28.4 C
Phnom Penh

TAG

ប្រធានាធិបតី​អាមេរិក ចូ បៃដិន

ប្រធានាធិបតី​អាមេរិក​ថា​បេសកកម្ម​របស់​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ពិតជា​ទទួល​បាន​ជោគជ័យ

ដោយ​ជំទាស់​នឹង​មតិ​រិះគន់​ដែល​ថា​សហរដ្ឋ​អាមេរិក​ចាញ់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន លោក​ប្រធានាធិបតី ចូ បៃដិន បាន​ចេញ​មុខ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ឆ្លើយតប​នឹង​មជ្ឈដ្ឋាន​ទាំងនេះ។ សេចក្ដី​ថ្លែងការណ៍​រយៈពេល ២០​នាទី ថ្លែង​ចេញពី​សេតវិមាន ដោយ​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ការពារ​ចំពោះ​ការ​ដក​ទ័ព​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​បញ្ជាក់​ថា ការ​ដក​កងទ័ព​អាមេរិក​នេះ គឺ​លោក​មិន​ចង់​ទុក​រឿង​ច្រំដែល​មួយ​នេះ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ផ្សេង​ទៀត​បន្ទាប់ពី​រូប​លោក​យក​លេស​ថា «គ្មាន​ពេល​ល្អ​ដើម្បី​ដក​ទ័ព​អាមេរិក​ចេញពី​អាហ្វហ្គានីស្ថាន​នោះ​ទេ»។ តាម​ការ​ពន្យល់​របស់​លោក បៃដិន គឺ​បេសកកម្ម​របស់​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​កាលពី ២០​ឆ្នាំ​មុន មិនមែន​ដើម្បី​កសាង​អាហ្វហ្គានីស្ថាន​មួយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​ដើម្បី​តាម​កម្ចាត់​មេ​ភេរវកម្ម​ដែល​បាន​វាយប្រហារ​អាមេរិក​ក្នុង​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ និង​រារាំង​កុំ​ឲ្យ​ពួក​ភេរវកម្ម​ទាំងនោះ​ប្រើ​ទឹកដី​អាហ្វហ្គានីស្ថាន​ជា​មូលដ្ឋាន​ដើម្បី​វាយប្រហារ​អាមេរិក​សាជាថ្មី​ប៉ុណ្ណោះ។ ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​ប្រាប់​ពិភពលោក​ថា បេសកកម្ម​របស់​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ពិតជា​ទទួល​បាន​ជោគជ័យ...

សហរដ្ឋ​អាមេរិក​ដក​កងទ័ព​ពី​អាហ្វហ្គានីស្ថាន គឺ​សម្រេច​ប្ដូរ​យុទ្ធសាស្ត្រ​សន្តិសុខ​ពិភពលោក

ភ្លាមៗ​ក្រោយ​ពេល​ចលាចល​កើត​មាន​ពេញ​ផ្ទៃ​ប្រទេស​មួយ​នៅ​អាស៊ី​កណ្ដាល រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​ការពារ​សេចក្ដី​សម្រេច​ចិត្ត​ក្នុង​ការ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​អាហ្វហ្គានីស្ថាន​ថា ជា​រឿង​ពីរ​ផ្សេង​គ្នា​ក្នុង​ការ​ដកទ័ព​អាមេរិក​ចេញពី​សង្គ្រាម​នៅ​វៀតណាម​ខាងត្បូង​នា​ឆ្នាំ​១៩៧៥ និង​ស្ទើរតែ​និយាយ​ប្រដូច​ន័យ​មួយ​ថា អាមេរិក​សម្រេច​ចោល​សមរភូមិ​មួយ​នេះ​ដោយ​ហត់នឿយ​ក្នុង​រយៈពេល ២០​ឆ្នាំ​មក​ហើយ ដោយ​ហេតុ​ថា​និយាយ​គ្នា​មិន​ស្ដាប់​ជាមួយ​នឹង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដោយ​លោក Antony Bliken និយាយ​ថា បើ​ទោះ​កងទ័ព​អាមេរិក​បន្ត​ស្ថិតនៅ​ក្នុង​ប្រទេស​នេះ​ទៀត ក៏​រឿង​នេះ​គង់​នឹង​កើតឡើង​ដែរ។ ចំណែក​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ឯណោះ​វិញ​និយាយ​ថា លោក​មិន​ចង់​រំឭក​អតីតកាល​ដ៏​ឈឺចាប់​ដែល​លោក​ចាត់ទុក​ថា​ជា​កំហុស​មួយ​រួចស្រេច​ទៅ​ហើយ​នោះ​ទេ។ លោក បៃដិន លើកឡើង​ថា លោក​បាន​ដឹង​អំពី​ការរិះគន់​ទាំងអស់ តែ​លោក​ថា​វា​គ្មាន​ពេល​ណាមួយ​ទេ​ដែល​ល្អ​ដើម្បី​ដក​ទ័ព​សហរដ្ឋ​អាមេរិក បើ​ទោះបីជា​ធ្វើ​រឿង​នេះ​កាលពី...

