32 C
Phnom Penh

TAG

វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

ភរិយា​មេ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី លោក Alexei Navalny ចោទ​លោក ពូទីន សម្លាប់​ប្ដី​របស់​នាង​ដោយ​ថ្នាំ​បំពុល

ស្ត្រីមេម៉ាយ Yulia Navalnaya ថាលោកពូទីនសម្លាប់ប្តីអ្នកស្រី លោក Alexei Navalny ដោយថ្នាំបំពុល ភរិយា​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​រុស្ស៊ី លោក Alexei Navalny ដែល​ជា​គូប្រជែង​អំណាច​នឹង​លោក វ្ល៉ាឌីមៀ ពូទីន គឺ​អ្នកស្រី Yulia Navalnaya បាន​ប្រកាស​កាលពី​ថ្ងៃទី​១៧ កញ្ញា ថា តាម​មន្ទីរពិសោធន៍​អន្តរជាតិ​ចំនួន​ពីរ បាន​សន្និដ្ឋាន​ថា លោក Alexei...

រុស្ស៊ី វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​អគារ​រដ្ឋាភិបាល​អ៊ុយក្រែន លើកដំបូង​ពេញ​មួយ​យប់​ថ្ងៃ​អាទិត្យ

រុស្ស៊ី បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​អគារ​រដ្ឋាភិបាល​អ៊ុយក្រែន ជាមួយ​យន្តហោះ​ដ្រូន និង​គ្រាប់​មីស៊ីល។ យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN រុស្ស៊ី បាន​បើក​ការវាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​បំផុត​របស់​ខ្លួន​ពេញ​មួយ​យប់​កាលពី​ថ្ងៃ​អាទិត្យ ទី​៧ កញ្ញា។ ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ជាង ៨០០​គ្រឿង និង​មីស៊ីល ១៣​គ្រាប់។ គោលដៅ​ឆ្ពោះ​ទៅ​លើ​ទីក្រុង​គៀវ ដែល​ជា​លើកដំបូង មីស៊ីល និង​ដ្រូន​រុស្ស៊ី វាយប្រហារ​ទៅ​លើ​អគារ​របស់​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី នៅ​កណ្ដាល​ទីក្រុង​គៀវ។ សាលាក្រុង​គៀវ បាន​រាយការណ៍​ថា ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​លើ​អគារ​លំនៅឋាន​ក្នុង​ទីក្រុង​គៀវ ក៏​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច ៧​នាក់...

ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ថា​នឹង​ជួប​ប្រធានាធិបតី ហ្សេឡេនស្គី តែ​ដាក់​កំហិត​ត្រូវ​ជួប​នៅ​ទីក្រុង​មូស្គូ

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ជួប​ពិភាក្សា​ជាមួយ​លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រសិនបើ​ប្រធានាធិបតី​អ៊ុយក្រែន រូប​នេះ យល់ព្រម​ទៅ​ជួប​លោក​នៅ​ទីក្រុង​មូស្គូ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន MSN នៅ​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៥។ ថ្លែង​ចេញពី​ប្រទេស​ចិន ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក ពូទីន បាន​សង្កត់​ធ្ងន់​ថា៖ ការ​ជួប​ជាមួយ​លោក ហ្សេឡេនស្គី សម្រាប់​រូបលោក​មិន​ដែល​ច្រានចោល​លទ្ធភាព​នៃ​ជំនួប​នេះ​ទេ។ ប៉ុន្តែ​លោក​សួរ​ថា...

