27.8 C
Phnom Penh

TAG

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

IDEA TALK៖ តើ​ការ​មិន​គោរព​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស បាន​ធ្វើ​ឲ្យ​ខ្មែរ​ខាតបង់​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ការ​មិន​គោរព​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស បាន​ធ្វើ​ឲ្យ​ខ្មែរ​ខាតបង់​អ្វី​ខ្លះ?»។

IDEA TALK៖ ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ បន្ត​តស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៣ ស្តីអំពី៖ «ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ បន្ត​តស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស»។

ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ប្រកាស​ជុំ​គ្នា​ប្រារព្ធ​ខួប​លើក​ទី​៣២​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លើ​ទឹកដី​អាមេរិក​នៅ​ចុង​សប្តាហ៍​នេះ

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​លើ​សកលលោក ប្រកាស​ជួបជុំ​គ្នា​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៣២​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ១៩៩១ (Paris Peace Accords) នៅ​ឯ​សមាគម​ខ្មែរ​រដ្ឋ​អ៊ីល្លីណយ (Cambodian Association Illinois) ដែល​ហៅ​កាត់​ថា CAI លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នៅ​ចុង​សប្តាហ៍​នេះ។ សមាគម​ខ្មែរ​នៅ​ក្រៅ​ស្រុក​ជាច្រើន ដូចជា ក្រុមប្រឹក្សា ២៣​តុលា (23 October Council) សមាគម​ខ្មែរ​រដ្ឋ​អ៊ីល្លីណយ (Cambodian Association Illinois) សហព័ន្ធ​ខ្មែរ​អូស្ត្រាលី...

ព្រះមហាក្សត្រ៖ ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ ប្រជារាស្ត្រ​នឹង​មាន​ជីវភាព​ធូរធារ​សម្បូរ​រុងរឿង​ជានិច្ច​និរន្តរ៍

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរមនាថ នរោត្ដម សីហមុនី សម្ដែង​នូវ​ព្រះទ័យ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ គ្រប់​ស្ថាប័ន​ជាតិ​នានា​របស់​កម្ពុជា​នឹង​បន្ត​បំពេញ​ភារកិច្ច​តាម​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​ឱ្យ​ក្លាយ​ជា​ប្រទេស​រីកចម្រើន​រឹងមាំ ប្រជារាស្ត្រ​ខ្មែរ​មាន​ជីវភាព​ធូរធារ​សម្បូរ​រុងរឿង រស់​ក្នុង​សុខ​សន្តិភាព ស្ថិរភាព​ជានិច្ច​និរន្តរ៍។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរមនាថ សីហមុនី មាន​ព្រះរាជ​បន្ទូល​ក្នុង​ព្រះរាជ​ពិធី​អបអរ​សាទរ​ខួប ៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ក្រោម​ព្រះរាជ​តម្រិះ​ចុងក្រោយ​របស់​ព្រះករុណា​សម្តេច​ព្រះ នរោត្តម សីហនុ ហើយ​ក៏​បាន​ឆ្លង​ការ​អនុម័ត​របស់​សភា​ធម្មនុញ្ញ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៩៣...

អូស្ត្រាលី​រំលឹក​កម្ពុជា​អំពី​ការ​ធ្លាប់​ជួយ​កម្ពុជា​ស្វែងរក​សន្តិភាព ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស

ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី រំលឹក​នាយករដ្ឋមន្ត្រី​ថ្មី​កម្ពុជា លោក ហ៊ុន ម៉ាណែត ថា អូស្ត្រាលី​ធ្លាប់​បាន​ជួយ​កម្ពុជា​ស្វែងរក​សន្តិភាព ការ​អភិវឌ្ឍ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដូច្នេះ​នៅ​ពេលនេះ​រដ្ឋាភិបាល​អូស្ត្រាលី ក៏​នឹង​ទន្ទឹង​រង់ចាំ​ជួយ​កម្ពុជា​លើ​កិច្ច​សហប្រតិបត្តិការ​នេះ​បន្ត​ទៀត។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Anthony Albanese បាន​ផ្ញើ​លិខិត​មួយ​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ ទៅ​កាន់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង​មែលប៊ន...

ក្រុមប្រឹក្សា «២៣​តុលា​១៩៩១» នៅ​បារាំង​ប្រកាស​បដិសេធ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ខាងមុខ​នេះ

ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ប្រកាស​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ជាដាច់ខាត និង​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ និង​សហប្រធាន​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ចាត់​វិធានការ​ដ៏​សមស្រប​ជាបន្ទាន់​បំផុត ដើម្បី​ឲ្យ​មាន​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្មារតី «កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១»។ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដែល​សារព័ត៌មាន The...