វិភាគ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាន់​ដី​អាស៊ាន​ពង្រឹង​កម្លាំង​សម្ពន្ធភាព​ទប់ទល់​អំណាច​វាតទី​របស់​ចិន

ក្នុង​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ អាស៊ាន​ត្រូវ​គេ​មើលឃើញ​ថា ហាក់​នៅ​ឆ្ងាយ​ពី​អាមេរិក ដែល​រដ្ឋការ​នេះ​ពុំសូវ​លើក​កម្លាំង​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ច្រើន​នោះ​ទេ។ តែ​ដល់​ឆ្នាំ​ទី​៤ រដ្ឋការ​លោក ដូណាល់ ត្រាំ គិត​ច្រើន​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​វិស័យ​សន្តិសុខ​តំបន់ ខណៈ​ប្រទេស​មហាយក្ស​ចិន ពង្រីក​មាឌ​កាន់តែ​ធំ​ឡើង​គ្របដណ្ដប់​លើ​អាស៊ាន។ ចូល​មក​ដល់​រដ្ឋការ​លោក ចូ បៃដិន ក៏​បាន​ចាប់ផ្ដើម​បើកភ្នែក​សម្លឹង​មើល​អាស៊ាន​ឡើងវិញ​ក្នុង​ការ​ប្ដូរ​យុទ្ធសាស្ត្រ​ដោយ​ងាក​មក​ផ្ដោត​លើ​តំបន់​អាស៊ាន ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​សម្ពន្ធភាព​រាំងខ្ទប់​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន ដែល​គេ​ហៅថា​ការ​វាតទី។ ស្រប​ពេល​នេះ រដ្ឋការ​លោក បៃដិន បាន​បញ្ជូន​មន្ត្រី​អាមេរិក​កំពូលៗ​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ដោយ​នាំ​មក​នូវ​របៀបវារៈ​តែ​មួយ​ប៉ុណ្ណោះ គឺ​ប្រមូល​កម្លាំង​សម្ពន្ធភាព​រាំង​ខ្ទប់​ឥទ្ធិពល​ចិន ក្នុង​តំបន់។ ក្នុង​សប្ដាហ៍​នេះ...

រដ្ឋការ​លោក ចូ បៃដិន ចាប់ផ្ដើម​ផ្ដោត​លើ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​អាគ្នេយ៍​ហើយ

គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា លោក ចូ បៃដិន បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​រយៈពេល ៦​ខែ​មក​ហើយ។ ៦​ខែ​ដំបូង​នេះ មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង​ក្នុង​ពិភពលោក ក្នុង​នោះ​រឿងរ៉ាវ​លើ​ទឹកដី​អាស៊ី​អាគ្នេយ៍ ក៏​ត្រូវ​បាន​គេ​ចាំ​មើល​ថា​តើ​លោក បៃដិន មាន​គោលនយោបាយ​អភិបាលកិច្ច​សកល​ដូចម្ដេច ជាពិសេស​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ី​អាគ្នេយ៍។ សេចក្ដី​អស់សង្ឃឹម​នៃ​ប្រជាជន​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ដែល​មិន​អាច​រើ​ខ្លួន​រួច​ពី​ប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ បាន​ញាំញី​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​នេះ។ យ៉ាងហោចណាស់​ប្រទេស​ពីរ​នៅ​ក្នុង​តំបន់​នេះ លើកលែងតែ​ប្រទេស​វៀតណាម និង​ឡាវ​ដែល​ប្រកាន់​របប​សង្គមនិយម​ទៅ​ហើយ។ ប្រទេស​ពីរ​នេះ​មាន​ប្រទេស​ភូមា ដែល​កំពុង​ធ្លាក់​ក្នុង​របប​រដ្ឋប្រហារ ហើយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ប្រព័ន្ធ​សភានិយម​មាន​បក្ស​តែ​មួយ​ប៉ុណ្ណោះ ដោយ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​រាជាណាចក្រ​នេះ ត្រូវ​បាន​វាយកម្ទេច​ដោយ​ប្រព័ន្ធ​តុលាការ​ដែល​ត្រូវ​មើល​ឃើញ​ថា​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច។ សភា​កម្ពុជា ក៏​មិន​ខុស​ពី​ប្រទេស​វៀតណាម និង​ឡាវ​នោះ​ដែរ...

រដ្ឋ​កុម្មុយនីស្ត​គុយបា​ធ្លាក់​ក្នុង​ចលនា​ប្រជាជន​ទាមទារ​បញ្ចប់​របប​ផ្ដាច់ការ​មួយ​នេះ

ជាមួយ​នឹង​សម្រែក​ខ្លាំងៗ គឺ​សេរីភាព! បាតុករ​រាប់​ពាន់​នាក់​នៃ​ប្រជាជន​គុយបា ចុះ​ដើរ​តវ៉ា​តាម​ដង​មហាវិថី​នានា​នៅ​ពាសពេញ​ប្រទេស ជាពិសេស​នៅ​រដ្ឋធានី​ឡាហាន់ របស់​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ ដែល​នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ច្រើន​ទសវត្ស​មក​នេះ។ បាតុករ​បាន​ស្រែក​ថែមទៀត ដោយ​ថ្កោលទោស​ការ​គាបសង្កត់​ជិះជាន់​ពី​សំណាក់​របប​កុម្មុយនីស្ត ហើយ​ថ្កោលទោស​ទៀត​ចំពោះ​ការ​មិន​គិតគូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន ដែល​ប្រជាជន​កំពុង​ជួប​វិបត្តិ​ស្បៀង និង​ថ្នាំពេទ្យ ខណៈ​ប្រទេស​ធ្លាក់​ក្នុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​ចុះ​ផ្សាយ​ថា បាតុកម្ម​ចូល​ដល់​ថ្ងៃ​ទី​៤ ហើយ​នៅ​ថ្ងៃ​នេះ គឺ​នៅតែ​បន្ត​រីក​រាលដាល​នៅ​ពាសពេញ​ប្រទេស ទោះ​ជា​រង​ការ​វាយ​បង្ក្រាប​ពី​កម្លាំង​ប៉ូលិស​ដោយ​បណ្ដាល​ឱ្យ​ស្លាប់​បាតុករ​ម្នាក់ និង​របួស​ជាច្រើន​នាក់។ តែ​នេះ​ជា​ចលនា​របស់​ប្រជាជន​ដែល​ជា​ផែនការ​មួយ​ទាមទារ​ឱ្យ​បញ្ចប់​របប​ម៉ាស៊ីស​ផ្ដាច់ការ​មួយ​នេះ។ Erika Guevara Rosas នាយក​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International)...

របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​អាមេរិក​អំពី​សមុទ្រ​ចិន​ខាងត្បូង ភូមា និង​បញ្ហា​ជំងឺ​កូវីដ

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​អាមេរិក កំណត់​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៤ កក្កដា នេះ ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាមរយៈ video conference។ នេះ​បើ​តាម​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រកាស​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២ កក្កដា ហើយ​ស្រង់​មក​ចុះផ្សាយ​ដោយ​សារព័ត៌មាន South China Morning Post។ កិច្ចប្រជុំ​នេះ គឺ​ជា​លើកដំបូង​ចាប់តាំង​ពី​លោក ចូ បៃដិន ចូល​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១។ កិច្ចប្រជុំ​នេះ គ្រោង​ធ្វើឡើង​កាលពី​ខែ​ឧសភា...

វៀតណាម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​អាមេរិក​នៅ​ក្រុង​ហូជីមិញ ហើយ​មេដឹកនាំ​ប្រទេស​នេះ​អរគុណ​អាមេរិក

វ៉ាក់សាំង​របស់​អាមេរិក​ចំនួន ២​លាន​ដូស​ដែល​បាន​ទៅដល់​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១០ កក្កដា ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ទៅលើ​ប្រជាជន​វៀតណាម នៅ​តាម​បណ្ដា​ទីប្រជុំជន​ធំៗ ជាពិសេស​នៅ​ទីក្រុង​ហូជីមិញ ដែល​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ។ នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh និយាយ​ថា គ្រប់​ទីប្រជុំជន​គឺជា​អាទិភាព​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង ហើយ​យុទ្ធនាការ​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១០ កក្កដា នេះ គឺ​ត្រូវតែ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព។ ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ទៅ គឺជា​អាទិភាព​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង តែ​លោក​បញ្ជាក់​ថា ទីក្រុង​ហូជីមិញ គឺជា​ភូមិសាស្ត្រ​អាទិភាព​ជាងគេ...

ប្រធានាធិបតី​ហៃទី លោក Jovenel Moïse ត្រូវ​បាន​ធ្វើ​ឃាត​នៅ​ឯ​គេហដ្ឋាន​របស់​លោក

ហៃទី គឺជា​ប្រទេស​ដ៏​ក្រីក្រ​មួយ​ដែល​មាន​ប្រជាជន​ជាង ១១​លាន​នាក់។ ប្រទេស​នេះ​ស្ថិត​នៅ​កណ្តាល​ផ្ទៃ​សមុទ្រ​ដ៏​ធំ​នៃ​ចន្លោះ​ទ្វីប​អាមេរិក​ខាងជើង និង​ខាងត្បូង។ ប្រធានាធិបតី​របស់​ប្រទេស​នេះ គឺ​លោក Jovenel Moïse។ លោក Jovenel Moïse ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​បាញ់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ឯ​គេហដ្ឋាន​ឯកជន​របស់​លោក​ស្ថិតនៅ​ជាយ​រដ្ឋធានី Port-au-Prince។ បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៨ កក្កដា ដោយ​ស្រង់​សម្ដី​លោក​នាយករដ្ឋមន្ត្រី​ស្តីទី​របស់​ប្រទេស​ហៃទី លោក Claude Joseph ថា​លោក​ប្រធានាធិបតី​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ឯ​គេហដ្ឋាន​របស់​លោក ដោយ​ក្រុម​ខ្មាន់​កាំភ្លើង​បរទេស​ដែល​និយាយ​ភាសា​អង់គ្លេស និង​អេស្ប៉ាញ។ ជាមួយ​គ្នា​នេះ...

វ៉ាក់សាំង​កូវីដ​ល្បី​មាន​ប្រសិទ្ធភាព​ជាង​គេ​របស់​អាមេរិក​មក​ដល់​ប្រទេស​បី​មុន​គេ​នៅ​អាស៊ី​អាគ្នេយ៍