មេដឹកនាំ​កុម្មុយនីស្ត​ទាំង​បី​ជួប​គ្នា​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​រំលឹក​ខួប ៨០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ត្រូវ​បាន​គេ​មើល​ឃើញ​ថា មេដឹកនាំ​ផ្ដាច់ការ​ទាំង​ពីរ​នេះ​បាន​ចាប់​ដៃ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ជាបន្តបន្ទាប់​គ្នា។ ទាំង​ប្រទេស​ចិន និង​កូរ៉េខាងជើង ជា​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ។ ចំណែក​រុស្ស៊ី ជា​ប្រទេស​ផ្ដាច់ការ​និយម​បែប​កុម្មុយនីស្ត។ ការ​បង្ហាញ​មិត្តភាព​ជា​សាធារណៈ​រវាង​មេដឹកនាំ​ទាំង​បី​នេះ ជា​មោទនភាព​ការទូត​ដ៏​មាន​អត្ថន័យ​សំខាន់​សម្រាប់​ទីក្រុង​ប៉េកាំង ជា​ការ​បញ្ជូន​សារ​រឹងមាំ​ទៅ​កាន់​លោកខាងលិច។ ក្នុង​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​ពី​មុន លោក ស៊ី ជីនពីង...

រុស្ស៊ី វាយប្រហារ​ទីក្រុង​គៀវ របស់​អ៊ុយក្រែន ដោយ​ដ្រូន​និង​មីស៊ីល​ជាង ៦០០​គ្រាប់ សម្លាប់​មនុស្ស ១៤​នាក់

នៅ​កណ្តាល​ទីក្រុង​គៀវ ពលរដ្ឋ​អ៊ុយក្រែន​ច្រើន​លាន​នាក់ បាន​ឆ្លងកាត់​ស្ថានភាព​ដ៏​ស្លុត​រន្ធត់ គឺ​នៅ​យប់​ថ្ងៃ​ពុធ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ សីហា កងទ័ព​រុស្ស៊ី បាន​ប្រើ​ដ្រូន​ជិត ៦០០​គ្រឿង និង​មីស៊ីល​ជាង ៣០​គ្រាប់ សម្រុក​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​រដ្ឋធានី​គៀវ ដែល​បាន​សម្លាប់​ពលរដ្ឋ​អ៊ុយក្រែន ជាច្រើន​នាក់។ បើ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ សីហា អ្នក​ស្លាប់ ១៤​នាក់ ក្នុង​នោះ​កុមារ ៣​នាក់ និង​អ្នក​របួស​មាន​ជាង ៤០​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​រដ្ឋធានី​គៀវ។ សារព័ត៌មាន​អ៊ុយក្រែន RBC...

លោក ហ្សេឡេនស្គី ដឹកនាំ​ពិធី​រំលឹក​ទិវា​ឯករាជ្យ​ជាតិ​ខួប​ទី​៣៤ ដោយ​សច្ចា​វាយ​រុញច្រាន​ទ័ព​រុស្ស៊ី

កាលពី​ថ្ងៃទី​២៤ សីហា គឺជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​អ៊ុយក្រែន គឺជា​ខួប​ទី​៣៤ ដែល​សាធារណរដ្ឋ​អ៊ុយក្រែន សព្វថ្ងៃ​នេះ​បាន​ឯករាជ្យ​ពី​សហភាព​សូវៀត។ ប៉ុន្តែ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ ធ្វើឡើង​ចំ​ពេល​ប្រទេស​អ៊ុយក្រែន ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ដែល​នៅតែ​បន្ត បើ​ទោះបីជា​មាន​ការ​ប្រឹងប្រែង​ពី​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក៏ដោយ ក៏​ភាគី​រុស្ស៊ី នៅតែ​មិន​បាន​ធ្វើ​ឱ្យ​រីកចម្រើន​ទៅ​រក​សន្តិភាព​ឡើយ។ ទីក្រុង​មូស្គូ កំពុង​វាយ​សន្ធប់​កាន់តែ​ខ្លាំង​គាប​សង្កត់​អ៊ុយក្រែន ឱ្យ​ប្រគល់​ទឹកដី​ឲ្យ​ខ្លួន ជាពិសេស​នៅ​តំបន់​ដុនបាស់។ ក្នុង​ខួប​ទី​៣៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​អ៊ុយក្រែន ឆ្នាំ​នេះ ជា​ព្រឹត្តិការណ៍​ពោរពេញ​ទៅ​ដោយ​សេចក្តី​ឈឺចាប់​ជាទីបំផុត ព្រោះតែ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី...

