៅ​នៅ​រុស្ស៊ី ដែល​ជា​ការ​បំបែក​ចេញពី​ឪពុក​ម្ដាយ​របស់​ពួកគេ។ បើ​តាម​អគ្គ​រដ្ឋអាជ្ញា​របស់​ប្រទេស​អ៊ុយក្រែន កុមារ​យ៉ាង​តិច​ជាង...

Latest news

© 2021, ដេលី. All rights reserved.