TAG
ថាក់ស៊ីន ស៊ីណាវ៉ាត្រា
លោក ហ៊ុន សែន ទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់គេហដ្ឋាន
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្វើដំណើរទៅជួបសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីថៃ ដ៏មានឥទ្ធិពលមួយរូបនេះបានរួចទោស និងចាកចេញពីមន្ទីរពេទ្យប៉ូលិសទៅគេហដ្ឋានរបស់លោក។
លោក ហ៊ុន សែន បានបង្ហោះសារអមដោយរូបថតផ្ទាល់ខ្លួនពីរសន្លឹកក្នុងដំណើរតាមយន្តហោះទៅកាន់ក្រុងបាងកក ថា លោកកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់លោក គឺលោក...
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងចេញពីការឃាត់ខ្លួនមុនកាលកំណត់ក្នុងពេលឆាប់ៗនេះ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវបានដោះលែងចេញពីការឃាត់ខ្លួនរបស់អាជ្ញាធរមុនកាលកំណត់ក្នុងពេលឆាប់ៗនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលថៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong បានបញ្ជាក់ថា ក្នុងចំណោមអ្នកទោស ៩៣០នាក់ដែលត្រូវលើកលែងទោស ក្នុងនោះរួមមានទាំងលោក ថាក់ស៊ីន ផងដែរ។ ក្នុងចំណោមអ្នកទោសទាំងនោះ អ្នកខ្លះនឹងត្រូវបានព្យួរទោស។
តាមលោក Tawee លោក ថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោសស្ថិតនៅក្នុងស្ថានភាពលើកលែងដូចជាមានជំងឺ ឬមានអាយុលើស ៧០ឆ្នាំ ដែលនឹងត្រូវបានដោះលែងចេញពីការឃាត់ខ្លួនមុនកាលកំណត់។
លោក...
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានសេរីភាពឡើងវិញក្រោមដំបូលផ្សះផ្សាជាតិនៅខែក្រោយនេះ
មន្ត្រីនៅនាយកដ្ឋានកែប្រែរបស់ប្រទេសថៃ បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងជាប់ពន្ធនាគារនៅថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដោះលែងឱ្យនៅក្រៅឃុំនៅខែក្រោយ ដោយសារអាយុ និងសុខភាពរបស់អ្នកទោសនយោបាយម្នាក់នេះមានវ័យកាន់តែចាស់ និងសុខភាពកាន់តែទ្រុឌទ្រោម។
យោងតាមការចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី១៨ មករា នេះ លោក ថាក់ស៊ីន អាចនឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញនៅខែក្រោយនេះ ខណៈលោកកំពុងស្ថិតក្នុងការឃុំខ្លួននៅមន្ទីរពេទ្យមួយនាក្រុងបាងកក ជាទីដែលពន្ធនាគារថៃ បញ្ជូនលោកទៅសម្រាកព្យាបាលជំងឺ។
លោក ថាក់ស៊ីន ដែលមានវ័យ ៧៤ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារជំងឺលើសឈាម...
បទវិភាគ៖ បក្សប្រឆាំងនៅថៃឡើងកាន់អំណាច បានទាញឱ្យមានការផ្សះផ្សាជាតិទូលំទូលាយ
សំណុំរឿងចោទប្រកាន់បែបនយោបាយ ត្រូវបានរំលាយចោលនៅក្រោមរដ្ឋាភិបាលថ្មីមកពីបក្សប្រឆាំង ជាបក្សប្រកាន់គោលការណ៍ដឹកនាំបែបប្រជាធិបតេយ្យ។
នៅពេលនេះ រាជាណាចក្រថៃ បានឈ្លានដល់ការផ្សះផ្សាជាតិ និងនយោបាយមួយដំណាក់កាលថ្មីទៀត ដោយតុលាការកំពូលរបស់ប្រទេសប្រជាធិបតេយ្យមួយនៅអាស៊ីអាគ្នេយ៍នេះ កាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចឱ្យអតីតនាយករដ្ឋមន្ត្រីដែលកំពុងរស់និរទេសខ្លួននៅក្រៅប្រទេស គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា រួចផុតពីការចោទប្រកាន់ពីការរំលោភអំណាចពាក់ព័ន្ធនឹងការផ្ទេរមុខតំណែងអតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិម្នាក់កាលពីឆ្នាំ២០១១។
តាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post ការសម្រេចរបស់តុលាការកំពូលប្រទេសថៃ ធ្វើឡើងក្រោយពីតុលាការនេះប្រកាសថា ចៅក្រមអង្កេតមិនបានរកឃើញភស្តុតាងពីបទល្មើសព្រហ្មទណ្ឌសមគំនិតកាលពីឆ្នាំ២០១១ ករណីការចុះហត្ថលេខាលើបទបញ្ជាមួយពាក់ព័ន្ធនឹងអ្នកស្រី យីងឡាក់ ក្នុងឋានៈជានាយករដ្ឋមន្ត្រីថៃ...