តើ​តំបន់ Donbas ដែនដី​អ៊ុយក្រែន ភាគ​ខាង​កើត មាន​សារសំខាន់​យ៉ាងណា​សម្រាប់​រុស្ស៊ី?

នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ ទី​១៥ សីហា រវាង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវ​បាន​រាយការណ៍​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា និង​យល់ព្រម​ថា អ៊ុយក្រែន គួរតែ​ប្រគល់​តំបន់ Donetsk និង Luhansk ក្នុង​តំបន់ Donbas ទៅ​ឲ្យ​រុស្ស៊ី។ លោក ពូទីន បាន​បង្ហាញ​នូវ​ចេតនា​ចង់​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន...

រុស្ស៊ី​និយាយ​ផ្សេង​ធ្វើ​ផ្សិង ថា​ចង់​បាន​សន្តិភាព ប៉ុន្តែ​បាញ់​ប្រហារ​លើ​អ៊ុយក្រែន និង​ជំទាស់​ការ​ដាក់​ទ័ព​អឺរ៉ុប

ខណៈ​ដែល​មនុស្សម្នា​រំពឹង​ថា​អាច​នឹង​មាន​ជំនួប​ចរចា​ត្រីភាគី​រវាង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និង​សមភាគី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី រួម​នឹង​សមភាគី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ចុង​ខែ​សីហា ឬ​ដើម​ខែ​កញ្ញា ដែល​ផ្ដោត​ការ​ព្រមព្រៀង​នៃ​គម្រោងការ​ធានា​សន្តិសុខ​ដ៏​រឹងមាំ​សម្រាប់​ប្រទេស​អ៊ុយក្រែន ក្រោយពី​រុស្ស៊ី ព្រម​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន នៅ​ថ្ងៃទី​២១ សីហា នេះ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov...

តើ​លោក ហ្សេឡេនស្គី អាច​នឹង​ប្រគល់​ទឹកដី​ផ្នែក​ណា​មួយ​ទៅ​រុស្ស៊ី ជា​ថ្នូរ​នឹង​សន្តិភាព​ដែរ​ឬ​ទេ?

នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ អាច​នឹង​មាន​ជំនួប​ត្រីភាគី​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី។ លោក ត្រាំ បាន​និយាយ​ថា ការ​ចរចា​ត្រីភាគី​ត្រូវតែ​និយាយ​អំពី​ការ​ធ្វើ​សម្បទាន​ទឹកដី​ណា​មួយ​ទៅ​ឱ្យ​រុស្ស៊ី តែ​លោក ត្រាំ មិន​បាន​បង្ហើប​ពី​ដែនដី​តំបន់ Donbas នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ទេ។ កាលពី​ជំនួប​ជាមួយ​លោក ហ្សេឡេនស្គី នៅ​សេតវិមាន...

លោក ត្រាំ ថា​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន និង​មេដឹកនាំ​អឺរ៉ុប បញ្ចប់​ទៅ​ដោយ​លទ្ធផល​ល្អ ឈាន​ទៅ​រៀបចំ​ជំនួប ពូទីន-ហ្សេឡេនស្គី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​ជាមួយ​លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន និង​បណ្តា​មេដឹកនាំ​អឺរ៉ុប នៅ​សេតវិមាន នា​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែ​សីហា បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ជាមួយ​នឹង​ការ​រៀបចំ​សម្រាប់​ជំនួប​រវាង​មេដឹកនាំ​រុស្ស៊ី-អ៊ុយក្រែន អាច​ធ្វើឡើង​រយៈពេល ២​សប្ដាហ៍​ទៀត។ នេះ​បើ​តាម​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Truth Social របស់​លោក ត្រាំ ដែល​ចុះផ្សាយ​បន្ត​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិក...

Latest news

© 2021, ដេលី. All rights reserved.