សមត្ថកិច្ច​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និង​សហការី​បន្ទាប់​ពី​ឃាត់​ខ្លួន​ប្រហែល​ពីរ​ម៉ោង

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា សោភា និង​អ្នក​ធ្វើ​ដំណើរ​ជាមួយ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ក្រោយពី​មាន​ការ​ឃាត់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​២៤ ឧសភា នេះ អំឡុង​ពេល​ដែល​ពួកគេ​កំពុង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​អំពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ សារព័ត៌មាន The Cambodia daily មិន​អាច​សុំ​ការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ការ​ឃាត់​ខ្លួន​នេះ​ពី​សមត្ថកិច្ច​ខេត្ត​ក្រចេះ បាន​នៅឡើយ​ទេ។ ការ​ឃាត់​ខ្លួន​នេះ បន្ទាប់ពី​ពួកគាត់​បាន​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​កម្ពុជា​ក្រោម​វិញ​ដោយ​ឆ្លងកាត់​ខេត្ត​ក្រចេះ។ គិត​មក​ដល់​ពេលនេះ សារព័ត៌មាន The Cambodia daily...

មន្ត្រី​បក្ស​ប្រឆាំង៖ សន្តិភាព​ពិតប្រាកដ​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង​និន្នាការ​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង គោរព​សិទ្ធិមនុស្ស ត្រូវ​ធានា​ឲ្យ​បាន​នូវ​នីតិរដ្ឋ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​ធាតុ​នាំ​ឲ្យ​សង្គម​មួយ​មាន​សន្តិភាព​ពេញលេញ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា ដើម្បី​ឱ្យ​គេ​ទទួល​ស្គាល់​ថា​សង្គម​មួយ​មាន​សន្តិភាព​ពិតប្រាកដ មិនមែន​គ្រាន់តែ​ជា​ការ​ប្រកាស​របស់​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​វាយតម្លៃ​លើ​ស្ថិរភាព​នៃ​ការ​ដឹកនាំ​ក្នុង​សង្គម​នោះ​ប៉ុណ្ណោះ ថា​តើ​គ្រប់​ផ្នែក​នៃ​សង្គម​នោះ​ទទួល​បាន​ការ​គាំពារ​ដោយ​ច្បាប់​បាន​ពេញលេញ​ឬ​ក៏​អត់ មិនមែន​គ្រាន់តែ​ជា​ការ​អះអាង​របស់​ក្រុម​ណា​មួយ​នោះ​ឡើយ។ លោក...

ក្រុម​អ្នក​ឃ្លាំមើល​ថា​កម្ពុជា​នឹង​ដើរ​ចូល​ទៅ​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ខ្លួន

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បោះបង់​ចោល​ការ​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ នោះ​កម្ពុជា​នឹង​ដើរ​ចូល​ទៅ​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ខ្លួន​ដូច​ដែល​ធ្លាប់​កើតមាន​មុន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​នឹង​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​តាម​របប​នយោបាយ​ផ្ដាច់ការ។ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ មីនា ថា ប្រសិនបើ​ប្រទេស​កម្ពុជា​បាត់បង់​លទ្ធិប្រជាធិបតេយ្យ នោះ​ពិត​ណាស់​កម្ពុជា​នឹង​ប្តូរ​មក​នូវ​របប​ផ្ដាច់ការ ហើយ​របប​នេះ​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ច្បាប់​ទាំងអស់ ជាពិសេស​គឺ​រដ្ឋធម្មនុញ្ញ ដើម្បី​គាបសង្កត់​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​ជា​ការ​ប្តូរ​មក​វិញ​នូវ​ការ​បើក​សិទ្ធិ​កាន់តែ​ធំ​ទូលាយ​សម្រាប់​អ្នក​មាន​អំណាច ដែល​ពួកគេ​អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​នឹង​ចិត្ត។ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រូប​នេះ​ព្រមាន​ថា នៅ​ពេល​ដែល​អំណាច​របស់​អ្នក​ដឹកនាំ​អាច​គាបសង្កត់​ទៅ​លើ​ច្បាប់​កំពូល​របស់​ប្រទេស​បាន​ហើយ​នោះ...

លោក ហ៊ុន សែន ព្រមាន​លោក ស្រ៊ុន ស្រ៊ន កុំ​ឱ្យ​តាំងខ្លួន​ជា​គ្រូ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

បុរស​ខ្លាំង​លោក ហ៊ុន សែន ព្រមាន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ម្នាក់​ថា កុំ​ឲ្យ​តាំង​ខ្លួន​ជា​គ្រូ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រោះ​ថា​លោក ស្រ៊ុន ស្រ៊ន មិនមែន​ជា​ហត្ថលេខី​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ឡើយ។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុនិស្សិត​បច្ចេកទេស និង​និស្សិត នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក ហ៊ុន សែន អះអាង​ថា នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​កាត់ទោស​ខ្មែរក្រហម​កន្លងមក មិន​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ​ទេ។ លោក​ក៏​បង្ហាញ​ពី​មោទកភាព​ក្នុង​ការ​រំលាយ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម​បាន ដោយ​មាន​គេ​សរសើរ​ទូទាំង​ពិភពលោក ហើយ​ពលរដ្ឋ​ក៏​បាន​អបអរ​សាទរ​ដែរ។ លោក​បាន​ដាក់​ជា​សំណួរ​ថា...

Latest news

© 2021, ដេលី. All rights reserved.