លោក ប្រាយុទ្ធ ធ្វើពិធីចាកចេញពីវិមានរដ្ឋាភិបាល ខណៈលោក ថាក់ស៊ីន ធ្វើលិខិតសុំលើកលែងទោសពីព្រះមហាក្សត្រ
នៅថ្ងៃទី៣១ សីហា នេះ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់ពីរកំពុងវិវឌ្ឍនៅក្នុងរាជាណាចក្រថៃ ជាប្រទេសជិតខាងនៃរាជាណាចក្រកម្ពុជា។
គេថាព្រឹត្តិការណ៍ពីរដ៏សំខាន់ដែលស្ថិតក្នុងក្រសែភ្នែករបស់ប្រជាជនថៃ រាប់លាននាក់ និងអ្នកនយោបាយក្នុងតំបន់ គឺអតីតមេរដ្ឋប្រហារឆ្នាំ២០១៤ ដែលតោងអំណាចជានាយករដ្ឋមន្ត្រីដល់ខែសីហា ឆ្នាំ២០២៣ នេះ លោក ប្រាយុទ្ធ ចាន់អូចា បានប្រមូលគណៈរដ្ឋមន្ត្រីរបស់លោកធ្វើពិធីលាលែងពីតំណែង ហើយសម្រាប់លោក ប្រាយុទ្ធ ខ្លួនលោកផ្ទាល់ ត្រូវចាកចេញពីវិមានរដ្ឋាភិបាល។
ចំណែកព្រឹត្តិការណ៍មួយទៀត លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានកាសែតបាងកកប៉ុស្តិ៍ ចុះផ្សាយថា...
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន អាចនឹងទទួលការលើកលែងទោសពីព្រះមហាក្សត្រ
អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ កូនស្រីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាអ្នកនយោបាយដ៏មានឥទ្ធិពលនៃគណបក្សភឿថៃ ជាបក្សដឹកនាំរដ្ឋាភិបាលចម្រុះជាមួយបក្សខាងពួកយោធា បានបង្ហើបសេចក្ដីដំបូងថា ការលើកលែងទោសលោក ថាក់ស៊ីន អាចធ្វើបានតាមរយៈអន្តរាគមន៍ទៅព្រះមហាក្សត្រ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រីថៃដែលត្រូវបានពួកយោធាផ្ដួលលោកពីអំណាចនៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារកាលពីខែកញ្ញា ឆ្នាំ២០០៦។ រដ្ឋប្រហារនៅពេលនោះ ដោយសារក្រុងបាងកក ធ្លាក់ក្នុងចលាចលនយោបាយយ៉ាងធ្ងន់ធ្ងរ ព្រោះក្រុមអាវលឿងចេញបះបោរឱ្យមានការបញ្ចប់អំណាចលោក ថាក់ស៊ីន ក្រោមហេតុផលថា លោក ថាក់ស៊ីន...
លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីចូលពន្ធនាគារបានមួយយប់
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានដឹកចូលទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីលោកស្ថិតក្នុងពន្ធនាគារបានមួយយប់នៅយប់ថ្ងៃទី២២ ខែសីហា ជាថ្ងៃដែលលោកវិលចូលប្រទេសថៃវិញក្រោយពីនិរទេសខ្លួននៅក្រៅប្រទេសរយៈពេលជិត ១៧ឆ្នាំ។
បើតាមមន្ត្រីពន្ធនាគារឲ្យដឹងថា លោក ថាក់ស៊ីន មានជំងឺសម្ពាធឈាម និងបេះដូង ដែលក្នុងហេតុផលនេះបាននាំឱ្យគ្រូពេទ្យយល់ព្រមឱ្យអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ឆ្នាំរូបនេះសម្រាកព្យាបាលនៅមន្ទីរពេទ្យរហូតស្ថានភាពនៃសុខភាពរបស់លោកប្រក្រតីវិញ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា នេះថា លោក ថាក់ស៊ីន ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យរបស់ប៉ូលិសក្រុងបាងកក នៅម៉ោងទៀបភ្លឺថ្ងៃទី២៣ ខែសីហា។
វេជ្ជបណ្ឌិត...