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​សន្យា​ថា អាមេរិក​ពិត​ណាស់​ត្រូវតែ​ជួយ​ប្រទេស​ដែល​ត្រូវការ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ហើយ​ថា​ជំនួយ​របស់​អាមេរិក​មិនមែន​ជា​ថ្នូរ​ដើម្បី​ផលប្រយោជន៍​អ្វី​ឡើយ។ ការដែល​ប្រធានាធិបតី​អាមេរិក​ពោល​ដូចនេះ គឺ​ចំ​ពេល​មាន​ការរិះគន់​អាមេរិក​ថា​មិន​បាន​ជួយ​ដល់​ប្រទេស​ក្រីក្រ​ដែល​កំពុង​ធ្លាក់​ក្នុង​ការ​រាតត្បាត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩ ហើយ​ក៏​ចំ​ពេល​ចិន សម្រុក​ផ្ដល់​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ ទោះ​ជា​ដឹង​ថា​វ៉ាក់សាំង​របស់​ចិន ពុំ​សូវ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ក៏ដោយ ក៏​បណ្ដា​ប្រទេស​ក្រីក្រ​នៅតែ​ទទួល​យក​ដើម្បី​ចាក់​ឲ្យ​ពលរដ្ឋ​របស់​ពួកគេ។ ប៉ុន្តែ​វ៉ាក់សាំង​របស់​ប្រទេស​ចិន ត្រូវ​បាន​មើល​ឃើញ​ថា ច្រើន​តែ​ជា​ជំនួយ​មាន​ថ្នូរ​នឹង​អ្វី​មួយ។ វ៉ាក់សាំង​របស់​ចិន មាន​ពីរ​ប្រភេទ​ដែល​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន និង​ក្នុង​ប្រទេស​ចិន គឺ Sinopharm និង Sinovac។ សម្រាប់​ប្រទេស​ក្នុង​សមាគម​អាស៊ាន គឺ​ប្រទេស​ខ្លះ​ដែល​រង​ឥទ្ធិពល​ចិន...

លំហអាកាស​អាមេរិក​ត្រូវ​បាន​រំលោភ​ដោយ​យានអវកាស​ភព​ក្រៅ UFO ធ្វើ​ឱ្យ​សភា​អាមេរិក​បង្ខំ​ឲ្យ​រដ្ឋការ ចូ បៃដិន រក​អត្តសញ្ញាណ​ឲ្យ​ឃើញ

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាលពី​សប្ដាហ៍​មុន បាន​ចាប់ផ្ដើម​សួរ​ដេញដោល​ទៅកាន់​មន្ត្រី​សន្តិសុខ​ជាតិ​នៃ​រដ្ឋការ​របស់​លោក បៃដិន ដែល​បាន​ដាក់​បង្ហាញ​អំពី​របាយការណ៍​ចារកម្ម​ដែនអាកាស​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ ដោយ​ថត​ឃើញ​យានអវកាស UFO យ៉ាង​តិច ១៤៣​ដង ចាប់តាំង​ពី​ឆ្នាំ​២០០៤ ដែល​វា​ហោះហើរ​ចូល​ដែនអាកាស​របស់​សហរដ្ឋ​អាមេរិក និង​លំហ​សមុទ្រ។ កងទ័ព​សហរដ្ឋ​អាមេរិក និង​អង្គភាព​ចារកម្ម​ដែនអាកាស​របស់​ប្រទេស​មហា​អំណាច​នេះ បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ការស្រាវជ្រាវ និង​ចាប់​បាន​ភស្តុតាង​យានអវកាស​នោះ​មកពី​ប្រទេស​ណា ឬ​ពិភព​ណា​ច្បាស់លាស់​នោះ​ទេ។ ប៉ុន្តែ​ក្រុម​ចារកម្ម និង​ស៊ើប​អង្កេត​លំហអាកាស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា បាតុភូត​នេះ​បាន​កើត​ឡើង​ជាង ៥០​ឆ្នាំ​មក​ហើយ ដោយ​នៅតែ​ពុំ​អាច​កំណត់​អត្តសញ្ញាណ​បាន​ថា​ចេញពី​ប្រភព​ណា​ឲ្យ​ពិតប្រាកដ​ឡើយ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​របស់​លោក...

Latest news

© 2021, ដេលី. All rights reserved.