លោក ថាក់ស៊ីន ត្រូវបានឃុំខ្លួនភ្លាមៗបន្ទាប់ពីវិលចូលស្រុក ខណៈប្រទេសថៃមាននាយករដ្ឋមន្ត្រីថ្មី
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗ ហើយបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីរូបលោកវិលត្រឡប់ចូលប្រទេសថៃវិញក្រោយរស់នៅនិរទេសខ្លួននៅឯបរទេសអស់រយៈពេល ១៧ឆ្នាំ។
លោក ថាក់ស៊ីន បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន Don Mueang នៅទីក្រុងបាងកក នៅម៉ោង ៩ព្រឹកនេះ តាមរយៈយន្តហោះឯកជនមួយដែលបានចេញដំណើរពីប្រទេសសិង្ហបុរី។
ក្នុងព្រឹត្តិការណ៍នេះ ក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន ជាច្រើនពាន់នាក់ដែលស្លៀកពាក់អាវពណ៌ក្រហម បានប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្តហោះ Don Mueang ដើម្បីរង់ចាំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃដែលមានពិរុទ្ធភាពរូបនេះ។
នៅពេលមកដល់ទឹកដីថៃ លោក...
ក្រុមអាវក្រហមថៃត្រៀមទទួលលោក ថាក់ស៊ីន ត្រឡប់ចូលប្រទេសនៅថ្ងៃទី២២សីហា ខណៈប៉ូលិសត្រៀមចាប់ខ្លួន
ប្រជាជនថៃ ដែលគាំទ្រលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃដែលជាប់ពិរុទ្ធភាព បានប្រកូកប្រកាសប្រមូលផ្ដុំគ្នានៅខាងមុខព្រលានយន្តហោះដងមឿង នៃទីក្រុងបាងកក ដើម្បីចាំទទួលលោក ថាក់ស៊ីន។
កូនស្រីរបស់លោក ថាក់ស៊ីន អ្នកស្រី ផៃថោថាន បានឲ្យដឹងថា លោក ថាក់ស៊ីន កំណត់វិលចូលប្រទេសថៃវិញនៅព្រឹកថ្ងៃទី២២ តាមរយៈជើងហោះហើរមួយដែលត្រូវមកដល់ព្រលានយន្តហោះដងមឿង។
ការប្រកាសរបស់អ្នកស្រី ផៃថោថាន បាននាំឲ្យក្រុមគាំទ្រលោក ថាក់ស៊ីន និងគណបក្សភឿថៃ ដែលភាគច្រើនគេហៅថាក្រុមអាវក្រហម បានប្រកូកប្រកាសប្រមូលផ្ដុំគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុកដោយប្រាប់ថា ចាប់ពីរសៀលថ្ងៃចន្ទ...
មន្ត្រីបក្សប្រឆាំងថាមិនឃើញរដ្ឋាភិបាលថៃគំរាមប្រើគ្រាប់ BM-២១ បាញ់លោក ថាក់ស៊ីន ពេលមានវត្តមានកម្ពុជា
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា រដ្ឋាភិបាលថៃ និងមេដឹកនាំថៃ មិនបានគំរាមប្រើគ្រាប់ BM-២១ បាញ់លើអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នោះទេ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីទាំងពីរនាក់បងប្អូននេះមានវត្តមាននៅលើទឹកដីកម្ពុជា ដែលផ្ទុយពីលោក ហ៊ុន សែន បានគំរាមប្រើគ្រាប់ BM-២១ បាញ់លោក សម រង្ស៊ី បើអតីតមេដឹកនាំបក្សប្រឆាំងរូបនេះប្រើប្រាស់ទឹកដីថៃជាឈ្នាន់ដើម្បីឈានជើងចូលទឹកដីខ្មែរវិញ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ...